អារម្ភកថាលើកទី២

ការគប់មិត្ត (រឿងក្អែក អណ្ដើក កណ្ដុរ និងប្រើស)

កថាទី១៖ រឿងអ្នកដំណើរ និងខ្លាចាស់

កថាទី២៖ រឿងប្រើស ចចក និងក្អែក

កថាទី៣៖ រឿងត្មាត ឆ្មា និងបក្សី

កថាទី៤៖ រឿងកណ្ដុរហិរណ្យកៈ

កថាទី៥៖ រឿងពាណិជចាស់ជរា និងភរិយាក្រមុំ

កថាទី៦៖ រឿងព្រាន ប្រើស ជ្រូក ពស់ និងចចក

កថាទី៧៖ រឿងព្រះរាជា បុត្រពាណិជ និងភរិយា

កថាទី៨៖ រឿងចចក និងដំរីស្ដ

សៀវភៅអេឡិកត្រូនិក

នៅក្នុងប្រទេសកាន្យកុព្វ (សព្វថ្ងៃ កាណោជ ស្ដិតនៅត្រើយខាងជើងទន្លេគង្គា និងស្ទឹងជម្នា ក្នុងខេត្តអគ្រៈ ប្រែថា ព្រះរាជបុត្រីគម ជាបុត្រីព្រះបាទកុសនាក ព្រោះព្រះនាងមិនព្រមយកព្រះពាយជាស្វាមី) មានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមវិសេនរាជ ព្រះរាជាអង្គនេះទ្រង់បានប្រគល់រាជសម្បត្តិថ្វាយព្រះរាជឱរសមួយព្រះអង្គ ទ្រង់ព្រះនាមតុង្គពលរាជ ឲ្យគ្រប់គ្រងវីរបុរីរាជធានី ថែរក្សាប្រទេសជាតិមាតុភូមិ ។ ព្រះរាជបុត្រអង្គនេះទ្រង់តាំងនៅក្នុងបឋមវ័យ ឧត្តសម្បុណ៌ដោយស្រីស្រឹង្គារបរិវារ និងភោគសម្បត្តិទាំងឡាយ ។ ថ្ងៃមួយ កាលព្រះបាទតុង្គពលរាជ ស្ដេចទ្រង់ប្រពាតតាមវិថីក្នុងព្រះរាជធានី ទ្រង់ទតព្រះនេត្រទៅប្រទះឃើញភរិយានៃបុត្រពាណិជម្នាក់ ឈ្មោះនាងលាវណ្យវតី ជាស្រីនៅក្មេងកំពុងពេញរូបល្អឥតខ្ចោះទាស់ត្រង់ណា ។ លុះស្ដេចទ្រង់ត្រឡប់ទៅកាន់ព្រះរាជវាំងវិញ ព្រះរាជហឫទ័យនៅចងចាំរូបសោភានៃនាងសាវណ្យវតីមិនភ្លេច ដូចជាត្រូវសរកាមទេពទ្រាំមិនបានទាល់តែទ្រង់ត្រាស់បង្គាប់ឲ្យហៅមេអណ្ដើកទៅនាំនាងនោះមកថ្វាយ ព្រោះថា 

១៩៤- សរ គឺកិរិយាក្រឡេកមើល កើតក្ដីស្នេហាស្ត្រីមានរូបល្អទាំងឡាយ បាញ់ចេញអំពីកិរិយាយឹតកៅទ័ណ្ឌ គឺរោមចិញ្ចឹមដ៏មានពណ៌ខ្មៅនិលស្រិល កោងទ្រទួយវែងដល់គុម្ពត្រចៀក បើមិនទាន់មកប៉ះដល់ចិត្តបុរសដរាបណា បុរសអាចតម្កល់ចិត្តមាំក្នុងធម៌ លោកសប្បុរសអាចគ្របសង្កត់ឥន្ទ្រិយទាំងឡាយ អាចរក្សាសេចក្ដីអៀនខ្មាស និងអាចតាំងនៅក្នុងវិន័យបានដរាបនោះ ។ 

ឯនាងលាវណ្យវតី តាំងពីបានប៉ះភ្នែកដោយព្រះនេតត្រព្រះបាទតុង្កពលរាជ ក៏មានចិត្តប្រតិព័ទ្ធនឹកមមៃមិនភ្លេច ហាក់ដូចជាត្រូវរបួសដោយសរ ដែលព្រះកាមទេពបាញ់មក ត្រូវចំដួងចិត្តចាប់ពើតស្អិតគិតតែផ្លូវមួយ ព្រោះថា៖ 

