អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

ពួកស្មៅឈើវល្លិមិនដែលដុះនៅទីវាលស្រឡះតែម្នាក់ឯងឡើយ ព្រោះខុសពូជនិស្ស័យរបស់វា រស់នៅមិនកើត វាចូលចិត្តដុះរស់នៅជ្រៀតជ្រែកជិតៗគ្នា ជាពួកជាក្រុម ជាសង្គម ។ 

សង្គមរុក្ខជាតិនេះ មានសកម្មភាពយ៉ាងសំខាន់គួរឱ្យចាប់អារម្មណ៍យកចិត្តទុកដាក់ត្រិះរិះពិចារណាណាស់ដែរ ព្រោះសង្គមរុក្ខជាតិនេះ ជាសង្គមដើមទី១របស់សង្គមមនុស្សសត្វ ។ 

សព្វថ្ងៃទីណាដែលវាលស្រឡះគ្មានស្មៅឈើវល្លិដុះសោះនោះគេបង្កើតសង្គមរុក្ខជាតិឡើងគឺយកពូជស្មៅឈើវល្លិទៅដាំនៅទីនោះឱ្យបានច្រើនដើមដល់យូរខែឆ្នាំបន្តិចទៅទីនោះនឹងក្លាយទៅជាព្រៃធំព្រោះពូជស្មៅឈើវល្លិ

ដទៃៗទៀតដែលគេមិនបានដាំសោះក៏ចេះតែកើតមានដុះលូតលាស់ឡើងព្រោងព្រាតដោយអំណាចជីវជាតិ និងធាតុអាកាសដែលកើតមានអំពីសង្គមរុក្ខជាតិដែលគេបានបង្កើតឡើងនោះ ។ 

សូមមិត្តអ្នកអានពិចារណាមើល! ស្មៅឈើវល្លិតូចៗត្រូវការពឹងពាក់ស្រូបជញ្ជក់យកជីវជាតិ និងធាតុទឹកត្រជាក់ពីស្មៅឈើវល្លិធំៗដែលដុះមុន ព្រោះឫសដើមមែកស្លឹកស្មៅឈើវល្លិធំៗនោះ ស្រូបយកជីវជាតិ និងធាតុទឹកពីអាកាស ពីចំហាយព្រះអាទិត្យ និងពីផែនដីមកធ្វើជាចំណីអាហារ និងញ៉ាំងបរិយាកាសក្នុងព្រៃនោះឱ្យមានសីតុណ្ហភាពងាយស្រួលដល់ការដុះលូតលាស់ លុះឫសដើមមែកស្លឹកស្មៅឈើវល្លិធំៗនោះ ចាស់បាក់ជ្រុះទៅរលួយកើតជាជី ធ្វើ

ឱ្យផែនដីក្នុងព្រៃនោះធូរងាយស្រួលដល់ឫសស្មៅឈើវល្លិធ្វើដំណើរចាក់រុកតត្រុកវារលូនទៅគ្រប់ទិសទីដើម្បីស្វែងរកចំណីអាហារចិញ្ចឹមជីវិត ។ 

ឯស្មៅឈើវល្លិនោះវាមានជីវិតមានការស្រេកឃ្លានមានការស្វែងរកចំណីអាហារ មានញី មានឈ្មោល មានម៉ែឪ មានកូនចៅ មានការងារធ្វើដើម្បីចិញ្ចឹមជីវិតវារាល់ពេលវេលា វាមិនខ្ជិលច្រអូស វាគ្មានពេលឈប់សម្រាកដូចមនុស្សសត្វឡើយ វាខំធ្វើការជានិច្ចគ្រប់នាទីដើម្បីរស់នៅផ្ដល់ផលប្រយោជន៍ឱ្យសង្គមរបស់វា និងសង្គមមនុស្សសត្វក្នុងលោកនេះ ។ 

