អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

មនុស្សណាដែលមានចរិយាមារយាទល្អថ្លៃថ្នូរត្រឹមត្រូវមានមេត្តាករុណាជួយទុក្ខធុរៈរាប់អានមិត្តមនុស្សដែលនៅរួមក្នុងគ្រួសារ ក្នុងស្រុកភូមិក្នុងប្រទេស ឬក្រៅប្រទេស អ្នកដែលបានទទួលជំនួយទទួលការរាប់អានទាំងអស់នោះតែងមានចិត្តស្រឡាញ់រាប់អានចែកជូនបូជាដោយលាភសក្ការៈផ្សេងៗមានគ្រឿងឧបភោគបរិភោគបាយទឹកនំចំណីជាដើមចំពោះមនុស្សនោះវិញហើយតែងនិយាយអួតសរសើរកេរ្តិ៍ឈ្មោះគឺគុណនៃសេចក្ដីល្អរបស់មនុស្សនោះឱ្យល្បីសុះសាយទៅតែងគោរពកោតក្រែងលើកតម្កើងយសស័ក្ដិមនុស្សនោះឱ្យបានជាធំជាមេបា ជាមិត្ត ទុកជាទីគោរពរៀងខ្លួន ។

បើមនុស្សនោះកើតក្រៅសង្គមនៅក្នុងទីស្ងាត់តែម្នាក់ឯង គ្មាននរណានៅជិតទេ លាភសក្ការៈកេរ្តិ៍ឈ្មោះយសស័ក្ដិក៏គ្មានដែរ បើទុកជាមនុស្សនោះកើតមកបម្រុងនឹងមានលាភសក្ការៈកេរ្តិ៍ឈ្មោះយសស័ក្តិធំប៉ុនណា ក៏ជាមនុស្សទទេ ព្រោះគ្មាននរណាផ្ដល់លាភសក្ការៈឱ្យ គ្មាននរណារាប់អានអួតសរសើរផ្សាយកេរ្តិ៍ឈ្មោះឱ្យ គ្មាននរណាគោរពកោតខ្លាចលើកតម្កើងធានាគុណភាពយសស័ក្តិនោះ ។ សូម្បីមនុស្សដែល

កើតនៅក្នុងសង្គមហើយ ប៉ុន្តែជាអត្តទត្ថបុគ្គលមានចិត្តគំនិតចរិយាមារយាទក្រៅសង្គម គិតត្រឹមតែប្រយោជន៍ផ្ទាល់ខ្លួនម្នាក់ឯងនោះក៏មិនអាចទទួលលាភសក្ការៈកេរ្តិ៍ឈ្មោះយសស័ក្តិឡើយ បែរជាបានទទួលការនិន្ទាតិះដៀលប្រមាថមើលងាយ អំពីពួកមនុស្សទៅវិញ ។ 

ដូច្នេះ ពួកមនុស្សកើតក្នុងសង្គមដែលមានសេចក្ដីត្រូវការសង្គមជាចាំបាច់នោះត្រូវមានចិត្តគំនិតចរិយាមារយាទជាអ្នកសង្គមផង ស្រឡាញ់សង្គម ជួយលើកតម្កើងសង្គមជាចាំបាច់ថែមទៀត គឺយើងត្រូវជួយសង្គមផង ទើបសង្គមជួយយើងបាន ។

តើត្រូវជួយសង្គមបែបណា?សង្គមជួយយើងវិញបែបណា? ការជួយគ្នាទៅវិញទៅមកនោះគឺយ៉ាងនេះ៖

ក. សង្គមគ្រួសារជាសង្គមថ្នាក់តូច ក្នុងសង្គមនេះមានមាតាបិតា និងបុត្រធីតា បើមាតាបិតាមិនបង្កើតបុត្រធីតា ឬមិនថែរក្សាមិនជួយទំនុកបម្រុងចិញ្ចឹមបុត្រធីតាឱ្យមានជីវិតរស់នៅទេបុត្រធីតាពិតជាគ្មាន បើគ្មានបុត្រធីតាហើយ ឋានៈជាមាតាបិតានោះក៏គ្មានដែរ ។ លុះតែយើងជួយឱ្យកើតជាកូនឡើងទើបកូនជួយយើងឱ្យកើតជាម៉ែ ឪដែរ ។ បើមានកូននឹងមានឋានៈជាម៉ែឪហើយ ប៉ុន្តែម៉ែឪនោះមិនជួយលើកតម្កើងកូនឱ្យមានកេរ្តិ៍ឈ្មោះយសស័ក្តិ គឺមិនទំនុកបម្រុងឱ្យរៀនសូត្របានចេះដឹងមានឋានៈជាសេដ្ឋីគហបតី ជានាម៉ឺនទេ កូននោះក៏មិនអាចជួយលើកតម្កើងម៉ែឪ

