កថាទី១៖ រឿងហង្ស និងក្ងោក

កថាទី២៖ រឿងបក្សី និងស្វា

កថាទី៣៖ រឿងលាពាក់ស្បែកខ្លា

កថាទី៤៖ រឿងដំរី និងទន្សាយ

កថាទី៥៖ រឿងហង្ស និងក្អែក

កថាទី៦៖ រឿងក្អែក និងទទា

កថាទី៧៖ រឿងជាងរថ ភរិយា និងសហាយ

កថាទី៨៖ រឿងចចកនីលពណ៌

កថាទី៩៖ រឿងស្ដេចសូទ្រកៈ និងអាមាត្យវីរវរៈ

កថាទី១០៖ រឿងជាងកោរកាត់ល្មោភ

សៀវភៅអេឡិកត្រូនិក

នៅតាមផ្លូវធំទៅកាន់ក្រុងឧជ្ជយិនី មានដើមបិប្បលៈមួយដើមមានមែកទ្រឈឹងទ្រឈៃ ។ សត្វហង្ស និងក្អែកអាស្រ័យនៅលើដើមឈើនោះ ។ នៅក្នុងរដូវក្ដៅ មានអ្នកដំណើរម្នាក់ដើរមកដល់អស់កម្លាំងណាស់ ឃើញម្លប់ត្រជាក់ស្រួល ដាក់ធ្នូ និងសរក្បែរគល់ឈើប្រាស់ខ្លួនដេកលន់លក់ទៅ ។ ក្រោយបន្តិចមកម្លប់ដើមឈើនោះរេបែរឃ្លាតចេញពីមុខអ្នកដំណើរនោះ ។ កាលនោះហង្សទំនៅលើដើមឈើនោះក្រឡេកទៅឃើញមុខអ្នកដំណើរចាំងដោយកម្ដៅព្រះអាទិត្យ កើតមានចិត្តល្អ ជាចិត្តបុណ្យដ៏ត្រជាក់ត្រជំទើបកាងស្លាបខ្លួនបាំងកម្ដៅព្រះអាទិត្យឲ្យម្លប់ទៅចំមុខអ្នកដំណើរនោះដោយចិត្តអាណិត ។ រីអ្នកដំណើរកំពុងអស់កម្លាំងខ្លាំង បានម្លប់ត្រជាក់ស្រួល ក៏ដេកលក់ស៊ុបច្រហមាត់ធ្លុង ។ គ្រានោះឯង ក្អែកដែលនៅជាមួយគ្នា ជាសត្វមានចិត្តអាក្រក់ ជាសភាពទុជ៌នពីកំណើត តែងច្រណែនជនដទៃជានិច្ច មិនចង់ឲ្យគេបានសេចក្ដីសុខសោះ ក៏បន្ទោបង់អាចម៍ខ្លួនឲ្យធ្លាក់ទៅចំប៉ាច់ក្នុងមាត់នៃអ្នកដំណើរនោះ ហើយហើរចេញបាត់ទៅភ្លាម ។ អ្នកដំណើរត្រូវអាចម៍ក្អែកស្អុយមួយដុំចំមាត់ ក្នាញ់ណាស់ក្រោកគ្រទីគ្រទាឡើងក្រឡេកមើលទៅលើ ឃើញតែហង្ស មិនឃើញក្អែក ក៏ចាប់ទាញធ្នូមកហើយបាញ់តម្រង់ទៅត្រូវស្លាប់ទៅហោង ហេតុនោះហើយបានជាខ្ញុំ (សេក) ពោលថា៖ បុគ្គលមិនគប្បីស្ថិតនៅ ដូច្នេះជាដើម (លេខ២២) ។ សេករៀបរាប់តទៅទៀតថា៖ ទេវៈ! ខ្ញុំបាទនឹងនិយាយរឿងក្អែក និងទទាតទៅទៀត សូមលោកម្ចាស់ប្រុងស្ដាប់៖

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!