អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

ការងារមុខរបរទាំងឡាយមានកសិកម្មឧស្សាហកម្មពាណិជ្ជកម្មជាដើមសម្រាប់យកផលធ្វើជំនួញជួញដូរលក់ទិញយកចំណេញធំទ្រព្យសម្បត្តិមាសប្រាក់ជាមុខសេដ្ឋកិច្ចនោះ ធ្វើម្នាក់ឯងមិនកើតឡើយ ព្រោះគ្មានអ្នកប្រើប្រាស់បរិភោគ គ្មានអ្នកទិញ គ្មានអ្នកលក់ គ្មានអ្នកធានាគុណភាពធានាតម្លៃ មានតែសង្គមនេះឯង ដែលអាចញ៉ាំងសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់ឱ្យកើតឡើងបាន ដូចជាអ្នកលក់គ្រឿងឧបភោគបរិភោគ បើគ្មានសង្គមមនុស្សដែលជាអ្នកត្រូវការបរិភោគប្រើប្រាស់ទេ គ្រឿងឧបភោគបរិភោគទាំងនោះដូចជាដុំដី ឬភក់ជ្រាំគ្មានតម្លៃឡើយ ឱ្យគេទទេឥតយកថ្លៃក៏គ្មាននរណាត្រូវការដែរ ។ បើគ្មានអ្នកដទៃត្រូវការហើយកសិកម្ម ឧស្សហកម្ម ពាណិជ្ជកម្មជាដើមដែលជាមុខសេដ្ឋកិច្ចនោះក៏គ្មានដែរគឺគ្មានរហូតដល់ទៅស្រែចម្ការច្បារដំណាំ គ្មានរោងឧស្សាហកម្ម គ្មានទីក្រុង គ្មានផ្សារ គ្មានកំពង់ផែ គ្មានផ្លូវគមនាគមន៍ គ្មានសម្ភារៈដឹកនាំទាំងឡាយមានរថយន្តជាដើម និងគ្មានសង្កាត់ភូមិស្រុកខេត្តឡើយ គឺ

អ្វីៗសូន្យទាំងអស់ មកអំពីគ្មានសង្គមមនុស្សនេះឯង ។ 

ម្យ៉ាងទៀតទ្រព្យសម្បត្តិមាសពេជ្រប្រាក់រាប់កោដិរបស់ពួកមហាសេដ្ឋី បើគ្មានសង្គមអ្នកក្រជួយធានាគុណភាព ធានាតម្លៃ គឺមានតែសេដ្ឋីម្នាក់ឯង កើតឡើងក្នុងលោកនោះ គំនរទ្រព្យសម្បត្តិមាសពេជ្រប្រាក់រាប់លានកោដិនោះ ដូចជាដុំដីព្រោះគ្មាននរណាត្រូវការ គ្មាននរណាចាយប្រើប្រាស់ ។ 

ដូច្នេះ ឃើញសភាវៈពិតច្បាស់ហើយថា ទ្រព្យសម្បត្តិមាសពេជ្រទាំងអស់ក្នុងលោកនេះ ទោះជារបស់សេដ្ឋីគហបតីក្ដី របស់ធនាគារជាតិក្នុងរដ្ឋនានាក្ដីដែលមានតម្លៃប្រើប្រាស់កើត អាស្រ័យសង្គមមនុស្សត្រូវការកើតមានឡើងដោយសង្គមមនុស្សមានតែសង្គមមនុស្សទេ ជាម្ចាស់របស់ទ្រព្យសម្បត្តិទាំងនោះ និងជាអ្នកបង្កើតសេដ្ឋីគហបតីទាំងឡាយក្នុងលោក ជាពិសេសង្គមអ្នកក្រ ជាមាតាបិតារបស់សេដ្ឋីគហបតីទាំងឡាយព្រោះអ្នកមានកើតពីអ្នកក្រ ។ រួមសេចក្ដីឱ្យខ្លីងាយយល់ថា ពួកសេដ្ឋីគហបតី អ្នកមានទ្រព្យសម្បត្តិទាំងឡាយជាកម្មកររបស់សង្គមអ្នកក្រ សម្រាប់ធ្វើការប្រមែប្រមូលទ្រព្យសម្បត្តិទុក កុំឱ្យរាត់រាយ ឯតម្លៃ និងគុណភាពទ្រព្យសម្បត្តិទាំងអស់នោះ នៅក្នុងកណ្ដាប់ដៃសង្គមអ្នកក្រ អ្នកត្រូវការប្រើប្រាស់ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!