អារម្ភកថាលើកទី២

ការគប់មិត្ត (រឿងក្អែក អណ្ដើក កណ្ដុរ និងប្រើស)

កថាទី១៖ រឿងអ្នកដំណើរ និងខ្លាចាស់

កថាទី២៖ រឿងប្រើស ចចក និងក្អែក

កថាទី៣៖ រឿងត្មាត ឆ្មា និងបក្សី

កថាទី៤៖ រឿងកណ្ដុរហិរណ្យកៈ

កថាទី៥៖ រឿងពាណិជចាស់ជរា និងភរិយាក្រមុំ

កថាទី៦៖ រឿងព្រាន ប្រើស ជ្រូក ពស់ និងចចក

កថាទី៧៖ រឿងព្រះរាជា បុត្រពាណិជ និងភរិយា

កថាទី៨៖ រឿងចចក និងដំរីស្ដ

សៀវភៅអេឡិកត្រូនិក

នៅក្នុងនគរចម្បកៈមានពួកបរិព្វាជកអាស្រ័យនៅច្រើន ។ បណ្ដាលបរិព្វាជកទាំងឡាយនោះ មានបរិព្វាជកម្នាក់ឈ្មោះ ចូឌាកណ៌ៈ តាំងពីឋានអាស្រ័យនៅក្នុងទីមួយ ។ គាត់តែងដាក់ភោជនាហារសេសសល់អំពីកិរិយាបរិភោគក្នុងបាត្រមួយ ហើយយកទៅព្យួរទុកឰដ៏ដៃកែវជាប្រក្រតី រួចសម្ងំដេកលក់ទៅ ។ ខ្ញុំ (ហិរណ្យកៈ) លោតទៅលួចយកអាហារភោជននោះមកបរិភោគជានិច្ចរាល់ៗថ្ងៃ ។ ពេលមួយនោះបរិព្វាជកម្នាក់ទៀតឈ្មោះ វិណាកណ៌ៈ ជាមិត្តសម្លាញ់ធ្លាប់រាប់អានគ្នាចូលមករក ជួបបរិព្វាជកចូឌាកណ៌ៈនោះ ។ បរិព្វានជកទាំងពីរនិយាយជជែកគ្នាលេងកម្សាន្ដសប្បាយដោយរឿងផ្សេងៗ កំពុងតែនិយាយបរិព្វាជកចូឌាកណ៌ៈ យកបន្ទះឬស្សីកំបាក់គោះដីប៉ូកៗ ធ្វើយ៉ាងនេះញឹកញយណាស់ ដើម្បីបំភ័យបន្លាចខ្ញុំឲ្យបោលរត់ទៅ ។ អែបបរិព្វាជកវិណាកណ៌ៈ កាលឃើញអាការកិរិយាសម្លាញ់ខ្លួននៅមិនស្ងៀម ក៏សួរទៅថា៖ សម្លាញ់! សម្លាញ់មានរឿងអ្វី? បានជាមិននាំពាស្ដាប់ពាក្យខ្ញុំនិយាយសោះ! ដូចជាមានរឿងកង្វល់ខ្វល់អ្វីដទៃប្លែកនាំមិនឲ្យសុខស្រួល! ។ បរិព្វាជកចូឌាកណ៌ៈតបថា៖ នែសម្លាញ់! ខ្ញុំមិនមែនព្រងើយកន្ដើយទេ ប៉ុន្ដែសម្លាញ់មិនមើល អាសត្វកណ្ដុរចង្រៃនេះ វាចេះតែមករំខានខ្ញុំ វាលបលោតមកលួចយកភោជនាហារដែលនៅក្នុងបាត្រនេះ យកទៅស៊ីរាល់វេលា ។ បរិព្វាជកវិណកណ៌ៈដើរទៅលបមើលដៃកែវនោះ ហើយងឿងឆ្ងល់ខ្វល់ក្នុងចិត្តក៏សួរថា៖ ម៉េចក៏អាសត្វកណ្ដុរនេះវាលោតទៅតោងបាត្រនៅឆ្ងាយបាន បើខ្លួនវាតូច កម្លាំងតិចដូច្នេះហ្ន៎? ព្រោះថា៖ 

១០៩- ប្រពន្ធក្រមុំស្រាប់តែធ្វើមារយាទាញសក់ប្ដីចាស់ជរាជប់ថើប ហើយចាប់ឱបញក់ញីឥតប្រណី ខុសទំនងន៎ុះមុខជាមានហេតុអ្វីឆ្គងមិនខាន ។ 

បរិព្វាជកចូឌាកណ៌សួររឿងនោះថា៖ តើរឿងនោះដូចម្ដេច? ។ បរិព្វាជកវិណាកណ៌ៈពណ៌នារឿងនោះដូច្នេះថា៖ 

កថាទី៥ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!