អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

ការដោះស្រាយនេះ គ្រាន់តែបញ្ជាក់ថែមលើការដោះស្រាយតាមលំនាំទ្រឹស្ដី ដោយមានការវែកញែកត្រង់ចំណុចសំខាន់ៗឱ្យឃើញច្បាស់តាមទស្សនៈបច្ចុប្បន្ន ។

សូមបញ្ជាក់ថា ការសើច និងយំនេះ មិនមែនចាប់កើតពីចិត្តទាំង១០នោះតែម្ដងទេ មុនបំផុតតែអាយតនៈក្នុងក្រៅស្រូបគ្នាបណ្ដាល ឱ្យមានប្រតិកម្មប៉ះទង្គិចគ្នាកើតផស្សៈវេទនាឡើង ត្រង់វេទនានេះហើយ ជាសកម្មភាពរបស់ចិត្តគឺថារូប សំឡេង ក្លិន រស សម្ផស្ស ធម្ម ដែលអាយតនៈស្រូបបានមកប៉ះទង្គិច និងភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងមនៈកើតជាផស្សៈ ចិត្តបានដំណឹងព្រោះការប៉ះទង្គិចនោះទើបទទួលពិនិត្យផលិតផលជា សើចឬយំ ឬយ៉ាងណាៗទៅដែលធ្លាប់ហៅថាសោយនូវអារម្មណ៍ តែវេទនានេះឯង ។ 

អាយតនៈប្រៀបដូចប្រដាប់អាកាស របស់វិទ្យុទូរទស្សន៍ ផស្សៈវេទនាប្រៀបដូចតួវិទ្យុទូរទស្សន៍ កាលប្រដាប់អាកាសនោះស្រូបរូបសំឡេងមកប៉ះ និងខ្សែ ហើយ វិទ្យុទូរទស្សន៍ទទួលរូបសំឡេងពីខ្សែនោះ ផលិតចេញមកមានលក្ខណៈផ្សេងៗតាមលំនាំដែលប្រដាប់អាកាសស្រូបបានមកនោះឯង ។ 

ម្យ៉ាងទៀតអាយតនៈ ផស្សៈ វេទនានេះ ជាឈ្មោះសកម្មភាពរបស់សរសៃវិញ្ញាណដែលមានចិត្តជាអ្នកប្រតិបត្តិការ ព្រោះថាក្នុង

រូបកាយមនុស្សយើងនេះ មានសរសៃនាំឈាមចំនួន៩០០គឺសរសៃធំចំនួន៦០ ព័ទ្ធឆ្អឹងជំនីរខាងឆ្វេង៥ ស្ដាំ៥ ព័ទ្ធខ្នងឆ្វេង៥ ស្ដាំ៥ ព័ទ្ធដៃឆ្វេង១០ ស្ដាំ១០ ត្រូវជាសរសៃធំ៦០រួមប្រជុំនៅត្រង់ក ។ ឯសរសៃតូចៗចំនួន៨៤០ ទៀត បែកចេញពីសរសៃធំនោះ រុំព័ទ្ធពាសពេញក្នុងខ្លួនទាំងមូលសម្រាប់នាំឈាមផ្សព្វផ្សាយក្នុងរូបកាយ ។ ឯសរសៃវិញ្ញាណទាំងអស់មាន៩កោដិ សម្រាប់ដឹងសុខទុក្ខក្ដៅត្រជាក់ស្រេកឃ្លានជាដើម ។  

 

  ក្នុងទ្រឹស្ដីវិទ្យាសាស្ត្រគេបានពិនិត្យឃើញភាពសរសៃវិញ្ញាណដែលស្ថិតនៅទាក់ទងគ្នាក្នុងរូបកាយភាគសំខាន់ជាងគេសម្រាប់ដឹងក្ដៅត្រជាក់ ឈឺ ស្រួល ស្រេកឃ្លាន ភ័យអរ និយាយស៊ី យំសើច ដេក អង្គុយ ឈរ ដើរជាដើមគឺសរសៃជាប្រភពនៃចលនារូបកាយរបស់មនុស្សគ្រប់បែបណានោះដូចរូបភាពខាងមុខនេះ ។ 

ន័យរបស់រូបតាមលំដាប់លេខរៀង៖

១. ខួរក្បាល ។ ២. ខួរក្នុងឆ្អឹងកញ្ចឹងក ។ ៣. សរសៃវិញ្ញាណទាក់ទងនឹងខួរក្នុងឆ្អឹងកញ្ចឹងក ។ ៤. ខួរក្នុងឆ្អឹងខ្នង ៥. សរសៃវិញ្ញាណទាក់ទងនឹងខួរក្នុងឆ្អឹងខ្នង ។ ៦. បេះដូង ។ ៧. កម្រងកូនកណ្ដុរនៃសរសៃវិញ្ញាណ ។ ៨. ទីប្រជុំកូនកណ្ដុរសម្រាប់ទាក់ទងគ្នានៃសរសៃវិញ្ញាណទាំងពីរពួក ។ 

