អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

១. ចិត្តប្រកបដោយកំហុស មានការថ្នាំងថ្នាក់អាក់អន់កើតឡើងហើយយំ ។ ចិត្តបែបនេះ ក្នុងទ្រឹស្ដីបរមត្ថឈ្មោះ (ទោមនស្សសហគតបដិឃសម្បយុត្តអសំខារិក) អក្សរកាត់ថាចិត្តឈ្មោះ (ទ.ប.ស.អ) ។ 

ឧទាហរណ៍៖ ដូចកុមារម្នាក់ចង់បាននំស៊ី មាតាបិតាហាមឃាត់មិនឱ្យ កុមារនោះមានការថ្នាំងថ្នាក់អាក់អន់ចិត្ត ខឹងហើយយំ ព្រោះខុសបំណង ។ 

២. ចិត្តប្រកបដោយកំហុស មានការថ្នាំងថ្នាក់កើតឡើងតាមអ្នកដទៃដឹកនាំហើយយំ ។ ចិត្តនេះឈ្មោះ (ទោមនស្សសហគតបដិឃសម្បយុត្តសសំខារិក) អក្សរកាត់ថាចិត្តឈ្មោះ (ទ.ប.ស.ស) ។ 

ឧទាហរណ៍៖ ដូចកុមារម្នាក់ទៅលេងទឹក តាមមិត្តដឹកនាំហើយជ្រុះខោបាត់រកមិនឃើញ ក៏មានចិត្តថ្នាំងថ្នាក់អាក់អន់សោកស្ដាយហើយយំ ព្រោះរកមិនឃើញដូចបំណង ។ 

ម្យ៉ាងទៀត ហេតុដែលនាំឱ្យយំនេះក្នុងទ្រឹស្ដីព្រះសូត្រមានន័យរាក់ងាយស្ដាប់ថា សេចក្ដីសៅហ្មង៨ យ៉ាងគឺ ជម្លោះ វិវាទ ការយំខ្សឹកខ្សួល សេចក្ដីសោក សេចក្ដីកំណាញ់ សេចក្ដីប្រកាន់ ការមើលងាយ និងការញុះញង់ តមកអំពីសភាវៈជាទីស្រឡាញ់ ២យ៉ាងគឺពួកសត្វ និងពួកសង្ខារ ។ 

ពួកសត្វ៖ បានដល់មាតាបិតា បុត្រភរិយា ស្វាមី គោក្របី ដំរី សេះជាដើម ដែលជាទីគាប់ចិត្ត ។ 

ពួកសង្ខារ៖ បានដល់ រូប សំឡេង ក្លិន រស ផោដ្ឋព្វដែនជាទីគាប់ចិត្ត ។

មានន័យថា បើស្រឡាញ់គាប់ចិត្តចំពោះ រូប សំឡេងជាដើមរបស់ពួកសត្វមានមាតាបិតាបុត្រភរិយាស្វាមីជាដើមហើយដល់ពួកសត្វនោះវិនាសបាត់បង់ ឬប្រែប្រួលទៅដោយឧបសគ្គណាមួយនាំឱ្យកើតជម្លោះកើតវិវាទ និងកើតការយំជាដើម ។ 

ខ. ហេតុអ្វីបានជាមនុស្សគ្រប់ជាតិសាសន៍ក្នុងលោកមានការសើចយំដូចគ្នា?

បញ្ហានេះគួរឱ្យឆ្ងល់ដែរ ព្រោះសម្ដីភាសារបស់មនុស្សគ្រប់ជាតិសាសន៍ក្នុងលោក បើមិនបានសិក្សាហាត់រៀននិយាយ ស្ដាប់គ្នាមិនបានឡើយ ចំណែកខាងការសើច និងយំ អាចស្ដាប់គ្នាបានទៅវិញទៅមកគ្រប់ជាតិសាសន៍ មិនបាច់មានវិទ្យាស្ថានសិក្សាឱ្យចេះស្ដាប់ភាសាសើចយំនេះឡើយ កើតមកពីហេតុអ្វី? គឺមកពីការសើចយំនេះជាភាសាធម្មជាតិ កើតមកពីសរសៃវិញ្ញាណដែលផ្សាយចេញពីប្រភពចិត្ត ឯមនុស្សគ្រប់ជាតិសាសន៍ក្នុងលោកនេះសុទ្ធតែមានចិត្តជាការចាំបាច់ដូចគ្នា ចិត្តមនុស្សម្នាក់ៗតែមួយទេ ប៉ុន្តែមានឈ្មោះដល់ទៅ ១២១ ក្នុងឈ្មោះចិត្តទាំង១២១នេះ មានឈ្មោះចិត្ត១០ ដែលនាំឱ្យមនុស្សសើច ឬយំតាមថាមពលនៃអាយតនៈ ផស្សៈ វេទនា នាំមកផ្ដល់ឱ្យចិត្ត ទើបចិត្តបញ្ចេញចលនាសើចយំតិចច្រើន តាមសរសៃវិញ្ញាណ ឱ្យឃើញច្បាស់ដោយផ្លូវកាយ ។ 

