ការបំបែកមិត្ត

កថាទី១៖ រឿងគោឧសភ ចចកពីរ និងសត្វសីហៈ

កថាទី២៖ រឿងពានរ និងសសរ

កថាទី៣៖ រឿងលា និងឆ្កែ

កថាទី៤៖ រឿងសីហៈ និងឆ្មា

កថាទី៥៖ រឿងស្ត្រីពេស្យា និងគង

កថាទី៦៖ រឿងបរិព្វាជកកន្ទប៌កេត

កថាទី៧៖ រឿងភរិយាគោបាល និងសហាយពីរនាក់

កថាទី៨៖ រឿងក្អែកញីឈ្មោល និងពស់

កថាទី៩៖ រឿងសីហៈ និងទន្សាយ

កថាទី១០៖ រឿងត្រដេវវិចញីឈ្មោល និងសមុទ្ទ

សៀវភៅអេឡិកត្រូនិក

នៅកណ្ដាលភ្នំស្រីបព៌ត មាននគរមួយឈ្មោះព្រហ្មបូរៈ ។ អ្នកផងទាំងពួងតែងឮជនប្រវាទ (ពាក្យពោលផ្ដេសផ្ដាស ពាក្យចចាមអារ៉ាម) ថា នៅលើកំពូលភ្នំនោះ មានអារក្សមួយឈ្មោះឃណ្ឌាកណ៌ៈអាស្រ័យនៅ ។ ថ្ងៃមួយ មានចោរម្នាក់ចូលមកលបលួចយកគងអ្នកស្រុកបានមួយ ហើយរត់គេចវេះភៀសខ្លួនចូលទៅពួនក្នុងព្រៃភ្នំ ប្រទះនឹងខ្លាមួយត្រូវខ្លានោះសង្គ្រប់ចាប់ហែកជញ្ជែងស៊ីដល់ក្ដីមរណៈទៅ ។ ឯគងនោះបានទៅក្នុងកណ្ដាប់ដៃស្វាទាំងឡាយ ។ ពួកពានរបានគងហើយ វាយពាតលោតលេងលាន់ឮមោងម៉ាងៗ បរព្រៃរំពងទូទៅរឿយៗ ។ ឯចោលចោរលួចគងនោះអ្នកស្រុកបានដឹងឮប្រាកដថា ខ្លាខាំហែកស៊ីស្លាប់ទៅហើយ ក៏នឹកឆ្ងល់គ្រប់គ្នាថា ហេតុដូចម្ដេចក៏នៅតែឮសូរសំឡេងគងមោងម៉ាងៗរឿយៗដូច្នេះទៀត ។ ដោយការមិនដឹងហេតុនៃសំឡេងគងនោះ ប្រជាជនភិតភ័យខ្លាច នឹកស្មានតែផ្ដាសថា៖ ប្រហែលជាអារក្សកំណាចចង្រៃចាប់មនុស្សស៊ីជាអាហារ ហើយវាយពាតគងលេង ។ ក៏បបួលគ្នីគ្នារត់ចេញពីក្រុងអស់រលីង ។ កាលនោះមានស្ត្រីពេស្យាម្នាក់ឈ្មោះនាង ករាលា ខំត្រិះរិះពិចារណារាវរកហេតុនៃសំឡេងគងដ៏ចម្លែកនោះ រហូតទាល់តែដឹងហេតុប្រាកដថា ពួកពានរបានគងនោះពីចោរដែលខ្លាខំស៊ី យកទៅវាយពាតលោតលេងជាល្បែង ។ នាងករាលា ក៏ចូលទៅក្រាបបង្គំគាល់ព្រះនរបតី យកសេចក្ដីថ្វាយព្រះយោបល់ថា៖ ទេវៈ! បើទ្រង់ព្រះករុណាប្រទានរង្វាន់ខាន់ខៅច្រើនដល់នាងខ្ញុំម្ចាស់ នាងខ្ញុំម្ចាស់ធានានឹងទៅសម្លាប់អារក្សឃណ្ឌាកណ៌ៈឲ្យបាន ។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យនាងពិតទូលហើយ មានព្រះទ័យរីករាយសប្បាយណាស់ ប្រទានទ្រព្យសម្បត្តិតាមនាងត្រូវការ ។ នាងពេស្យាចាត់ចែងមណ្ឌលពិធីបួងសួងគោរពចំពោះព្រះគណេស និងទេព្តាទាំងឡាយ ហើយទើបយកផ្នែឈើទាំងឡាយដែលស្វាតែងចូលចិត្តចូលទៅក្នុងព្រៃ ចោលផ្លែឈើនោះរាត់រាយរដូករណែលលើផែនដី ។ កាលនោះ រីបងពានរទាំងឡាយ កាលក្រឡេកឃើញផ្លែឈើ ក៏ចោលគងពីដៃ ស្ទុះទៅរើសយក ។ នាងពេស្យា រើសយកគងបានហើយត្រឡប់ចូលមកក្រុងវិញ បានជាទីគោរពសក្ការបូជានៃប្រជាទាំងមូលតាំងពីកាលនោះមក ។ ហេតុនោះទើបបានជាខ្ញុំបាទ (ចចកទមនកៈ) ជម្រាបថា៖ សត្វបើឮសំឡេងខ្លាំង ដូច្នេះជាដើម (លេខ ៨៩) ។ 

