អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

ធម្មតាមនុស្សដែលកើតក្នុងពិភពស្នេហានេះ តែងតែមានការជួបប្រទះវិបត្តិស្នេហាតែគ្រប់គ្នា បើមិនជួបវិបត្តិស្នេហាក្នុងគ្រួសារក៏ជួបវិបត្តិស្នេហាក្រៅគ្រួសារដែរ ។ 

វិបត្តិស្នេហាក្នុងគ្រួសាររវាងភរិយាស្វាមី ដែលមាតាបិតាញាតិមិត្តបានរៀបចំតាមប្រពៃណីនោះជាវិបត្តិងាយដោះស្រាយព្រោះមានមធ្យោបាយច្រើន ដោយមាតាបិតាញាតិមិត្តជួយដោះស្រាយផង ដោយមានកូនប្រុសស្រីជាចំណងផង អាចញ៉ាំងការទាស់ទែងខ្វែងគំនិតវិបត្តិស្នេហានោះ ឱ្យផុតរលត់ទៅឆាប់រហ័យបាន ។

ឯវិបត្តិស្នេហាក្រៅគ្រួសារដោយលួចលាក់រវាងក្រមុំកម្លោះ ឬអ្នកមានគ្រួសារហើយខិលខូចនោះជាវិបត្តិបិទមុខ ច្រើនតែខ្វះមធ្យោបាយដោះស្រាយ ព្រោះអ្នកដទៃមិនដឹងការពិត មិនអាចជួយដោះស្រាយកើត មានតែខ្លួនដោះស្រាយខ្លួនឯងទើបបាន ។

វិបត្តិដ៏ស្មុគស្មាញនេះដោះស្រាយបាន ដោយការប្រៀបធៀបខ្លួនទៅនឹងវត្ថុធាតុដែលមាននៅជុំវិញខ្លួនយើង

ឱ្យឃើញដំណើរប្រព្រឹត្តិទៅនៃវត្ថុធាតុទាំងនោះ និងដំណើរប្រព្រឹត្តិទៅខ្លួនយើងថា តើដូចគ្នាឬផ្សេងគ្នា បើឃើញដូចគ្នា វិបត្តិនោះ ឈ្មោះថាបានដោះស្រាយរួចហើយ មិនយូរប៉ុន្មាន សេចក្ដីទុក្ខព្រួយយ៉ាងខ្លោចផ្សារនោះ ក៏នឹងរលត់បាត់ទៅជាលំដាប់ដែរ ។ ព្រោះវត្ថុធាតុទាំងអស់នៅជុំវិញខ្លួនយើង មានដំណើរប្រព្រឹត្តិទៅក្នុងផ្លូវតែមួយដូចខ្លួនយើង គឺមុនដំបូងចាប់កកើតឡើង កើតហើយត្រូវចម្រើន ចម្រើនដល់កំណត់ហើយ ត្រូវថយចុះវិញ ។ ដូចព្រះអាទិត្យព្រះចន្ទជាដើម កាលបើរះពីទិសខាងកើតហើយ ត្រូវចម្រើន ចម្រើនដល់កំណត់ហើយ ត្រូវថយចុះលិចបាត់ទៅវិញ ។ ឯសេចក្ដីសុខទុក្ខក្ដី ស្នេហាក្ដី វិបត្តិស្នេហាក្ដី តែចម្រើនដល់កម្រិតហើយ ត្រូវថយចុះដោយស្វ័យប្រវត្តិ បាត់ស្នេហា បាត់វិបត្តិស្នេហា បាត់សុខ បាត់ទុក្ខទៅវិញជាពិតប្រាកដ មិនដែលមានល្បីថា ស្នេហានៅតែស្នេហារហូត វិបត្តិស្នេហានៅតែវិបត្តិរហូត សុខនៅតែសុខរហូត ទុក្ខនៅតែទុក្ខរហូតនោះឡើយ ។ ចំណែកព្រះអាទិត្យព្រះចន្ទវិញ ក៏មិនដែលល្បីថារះឡើងហើយ នៅតែរះរហូត ឬលិចបាត់ទៅវិញនៅតែលិចរហូតនោះដែរ ។ 

