ការបំបែកមិត្ត

កថាទី១៖ រឿងគោឧសភ ចចកពីរ និងសត្វសីហៈ

កថាទី២៖ រឿងពានរ និងសសរ

កថាទី៣៖ រឿងលា និងឆ្កែ

កថាទី៤៖ រឿងសីហៈ និងឆ្មា

កថាទី៥៖ រឿងស្ត្រីពេស្យា និងគង

កថាទី៦៖ រឿងបរិព្វាជកកន្ទប៌កេត

កថាទី៧៖ រឿងភរិយាគោបាល និងសហាយពីរនាក់

កថាទី៨៖ រឿងក្អែកញីឈ្មោល និងពស់

កថាទី៩៖ រឿងសីហៈ និងទន្សាយ

កថាទី១០៖ រឿងត្រដេវវិចញីឈ្មោល និងសមុទ្ទ

សៀវភៅអេឡិកត្រូនិក

នៅក្នុងប្រទេសមគធៈ មានជនត្រកូលកាយស្ថ (ត្រកូលនេះ តាមយាជ្វវល្កយ្យ ថាជាវណ្ណសូទ្រៈ តែមានឋានៈជាក្សត្រ)  ម្នាក់ឈ្មោះសុភទត្ត បានចាត់ចែងជាងឲ្យកសាងវិហារជិតធម៌ារណ្យមួយ ។ នៅវិហារនោះ មេជាងបង្គាប់ឲ្យកូនជាងអារពុះចុងសសរចំកណ្ដាល ហើយឲ្យយកស្នៀតទៅស៊កទុកត្រង់កណ្ដាលសសរដែលអារនោះ ។ មានស្វាមួយហ្វូងធំ តែងវារលោកលេងតាមទំនើងចិត្តពីទីនេះទីនោះរហូតដល់ទីឋាននោះ ។ មានពានរមួយ កាលមរណៈមកដល់ ក៏ទៅអង្គុយលើសសរដែលគេអារពុះជាពីរនោះ យកដៃទាំងពីរចាប់ទាញស្នៀតលេងជាល្បែងឥតពិចារណា ។ ស្វាសវាទាំងពីរសំយុងស្ដោកធ្លាក់ទៅចំចន្លោះសសរ ដែលគេអារពុះជាពីរនោះ ។ រីចុងទាំងពីរនៃសសរនោះ កាលពានរទាញស្នៀតចេញផុតហើយ ក៏ក្ដោបមកវិញកៀបស្វាសទាំងពីរខ្ទេចល្អិតជាផង់ធូលីដល់ក្ដីស្លាប់ទៅហោង ហេតុនោះបានជាខ្ញុំ (ករដកៈ) និយាយថា៖ នរជនណាជួញចិត្តរវល់ ក្នុងការដែលមិនត្រូវរវល់ ដូច្នេះជាដើម (លេខ៣០) ។

ចចកទមនកៈ និយាយអួតអាងថា៖ មែន ពិតហើយ តែសេវកាមាត្រត្រូវតែយកចិត្តទុកដាក់មើលការងារម្ចាស់នឹងខាងពុំបាន ។ ចចកករដកៈ ឆ្លើយកាត់ថា៖ មុខក្រសួងត្បូងការទាំងពួង អ្នកណាមាននាទីជាប្រធានមន្ត្រី អ្នកនោះត្រូវធ្វើការងារនោះចុះ អ្នកតូចតាចដូចយើងមិនគួរគប្បីទៅជែង ជួយព្រួយយកការងារគេដទៃមកធ្វើជំនួសទេ ចូរមើល!

៣១- នរជនណាព្រួយជួសគេ ទៅជែងយកការងារជនដទៃមកធ្វើជំនួស ព្រោះតែប្រាថ្នាប្រយោជន៍ឲ្យចៅហ្វាយ នរជននោះ ត្រូវគេសម្លាប់ចោលបង់លើផែនដី ដូចលាត្រូវគេវាយសម្លាប់ចោលបង់សៀត ព្រោះតែបញ្ចេញសំឡេង ។ 

ចចកទមនកៈ សួររឿងនោះថា៖ តើរឿងនោះដូចម្ដេច? ។ ចចកករដកៈនិយាយរឿងនោះប្រាប់ថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!