កថាទី១៖ រឿងហង្ស និងក្ងោក

កថាទី២៖ រឿងបក្សី និងស្វា

កថាទី៣៖ រឿងលាពាក់ស្បែកខ្លា

កថាទី៤៖ រឿងដំរី និងទន្សាយ

កថាទី៥៖ រឿងហង្ស និងក្អែក

កថាទី៦៖ រឿងក្អែក និងទទា

កថាទី៧៖ រឿងជាងរថ ភរិយា និងសហាយ

កថាទី៨៖ រឿងចចកនីលពណ៌

កថាទី៩៖ រឿងស្ដេចសូទ្រកៈ និងអាមាត្យវីរវរៈ

កថាទី១០៖ រឿងជាងកោរកាត់ល្មោភ

សៀវភៅអេឡិកត្រូនិក

នៅក្នុងកប៌ូរទ្វីប មានស្រះមួយឈ្មោះបទ្មកេលិ ។ នៅក្នុងស្រះនោះមានរាជហង្សមួយឈ្មោះហិរណ្យគក៌អាស្រ័យនៅ ។ បក្សីជលចរទាំងអស់ព្រមព្រៀងគ្នាអភិសេកហិរណ្យគក៌ លើកឲ្យធ្វើជាស្ដេចបក្សី ព្រោះថា៖ 

២- បើមិនមានព្រះនរបតីជាអ្នកគ្រប់គ្រងដឹកនាំដោយប្រពៃទេ ប្រជាជនទុកដូចជានាវាមិនមានអ្នកកាច់ចង្កូត នឹងវង្វេងលិចលង់ក្នុងជលធី ។ 

៣- ព្រះនរបតីគ្រប់គ្រងរក្សានូវប្រជាជន ប្រជាជនធ្វើឲ្យចម្រើនព្រះនរបតី ការគ្រប់គ្រងរក្សាប្រសើរជាងសេចក្ដីចម្រើន បើមិនមានការគ្រប់គ្រងរក្សាសេចក្ដីចម្រើននោះទេ សេចក្ដីចម្រើននឹងត្រឡប់វិនាសអន្តរាយបាត់បង់ទៅវិញ ។ 

ក្នុងថ្ងៃមួយ រាជហង្សកំពុងសម្រាកកាយលើបល្ល័ង្កឈូកដ៏ពិសាលមានបរិពារចោមរោមគាល់ហ្វៅត្រៀបត្រា ។ កាលនោះ កុកឈ្មោះទីឃ៌មុខត្រឡប់មកដល់ពីបរទេស ចូលទៅជិតហើយអង្គុយប្រណម្យ ។ រាជហង្សសួរថា៖ ហៃទីឃ៌មុខ! អ្នកទើបមកដល់ពីបរទេស ចូរនិយាយរឿងអ្វីប្លែកឲ្យយើងស្ដាប់បន្ដិចមើល! ។ កុកឆ្លើយប្រាប់ថា៖ ទេវៈ! មានរឿងប្លែកចម្លែកណាស់ ព្រោះហេតុនោះ ទើបខ្ញុំបាទវិលត្រឡប់មកដោយរហ័យដើម្បីជម្រាបដំណឹងនោះ សូមលោកម្ចាស់ស្ដាប់ដូចសេចក្ដីទៅនេះ៖ 

នៅក្នុងជម្ពូទ្វីប មានបព៌តមួយឈ្មោះវិន្ធ្យៈ ជាទីអាស្រ័យនៅនៃក្ងោក ជាស្ដេចបក្សីថលចរឈ្មោះចិត្រពណ៌ ។ កាលខ្ញុំបាទហើរត្រាច់ស្វះស្វែងរកចំណីអាហារនៅក្នុងព្រៃភ្លើងឆេះមួយកន្លែង ខ្ញុំបាទបានជួបនឹងបរិវារស្ដេចក្ងោកនោះ ។ បរិវារស្ដេចក្ងោកសួរខ្ញុំបាទថា៖ អ្នកជាអ្វី? អ្នកមានការអ្វី? ទៅណាបានមកកាន់ទីនេះ? កាលនោះ ខ្ញុំបាទឆ្លើយប្រាប់ទៅវិញថា៖ ខ្ញុំជាបរិវាររាជហង្ស ឈ្មោះហិរណ្យគក៌ជាស្ដេចចក្រពត្រាធិរាជនៃកប៌ូរទ្វីប ខ្ញុំមកនេះដើម្បីដើរមើលក្រុងនៃនានាប្រទេសទាំងឡាយ ។ បក្សីជាបរិវារស្ដេចក្ងោកបានស្ដាប់ពាក្យខ្ញុំបាទហើយ សួរតទៅទៀតថា៖ ចុះប្រទេសទាំងនេះគឺប្រទេសអ្នក និងប្រទេសខ្ញុំ ប្រទេសណាគ្រាន់បើជាងប្រទេសណា? ស្ដេចណាគ្រាន់បើជាងស្ដេចណា? ។ ខ្ញុំបាទឆ្លើយប្រាប់ថា៖ អ៎ា! ដូចម្ដេចក៏ហ៊ានសួរដូច្នេះ? ផ្សេងខុសគ្នាធំណាស់! ប្រទេសស្ដេចខ្ញុំ ល្អហើយធំណាស់ផង ព្រោះកប៌ូរទ្វីបទុកដូចជាស្ថានសួគ៌ រាជហង្សទុកដូចព្រះឥន្ទ្រាធិរាជជាស្ដេចឋានសួគ៌ទីពីរ អ្នកទាំងឡាយនៅក្នុងទីនេះ ដ៏ក្រៀមក្រោះឥតជីវជាតិ មានតែដីភ្លើងឆេះរលីងធេងហេងហាងយ៉ងនេះនៅម្ដេចកើត? មក! ចូរទៅនៅក្នុងប្រទេសយើងជាមួយយើងទៅ ។ បក្សីបរិវារស្ដេចក្ងោកបានឮពាក្យខ្ញុំបាទហើយ ទាំងអស់គ្នាក៏ក្រេវក្រោធច្រឡោតខឹងក្រៃលែង ព្រោះថា៖ 

៤- ការឲ្យភុជង្គនាគផឹកទឹកដោះ បានតែនាំឲ្យចម្រើនពិសកាចបន្ថែមឡើងទៀតតែប៉ុណ្ណោះ ឧបទេសដែលគេឲ្យដល់មនុស្សល្ងង់ក្រេវក្រោធច្រើន មិនបានសេចក្ដីស្ងប់ទេ បានតែក្រោធថែមទៀត ។ 

៥- មានតែអ្នកប្រាជ្ញទេ បុគ្គលគប្បីឲ្យឧបទេសបាន ឯមនុស្សល្ងង់ក្នុងកាលណាក៏ដោយ បុគ្គលមិនគប្បីឲ្យឧបទេសឡើយ សត្វបក្សីកាលឲ្យឧបទេសដល់ស្វាល្ងង់ ត្រូវស្វាបោចរោចសម្បុកចោលហិនហោចអស់ ។ 

រាជហង្សសួរថា៖ ចុះរឿងនោះ តើដូចម្ដេច? ។ កុកទីឃ៌មុខនិយាយរឿងរ៉ាវនោះប្រាប់ថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!