អ្នកដែលមានគំនិតយល់ត្រូវតាមសភាវពិតបែបនេះ កាលបើសុខទុក្ខ ស្នេហា វិបត្តិស្នេហា កើតឡើង អាចអត់ទ្រាំបានមិនបណ្ដាលឱ្យមានសេចក្ដីត្រេកអរ ឬតក់ស្លុតហួសពីដំណើរឡើងចុះរបស់វា គឺអាចប្រើចិត្តឱ្យមានចលនាស្មើគ្នា នឹងដំណើរឡើងចុះនៃសុខទុក្ខស្នេហា វិបត្តិស្នេហានោះបាន ឱ្យមានគ្រោះថ្នាក់ដល់ជីវិតឡើយ គឺថាបើកើតទុក្ខសោកហើយអាចបើកដៃឱ្យទុក្ខសោកតាមយថាហេតុ ក្នុងស្មារតីសង្ឃឹមតាមសភាវៈពិតថាតែដល់កំណត់វានឹងចុះបាត់ទៅឯង ។ 

ឯអ្នកដែលគ្មានគំនិតយល់ត្រូវតាមសភាវពិតនេះតែងតែខំបង្កើនទុក្ខសោកនោះឱ្យហួសពីសន្ទុះរបស់វាដរាបដល់ទៅសម្លាប់ខ្លួនឱ្យឆាប់រួចទុក្ខសោកនោះទៅវិញ ដែលជាការឆោតល្ងង់ខ្លៅពេកណាស់ ព្រោះសេចក្ដីស្លាប់នោះ ស្លាប់តែត្រឹមរូបកាយដែលឥតចេះទទួលទុក្ខសោកប៉ុណ្ណោះ ឯចិត្តដែលកំពុងទុក្ខសោកនោះនៅតែទុក្ខសោកដដែល ត្រូវទៅចាប់ជាតិក្នុងកន្លែងទុក្ខសោកកាន់តែច្រើនថែមទៀត មានឋាននរកប្រេតជាដើម ព្រោះ គ្រាប់ស្វាយត្រូវតែដុះជាដើមស្វាយ ចិត្តកំពុងមានទុក្ខសោក ត្រូវតែកើតក្នុងកន្លែងមានទុក្ខសោក នេះជាសច្ចភាព ។ 

សូមជ្រាបយ៉ាងខ្លីថា បើនៅស្រុកមនុស្សដោះទុក្ខមិនរួចហើយ ដល់ទៅស្រុកខ្មោច រឹតតែដោះមិនរួចទាល់តែសោះព្រោះខ្មោចវាអន់ជាងមនុស្ស ។

ហេតុអ្វីបានជាមនុស្សចេះសើច ចេះយំ

រឿងសើច និងយំនេះ បើមិនបានជាគិត ហាក់ដូចជាការធម្មតាងាយដោះស្រាយសោះគ្រាន់តែឆ្លើយថា បានជាសើចព្រោះគេសប្បាយ ត្រូវចំណុចចិត្តនាំឱ្យរីករាយនៅស្ងៀមមិនបាន, បានជាយំ ព្រោះគេកើតទុក្ខ ព្រួយចិត្ត ស្រណោះអាឡោះអាល័យ ឬឈឺចាប់កាយខ្លាំងអត់ទ្រាំមិនបាន ឆ្លើយតែប៉ុណ្ណោះ ក៏ចប់ស្រេចទៅហើយ ។

ប៉ុន្តែបើពិនិត្យស្រាវជ្រាវរកឫសគល់នៃការសើច និងយំនេះឃើញថាស្មុគស្មាញណាស់ មានន័យជ្រាលជ្រៅ គេមិនសូវធ្លាប់គិត ព្រោះសុទ្ធតែជាបរមត្ថ ហើយជាអរូបីទៀតផង ។ 

ក្នុងបញ្ហានេះមានចម្ងល់ច្រើនយ៉ាងគឺ៖

ក/អ្វីដែលនាំឱ្យមនុស្សសើច នាំឱ្យមនុស្សយំ?

ខ/ហេតុអ្វីបានជាមនុស្សគ្រប់ជាតិសាសន៍ទាំងអស់ក្នុងលោកមានសូរស័ព្ទសើច និងយំដូចៗគ្នា?

គ/ហេតុអ្វីបានជាការសើចយំនេះ មានចេញទឹកភ្នែកផង? អ្វីដែលនាំឱ្យទឹកភ្នែកហូរចេញមក?

ឃ/ការសើច និងយំនេះជាបុណ្យ ឬជាបាប?

ដើម្បីសើរើដោះស្រាយរកសេចក្ដីពិតក្នុងរឿងនេះ ឱ្យបានច្បាស់លាស់ សូមដោះស្រាយជាពីរបែប គឺដោះស្រាយតាមលំនាំទ្រឹស្ដី១បែប តាមរបៀបបច្ចេកទេស១បែប ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!