ការបំបែកមិត្ត

កថាទី១៖ រឿងគោឧសភ ចចកពីរ និងសត្វសីហៈ

កថាទី២៖ រឿងពានរ និងសសរ

កថាទី៣៖ រឿងលា និងឆ្កែ

កថាទី៤៖ រឿងសីហៈ និងឆ្មា

កថាទី៥៖ រឿងស្ត្រីពេស្យា និងគង

កថាទី៦៖ រឿងបរិព្វាជកកន្ទប៌កេត

កថាទី៧៖ រឿងភរិយាគោបាល និងសហាយពីរនាក់

កថាទី៨៖ រឿងក្អែកញីឈ្មោល និងពស់

កថាទី៩៖ រឿងសីហៈ និងទន្សាយ

កថាទី១០៖ រឿងត្រដេវវិចញីឈ្មោល និងសមុទ្ទ

សៀវភៅអេឡិកត្រូនិក

មានក្អែកញីឈ្មោលមួយគូ អាស្រ័យនៅលើដើមឈើមួយដើម ក្នុងព្រង់ដើមឈើនោះមានពស់វែកមួយ ។ ពស់នោះ វាតែងតែចាប់កូនក្អែកស៊ីជាចំណីអាហារ ។ តមក ក្អែកញីរកកល់ពងទៀត និយាយទៅកាន់ប្ដីថា៖ អ្នកបងជាទីពឹង! គួរយើងលះបង់ចោលដើមឈើនេះទៅ ហើយហើរទៅរកដើមឈើឯទៀតអាស្រ័យនៅវិញ ព្រោះដើមឈើជាទីលំនៅយើងនេះប្រកបដោយភ័យ ពស់វែកចង្រៃនេះវាចេះតែចាប់កូនយើងស៊ីញយៗ តទៅយើងអស់មានកូនចៅពូជពង្សទៀតហើយ ព្រោះថា៖

១២១- ភរិយាចិត្តអាក្រក់សាមាន្យ មិត្តជាសត្រូវ អ្នកបម្រើព្រហើនពោលពាក្យតប នៅក្នុងផ្ទះមានពស់ ទាំងអស់នេះលោកថាសុទ្ធតែម្រឹត្យុឥតសង្ស័យឡើយ ។ 

ក្អែកឈ្មោលនិយាយតបវិញថា៖ នែប្អូនសម្លាញ់! ប្អូនកុំថប់ថ្វី ទុកងារឲ្យបង រឿងនេះបងខំទ្រាំទល់ទុក្ខវេទនាចំពោះកំហុសធំនៃពស់វែកនេះមកជាច្រើនដងច្រើនគ្រាណាស់ហើយ ឥឡូវនេះ បងអត់ទ្រាំទៅទៀតមិនបានទេ ។ ក្អែកញីនិយាយនឹងក្អែកឈ្មោលថា៖ ចុះអ្នកបងធ្វើដូចម្ដេចទៅហ៎ៈ បើពស់វែកនេះវាមានកម្លាំងខ្លាំងច្រើនជាងយើងម៉្លេះ? អ្នកបងអាចហ៊ានទៅតនឹងវាបានឬទេ? ។ ក្អែកឈ្មោលឆ្លើយថា៖ រឿងនេះប្អូនកុំឆ្ងល់ធ្វើអ្វី នៅឲ្យស្ងៀមទៅ ព្រោះថា៖ 

១២២- នរជនណាមានប្រាជ្ញា នរជននោះឈ្មោះថាមានកម្លាំង ឯនរជនមិនមានប្រាជ្ញ នឹងមានកម្លាំងមកពីណា! ចូរមើល៖ សីហៈជោរឡើងចាងត្រូវទន្សាយសម្លាប់បាន ។ 

ក្អែកញី សើចចំអកហើយសួរថា៖ ចុះរឿងនោះ តើដូចម្ដេច? ក្អែកឈ្មោលនិយាយរឿងរ៉ាវនោះប្រាប់ថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!