អារម្ភកថាលើកទី២

ការគប់មិត្ត (រឿងក្អែក អណ្ដើក កណ្ដុរ និងប្រើស)

កថាទី១៖ រឿងអ្នកដំណើរ និងខ្លាចាស់

កថាទី២៖ រឿងប្រើស ចចក និងក្អែក

កថាទី៣៖ រឿងត្មាត ឆ្មា និងបក្សី

កថាទី៤៖ រឿងកណ្ដុរហិរណ្យកៈ

កថាទី៥៖ រឿងពាណិជចាស់ជរា និងភរិយាក្រមុំ

កថាទី៦៖ រឿងព្រាន ប្រើស ជ្រូក ពស់ និងចចក

កថាទី៧៖ រឿងព្រះរាជា បុត្រពាណិជ និងភរិយា

កថាទី៨៖ រឿងចចក និងដំរីស្ដ

សៀវភៅអេឡិកត្រូនិក

កាលនោះ មហាបណ្ឌិតវិស្ណុស៌ម័ន ក្រាបបង្គំទូលព្រះរាជទាំងឡាយ ដែលប្រថាប់នៅក្នុងទីចំពោះមុខ ដោយសេចក្ដីសុខសម្រាន្តលើផ្ទៃនៃប្រាសាទ ដោយស្លោកដូច្នេះថា៖ 

១- អ្នកប្រាជ្ញតែងប្រើកាលវេលាឲ្យប្រព្រឹត្តទៅ ដោយការកម្សាន្តកាព្យសាស្ត្រ មនុស្សល្ងង់តែងប្រើកាលវេលាឲ្យប្រព្រឹត្តទៅ ដោយការប្រព្រឹត្តសេចក្ដីវិនាសដោយការដេក និងដោយការឈ្លោះទាស់ទែង ។ 

ព្រោះហេតុនោះទូលព្រះបង្គំនឹងពោលកថាក៏វិចិត្រមានរឿងក្អែក និងអណ្ដើកជាដើមចម ទុកជាព្រះសណ្ដាប់ ដើម្បីកម្សាន្តព្រះហឫទ័យនៃទ្រង់ទាំងឡាយ ។ ព្រះរាជបុត្រទាំងឡាយត្រាស់តបថា៖ “បពិត្រលោកអាយ៌ៈ! សូមលោកមេត្តារាយរឿងនោះៗឲ្យទានស្ដាប់” ។ បណ្ឌិតវិស្ណុស៌ម័ន ពោលពាក្យដាស់តឿនថា៖ “បើដូច្នោះ សូមទ្រង់តាំងព្រះទ័យស្ដាប់ចុះ ការគប់មិត្តនេះនឹងផ្ដើមពោលឥឡូវនេះ ដូចមានស្លោកទុកជាខាងដើមថា៖ 

២-អ្នកប្រាជ្ញមានចិត្តល្អ សូម្បីខ្សត់ទ្រព្យហើយឥតកម្លាំង ក៏អាចជួយកែខែឲ្យសម្រេចប្រយោជន៍បានដោយរួសរាន់ ដូចរឿងក្អែក អណ្ដើក និងកណ្ដុរ ។ 

ព្រះរាជបុត្រទាំងឡាយត្រាស់សួរថា៖ “រឿងនោះតើដូចម្ដេច?” ។ បណ្ឌិតវិស្ណុស៌ម័ន ក្រាបបង្គំទូលថា៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!