ក្នុងក្បួនវិទ្យាសាស្រ្តផ្នែករូបសាស្ត្រនៃរុក្ខជាតិថាស្មៅឈើវល្លិ វាស៊ីចំណីអាហារតាមឫស និងតាមស្លឹក គឺវាស្រូបយកចំណីអាហារអំពីផែនដីតាមឫស វាស្រូបយកចំណីអាហារអំពីអាកាសតាមស្លឹក ។ ឫសវាដូចជាដៃជើងមនុស្សសត្វមានជីវិតចេះរុកវារលូនរវើករសិបទៅក្នុងផែនដី ទីណាមានជីវជាតិមានធាតុទឹកសើម វារុកតត្រុកលូនទៅរកទីនោះ ដើម្បីស្រូបជញ្ជក់ស៊ីចំណីអាហារ បើទីណាមានឧសគ្គដូចជាដុំថ្ម ឬដីរឹងខ្លាំង ឬទឹកច្រើនពេក ឬក៏ដីមានជាតិប្រៃជូរហួសជាដើម ឬសវាគេចវាងចេញពីទីនោះ មិនលូនវារទៅជិតឡើយហាក់ដូចជាមានចិត្តវិញ្ញាណស្គាល់ខុសត្រូវដែរ ។ 

ឯចំណីអាហាររបស់ឈើវល្លិនោះ គឺវត្ថុធាតុទាំងឡាយដែលមាននៅក្នុងផែនដី និងក្នុងអាកាស ដូចជាធាតុអុកស៊ីសែនអាកាសធាតុធ្យូង អាសូត ហ្វុសហ្វាត និងវត្ថុធាតុផ្សេងៗទៀតជាច្រើន ដូចជាតិកំបោរដែក ស្ពាន់ធ័រ ម៉ាញ៉េស៊ីក្ល័រ ស៊ូដ ប័រ និងម៉ង់កាណែស ។ល។ វត្ថុធាតុទាំងអស់នេះសុទ្ធតែជាទ្រព្យសម្បត្តិមាសប្រាក់ជាវត្ថុបំណងរបស់ស្មៅឈើវល្លិទាំងឡាយដែលវាខំធ្វើការរុកតត្រុកលូនវាររកគ្រប់នាទីឥតឈប់ឈរដូចជាមនុស្សខំធ្វើការរកស៊ីដើម្បីបានមាសប្រាក់ដូច្នោះដែរ ។ 

ដើម្បីស្វែងរកបាននូវវត្ថុធាតុទាំងអស់នេះ អាស្រ័យសង្គមទើបស្មៅឈើវល្លិទាំងឡាយត្រូវការសង្គមជាចាំបាច់បើគ្មានសង្គមទេស្មៅឈើវល្លិទាំងឡាយក៏គ្មានដែរ ដូចបាននិយាយខាងដើមហើយថា សង្គមរុក្ខជាតិនាំឱ្យផែនដីមានជីវជាតិ មានធាតុអាកាសល្អ មានភ្លៀងច្រើន គឺនាំឱ្យកើតមានវត្ថុធាតុទាំងឡាយមានធាតុ អុកស៊ីសែនជាដើម ដែលរុក្ខជាតិត្រូវការនោះឯង ។ ស្មៅឈើវល្លិធំៗមិនគ្រាន់តែផ្ដល់វត្ថុធាតុឱ្យស្មៅឈើវល្លិតូចៗប៉ុណ្ណោះឡើយ ថែមទាំងជួយថែរក្សាការពារឱ្យស្មៅឈើវល្លិតូចៗនោះរួចផុតពីឧបសគ្គផ្សេងៗមានខ្យល់ព្យុះ និងកម្ដៅព្រះអាទិត្យជាដើមទៀត ដូចមនុស្សសត្វជួយការពារសង្គមគ្រួសាររបស់ខ្លួនដូច្នោះដែរ ។

ពេលមានខ្យល់ព្យុះសង្ឃរាខ្លាំងម្ដងៗ ស្មៅឈើវល្លិធំៗចេញមុខទទួលឧបសគ្គនោះភ្លាម សុខចិត្តតស៊ូទប់ទល់ យកខ្លួនប៉ះទង្គិចប្រវាយប្រតប់វីវក់ជាមួយព្យុះសង្ឃរានោះ ទោះបីព្យុះសង្ឃរាបោកត្រូវទ្រេតទ្រោតរបួសបាក់មែកជ្រុះស្លឹកយ៉ាងណាក៏ស្មៅឈើវល្លិធំៗនោះ មិនរត់ចោលឡើយសុខចិត្តក្រាញតស៊ូការពារស្មៅឈើវល្លិតូចៗដរាបដល់រយះមែកបាក់ដើមរលំដួលស្លាប់នៅកន្លែង ។ ចំពោះការតស៊ូនឹងកម្ដៅព្រះអាទិត្យវិញ ក៏សុខចិត្តទ្រាំក្ដៅធ្វើព្រងើយគ្រប់នាទីដរាបដល់ស្វិតត្រួយជ្រុះស្លឹកស្ងួតដើមស្លាប់ឥតថ្ងូរឡើយ ដើម្បីឱ្យស្មៅឈើវល្លិតូចៗបានម្លប់ត្រជាក់ដុះលូតលាស់បានស្រួល ។ 