ឈ្មោះចិត្ត១០ ដែលនាំឱ្យសើចយំនេះបានរាប់ និងអធិប្បាយខ្លីៗខាងដើមរួចហើយ សូមរាប់ឈ្មោះតាមអក្សរកាត់ម្ដងទៀត ។ 

ឈ្មោះចិត្ត១០នោះគឺ៖

១. ចិត្តឈ្មោះ ស.ញ.ស.អ

២. ស.ញ.ស.ស

៣. ស.ញ.វ.អ

៤. ស.ញ.វ.ស

៥. ស.ទ.ស.អ 

៦. ស.ទ.ស.ស

៧. ស.ទ.វ.អ

៨. ស.ទ.វ.ស

៩. ទ.ប.ស.អ

១០. ទ.ប.ស.ស ។

ឈ្មោះចិត្តទាំង១០នេះមានតាំងពីមនុស្សនៅក្នុងផ្ទៃមាតាម្លេះ អាស្រ័យហេតុនេះទើបមនុស្សប្រសូតភ្លាមចេះយំភ្លាម ។

ត្រង់ចំណុចនេះគួរឱ្យឆ្ងល់ថែមទៀតថា ចិត្តទាំង១០ឈ្មោះនេះ មានក្នុងខ្លួនមនុស្សតាំងពីនៅក្នុងផ្ទៃមាតាម្លេះ ចិត្តនាំឱ្យសើចមានដល់ទៅ៨ឈ្មោះ ឯចិត្តនាំឱ្យយំមានតែ២ឈ្មោះទេ ហេតុអ្វីពេលមនុស្សប្រសូតមកភ្លាមមិនដែលឮសើចសោះ គេឮតែយំទាំងអស់គ្នាក្នុងពិភពលោកនេះ?

បញ្ហានេះជាសាមញ្ញងាយដោះស្រាយទេ ព្រោះពេលប្រសូតនោះ ទារកក្នុងផ្ទៃមាតាកំពុងរងទុក្ខវេទនាយ៉ាងខ្លាំងក្លាបំផុត ដែលហៅថាគព្ភវិជាយនមូលកទុក្ខ ធម្មតាមនុស្សកំពុងមានទុក្ខធំមិនអាចសើចបានឡើយ ។ ពេលកំពុងរងទុក្ខនោះមិនមែនជានាទីរបស់សោមនស្សចិត្តទាំង៨ទេគឺជានាទីរបស់ទោសចិត្ត២ទើបមនុស្សប្រសូតមកភ្លាមស្រែកយំភ្លាម ចួនកាលទារកខ្លះរងទុក្ខដល់សន្លប់បាត់ស្មារតីរកតែស្រែកយំមិនទាំងកើតទៀតផង ។ 

គ. ហេតុអ្វីបានជាការយំ និងសើចនេះ មានចេញទឹកភ្នែក? អ្វីដែលនាំឱ្យទឹកភ្នែកហូរចេញមក?

ការចេញទឹកភ្នែក បណ្ដាលមកពីចិត្តមានចលនាខ្លាំងដែលហៅថារំភើបចិត្តខ្លាំង ឬតក់ស្លុតខ្លាំង ។ កាលបើចិត្តមានចលនាខ្លាំងដូច្នេះហើយ បេះដូងក៏ដើរខ្លាំងដែរ ការបញ្ចេញបញ្ចូលឈាមរបស់បេះដូងក៏ញាប់ដែរបណ្ដាលឱ្យបេះដូងកម្រើកខុសប្រក្រតី  ក្នុងពេលនោះ បើយើងដាក់ត្រចៀកចំទ្រូង ហើយស្ដាប់ និងលឺសូរបេះដូងកម្រើកភឹបៗយ៉ាងញឹកញាប់ ឈាមដែលបេះដូងបញ្ចេញបញ្ចូលយ៉ាងញឹកញាប់នោះ ផ្សព្វផ្សាយយ៉ាងខ្លាំងទៅគ្រប់សរសៃឈាមទាំងអស់ក្នុងរូបកាយនាំឱ្យភ្នែកច្រមុះឡើងក្រហម ឯសរសៃចក្ខុវិញ្ញាណក៏កម្រើកខ្លាំងប៉ះដល់ដុំទឹកភ្នែកគឺអស្សុប្រភពបណ្ដាលឱ្យទឹកភ្នែកហូរចេញមកក្រៅតាមរន្ធភ្នែក និងរន្ធច្រមុះ និងបណ្ដាលឱ្យទឹកញើសហូរចេញពីរូបកាយផងក៏មាន ។ 