ឱ្យថ្កើងមានឋានៈកេរ្តិ៍ឈ្មោះយសស័ក្ដិជាម៉ែឪសេដ្ឋីគហបតី ជាម៉ែឪ ឯកឧត្តមដែរ ។ នេះជាការជួយសង្គម សង្គមជួយយើងមួយបែប ។ 

ខ. សង្គមគ្រូ និងសិស្ស ជាសង្គមថ្នាក់កណ្ដាល ក្នុងសង្គមនេះ មានអ្នកបង្រៀនគឺគ្រូអាចារ្យ និងអ្នករៀនគឺសិស្សនិស្សិត ។ អ្នកដែលមានចំណេះវិជ្ជាអាចធ្វើជាគ្រូអាចារ្យបាននោះ បើមិនជួយបង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ទំនុកបម្រុងល្មមឱ្យគេរៀនពីខ្លួនកើតទេ សិស្សនិស្សិតក៏គ្មានដែរ ។ ចំណែកសិស្សនិស្សិតវិញ បើមិនជួយគ្រូអាចារ្យគឺមិនយកចិត្តទុកដាក់ប្រតិបត្តិតាមដំបូន្មាន និងចំនេះវិជ្ជាដែលគ្រូអាចារ្យបង្ហាត់បង្រៀននោះទេ ឋានៈជាសិស្សនិស្សិតក៏គ្មានដែរ ។ រួមឱ្យខ្លីថា បើមានតែអ្នកបង្រៀនគ្មានអ្នករៀន ឬមានតែអ្នករៀន គ្មានអ្នកបង្រៀននោះ សង្គមគ្រូ និងសិស្សក៏គ្មានដែរ ។ នេះជាការជួយសង្គម សង្គមជួយយើងមួយបែប ។ 

គ. សង្គមជាតិ ជាសង្គមធំ ក្នុងសង្គមនេះមានរាស្ត្រមានអ្នករាជការ ឬអ្នករដ្ឋការ ។ អ្នករាជការ ឬអ្នករដ្ឋការត្រូវមានសេចក្ដីស្មោះត្រង់សុចរិតយុត្តិធម៌ ប្រព្រឹត្តិឱ្យបានត្រឹមត្រូវតាមច្បាប់ទម្លាប់ជួយរក្សាការពាររាស្ត្រតាមដំណើរច្បាប់ទើបរាស្ត្រមិនក្ដៅក្រហាយស្អប់ខ្ពើម មិនដកដេញចេញពីដំណែង ឬក៏មិនឱ្យកើតអនាធិបតេយ្យខូចសង្គមជាតិ ។ ឯពួករាស្ត្រក៏ត្រូវជួយអ្នករាជការ ឬអ្នករដ្ឋការវិញ គឺត្រូវមានចិត្តស្មោះត្រង់បង់ពន្ធអាករ តាមច្បាប់ទម្លាប់ជួយរក្សាការពារសម្បត្តិជាតិ មិនចូលជើងដៃនឹងសត្រូវរបស់សង្គមជាតិ ។ ការជួយគ្នាទៅវិញទៅមកយ៉ាងនេះ ឈ្មោះថាយើងជួយសង្គម សង្គមជួយយើងវិញ ។ បើគ្មានការជួយគ្នានេះទេ គឺផ្នែកខាងរាស្ត្រគិតតែបំផ្លាញអ្នករាជការ ឬអ្នករដ្ឋការមានការស៊ុមគ្រលុំយកសំណូកទៅសូក ឬលួចរត់ពន្ធគយជាដើម ។ ឯអ្នករាជការ ឬអ្នករដ្ឋការវិញបែរជាឆ្មើងឆ្មៃមិនចង់មើលមុខ និយាយគួរសមចំពោះរាស្ត្រដែលគ្នាមិនបានសូកមើលងាយជិះជាន់សង្កត់សង្កិនធ្វើបាបរាស្ត្រនោះ  ដូចជាខ្ញុំកញ្ជះខ្លួន ខំយកតម្រាប់តាមសម័យអាណានិគមមកប្រើក្នុងសង្គមជាតិខ្លួនដោយយកអំណាចច្បាប់ដែលមហាក្សត្រ ឬប្រមុខរដ្ឋបានប្រគល់ឱ្យមកធ្វើជាខែលបាំងមុខនោះ ឈ្មោះថានាំគ្នាបំផ្លាញសង្គមជាតិទៅវិញ និងឈ្មោះថាយើងកំពុងជីកឬសគល់របស់ខ្លួន បំផ្លាញខ្លួនយើងផងដែរ ព្រោះបើយើងមិនជួយសង្គម ហើយសង្គមក៏ជួយយើងមិនកើតដែរ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
 • Image
 • SKU
 • Rating
 • Price
 • Stock
 • Availability
 • Add to cart
 • Description
 • Content
 • Weight
 • Dimensions
 • Additional information
 • Attributes
 • Custom attributes
 • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!