ឯស្មៅឈើវល្លិធំៗវិញ ក៏ត្រូវការពឹងពាក់ស្រូបជញ្ជក់យកជីវជាតិ និងកិច្ចការពារឧបសគ្គអំពីស្មៅឈើវល្លិតូចៗជាការចាំបាច់ដែរ គឺត្រូវការចំពោះសង្គមដូចគ្នា បើគ្មានសង្គមទេ ស្មៅឈើវល្លិធំៗនោះដុះលូតលាស់ធំឡើងមិនកើត នឹងត្រូវខ្យល់ព្យុះ ឬកម្ដៅព្រះអាទិត្យបោកបក់ឱ្យរលំធ្វើឱ្យស្វិតក្រៀមស្លាប់មិនខាន ។ សូម្បីស្មៅឈើវល្លិដែលកំពុងដុះលូតលាស់ល្អក្នុងសង្គមរុក្ខជាតិមានដើមធំមាំខ្ពស់យ៉ាងណាហើយក៏ដោយ បើគេកាប់ស្មៅឈើវល្លិតូចៗជុំវិញអស់រលីងហើយ ស្មៅឈើវល្លិធំនោះក៏មិនអាចមានជីវិតរស់នៅយូរឡើយនឹងរលំបាក់ស្វិតស្លាប់មិនខានព្រោះស្មៅឈើវល្លិតូចៗដែលដុះចោមរោមជុំវិញនោះដូចជារនាំង ឬដំបូលគ្របបិទបាំងផែនដីឱ្យស្មៅឈើវល្លិធំៗបានត្រជាក់គល់មិនឱ្យត្រូវកម្ដៅព្រះអាទិត្យខ្លាំងរក្សាធាតុទឹកទុកឱ្យដីសើមបានយូរ និងទប់ទុកនូវកំទេចជីវជាតិមិនឱ្យហូរទៅតាមទឹក ឬប៉ើងទៅតាមខ្យល់បាន និងជារនាំងជួយការពារព្យុះសង្ឃរាមិនឱ្យបោកបក់ត្រូវខ្លាំង ។ 

ដោយអានុភាពសង្គមរុក្ខជាតិ ដែលចេះជួយការពារគ្នាជួយផ្ដល់ប្រយោជន៍សុខចម្រើនឱ្យគ្នាគឺពួកស្មៅឈើវល្លិធំៗជួយការពារសង្គ្រោះយឹតយោងស្មៅឈើវល្លិតូចៗ ពួកស្មៅឈើវល្លិតូចៗ ជួយការពារផ្ដល់ប្រយោជន៍ឱ្យស្មៅឈើវល្លិធំនេះឯងនាំឱ្យពួកតិណជាតិ រុក្ខជាតិ ធញ្ញជាតិទាំងឡាយចោមរោមដុះលូតលាស់កាន់តែច្រើន ឯពួកទេវតាមនុស្សសត្វក៏មានចិត្តរីករាយចូលទៅរកសង្គមរុក្ខជាតិនោះដើម្បីអាស្រ័យនៅ និងចិញ្ចឹមជីវិតដោយផលព្រៃឈើនោះ ។ សូម្បីមហាមេឃក៏ចាលចាញ់អានុភាពសង្គមរុក្ខជាតិដែរ ត្រូវសង្គមរុក្ខជាតិ ដែលគ្មានចិត្តវិញ្ញាណនេះស្រូបយកពពកយកទឹកភ្លៀង មកបម្រើសង្គមខ្លួនបានដោយងាយ ។ គួរមនុស្សលោកយកតម្រាប់តាមសង្គមរុក្ខជាតិដែលមានលក្ខណៈគុណសម្បត្តិល្អបែបនេះកុំខាន ។ 