លំដាប់នោះ ចចកទាំងពីរ នាំគោសញ្ជីវកៈ មកប្រគល់បិង្គលៈ ។ ក្នុងកាលតមក មិនយូរប៉ុន្មានគោសញ្ជីវកៈ និងបិង្គលកៈរាប់អានគ្នាទៅវិញទៅមកជាមិត្តស្និទ្ធស្នេហាយ៉ាងជិតរហូតអស់កាលយូរ ។ ថ្ងៃមួយ មានសីហៈមួយទៀតឈ្មោះ ស្ដព្ធកណ៌ៈ ត្រូវជាបងបង្កើតនៃបិង្គលកៈ មកជួបលេងសប្បាយ ។ បិង្គលកៈមានភារៈត្រូវទទួលភ្ញៀវ រៀបដំណើរចរចេញទៅព្រៃ ដើម្បីស្វះស្វែងរកចាប់ម្រឹគមកធ្វើជាចំណីអាហាលៀងភ្ញៀវ ។ ក្នុងលំដាប់នោះឯង គោសញ្ជីវកៈ សួរទៅថា៖ ទេវៈ! ថ្ងៃនេះយើងមានសាច់ម្រឹគស្លាបមកពីណា? ។ បិង្គលកៈ ឆ្លើយថា៖ ចចកករដកៈ និងទមនកៈ ដឹងរឿងហើយ ។ គោសញ្ជីវកៈ និយាយថា៖ ត្រូវតែមើលឲ្យដឹងថា សាច់នោះនៅមានសល់ ឬមួយក៏អស់រលីងហើយ ។ បិង្គលកៈ ពិតនិត្យរួចហើយ ឆ្លើយប្រាប់មកវិញថា៖ សាច់នោះ គេស៊ីអស់រលីងហើយ ។ គោសញ្ជីវកៈ ពោលឡើងទៀតថា៖ ក្រាបទូល ចចកទាំងពីរនេះ ម្ដេចក៏ហ៊ានស៊ីសាច់ទាំងដុលអស់រលីងហ្ន៎! ។ បិង្គលកៈ និយាយបន្ទោសថា៖ អើ! គេស៊ីខ្លួនគេខ្លះផង ចែកឲ្យទៅអ្នកដទៃខ្លះផង ខ្ជះខ្ជាយចោលខ្លះផងទៅណា! គេធ្វើតែយ៉ាងហ្នឹងឯងរាល់តែថ្ងៃ ។ គោសញ្ជីវកៈពោលថា៖ ដូចម្ដេចក៏ហ៊ានធ្វើតាមទំនើងចិត្តខ្លួនឯង ដោយមិនបានទទួលសេចក្ដីអនុញ្ញាតពីលោកទេវបាទសោះ? ។ បិង្គលកៈ និយាយតទៅទៀតថា៖ គេធ្វើយ៉ាងនេះឯង ឥតក្រែងរអែចិត្តយើងទេ ។ កាលនោះគោសញ្ជីវកៈ និយាយថា៖ ធ្វើដូច្នេះ មិនគួរសមសោះ ព្រោះថា៖ 

៩១- សេវកាមាត្យ បើមិនទាន់ប្រាប់ម្ចាស់ឲ្យដឹងមុន មិនត្រូវធ្វើអ្វីតាមទំនើងខ្លួនឡើយ លើកលែងតែកិច្ចការដែលត្រូវការពារម្ចាស់ ។ 