១៩៥- មិនមានសច្ចៈ ចិត្តរហ័យ មាយា ឥច្ឆា លោភក្រៃពេក មិនមានគុណសម្បត្តិល្អ និងលាមក ទាំងអស់នេះ ជាទោសនៃស្ត្រីកើតពីសភាពឯង ។ 

គ្រាកាលនាងលាវណ្យវតី ស្រីចិត្តចើកបានស្ដាប់ពាក្យនិយាយដឹកនាំបញ្ចុកបន្ស៊ីនៃនាងមេអណ្ដើកហើយ ក៏ធ្វើមាយាឆ្លើយតបថា ខ្ញុំចិត្តស្មោះត្រង់នឹងស្វាមី ឲ្យខ្ញុំប្រព្រឹត្តដូចស្រីអាក្រក់ ល្មើសកន្លងចិត្តស្វាមី ខុសគន្លងធម៌ ដូចម្ដេចកើត? ព្រោះថា៖ 

១៩៦- ស្រីណាឆ្លៀវឆ្លាតប្រសប់វាងវៃក្នុងការផ្ទះ ស្ដ្រីនោះជាភរិយាមែនទែន ស្ដ្រីណាសាយកូន ស្ត្រីនោះជាភរិយាមែនទែន ស្ដ្រីណាប្រគល់ចិត្តឲ្យស្វាមី ស្ដ្រីនោះជាភរិយាមែនទែន ស្ដ្រីណាស្មោះត្រង់ចំពោះស្វាមី ស្ដ្រីនោះជាភរិយាមែនទែន ។ 

១៩៧- ស្ត្រីណាមិនធ្វើឲ្យភស្ដារីករាយសប្បាយ ស្ត្រីនោះបុគ្គលមិនគប្បីហៅថា ភរិយាទេ បើភស្ដាពេញចិត្ត ចំពោះនារីណាជាភរិយាហើយ សូម្បីពួកទេវតាក៏ជួយរីករាយដែរ ។ 

កាលបើដូច្នេះ ស្វាមីជាម្ចាស់ប្រាណរបស់ខ្ញុំ មានបំណងយ៉ាងណា ខ្ញុំប្រតិបត្តិតាមបំណងយ៉ាងនោះ ឥតពិចារណារេរាចិត្តទេ ។ នាងមេអណ្ដើកនោះបញ្ជាក់សួរថា៖ ពាក្យនេះ ជាពាក្យសច្ចៈពិតប្រាកដមែន ។ កាលនោះ នាងមេអណ្ដើកក៏លាត្រឡប់ចូលទៅកាន់ព្រះរាជវាំងវិញ នាំយកសេចក្ដីទាំងអស់នេះចូលទៅក្រាបបង្គំទូព្រះបាទតុង្គពលរាជ ឲ្យទ្រង់ជ្រាបសព្វគ្រប់ប្រការ ។ 

ព្រះបាទតុង្គពលរាជ ទ្រង់បានព្រះសណ្ដាប់អស់អាថ៌សេចក្ដីហើយ ទើបទ្រង់មានព្រះបន្ទូលត្រាស់ប្រឹក្សាថា៖ តើយើងគិតធ្វើដូចម្ដេចឲ្យប្ដីវានាំខ្លួនវាយកមកឲ្យយើងបានហ្ន៎? ។ នាងមេអណ្ដើកក្រាបទូលថា៖ បើដូច្នេះ សូមទ្រង់ប្រើឧបាយកល ព្រោះថា៖ 

១៩៨- មែនពិត កិច្ចការណាដែលអាចសម្រេចបានដោយឧបាយកល កិច្ចការនោះ គេមិនបាច់ប្រើសេចក្ដីព្យាយាមទេ ដំរីស្ដ ត្រូវចចកដើរឧបាយកលបោកឲ្យចុះក្នុងទឹកភក់ ក៏ដល់ក្ដីស្លាប់អន្ដរធានទៅហោង ។ 

ព្រះបាទតុង្គពលរា ត្រាស់សួរថា៖ រឿងនោះតើដូចម្ដេច? ។ នាងមេអណ្ដើកនោះក៏ក្រាបបង្គំទូលដូចសេចក្ដីតទៅនេះ៖ 

កថាទី៨

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!