ឯគុណវិបត្តិក្នុងសង្គមរុក្ខជាតិនេះក៏មានខ្លះដែរ បើមិនបានជាគិតហាក់ដូចជាសង្គមរុក្ខជាតិ មានសាមគ្គីស្រុះស្រួលស្មោះត្រង់នឹងគ្នាណាស់ គ្មានការក្បត់ គ្មានអំពើអកុសលជិះជាន់សង្កត់សង្កិនលួចប្លន់ ដណ្ដើមទឹកដី យសស័ក្ដិ ស៊ីសំណូកប្រកាន់ពួកបក្ខ សម្លាប់បំបាត់ជីវិតគ្នាឡើយ ប៉ុន្តែបើពិនិត្យសង្កេតឱ្យល្អិតល្អន់ទៅឃើញថា មានអំពើអកុសលពុករលួយ ដូចសង្គមមនុស្សសត្វដែរ គ្រាន់តែមិនសូវជាក់ស្ដែងប៉ុណ្ណោះ ព្រោះរុក្ខជាតិគ្មានចិត្ត គ្មានរូបកាយចេះនិយាយស្ដី ។ 

អំពីការជិះជាន់សង្កត់សង្កិនដណ្ដើមឋានៈ យសស័ក្តិ ក្នុងសង្គមជាតិ ពួកស្មៅឈើវល្លិជាច្រើនដែលមានលក្ខណៈអាក្រក់ខិលខូចដូចមនុស្សសត្វដែរ មានដើមជ្រៃ បញ្ញើក្អែក និងពួកវល្លិខ្លះទៀត ពួកឈើនេះមិនចង់ដុះនៅទីថោកទាបផ្ទាល់ និងដីដូចឈើដទៃឡើយ ចង់តែដុះនៅទីខ្ពង់ខ្ពស់ជិះជាន់សង្កត់សង្កិនលើសិទ្ធិឈើដទៃ ដូចជាដើមជ្រៃទៅដណ្ដើមដុះលើឈើដែលមានឋានៈធំខ្ពង់ខ្ពស់ស្រាប់ មានដើមត្នោតជាដើម កាលបានដុះលើគេហើយ ខំរួតរិតបឺតជញ្ជក់យករសជាតិគេមកចិញ្ចឹមជីវិតខ្លួនឱ្យបានធាត់ធំរស់នៅក្នុងទីខ្ពង់ខ្ពស់ដែលគេខំរស់មកជាយូរឆ្នាំហើយនោះ ដល់ខ្លួនបានធាត់ធំក៏សម្លាប់គេចោលទៅគឺជិះជាន់បឺតជញ្ជក់យករសជាតិគេ និងដណ្ដើមយកឋានៈធំខ្ពង់ខ្ពស់របស់គេហើយ សម្លាប់ម្ចាស់គេចោលទៀត ។ 

ឯដើមបញ្ញើក្អែកក៏ដូច្នោះដែរ ខ្លួនជាពូជឈើតូចទាបគ្មានយសស័ក្ដិ ធំខ្ពង់ខ្ពស់ថ្កើងដូចឈើដទៃ ខំទៅដុះបន្តើតលើចុង កំពូលគេដើម្បីបានថ្កើងយសស័ក្ដិខ្ពង់ខ្ពស់ដូចពូជឈើធំៗ លុះទំជាប់ស៊ប់លើចុងកំពូលហើយ ក៏ខំស្រូបជញ្ជក់យករសជាតិគេចិញ្ចឹមជីវិតខ្លួនសម្លាប់គេចោលទៅ ។ នេះជាអំពើអកុសល អយុត្តិធម៌មួយក្នុងសង្គមរុក្ខជាតិ ។ 