៩១- អាមាត្យគួរមានលក្ខណៈប្រៀបដូចក្អមតាបស្សឫសី វេលាចាកចេញតិច វេលាដងបានច្រើនបពិត្រព្រះនរបតី! អ្នកពោលថា ធ្វើអ្វីកើតមួយខណៈជាមនុស្សល្ងង់ខ្លៅ ធ្វើអ្វីកើតមានប្រាក់បន្តិចជាមនុស្សក្រីក្រ ។ 

៩២- នរជនណា កពូនទ្រព្យសម្បត្តិ សូម្បីមួយកាកណិកសម្រាប់ព្រះរាជាគ្រប់ៗកាល នរជននោះទើបជាអាមាត្យពិតមែន ព្រោះឃ្លាំង ជាជីវិតនៃស្ដេច ជីវិតការរស់នៅមិនមែនជាជីវិតនៃស្ដេចទេ ។

៩៣-  បុរសខ្សត់ទ្រព្យ បើទុកជាប្រព្រឹត្តតាមគន្លងធម៌នៃត្រកូល ក៏មិនជាទីសេពគប់នៃជនដទៃទេសូម្បីប្រពន្ធខ្លួន ក៏លះបង់ខ្លួនចោលដែរ ចាំបាច់និយាយថ្វីដល់ជនដទៃ ។ 

អំពើតទៅនេះ ជាប្រធានសេចក្ដីអន្ដរាយនៃរាជសម្បត្តិ៖

៩៤- ការចាយវាយហួសប្រមាណ ការពិនិត្យត្រួតត្រាមិនដិតដល់ ការបានទ្រព្យខុសគន្លងធម៌ និងការចាយខ្ជះខ្ជាយនៃអ្នកនៅឋានឆ្ងាយ ទាំងអស់នេះលោកពោលថា ការវិនាសនៃឃ្លាំង ។ 

៩៥- បុគ្គលមិនពិចារណាមើលទ្រព្យដែលត្រូវរកបាន ចាយវាយរផាត់តាមអំពើចិត្តខ្លួនសូម្បីអ្នកមានទ្រព្យដូចព្រះសៃស្រវ័ណ (នាមព្រះកុវេរៈ ជាទេពតាម្ចាស់ទ្រព្យសម្បត្តិ) ក៏មិនយូរប៉ុន្មាន កង់នឹងដល់នូវការអន្តរធានរលីងមិនខាន ។ 

សីហៈស្ដព្វកណ៌ៈ ពោលឡើងថា៖ នែប្អូនបិង្គលកៈអើយ! ស្ដាប់ខ្ញុំនិយាយសិន ចចកទមនកៈ និករដកៈ ទាំងពីរនេះអាស្រ័យនៅជាមួយប្អូនមកអស់កាលយូរហើយ ជាសេនាបតីកាន់កាប់កិច្ចការរក្សាសន្ដិភាព និងធ្វើសង្គ្រាមច្បាំងតតាំងសត្រូវ ប្អូនមិនត្រូវយកទៅប្រើប្រាស់ឲ្យកាន់អថ៌ាធិការ (ការឃ្លាំង) ទេ ។ មួយទៀត ខ្ញុំសូមរៀបរាប់ពីការចាត់ចែងអាមាត្យឲ្យធ្វើការ តាមដែលខ្ញុំបានដឹងឮមកដូចសេចក្ដីទៅនេះ៖

៩៦- ព្រាហ្មណ៍ អ្នកចម្បាំង និងផៅពង្ស មិនគួរលើកឲ្យធ្វើក្នុងការឃ្លាំងទេ ព្រោះព្រាហ្មណ៍សូម្បីមានសិទ្ធិត្រូវឲ្យ ក៏មិនព្រមបើកទ្រព្យឲ្យ បើទុកជាឲ្យក៏ឲ្យដោយពិបាកណាស់ ។ 

៩៧- អ្នកចម្បាំងកានក់ការឃ្លាំងទ្រព្យ ទៀងណាស់តែនឹងកាន់ក្របីសម្ដែងឫទ្ធិ បើឲ្យផៅពង្សកាន់វិញ គេគិតតែពីកាញ់យកទ្រព្យសម្បត្តិអស់ ដោយអាងថាខ្លួនគេជាញាតិ ។ 

៩៨- ខ្ញុំបម្រើចាស់ សូម្បីធ្វើការភ្លាត់ខុស ក៏មិនក្រែងរអែងចិត្តម្ចាស់ គេតែងមើលងាយម្ចាស់ធ្វើការអ្វីៗតាមអំពើចិត្ត  

