កថាទី១៖ រឿងហង្ស និងក្ងោក

កថាទី២៖ រឿងបក្សី និងស្វា

កថាទី៣៖ រឿងលាពាក់ស្បែកខ្លា

កថាទី៤៖ រឿងដំរី និងទន្សាយ

កថាទី៥៖ រឿងហង្ស និងក្អែក

កថាទី៦៖ រឿងក្អែក និងទទា

កថាទី៧៖ រឿងជាងរថ ភរិយា និងសហាយ

កថាទី៨៖ រឿងចចកនីលពណ៌

កថាទី៩៖ រឿងស្ដេចសូទ្រកៈ និងអាមាត្យវីរវរៈ

កថាទី១០៖ រឿងជាងកោរកាត់ល្មោភ

សៀវភៅអេឡិកត្រូនិក

ក្អែក និងទទាអាស្រ័យនៅលើដើមឈើជាសុខសប្បាយ ។ ថ្ងៃមួយ បក្សីទាំងឡាយបបួលគ្នាហិចហើរទៅកាន់ត្រើយសមុទ្រ ដើម្បីទៅគោរពគ្រុឌជាស្ដេចបក្សីដ៏មានបុណ្យ ។ កាលនោះ ទទាធ្វើដំណើរជាមួយនឹងក្អែកដល់ពាក់កណ្ដាលផ្លូវ ទៅជួបនឹងគោបាលម្នាក់ទូលភាជន៍ទឹកដោះលើក្បាល ក្អែកហើរទៅលបឆក់ទឹកដោះនោះស៊ីរឿយៗ ។ គោបាលក្នាញ់ណាស់ ដាក់ភាជន៍ទឹកដោះនៅលើដី ក្រឡេកមើលទៅលើអាកាសឃើញក្អែក និងទទា ដ៏រត់ដេញតាម ។ ក្អែកកាលដឹងខ្លួនថាមិនមានកំហុស មិនហើរទៅណាឆ្ងាយត្រូវគោបាលចាប់សម្លាប់ចោលបង់សៀតទៅហោង ព្រោះហេតុនោះបានជាខ្ញុំ (សេក) ពោលថា មិនគប្បីដើរទៅជាមួយ ដូច្នេះជាដើម (លេខ២២) ។ កាលនោះ ខ្ញុំបាទ (ទីឃ៌មុខ) និយាយតបទៅកាន់សេកថា៖ នែបងសេក! បងសេកម្ដេចក៏និយាយយ៉ាងនេះ? រូបបង និងរូបខ្ញុំពីរនាក់នេះទុកដូចជារូបម្ចាស់ផែនដីដ៏មានបុណ្យមួយព្រះអង្គ ។ បងមិនគួរនិយាយបង្កាច់ដូច្នេះទេ សេកឆ្លើយតបមកវិញថា៖ ពិតដូចកុកនិយាយហើយ តែថា៖ 

២៣- ពាក្យដែលទុជ៌នពោល សូម្បីនិយាយញញឹមស្រស់ពីរោះផ្អែមដូចជាផ្ការីក ជួនកាលក៏អាចនឹងញ៉ាំងភ័យឲ្យកើតឡើងបាន ។ 

សម្ដីបងកុកនិយាយចេញមកនេះនាំឲ្យឃើញច្បាស់ហើយថា ទុជ៌នស្រេចទៅហើយ ឯសម្ដីដែលជាហេតុដើមន៎ុះ គឺសម្ដីដែលនិយាយនាំឲ្យព្រះរាជាទាំងពីរព្រះអង្គធ្វើសឹកសង្គ្រាមនឹងគ្នានេះឯង បងមើល!

២៤- រីទោសដែលបុគ្គលធ្វើឲ្យឃើញប្រត្យក្សហើយ មនុស្សល្ងង់នៅតែពេញចិត្តស្ងប់ស្ងៀមដោយគ្រាន់តែគេនិយាយពាក្យពីរោះផ្អែមប៉ុណ្ណោះ ដូចរឿងជាងរថទូលភរិយាលើក្បាល ព្រមទាំងសហាយភរិយាផង ។ 

ក្ងោកចិត្រពណ៌សួរថា៖ ចុះរឿងនោះដូចម្ដេច? ។ សេកនិយាយរៀបរាប់រឿងនោះ ដូចសេចក្ដីតទៅនេះថា៖

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!