ឯសរសៃវិញ្ញាណដែលទាក់ទងនឹងខួរក្នុងឆ្អឹងខ្នងសម្រាប់ញ៉ាំងចលនារូបកាយមានចលនាបេះដូងជាដើមឱ្យដើរញឹកញាប់ឆាប់រហ័ស ចំណែកសរសៃវិញ្ញាណដែលទាក់ទងនឹងខួរក្នុងឆ្អឹងកញ្ចឹងក សម្រាប់បន្ថយល្បឿនចលនាទាំងនោះ  ឱ្យមានតុល្យភាពប្រក្រតីឡើងវិញ ។ 

ឧទាហរណ៍៖ ពេលយើងឃើញ ឬដឹងឮអ្វីចម្លែក ដែលនាំឱ្យតក់ស្លុតភ្ញាក់ ឬក៏ពេលទើបនឹងរៀននិយាយសុន្ទរកថា ឬទេសនាក្នុងទីប្រជុំធំហើយស្លន់ញាក់ញ័របុកពោះដែលធ្លាប់ហៅថា ច្រាបជាន់ ពេលនោះញ័រភឹបក្នុងទ្រូងគឺបេះដូងដើរញាប់ដោយអំណាចសរសៃវិញ្ញាណដែលទាក់ទងនឹងខួរក្នុងឆ្អឹងខ្នងបណ្ដាលឡើងខ្លាំងព្រោះភាពទន់ខ្សោយរបស់ចិត្តដែលមិនបានហ្វឹកហាត់ យូរបន្ដិចមកស្រាប់តែបានស្រួលធម្មតាឡើងវិញ ដោយអំណាចសរសៃវិញ្ញាណដែលទាក់ទងនឹងខួរឆ្អឹងខ្នងកញ្ចឹងក មកបន្ថយល្បឿនដែលដើរញាប់នោះបានឈ្នះ ធ្វើឱ្យរង្វើល មានតុល្យភាពវិញ ។ នេះធម្មតាធម ជាអញ្ញមញ្ញប្បច្ច័យដែលសង្ខារតាក់តែងមក ។ល។ 

រឿងសរសៃវិញ្ញាណដូចក្នុងរូបនេះមានន័យវែងឆ្ងាយណាស់ជាប់ទាក់ទងគ្នាពីខួរមកឆ្អឹងមកសាច់ឈាម មកពោះវៀន មកស្បែក ។ល។ ដូចខ្សែជាប់តគ្នារដឹកឱ្យដឹងស្រេកឃ្លានដឹងឈឺស្រួលជាដើម ។ 

(គំនូរ និងអត្ថបទនេះរបស់ តាន់ ប៉េងឃុន និស្សិតប្រទេសបារាំង)

របៀបប្រតិកម្មដែលនាំឱ្យសើច និងយំ

ដូចបាននិយាយខាងដើមហើយថា ការសើច និងយំនេះមិនមែនចាប់កើតពីចិត្តផ្ទាល់មកឡើយគឺដំបូងអាយតនៈ និង

ផស្សៈកើតសិន ទើបចិត្តដែលនាំឱ្យសើច ឬយំនោះកើតក្រោយ ។ 

ឧទាហរណ៍ បុរសម្នាក់ឃើញរាជបុរសកំពុងចាប់កូនខ្លួនកាត់កសម្លាប់ ព្រោះកូននោះប្រព្រឹត្តអំពើឧក្រិដ្ធក៏តាំងយំស្រែកញាប់ញ័រហូរទឹកភ្នែកទឹកសំបោរ ។ 