៩៩- បុគ្គលកាលស្ថិតនៅក្នុងតំណែងតាំងចិត្តធ្វើការជាឧបការៈមិនសម្គាល់ថា ខ្លួនធ្វើការខុសទេតែងយកឧបការៈជាទង់ជ័យបាំងមុខ ហើយនឹងធ្វើការបំផ្លាញប្រទេសទាំងមូល ។ 

១០០- អាមាត្យជាអ្នកធ្លាប់លេងល្បែងជាមួយស្ដេច ទៀងណាស់តែតាំងខ្លួនធ្វើឫកជាស្ដេចមើលងាយស្ដេចគ្រប់កាលទាំងពួង ព្រោះការធ្លាប់ស្និទ្ធ ។ 

១០១- អាមាត្យប្រទូសដោយផ្លូវកំបាំង ចេះធ្វើអត់ធន់ណាស់ ហើយមិនធ្វើការងារអ្វីសព្វជំពូកជាប្រយោជន៍សោះ ក្នុងរឿងនេះ ព្រះភូបតីអាចយកអាមាត្យឈ្មោះ (មន្ត្រីទុរយោធត្រូវជាបិតុលាពួកកៅរវៈ) សកុនី និងអាមាត្យឈ្មោះសកដា (មន្ត្រីព្រះបាទនន្ទៈ ជាស្ដេចដែនមគធៈ មើលរឿងណាសរតិសាគរ) ជាអ្នកប្រទូសមកជាឧទាសហរណ៍បាន ។ 

១០២- គ្រប់កាលទាំងពួង អាមាត្យទាំងអស់ដែលនឹងត្រូវតែងតាំង មិនគួរឲ្យបរិបូណ៌ដោយទ្រព្យទេ អ្នកប្រាជ្ញទាំងឡាយប្រាប់ឧបទេសថា ឫទ្ធិគឺការមានទ្រព្យច្រើន អាចផ្លាស់ប្ដូរចិត្តមនុស្សឲ្យទៅផ្សេងៗបាន ។ 

១០៣- លួចយកទ្រព្យសម្បត្តិដែលបានមក ប្រវ័ញ្ចបំបាត់ទ្រព្យ បណ្ដោយតាមចិត្តម្ចាស់ ព្រងើយកន្តើយ ភាពជាបុគ្គលឥតវិចារ ភ្លើតភ្លើនសប្បាយ ទាំងអស់នេះជាគ្រឿងប្រទូសនៃអាមាត្រ ។ 

១០៤- ប្រើមធ្យោបាយដកយសសក្តិ ត្រួតត្រាមើលជានិច្ច ប្រទានឲ្យឡើងនាទី ផ្លាស់ចេញពីនាទី នេះជាប្រសាសន៍វិធីនៃស្ដេចដែលត្រូវធ្វើចំពោះអាមាត្យ ។ 

១០៥- ដោយច្រើន អាមាត្យកាន់អំណាច បើគេសង្កត់រឹតត្បិតទើបធ្វើឲ្យចម្រើនព្រះរាជទ្រព្យនៃម្ចាស់ផែនដី ប្រៀបដូចបូសកាច បើគេច្របាច់ទើបខ្ពុរខ្ទុរចេញ ។ 

១០៦- អាមាត្យកាន់ឃ្លាំងប្រាក់ ព្រះរាជាគួរសង្កត់សង្កិនឲ្យរឿយៗ សំពត់សម្រាប់ងូតទឹកបើគេពូតអស់វារៈតែម្ដង នឹងសម្រក់ទឹកចេញភ្លាម មិនមែនឬ?

បុគ្គលកាលបានដឹងច្បាស់នូវហេតុការណ៍ដូច្នេះសព្វគ្រប់ហើយ គប្បីចាត់ចែងការងារឲ្យមានរបៀបរៀបរយតទៅ ទាន់មានឱកាសល្អ ។ បិង្គលកៈ និយាយសម្របថា៖ មានហេតុការណ៍ពិតដូច្នោះមែនហើយ តែធ្វើម្ដេចហ៎ៈ! អាមាត្យទមនកៈ និងករដកៈ ទាំងពីនេះមិនធ្វើតាមពាក្យបង្គាប់យើងសោះ ។ ស្ដព្ធកណ៌ៈ និយាយទៀតថា៖ បើដូច្នោះ ប្អូនមិនត្រូវបណ្ដោយឲ្យខូចខាតការនេះតទៅទៀតទេ ព្រោះថា៖ 

