អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

រឿងសេចក្ដីសុខក្នុងឋាននិព្វានក៏ជាបញ្ហាមួយដែលមនុស្សលោកពិបាកយល់ដែរ ទោះបីព្រះសម្ពុទ្ធបរមគ្រូ និងព្រះអរហន្តជាពុទ្ធសាវកទាំងឡាយបានសម្ដែងពន្យល់សព្វគ្រប់មានក្នុងទ្រឹស្ដីពុទ្ធសាសនាហើយ ក៏មនុស្សលោកបុថុជ្ជនសព្វថ្ងៃ ស្ដាប់ភាសាក្នុងឋាននិព្វាននោះមិនសូវបាន ដូចពាក្យថា៖ 

ព្រះនិព្វាន គ្មានការកើត គ្មានការស្លាប់ គ្មានទុក្ខមានតែបរមសុខម្យ៉ាង ពាក្យនេះគេមិនយល់ថាអ្នកនិយាយនោះចង់ថាម៉េចឡើយ គេឆ្ងល់ថា បើគ្មានកើតបានអីក៏នឹងស្លាប់ បើគ្មានស្លាប់បានអីនឹងកើត? បើកើតក៏គ្មានស្លាប់ក៏គ្មាន មានតែទទេ! បើទទេ បានអីនឹងទទួលបរមសុខ?

បញ្ហានេះអ្នកនិពន្ធ ទុកជូនមិត្តអ្នកអានទាំងឡាយដែលចេះភាសានិព្វានជួយដោះស្រាយមកប្រែផងចុះ ។ 

ឯសេចក្ដីសុខក្នុងឋាននិព្វាននោះ មានច្រើនយ៉ាងណាស់សុទ្ធតែជាភាសានិព្វានដែលពិបាកយល់ ។ បើប្រៀបឱ្យងាយស្តាប់ តាមលំនាំភាសាខ្មែរយើងថា សេចក្ដីសុខស្ងប់បែបណា ការមិនក្ដៅក្រហាយខ្វល់ខ្វាយចិត្ត ព្រោះការស្រេកឃ្លានមានក្រចាញ់ឈ្នះ ព្រាត់ប្រាស់បែបណា សេចក្ដីចម្រើនរុងរឿងបែបណា ជោគជ័យសិរីមង្គលបែបណាដែលមនុស្សសត្វ ទេព្តាមារព្រហ្មមិនធ្លាប់បានស្គាល់ជាតិសោះ ក្នុងឱកាសលោកនេះ សេចក្ដីសុខស្ងប់ជាដើមបែបនេះឯង ជាបរមសុខក្នុងឋាននិព្វានបរមសុខនោះ បានជាវិសេសប្លែកយ៉ាងនោះ ព្រោះមិនមែនកើតមានមកពីធាតុដី ទឹក ភ្លើង ខ្យល់ អាកាសមិនមែនកើតមានមកពីបុណ្យផ្ទាល់ឡើយ គឺកើតមានពីផលរបស់ផលបុណ្យហៅថា ផលវិបាក គ្មានហេតុបច្ច័យតាក់តែង ជាគូនឹងផលញ្ញាណដែលកើតមានពីលោកុត្តរចិត្ត ឥតហេតុបច្ច័យតាក់តែងដូចគ្នា ។ 

ចំណែកខាងវត្ថុធាតុដើមរបស់ផលញ្ញាណនោះដើមបំផុតគឺធាតុដី ទឹក ភ្លើង ខ្យល់ អាកាសដែលជាតួអវិជ្ជា ចលនានៃធាតុនោះគឺសង្ខារផ្សំផ្គុំឱ្យកើតជាតិណជាតិរុក្ខជាតិ កើតជាញ្ញាណ ជាវិញ្ញាណ ជាចិត្ត ។ ការដុះខាត់ចម្រាញ់ចិត្តនោះ ឱ្យប្រាស់ចាកលំនាំធាតុដើមអស់ការ កើត  ឈឺ ស្លាប់ អស់ហេតុបច្ច័យ គឺលោកុត្តរធម៌ លោកុត្តរធម៌ចម្រាញ់បានហើយ កើតជាលោកុត្តរចិត្ត ទីបំផុតលោកុត្តរចិត្តនោះ គឺផលញ្ញាណសំដៅយកចិត្តព្រះខីណាស្រព ដែលលោកសម្រេចខន្ធនិព្វានលះបង់ឱកាសលោកហើយ ។ 

ផលញ្ញាណនេះឯង មិនបានទៅចាប់ជាតិកើតជាថ្មីក្នុងឋាននិព្វានទៀតឡើយ ព្រោះបានកើតពីលោកុត្តរធម៌រួចស្រេចហើយ គ្រាន់តែទៅនៅក្នុងឋាននិព្វាននោះតែម្ដង អាស្រ័យហេតុនេះ ទើបក្នុងឋាននិព្វាននោះ គ្មានការកើត គ្មានសេចក្ដីស្លាប់មានតែបរមសុខម្យ៉ាង ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!