កថាទី១៖ រឿងហង្ស និងក្ងោក

កថាទី២៖ រឿងបក្សី និងស្វា

កថាទី៣៖ រឿងលាពាក់ស្បែកខ្លា

កថាទី៤៖ រឿងដំរី និងទន្សាយ

កថាទី៥៖ រឿងហង្ស និងក្អែក

កថាទី៦៖ រឿងក្អែក និងទទា

កថាទី៧៖ រឿងជាងរថ ភរិយា និងសហាយ

កថាទី៨៖ រឿងចចកនីលពណ៌

កថាទី៩៖ រឿងស្ដេចសូទ្រកៈ និងអាមាត្យវីរវរៈ

កថាទី១០៖ រឿងជាងកោរកាត់ល្មោភ

សៀវភៅអេឡិកត្រូនិក

នៅក្រុងហស្ថិនាបុរៈ មានអ្នកបោកគក់ម្នាក់ឈ្មោះវិលាសៈ ។ គាត់មានលាមួយ លានោះដឹកនាំភារៈធ្ងន់ក្រៃពេក ទៅជាស្គាំងស្គមថមថយខ្សោយកម្លាំងរកកលនឹងស្លាប់ ។ កាលនោះ អ្នកបោកគក់យកស្បែកខ្លាទៅគ្របពីលើលានោះ ហើយលែងឲ្យដើរទៅស៊ីស្រូវក្នុងស្រៃមួយ ដែលមាននៅក្នុងទីជិតមាត់ព្រៃ ។ អ្នកស្រែមើលពីចម្ងាយទៅឃើញលានោះ តែសម្គាល់ថាជាសត្វខ្លា ក៏រត់ប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញ ។ តមកថ្ងៃមួយ អ្នកស្រែស្លៀកពាក់ខោអាវប្រផែះ កៃកាន់ដំបងមួយដើរឱនអង្កុលៗចូលទៅ ហើយអង្គុយក្នុងទីគួរមួយដើម្បីលបមើល ។ ឯលានោះបានស៊ីស្រូវតាមទំនើងចិត្តអស់កាលយូរថ្ងៃហើយ មានខ្លួនធាត់ធ្លឹក ឡើងកម្លាំងក្លៀវក្លា កាលក្រឡេកមើលទៅឃើញអ្នកស្រែនោះពីចម្ងាយសម្គាល់ថាជាលាញី ក៏តាំងកញ្ច្រៀវយ៉ាងខ្លាំង ហើយបោលសំដៅទៅរកអ្នកស្រែ ។ គ្រានោះឯង អ្នកស្រែលុះដឹងច្បាស់ថាជាលាពិតប្រាកដហើយ ដោយសំឡេងកញ្ច្រៀវហេហេនោះ យារដំបងលើកឡើងសំពងលានោះម៉ាំង វាយអស់ទំហឹងសម្លាប់ចោលទៅហោង ព្រោះហេតុនេះ បានជាខ្ញុំ (រាជហង្ស) និយាយថា៖ មែនពិត លាកម្លៅ ដូច្នេះជាដើម (លេខ ៩) ។ ទីឃ៌មុខ រៀបរាប់តទៅទៀតថា៖ កាលនោះ ក្ងោកទាំងឡាយជេរប្រទេចខ្ញុំបាទក្រោយបង្អស់ថា៖ នែអាកុកគម្រក់ខិលខូចចង្រៃ! អាឯងចូលមកដល់ដីទឹកយើង អាឯងព្រហើនហ៊ានមើលងាយព្រះចេស្ដាម្ចាស់យើង! ឥឡូវនេះ យើងអត់ទោសឲ្យអាឯងមិនបានទេ ។ ក្លោកទាំងឡាយនោះ ពោលដូច្នេះហើយ ហើរចូលមករោមចោមចឹកខ្ញុំបាទសម្លាប់ ហើយស្រែកជេរទាំងកំហឹងថា៖ នែអាគម្រក់ល្ងង់ចង្រៃ! ហង្សជាស្ដេចអាឯងកំសាកញីទេ ឥតមានកម្លាំងអំណាចអ្វីគ្រប់គ្រងដែនទឹកដែនដីទេ ព្រោះស្ដេចដែលខ្សោយអំណាច មិនអាចគ្រប់គ្រងរាជ្យ ដែលនៅក្នុងកណ្ដាប់ដៃខ្លួនបានឡើយ បើដូច្នោះ តើធ្វើដូចម្ដេចស្ដេចអាឯងនឹងអាចគ្រប់គ្រងលោកសន្និវាសនេះបាន? រាជ្យស្ដេចអាឯងនោះ វាធំម៉្លាទៅ? រីខ្លួនអាឯងនេះសោត ដូចកង្កែបមិនដែលចេញពីអណ្ដូងសោះ បើម្លឹង! តើអាឯងហ៊ានមើលងាយយើង ឲ្យយើងចូលទៅស្វាមីភក្តិស្ដេចអាឯង យើ! អាឯងអីក៏កោងម៉្លេះ! អាឯងស្ដាប់មើល! 

១០- ដើមឈើធំ បរិបូណ៌ដោយសន្លឹក មានម្លប់ត្រជាក់ និងរយោនរយានដោយផ្លែ ក៏បុគ្គលគប្បីពឹងពាក់អាស្រ័យ តែបើជួនកាលខ្លះ ទេវតាបណ្ដាលមិនឲ្យមានផ្លែ មិនឲ្យមានម្លប់ បុគ្គលនឹងមិនត្រូវបំផ្លាញចោលឬអ្វី?

១១- បុគ្គលមិនគប្បីធ្វើការសេពគប់ពឹងពាក់ ចំពោះជនដែលតូចតាចថោកទាបឡើយ គប្បីធ្វើចំពោះតែឥស្សរជនដែលមានអំណាច ព្រោះថាទឹកដោះ បើនៅក្នុងកណ្ដាប់ដៃអ្នកស្រវឹង ក៏បានឡើងឈ្មោះទៅជាទឹកគ្រឿងស្រវឹងដែរ ។ 

១២- គុណធម៌គម្ភីរភាពជ្រាលជ្រៅ ហើយធំពិសាលផង បើស្ថិតនៅក្នុងបុគ្គលតូចឥតគុណ តែងដល់នូវការឱនថយតូចទៅៗពិត ព្រោះបុគ្គលជាគ្រឿងទ្រមិនសមល្មមដល់គុណធម៌ដែលត្រូវទ្រ ដូចរូបដំរី ដែលនៅក្នុងកញ្ចក់តូច ។

១៣- ដោយការប្រើឧបាយកល បុគ្គលគប្បីយកឈ្នះព្រះនរាធិបតីដែលមានអំណាចធំក្រៃលែងទាល់តែសម្រេចបាន ទន្សាយទាំងឡាយបានសេចក្ដីសុខស្រួលបួល ព្រោះប្រើឧបាយក្នុងនាមនៃព្រះចន្ទ្រ ។ 

ខ្ញុំបាទ (ទីឃ៌មុខ) សួរថា៖ ចុះរឿងនោះតើដូចម្ដេច? ។ ក្ងោកទាំងឡាយនិយាយរៀបរាប់រឿងរ៉ាវនោះប្រាប់ខ្ញុំបាទថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!