១០៧- ព្រះរាជា មិនត្រូវអត់ទោសសោះ សូម្បីព្រះរាជបុត្រដែលធ្វើឲ្យខូចព្រះរាជអាជ្ញា បើមិនដូច្នោះទេ មានសេចក្ដីប្លែកគ្នាដូចម្ដេចខ្លះហ្ន៎ រវាងព្រះរាជា និងព្រះរាជារូបគំនូរ? ។ 

១០៨- មនុស្សរឹងរូសវិនាសយស មនុស្សមានចិត្តមិនស្មើគ្នា បាត់មិត្តភាព មនុស្សវិកលឥន្ទ្រិយមិនមានត្រកូល មនុស្សល្មោភ មិនមានធម៌ មនុស្សធ្វើសេចក្ដីអន្តរាយ ខាតផលវិជ្ជា មនុស្សកំណាញ់វិនាសសេចក្ដីសុខ ឯព្រះនរាធិបតី ត្រូវរក្សាអាមាត្យឡែបឡបស្រវឹងលាភយល វិនាសរាជ្យ ។ 

១០៩- មែនពិត ព្រះរាជាដូចបិតា ត្រូវរក្សាការពារប្រជាករឲ្យផុតភយន្តរាយដែលកើតអំពីចោរ ពីអាមាត្យមុខមន្ត្រី ពីសត្រូវក្រៅប្រទេស ពីបរិវារជំនិតព្រះអង្គ និងសេចក្ដីលោភរបស់ព្រះអង្គឯង ។ 

នែប្អូនអើយ! ចូរប្អូនធ្វើតាមពាក្យដាស់តឿនបង គួរយើងរៀបចាត់ចែងរបៀបឲ្យរៀបរយតាំងពីពេលនេះតទៅ ។ គោសញ្ជីវកៈ នេះស៊ីស្មៅសន្ទូងជាចំណីអាហារ គួរប្រគល់ការឲ្យធ្វើជាមេឃ្លាំងព្រះរាជទ្រព្យ និងចាត់ចែងខាងស្បៀង ។ 

កាលបិង្គលកៈ បានចាត់ចែងតាមពាក្យដាស់តឿនស្ដព្ធកណ៌ៈដូច្នេះហើយ សត្វទាំងពីរគឺបិង្គលកៈ និងគោសញ្ជីវកៈ លះបង់ផៅពង្សញាតិសន្ដាន ព្រមទាំងសេវកាមាត្យចោល មិនសូវនឹកនាដូចកាលដើមទេ ហើយញ៉ាំងកាលឲ្យប្រព្រឹត្តកន្លងទៅដោយសេចក្ដីស្នេហាដ៏ក្រៃលែងចំពោះគ្នាតែពីរនាក់ ។ លំដាប់តមក ចចកទមនកៈ និករដកៈ ព្រមមួយអន្លើដោយពួកសេវកាមាត្យ ឃើញម្ចាស់មិនរវល់នឹកនាឲ្យចំណីអាហារគ្រប់គ្រាន់នឹងបរិភោគដូច្នេះ ចេះតែខ្សឹបខ្សៀវគ្នីគ្នាទៅវិញទៅមក ។ កាលនោះ ចចកទមនកៈនិយាយនឹងចចកករដកៈថា៖ នែសម្លាញ់! យើងគិតធ្វើដូចម្ដេចហ៎ៈ នេះជាកំហុសយើងធ្វើឲ្យខុសខ្លួនឯង ហើយមកយំសោកក្ដៅក្រហាយស្ដាយក្រោយ ធ្វើដូច្នេះមិនល្អមើល ព្រោះថា៖ 

១១០- មនុស្ស៣នាក់ ត្រូវទទួលទុក្ខលំបាក ព្រោះទោសកំហុសខ្លួនឯង គឺរូបខ្ញុំ ព្រោះទៅពាល់រូបគំនូរនាងស្វណ៌រេខា នាងមេអណ្ដើក ព្រោះព្រមឲ្យគេចងខ្លួនឯងជំនួស និងពាណិជ ព្រោះការលួចយកកេវមណី ។ 

ចចកករដកៈ សួរថា៖ ចុះរឿងនោះដូចម្ដេច? ។ ចចកទមនកៈនិយាយរឿងនោះប្រាប់តទៅថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!