ពេលមុនបុរសនោះយំភ្នែកបុរសគឺអាយតនៈក្នុងប៉ះទង្គិចស្រូបបានអាយតនៈ ក្រៅគឺរូបកូនដែលរាជបុរសកំពុងសម្លាប់ ចក្ខុវិញ្ញាណ គឺសរសៃវិញ្ញាណរបស់ភ្នែកទទួលចាប់យកអាយតនៈគឺទិដ្ឋភាពដែលរាជបុរសកំពុងសម្លាប់កូននោះជាអារម្មណ៍ ការប៉ះទង្គិចអាយតនៈបែបនេះឈ្មោះថា ផស្សៈ ចិត្តបានដំណឹងដោយ ផស្សៈ នេះឯង ដំណឹងនោះមិនជាទីគាប់ចិត្ត (ជាអនិដ្ឋារម្មណ៍) ទោមនស្សវេទនាកើតមានឡើងគឺកើតចិត្តឈ្មោះ ទ.ប.ស.អ បណ្ដាលឱ្យបេះដូងកម្រើកញឹកញាប់ញ័រខ្លាំងខុសប្រក្រតី ដែលយើងធ្លាប់ហៅថាតក់ស្លុតចិត្ត ញ័រភឹបៗក្នុងទ្រូងគឺមកពីអានុភាពចិត្តឈ្មោះ ទ.ប.ស.អ. នោះ ញ៉ាំងសរសៃវិញ្ញាណដែលទាក់ទងនឹងខួរ ក្នុងឆ្អឹងខ្នង ឱ្យកម្រើកខ្លាំង ទើបសរសៃវិញ្ញាណនោះ ញ៉ាំងបេះដូងឱ្យដើរខ្លាំង ចរន្តឈាមក៏ធ្វើការខ្លាំងនាំឱ្យកម្រើករំពើកដល់សរសៃក្នុងភ្នែកដែលទាក់ទងនឹងដុំអស្សុប្រភពកន្លែងសម្រាប់បញ្ចេញទឹកភ្នែកធ្វើឱ្យទឹកភ្នែកហូរចេញមកតាមភ្នែកផង តាមច្រមុះផង ដែលធ្លាប់និយាយថាយំហូរទឹកភ្នែកទឹកសំបោរ ។ 

អស្សុប្រភពនោះ ស្ថិតនៅក្រោមឆ្អឹងភ្នែកខាងលើជាប់នឹងសាច់ភ្នែកទាំងពីរសម្រាប់ផ្សើមភ្នែកឱ្យសើមជានិច្ចផងសម្រាប់បញ្ចេញទឹកភ្នែកក្នុងពេលយំនិងសើចផង និងក្នុងពេលដែលភ្នែកត្រូវកម្ដៅខ្លាំង ឬភ្នែកប៉ះទង្គិចនឹងអ្វីៗ ឬក៏ភ្នែកប៉ះជាតិហឹរ ជូ ប្រៃជាដើម ទឹកភ្នែកក៏ហូរចេញមកដែរ ដូចរូបទាំងពីរនេះ ។  

កន្លែងអស្សុប្រភពស្ថិតនៅ ។ ៦. រន្ធបញ្ចេញទឹកភ្នែកតាមភ្នែក ។ ៧. រន្ធបញ្ចេញទឹកភ្នែកតាមច្រមុះ ។ ៨. រន្ធច្រមុះ ។ 

អំពីប្រតិកម្មដែលនាំឱ្យសើចហើយចេញទឹកភ្នែកនោះ ក៏មានលំនាំប្រហែលគ្នានឹងយំដែរ ព្រោះការកើតទុក្ខ និងការសប្បាយជាគូគ្នាគឺ ទោមនស្សជាគូនឹងសោមនស្ស កាលកើតទុក្ខល្មម មិនបណ្ដាល ឱ្យយំបានឡើយ លុះតែកើតទុក្ខធំតក់ស្លុតចិត្តខ្លាំងបេះដូង និងសរសៃឈាមធ្វើការខ្លាំងកម្រើកប៉ះដល់អស្សុប្រភព ទើបបណ្ដាលឱ្យទៅជាយំហូរទឹកភ្នែកទឹកសំបោរចេញមក បើតក់ស្លុតចិត្តខ្លាំងហួសបេះដូងដើរញាប់ហួសកម្រិតទៅជាគាំងសន្លប់ក៏មាន ។ 

ឯការសើចក៏ដូច្នោះដែរ បើគ្រាន់តែសប្បាយរីករាយល្មម សើចក៏ល្មមមិនបណ្ដាលឱ្យចេញទឹកភ្នែកទឹកសំបោរឡើយ លុះតែសប្បាយរំភើបចិត្តខ្លាំង ទើបសើចខ្លាំងធ្វើឱ្យបេះដូងនិងសរសៃឈាមធ្វើការខ្លាំងកម្រើកប៉ះដល់អស្សុប្រភព ទឹកភ្នែកទឹកសំបោរក៏ហូរចេញមកជាមួយសំណើចនោះ បើរំភើបចិត្តខ្លាំងហួសបេះដូងដើរញាប់ហួសកម្រិតទៅជាគាំងសន្លប់ក៏មាន ដូចកាលឆក្សត្រក្នុងរឿងវេស្សន្តរបានជួបជុំគ្នាសប្បាយរីករាយហួសទៅជាសន្លប់ទាំង៦ព្រះអង្គ ។ 

(សម្ដែងអំពីហេតុដែលនាំឱ្យមនុស្សសើចយំសង្ខបតែប៉ុណ្ណេះ)

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!