អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

ដូចបាននិយាយខាងដើមហើយថា សង្គមមនុស្ស ជាសង្គមធំ មានច្បាប់ទម្លាប់មានអង្គការ មានបញ្ហាច្រើនព្រោះមនុស្សម្នាក់ៗមានចិត្តគំនិតមានចរិយាមារយាទផ្សេងៗគ្នា ខ្លះល្អត្រឹមត្រូវខ្លះអាក្រក់ខិលខូច។ អ្នកធំមានយសស័ក្តិ អ្នកមានទ្រព្យសម្បត្តិនៅជិតអ្នកតូចទ័លក្រឥតយសស័ក្ដិ ឥតទ្រព្យសម្បត្តិ ឥតអំណាចនាំឱ្យមានការប៉ះទង្គិច សង្កត់សង្កិនជិះជាន់បៀតបៀនឆរបោកលួចប្លន់កាប់សម្លាប់ បំផ្លិចបំផ្លាញគ្នាដែលជាហេតុនាំឱ្យកើតសេចក្ដីទុក្ខភ័យព្រួយ វិនាសអន្តរាយមិនបានសុខក្នុងសង្គមមនុស្ស ។ 

អាស្រ័យហេតុដែលមនុស្សខ្លាចសេចក្ដីទុក្ខព្រួយវិនាសអន្តរាយនេះហើយ ទើបនាំគ្នាបង្កើតច្បាប់ទម្លាប់ឱ្យមានជាអង្គការគឺសុជីវធម៌ វឌ្ឍធម៌ វប្បធម៌ សីលធម៌ និងអារ្យធម៌នេះឡើង ដើម្បីដោះស្រាយបញ្ហាសង្គមមនុស្សឱ្យរួចផុតពីការប៉ះទង្គិចជិះជាន់សង្កត់សង្កិនបៀតបៀនគ្នារវាងមនុស្ស និងមនុស្ស ។ 

ក/ ដើម្បីបំបាត់នូវសេចក្ដីទុក្ខព្រួយធុញទ្រាន់រំខានចិត្តដែលកើតអំពីការឥតសណ្ដាប់ធ្នាប់ ឥតរបៀបរបប គ្មានការសមរម្យនោះ គេបង្កើតឱ្យមានសុជីវធម៌ឡើង សម្រាប់ទូន្មានមនុស្សឱ្យស្គាល់ហេតុផលគួរមិនគួរ ស្គាល់ឋានៈខ្លួន និងអ្នកដទៃ ស្គាល់ប្រមាណជីវភាព ស្គាល់កាលសម័យ ស្គាល់ប្រជុំជន និងទីប្រជុំ និងស្គាល់មិត្តសម្លាញ់ ។ ផ្ទុយទៅវិញ បើគ្មានសង្គមទេ គឺក្នុងលោកនេះមានតែម្នាក់ឯងនោះ សុជីវធម៌ក៏គ្មានដែរ ព្រោះគ្មានការចាំបាច់ចំពោះសុជីវធម៌ឡើយ ។ 

ខ/ ដើម្បីបំបាត់ចោលនូវហាយនភាព គឺដំណើរវិនាសអន្តរាយ ឬសេចក្ដីសាបសូន្យថយចុះសេចក្ដីសុខចម្រើនក្នុងសង្គមដែលជាហេតុនាំឱ្យពួកមនុស្សបានជួបប្រទះ នូវសេចក្ដីទុក្ខភ័យព្រួយក្រខ្សត់នោះ គេបង្កើតឱ្យមានវឌ្ឍនធម៌ឡើង គឺនាំគ្នាខំបង្កើនចំនួន បង្កើនគុណភាពវត្ថុធាតុគ្រប់យ៉ាងដែលមនុស្សត្រូវការឱ្យចម្រើនជឿនលឿនទាន់ចំនួនមនុស្ស ទាន់សេចក្ដីត្រូវការដូចជាខាងគ្រឿងឧបភោគបរិភោគ ចំណេះវិជ្ជា និងចរិយាមារយាទជាដើម នាំគ្នាបង្កើនចំនួន បង្កើនគុណភាព បង្កើនកម្រិត ឱ្យរីកសាយភាយបានច្រើន បានធំទូលាយ បានល្អខ្ពង់ខ្ពស់ប្រសើរឡើង ។ បើក្នុងលោកនេះ មានតែម្នាក់ឯងគ្មានសង្គមមនុស្សទេ វឌ្ឍនធម៌ក៏គ្មានដែរ ព្រោះគ្មានការចាំបាច់ចំពោះវឌ្ឍនធម៌ ។

គ/ ដើម្បីបំបាត់ចោលនូវសេចក្ដីខ្វះខាតរបស់សង្គមដូចជាការខ្វះខាតខាងសម្ដីភាសាអក្សរសាស្ត្រ ទម្លាប់ទំនៀមសិល្បៈ សាសនា និងចំណេះវិជ្ជាផ្សេងៗជារបស់ជាតិ ឬអន្តរជាតិដែលពួកមនុស្សត្រូវការជាចាំបាច់តាមកាលៈទេសៈនោះ គេបង្កើតឱ្យមានវប្បធម៌ឡើង ញ៉ាំងសង្គមមនុស្សឱ្យបានដុះដាលលូតលាស់ទាន់សេចក្ដីត្រូវការ តាមសម័យនិយម ។ បើគ្មានសង្គមទេ វប្បធម៌ក៏គ្មានដែរ ព្រោះគ្មាននរណាត្រូវការចំពោះវប្បធម៌ ។ 

ឃ/ ដើម្បីបំបាត់អនាធិបតេយ្យគឺការរំលោភជិះជាន់សង្កត់សង្កិនបៀតបៀន និងបំបាត់ចរិយាថោកទាបរបស់មនុស្សក្នុងសង្គម គេបង្កើតឱ្យមានសីលធម៌ និងអារ្យធម៌ឡើង គឺឱ្យមានច្បាប់ទម្លាប់ មានរដ្ឋសភា មានតុលាការ មានសាសនា មានធម្មនុញ្ញ សម្រាប់ការពារសិទ្ធិសេរីភាពមនុស្ស និងអប់រំមនុស្សក្នុងសង្គមឱ្យស្គាល់ខុសត្រូវ ចេះស្រឡាញ់អំពើល្អ ថ្លៃថ្នូរ ភ័យខ្លាចចំពោះអំពើអាក្រក់ បង្កើតយុត្តិធម៌ក្នុងសង្គមឱ្យកើតមានឡើង ។ បើគ្មានសង្គមទេ សីលធម៌ និងអារ្យធម៌ក៏គ្មានដែរ ព្រោះគ្មាននរណាត្រូការចំពោះសីលធម៌ និងអារ្យធម៌ឡើយ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!