កថាទី១៖ រឿងហង្ស និងក្ងោក

កថាទី២៖ រឿងបក្សី និងស្វា

កថាទី៣៖ រឿងលាពាក់ស្បែកខ្លា

កថាទី៤៖ រឿងដំរី និងទន្សាយ

កថាទី៥៖ រឿងហង្ស និងក្អែក

កថាទី៦៖ រឿងក្អែក និងទទា

កថាទី៧៖ រឿងជាងរថ ភរិយា និងសហាយ

កថាទី៨៖ រឿងចចកនីលពណ៌

កថាទី៩៖ រឿងស្ដេចសូទ្រកៈ និងអាមាត្យវីរវរៈ

កថាទី១០៖ រឿងជាងកោរកាត់ល្មោភ

សៀវភៅអេឡិកត្រូនិក

នៅជិតត្រើទន្លេនម៌ទា មានដើមជ្រៃមួយដើមប្រកបដោយសាខាទ្រឈឹងទ្រឈៃ ។ នៅលើជ្រៃនោះបក្សីទាំងឡាយធ្វើសម្បុកទុកពងជ្រកអាស្រ័យនៅដោយក្ដីសុខក្សេមក្សាន្ត ។ សម័យថ្ងៃមួយក្នុងរដូវភ្លៀង មណ្ឌលពពកមានផ្ទៃខ្មៅជាំដាសពាសពេញជាអាកាសវេហាស៍សុទ្ធសឹងជលធារា កាលនោះភ្លៀងធំក៏បង្អុរចុះមកយ៉ាងខ្លាំង ។ ខណៈនោះឯង បក្សីទាំងឡាយក្រឡេកមើលទៅឃើញពានរមួយហ្វូងដែលជ្រកអាស្រ័យនៅលើដើមជ្រៃនោះដែរ ត្រូវត្រជាក់រងារបៀតបៀនខ្លាំងកំពុងញាប់ញ័រចំប្រប់ឱបដៃតត្រុនរណ្ដំធ្មេញក្រឹតៗ កើតមានចិត្តអាណិតអាសូរខ្លាំង ទាល់តែអត់ទ្រាំមិនបាន ក៏និយាយប្រាប់ទៅថា៖ នែបងពានរ! ចូរស្ដាប់ខ្ញុំ ខ្ញុំនឹងនិយាយប្រាប់៖ 

៦- សម្បុកដែលយើងជ្រកនេះយើងធ្វើខ្លួនឯងដោយស្មៅ ដែលយើងពាំយកមកគ្រាន់តែដោយចំពុះចុះបងពានរឯង មានដៃមានជើងដូចមនុស្សដែរ ម្ដេចក៏មកអង្គុយទ្រាំលំបាករងារញ័រទទ្រើកដូច្នេះ? ។ 

ពានរទាំងឡាយបានស្ដាប់ពាក្យបក្សីទាំងឡាយហើយ កើតក្នាញ់ក្នុងចិត្ត ឆ្លើយតបទៅវិញថា៖ យីអើ! អាបក្សីនេះ វាអាងវាបាននៅក្នុងសម្បុកឥតមានខ្យល់កក់ក្ដៅសុខក្សេមក្សាន្តស្រួល វាហ៊ាននិយាយឌឺដងឡកឡឺយឲ្យយើង មិនអីទេ ចាំមើលតែរាំងដឹងហើយ! ។ លុះដល់រាំងភ្លៀងហើយពានរទាំងឡាយនោះវារឡើងទៅបោចរោចសម្បុកបក្សីខ្ទេចខ្ទីហិនហោចទាំងអស់ ធ្លាក់ស៊ុតបក្សីរពុកមកដីបែកខ្ចាយអន្តរាយអស់ទៅហោង ព្រោះហេតុនោះ បានជាខ្ញុំ (កុកទីឃ៌មុខ) និយាយថា៖ មានតែអ្នកប្រាជ្ញទេ ដូច្នេះជាដើម (លេខ ៥) ។ រាជហង្សសួរតទៅទៀតថា៖ ចុះក្ងោកទាំងនោះវាធ្វើដូចម្ដេចតទៅទៀត? ។ ទីឃ៌មុខនិយាយតទៅថា៖ កាលនោះ ក្ងោកទាំងឡាយក្រេវក្រោធច្រឡោតខឹងសួរមកខ្ញុំបាទអាក់អន់ចិត្តក្នាញ់ខ្លាំងណាស់ ក៏សួរត្រឡប់ទៅក្ងោកទាំងឡាយនោះវិញថា៖ ចុះក្ងោកជាស្ដេចអ្នកទាំងអស់គ្នានេះ បាននរណាលើកឲ្យសោយរាជ្យ? ។ ក្ងោកទាំងឡាយនោះ លុះបានស្ដាប់ពាក្យខ្ញុំបាទសួរដូច្នោះហើយ ក្ដៅក្រហាយខ្លាំង ចង់រករឿងសម្លាប់ខ្ញុំបាទ ខ្ញុំបាទក៏សម្ដែងក្ដីអង់អាចមិនខ្លាចតបទៅវិញ ព្រោះថា៖ 

៧- ក្នុងកាលខ្លះ សេចក្ដីអត់ធន់ជាគ្រឿងលម្អនៃបុរស ដូចសេចក្ដីអៀនខ្មាសជាគ្រឿងលម្អនៃស្ត្រីទាំងឡាយ តែក្ដីក្លាហានជាគ្រឿងលម្អនៃបុរសក្នុងពេលដែលគេមើលងាយ ដូចការមិនអៀនខ្មាសជាគ្រឿងលម្អនៃស្ត្រីក្នុងការសេពសន្ថវៈដូច្នោះដែរ ។ 

រាជហង្សអស់សំណើចឃឹក ហើយនិយាយថា៖

៨- នរជនណា កាលមើលឃើញការមានកម្លាំង និងការឥតកម្លាំងនៃខ្លួន និសត្រូវហើយ មិនស្គាល់ប្រភេទផ្សេងគ្នាទៀត នរជននោះត្រូវសត្រូវមើលងាយ ។ 

៩- មែនពិតលាកម្លៅ ពាក់ស្បែកខ្លា ចូលទៅស៊ីស្រូវក្នុងស្រែអស់កាលយូរ ត្រូវគេសម្លាប់ចោលបង់សៀត ព្រោះទោសកើតមកពីសម្ដី ។ 

ទីឃ៌មុខសួរថា៖ ចុះរឿងនោះតើដូចម្ដេច? ។ រាជហង្សនិយាយរឿងរ៉ាវនោះប្រាប់ថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!