អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

ក្នុងពេលសុផាត ឃើញនារីលើកដំបូង អាយតនៈក្នុងគឺភ្នែកសុផាតស្រូបរូបនារី ចក្ខុវិញ្ញាណកើតឡើង ផស្សៈការទទួលប៉ះនូវប្រតិកម្មរបស់ភ្នែក រូប និងចក្ខុវិញ្ញាណនោះ ឧបេក្ខាវេទនាគឺការសោយអារម្មណ៍ជាកណ្ដាលមិនស្រឡាញ់ស្អប់ក៏កើតឡើងទើបសុផាតមិនយកចិត្តទុកដាក់នឹងនារីក្នុងពេលនោះ គ្រាន់តែដឹងថាស្រីក្រមុំប៉ុណ្ណោះ ។

លុះដល់សុផាត ឃើញនារីក្នុងលើកទី២ អាយតនៈវិញ្ញាណ និងផស្សៈមានសក្ខណៈដូចទី១ដែរ ប្លែកតែសោមនស្សវេទនាកើតមានឡើង បណ្ដាលឱ្យសុផាតមានការចាប់អារម្មណ៍ចំពោះរូបនារី ដោយអំណាចសុភនិមិត្តសម្គាល់ថា ល្អសមរម្យ ដែលជាចំហាយចេញមកពីកិលេសកាមទៅថ្ពក់ជាប់នឹងរូបនារី ទើបសុផាតខំស្វះស្វែងតាមរកមើលឱ្យស្គាល់ផ្ទះទីកន្លែងរបស់នារី ពន្លកស្នេហ៍ក៏ចាប់កើតមានឡើង ។ 

សូមជ្រាបថា សេចក្ដីស្នេហាចំពោះកាមតណ្ហានេះបានជាមានឥទ្ធិពលសាហាវជាងការស្នេហាអ្វីៗនោះ ព្រោះមានមេធាតុញីឈ្មោលស្រូបន្ថែមផងនាំឱ្យកិលេសកាម និងវត្ថុកាម មានប្រតិកម្មយ៉ាងខ្លាំង ។ 

អាស្រ័យហេតុនេះ ទើបក្នុងពេលដែលនារីបានឃើញសុផាតតាមមើល នាំឱ្យនាងចូលចិត្តថា សុផាតស្រឡាញ់នាងក៏មានចិត្តស្រឡាញ់គេវិញដែរ គឺវាស្រូបគ្នាដូច្នេះឯង រាគៈតម្រេកត្រេកត្រអាលចំពោះរូបទៅវិញទៅមក ក៏កើតមានឡើងលោភៈចំណង់ចង់ឃើញគ្នា ឥច្ឆា សេចក្ដីប្រាថ្នាគ្រប់យ៉ាងក៏កើតបន្ថែមឡើង ចង់ស្ដាប់ ចង់ដឹង ចង់ឮពាក្យសម្ដីគ្នាទៀត ទើបបណ្ដាលឱ្យសុផាតដាច់ចិត្តសួរទាក់ទងនារីៗ ក៏ឆ្លើយឆ្លងទាក់ទងទៅវិញ ។ 

ពេលដែលសុផាត និងនារីនិយាយឆ្លើយឆ្លងគ្នា អាយតនៈគឺត្រចៀកសុផាត និងនារី បានស្រូបសំឡេងគ្នាទៅវិញទៅមកសោតវិញ្ញាណកើតឡើង ផស្សៈការទទួលប៉ះនូវប្រតិកម្មរបស់ត្រចៀក សំឡេង និងវិញ្ញាណនោះ សោមនស្សវេទនា គឺការសោយអារម្មណ៍ជាទីត្រេកអរស្រឡាញ់គាប់ចិត្តក៏កើតឡើងយ៉ាងខ្លាំង ចង់តែជួបនិយាយគ្នា ឯសេចក្ដីចំណង់ក្នុងក្លិនរស សម្ផស្សក៏កើតមានឡើងនាំឱ្យហ៊ាននិយាយផ្ដោះផ្ដងសួរចិត្តគ្នាទៅវិញទៅមក ។ 

កាមគុណទាំង៥ គឺរូប សំឡេង ក្លិន រស និងសម្ផស្សក៏បញ្ចេញឥទ្ធិពលយ៉ាងខ្លាំងក្លាគ្រប់ទាំង៥ នាំឱ្យញៀនញ៉ាមញយ ជក់ចិត្តគំនិត ឯកិលេសកាមគឺរាគៈ តម្រេក លោភៈ ល្មោភ ឥច្ឆា សេចក្ដីប្រាថ្នា ក៏កើតឡើងយ៉ាងខ្លាំង បណ្ដាលឱ្យកើតអសន្តោស គ្មានសន្ដោសអត់ទ្រាំ ឫស្សា ច្រណែនប្រច័ណ្ឌ និងអរតិគ្មានការចាប់អារម្មណ៍ចំពោះសេចក្ដីល្អ ក៏កើតមានឡើងនាំឱ្យមានវិបត្តិស្នេហា ។ 

ក្នុងពេលកើតវិបត្តិស្នេហានោះ អាយតនៈគឺភ្នែកសុផាត និងនារីស្រូបគ្នាទៅវិញទៅមក ចក្ខុវិញ្ញាណកើតឡើង ផស្សៈការទទួលប៉ះ ទោមនស្សវេទនា ការសោយអារម្មណ៍មិនគាប់ចិត្តក៏កើតឡើងនាំឱ្យស្អប់ដោយអំណាចអសន្ដោស ឫស្សា និងអរតិបណ្ដាលឡើង ។ ឯអាយតនៈ ៤ទៀតគឺ ត្រចៀក ច្រមុះ កាយ និងមនៈ កាលបើប៉ះទង្គិចគ្នាហើយសុទ្ធតែកើតជាទោមនស្សវេទនាទាំងអស់ នាំឱ្យស្អប់ ធុញទ្រាន់ មិនចង់ឮសំឡេង មិនចង់ឃើញ មិនចង់ប៉ះពាល់ កើតជាការគុំគួនសងសឹកព្យាបាទ កាប់សម្លាប់គ្នាទៅវិញទៅមក ឬ សម្លាប់ខ្លួនឯង ។ នេះជាលទ្ធផលចុងបំផុតនៃសេចក្ដីស្នេហាចំពោះកាមតណ្ហា ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!