អំពីការរុករានទន្ទ្រានទីលួចប្លន់សម្លាប់ដណ្ដើមយកទឹកដីក្នុងសង្គមរុក្ខជាតិ ពួកឈើជាច្រើនដែលមានលក្ខណៈជាចក្រពត្តិអាក្រក់បែបនេះមានដើមទន្ទ្រានខេត្ត ស្គា ស្បូវ កំប្លោក ត្រឹមជាដើម  ពួកឈើនេះបើដុះនៅទីណាហើយ តែងរាតត្បាតលួចប្លន់សម្លាប់ដណ្ដើមយកទឹកដីក្នុងទីនោះ ធ្វើឱ្យឈើដែលដុះក្នុងទីនោះមុន វិនាសអន្តរាយរត់ចោលស្រុកភូមិអស់ ដូចដើមស្គាស្បូវ ទន្ទ្រានខេត្តជាដើម បើវាដុះនៅទីណាហើយ ពួកឈើស្មៅវល្លិក្នុងទីនោះ ត្រូវវិនាសអន្តរាយអស់ ទីដីនោះត្រូវបានជាកម្មសិទ្ធិរបស់វា ។ ឯកំប្លោក ត្រឹមជាដើមដែលដុះក្នុងបឹងត្រពាំងក៏ដូច្នោះដែរ បើវាដុះក្នុងត្រពាំងណាហើយ វាតែងរាតត្បាតរុករានទន្ទ្រានទីជិះជាន់ពួកជលជាតិទាំងឡាយ មានឈូកព្រលឹតជាដើម ដែលដុះក្នុងទីនោះមុនឱ្យវិនាសអន្តរាយអស់ ទឹកក្នុងបឹងត្រពាំងនោះត្រូវបានជាកម្មសិទ្ធិរបស់វា ។ នេះជាអំពើអយុត្តិធម៌អាក្រក់មួយក្នុងសង្គមរុក្ខជាតិ ។ 

អំពីការស៊ីសំណូកលំអៀងប្រកាន់ពួកបក្ខក្នុងសង្គមរុក្ខជាតិស្មៅឈើវល្លិទាំងឡាយពិតមែនតែគ្មានចិត្តវិញ្ញាណដូចមនុស្សសត្វ ប៉ុន្តែចេះស៊ីសំណូក ចេះលំអៀងប្រកាន់បក្សពួកដែរ ដូចជាស្មៅគ្រប់ប្រភេទ និងឈើវល្លិទាំងឡាយពួកខ្លះដែលដុះក្នុងស្រែចម្ការក្នុងសួនផ្កាជាដើម ពួកស្មៅឈើវល្លិទាំងនេះ វាសុខចិត្តឱ្យដុះលូតលាស់មានជីវិតមាត់ធំបាន តែស្មៅឈើវល្លិណាជាបក្ខពួកវា ដែលមានកម្លាំងជាតិពូជប៉ិនស្រូបជញ្ជក់យកសំណូកគឺជីវជាតិ មកផ្ដល់ចែកឱ្យវាផង ទុករស់នៅខ្លួនឯងបានផង ឯរុក្ខជាតិដទៃដូចដើមពោត សណ្ដែក ស្រូវ កប្បាសជាដើមដែលមានកម្លាំងខ្សោយ មិនអាចចែករំលែកសំណូកគឺជីវជាតិឱ្យបាននោះ វាសង្កត់ជិះជាន់ក៏មិនឱ្យដុះលូតលាស់ធាត់ធំបានឡើយ ព្រោះមិនមែនបក្ខពួកវា ។ នេះជាអំពើអយុត្តិធម៌ពុករលួយមួយក្នុងសង្គមរុក្ខជាតិ ។ 

ពួកស្មៅឈើវល្លិណាដែលខិលខូចប្រព្រឹត្តអំពើអកុសលពុករលួយក្នុងសង្គមរុក្ខជាតិដូចខាងលើនេះត្រូវមានទោសជាទម្ងន់ដល់ប្រហារជីវិតដូចដើមជ្រៃ បញ្ញើក្អែក ស្បូវ ស្គា ស្មៅជាដើម ត្រូវមនុស្សលោកស្អប់ខ្ពើម កាប់គាស់បំផ្លាញសម្លាប់ចោលឥតត្រាប្រណីឡើយ ព្រោះវាជាអ្នកក្បត់សង្គមរុក្ខជាតិ ។ មនុស្សលោកទាំងឡាយ មិនត្រូវយកតម្រាប់តាមពួកឈើខិលខូចនេះឡើយ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!