អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

_ផលវិបាក និងផលញ្ញាណបុរាណបណ្ឌិតប្រៀបដូចប្រេងដូង ។ 

_បុណ្យ និងចិត្តប្រៀបដូចផ្លែដូងទុំ ។ បើគេមិនចង់ឱ្យផ្លែដូងទុំនោះដុះតទៅទៀត គេកាប់កោសពូតយកខ្ទិះស្លចម្រាញ់ដកហូតយកធាតុដី ទឹក ភ្លើង ខ្យល់អាកាសគ្រោតគ្រាតចេញកើតជាប្រេង ។ 

_កាលកើតជាប្រេងហើយ គេមិនដែលយកប្រេងនោះចាក់ដាក់ក្នុងដីដូចកាលដាំវានោះទៀតឡើយ គេដាក់ក្នុងទីផ្សេងគឺក្នុងដប ឬកែវ ។ 

_ប្រេងដូងនោះ នឹងថាដុះកើតជាដើមដូងទៀតក៏មិនមែន នឹងថាប្រេងដូងនោះងាប់ក៏មិនមែន ។ 

_ផ្លែដូងទុំនោះថាសូន្យទទេ ក៏មិនមែន ព្រោះមានប្រេងដូងដែលកើតពីផ្លែដូងទុំនោះ ។ 

_ប្រេងដូងទុំនោះនឹងថាមិនដឹងអ្វីសោះក៏មិនមែន បើមានធាតុត្រជាក់ទៅប៉ះ វាចេះកក មានធាតុក្ដៅទៅប៉ះវាចេះរលាយ ។ 

_ប្រេងដូងនោះ មានការទៀតទាត់ជាងផ្លែដូងទុំវាលែងដុះ លែងងាប់ទៀតហើយ ព្រោះគេកាប់បំបែកកោសពូតចម្រាញ់ ដកហូតយកធាតុ ដី ទឹក ភ្លើង ខ្យល់អាកាសគ្រោតគ្រាតចេញអស់ហើយ ។ 

(ចប់ដោយសង្ខេប)

អត្ថបទប្រៀបធៀបទាំង៧ឃ្លានេះ មានន័យជ្រៅឆ្ងាយប្រកបដោយហេតុផលច្បាស់លាស់ចំពោះរឿងនិព្វាន សូមមិត្តអ្នកអានទាំងឡាយ ពិចារណា វែកញែកសាកល្បងមើលកុំខាន ក្នុងពេលដែលបានអានសៀវភៅនេះចប់ហើយ ។

ភ្នំពេញថ្ងែទី ២៥ វិច្ឆិកា ឆ្នាំ១៩៦៧                                                                                                                                                                                                                                                          សុង ស៊ីវ

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!