អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

១. ចិត្តប្រកបដោយការយល់ខុស រីករាយសប្បាយចំពោះអំពើអាក្រក់ដោយខ្លួនឯង ហើយសើចឡើង ។ ចិត្តនេះឈ្មោះ (សោមនស្សសហគតទិដ្ធិគតសម្បយុត្តអសំខរិក) អក្សរកាត់ថា (ស.ទ.ស.ក) ។ 

ឧទាហរណ៍៖ ដូចមនុស្សមិនជឿបុណ្យបាបម្នាក់ឃើញទន្សាយមួយរត់កាត់មុខ ក៏សប្បាយរីករាយសើចហ៊ោកញ្ច្រៀវដេញសម្លាប់ទន្សាយនោះ ។ 

២. ចិត្តប្រកបដោយការយល់ខុស រីករាយសប្បាយចំពោះអំពើអាក្រក់តាមអ្នកដទៃ ហើយសើចឡើង ។ ចិត្តនេះឈ្មោះ (សោមនស្សសហគតទិដ្ធិគតសម្បយុត្តសសំខរិក) អក្សរកាត់ថាចិត្តឈ្មោះ (ស.ទ.ស.ស) ។

ឧទាហរណ៍៖ ដូចមនុស្សមិនជឿបុណ្យបាបម្នាក់គេបបួលទៅផឹកសុរា ក៏រីករាយសើចសប្បាយ ស៊ីផឹកតាមគេទៅ ។ 

៣. ចិត្តប្រាសចាកការយល់ខុស រីករាយសប្បាយចំពោះអំពើអាក្រក់ដោយខ្លួនឯងក៏សើចឡើង ។ ចិត្តនេះឈ្មោះ (សោមនស្សសហគតទិដ្ឋិគតវិប្បយុត្តអសំខារិក) អក្សរកាត់ថាចិត្តឈ្មោះ (ស.ទ.វ.អ) ។ 

ឧទាហរណ៍៖ ដូចបុរសម្នាក់ដឹងបាបបុណ្យដែរ ឃើញគេយកសំណូកមកសូកក៏សើចញញឹមទទួលយកសំណូកនោះ ។ 

៤. ចិត្តប្រាសចាកការយល់ខុស រីឯកាយសប្បាយចំពោះអំពើអាក្រក់តាមអ្នកដទៃ ហើយសើចឡើង ។ ចិត្តនេះឈ្មោះ (សោមនស្សសហគតទិដ្ឋិគតវិប្បយុត្តសសំខារិក) អក្សរកាត់ថា ចិត្តឈ្មោះ (ស.ទ.វ.ស) ។ 

ឧទាហរណ៍៖ ដូចមនុស្សម្នាក់ដឹងបាបបុណ្យដែរ មានចិត្តដឹកនាំបបួលឱ្យស៊ីសំណូក ឬឃើញគេមានឡាន មានផ្ទះថ្ម មានពេជ្រ ដោយការស៊ីសំណូក ក៏រីករាយសើចញញឹម ទទួលសំណូកតាមគេទៅ ។ បណ្ដាលចិត្តទាំង៨នេះ ចិត្តណាមួយកើតឡើងនាំឱ្យមនុស្សបុថុជ្ជនក្នុងកាមលោកនេះ មានសំណើចខ្លាំង ឬតិចតាមសន្ទុះចិត្តដែលប្រព្រឹត្តទៅក្នុងកាមារម្មណ៍ទាំង៦មានរូបារម្មណ៍ជាដើម ។ 

ចំណែកព្រះអរិយៈជាសេខបុគ្គល៧ពួក មានសោតាបន្នបុគ្គលជាដើមដែលមិនទាន់បានជាព្រះខីណាស្រពនោះលោកសើចញញឹមរីករាយដោយចិត្ត៦ គឺកុសលចិត្តជាសោមនស្សវេទនា៤ និងអកុសលចិត្តជាទិដ្ឋិគតវិប្បយុត្ត ប្រកបដោយសោមនស្សវេទនា២ ។ 

ឯព្រះខីណាស្រពទាំងឡាយ លោកញញឹមប្រិមប្រិយដោយកិរិយាចិត្ត៥គឺ សហេតុកកាមាវចរកិរិយាចិត្តប្រកបដោយសោមនស្សវេទនា៤ និងអហេតុកកិរិយាចិត្ត១ ។

ចំណែកព្រះសម្ពុទ្ធទាំងឡាយ ព្រះអង្គញញឹមដោយមហាកិរិយាចិត្ត៤ ។ 

ខ្ញុំមិនបាននាំចិត្តទាំងនោះមកសរសេរទៀតឡើយ ដើម្បីកុំឱ្យអ្នកអានភាគច្រើនដែលស្ដាប់ភាសាបរមត្ថមិនបានមានការធុញទ្រាន់ ។ 

អំពីការយំ

យំគឺកិរិយាបញ្ចេញទឹកភ្នែក ព្រមទាំងសូរសព្ទ ព្រោះសេចក្ដីសោកស្ដាយអាល័យ ឬតូចចិត្ត អាក់អន់ចិត្ត ឬក៏ព្រោះឈឺចាប់កាយខ្លាំង ។ យំមានច្រើនយ៉ាងគឺយំទារ យំរំអុក យំយែក យំសោក និងយំអណ្ដឺតអណ្ដកជាដើម (សុំមើលសេចក្ដីពន្យល់ក្នុងវចនានុក្រមខ្មែរ) ។

ការយំទាំងអស់នេះកើតមកពីអាយតនៈ ផស្សៈ វេទនា មិនជាទីគាប់ចិត្ត បណ្ដាលឱ្យទោសចិត្តកើតឡើង មានសេចក្ដីថ្នាំងថ្នាក់អាក់អន់តូចចិត្ត ។ ទោសចិត្តនេះហើយដែលនាំឱ្យមនុស្សយំ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!