ឃ. ការសើច និងយំនេះ ជាបុណ្យ ឬជាបាប?

ការសើចចាត់ជាបុណ្យផងជាបាបផង ព្រោះផ្នែកកុសលចិត្តក៏នាំឱ្យសើចផ្នែកអកុសលចិត្តក៏នាំឱ្យសើចដែរ។ ឯការយំជាបាបសុទ្ធព្រោះកើតមកពីទោសចិត្តជាអកុសលតែម្យ៉ាង ។ 

អាស្រ័យការយំជាបាបអកុសលនេះទើបសប្បុរសជនទាំងឡាយមានពុទ្ធមាមកជនជាដើមមិននិយមយកការយំជាមង្គលសួស្ដីឡើយ ។ 

ប៉ុន្តែក្នុងលោកនេះមានជនបរទេសជាច្រើនដូចជនជាតិចិនយួនជាដើមគេនិយមយកការយំនេះជាមង្គលសិរីសួស្ដីទៅវិញ ។ 

ឧទាហរណ៍ ជនជាតិចិនយួនខ្លះពេលឪពុកម្ដាយស្លាប់គេខំយំទួញក្នុងមួយថ្ងៃឱ្យបានពីរបីដងគឺពេលសែនទឹកតែពេលសែនបាយព្រឹកល្ងាចគេនាំជនក្នុងគ្រួសារទៅអង្គុយជិតសព ហើយខំស្រែកទួញយ៉ាងខ្លាំងគួរឱ្យព្រឺក្បាលខ្លាច និងពេលហែសពទៅបញ្ចុះ បើគេមិនសូវប៉ិនយំ គេជួលអ្នកប៉ិនយំឱ្យយំជូនដំណើរសពផង ។ គេយល់ថាធ្វើយ៉ាងនេះជាមង្គលឈ្មោះថាដឹងគុណ តបគុណ សងគុណឪពុកម្ដាយគេ ។ ចំណែកភ្ញៀវចិនយួនដែលមានជំនឿដូចគ្នាគេនាំគ្នាអួតសរសើរថាកូនចៅគ្រួសារនេះដឹងគុណស្រឡាញ់ឪពុកម្ដាយណាស់ ចេះយំទួញគួរឱ្យសរសើរ ។ 

មានចិនមួយពួកទៀតពេលរៀបមង្គលការ គេឱ្យកូនក្រមុំខំយំទួញបោកខ្លួនប្រាណយ៉ាងខ្លាំងចំនួនបីថ្ងៃ មុនពេលកូនកម្លោះមកដឹកនាំយកទៅ ការដែលកូនក្រមុំចិនយំទួញនេះ គេថាមិនមែនយំចង់បានប្ដីទេ គឺយំទួញតបស្នងសងគុណមាតាបិតាដែលបានចិញ្ចឹមមក ព្រោះខ្លួនជិតព្រាត់ប្រាស់ចោលឪពុកម្ដាយទៅតាមប្ដីហើយ ។ ដល់ពេលកូនក្រមុំរៀបចេញពីផ្ទះទៅតាមប្ដី គេយកសំពត់រុំមុខកូនក្រមុំជិត ឱ្យជិះអៀវលើខ្នងស្រីម្នាក់ដែលគេរាប់អាន នាំចេញពីបន្ទប់យកទៅប្រគល់ឱ្យកូនកម្លោះត្រឹមមាត់ទ្វារ ពេលនោះគេនាំគ្នាទួញយំទ្រហឹងពេញផ្ទះ បាចអង្ករទៅលើកូនក្រមុំ ហើយអុចផាវ ដូចជាគេបាចអង្ករបណ្ដេញពួកខ្មោចដូច្នោះដែរ ។ នេះជាលទ្ធិយំនិយមមួយក្នុងលោក ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!