កថាទី១៖ រឿងហង្ស និងក្ងោក

កថាទី២៖ រឿងបក្សី និងស្វា

កថាទី៣៖ រឿងលាពាក់ស្បែកខ្លា

កថាទី៤៖ រឿងដំរី និងទន្សាយ

កថាទី៥៖ រឿងហង្ស និងក្អែក

កថាទី៦៖ រឿងក្អែក និងទទា

កថាទី៧៖ រឿងជាងរថ ភរិយា និងសហាយ

កថាទី៨៖ រឿងចចកនីលពណ៌

កថាទី៩៖ រឿងស្ដេចសូទ្រកៈ និងអាមាត្យវីរវរៈ

កថាទី១០៖ រឿងជាងកោរកាត់ល្មោភ

សៀវភៅអេឡិកត្រូនិក

ហិតោបទេសទី៣ឈ្មោះ “សង្គ្រាម” បានធ្លាក់មកដល់ដៃអ្នកអានទាំងឡាយក្នុងថ្ងៃនេះហើយ ខ្ញុំមានសេចក្ដីត្រេកអរក្រៃលែង ព្រោះខ្ញុំតែងមានបារម្ភជានិច្ចក្រែងសៀវភៅនេះចេញមិនរួច ដោយមិនសូវមានអ្នកនិយមអាន ។ ហេតុនេះ ខ្ញុំសូមសម្ដែងសេចក្ដីត្រេកអរដ៏ក្រៃលែងចំពោះលោកអ្នកអានទាំងឡាយទុកក្នុងទីនេះផង ព្រោះអាស្រ័យដោយអស់លោកអ្នកអានទាំងឡាយនេះហើយ ទើបខ្ញុំមានព្យាយាមប្រែបានសម្រេច ។ ខ្ញុំនឹកឃើញកាលខ្ញុំបញ្ចប់មួយភាគៗ ខ្ញុំបានប្រគល់សំណៅទៅឲ្យអ្នកចាត់ការបោះពុម្ពផ្សាយ គេច្រើនតែមិនសូវចង់ទទួលបោះពុម្ពផ្សាយ ហើយគេឆ្លើយត្អូញត្អែរមកខ្ញុំវិញថា៖ សៀវភៅនេះមានប្រយោជន៍ណាស់ តែមានអាថ៌ខ្ពស់ពេកហួសការចេះដឹងប្រជាជន លក់ចេញមិនសូវរស់នាំឲ្យកប់សោហ៊ុយ ។ ដំណើរនេះ នាំឲ្យខ្ញុំញញើតមិនហ៊ានបង្ខំគេ ទើបបានជាសៀវភៅនេះយឺតមិនបានចេញមុខមកដល់អ្នកអានឲ្យទាន់កាលវេលា ។ តាមពិនិត្យមើលការផ្សាយ ខ្ញុំឃើញថាមិនមែនជាតឹងពេកទេ ព្រោះភាគ១ គឺភាគ “គប់មិត្ត” កាលដែលបោះពុម្ពលើកទី១នោះ មានចំនួន៣០០០ សៀវភៅក្នុងថិរវេលាត្រឹមតែ១៥ខែប៉ុណ្ណោះ ឃើញថាបាត់មុខពីបណ្ណាគារនៅក្រុងភ្នំពេញទៅហើយ ដូច្នេះឃើញថា រស់គ្រាន់បើដែរ ។ 

ខ្ញុំបានខំប្រឹងប្រែហិតោបទេសបានដល់ភាគ៣នេះ ទុកដូចជាខ្ញុំឈានបាន៣ជំហាន នឹងជំហាននេះហើយ ខ្ញុំរីករាយសប្បាយចិត្តណាស់ នៅសល់តែមួយភាគទៀតទេគឺភាគទី៤ ។ ឯភាគទី៤ សំខាន់បំផុតក្នុងហិតោបទេសនេះ លោកឲ្យឈ្មោះថា “សន្ដិភាព” ។ ខ្ញុំសូមលោកអ្នកអានទាំងឡាយកុំធុញទ្រាន់ ខំប្រឹងអានហើយចុតចាំសុភាសិត និងនិទានឲ្យបានច្រើន រៀនផ្លាស់និស្ស័យទន់រវ៉េតរវ៉តរបស់យើងចោល យកនិស្ស័យរឹងប៉ឹងដែលមានក្នុងផ្ទៃសៀវភៅនេះមកជំនួស ហើយប្រើទៅជាប្រយោជន៍តទៅ ដើម្បីឲ្យបានខ្លួនយើងជាអរិយជន ។ 

ភាគទី៣នេះ ខ្ញុំទុកជាទីរឭកមាឃបូជាក្នុងឆ្នាំខាលទៅស័ក ព.ស ២៤៩៣ ។ 

ក្នុងពេលអសន្ដិសុខពេញប្រទេសនេះ ខ្ញុំសូមឲ្យប្រជាជនខ្មែរទាំងមូលបានប្រសព្វសេចក្ដីសុខ សេចក្ដីចម្រើនកុំបីខានឡើយ ឧបទ្រពចង្រៃទាំងឡាយ ក៏សូមឲ្យបរវៀះចៀសវាងចេញឆ្ងាយឆាប់ទៅ!!!

វត្តឧណ្ណាលោមនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥១

ភិក្ខុ ប៉ាង ខាត់ (វីរិយបណ្ឌិតោ) 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!