អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

សេចក្ដីស្នេហាស្រឡាញ់ស្អប់ក្នុងទីនេះ សំដៅយកស្នេហារវាងបុរសស្ត្រីក្នុងផ្លូវកាមតណ្ដា ឯសេចក្ដីស្នេហាជាតិ គ្រួសារ ទ្រព្យសម្បត្តិជាដើមនោះ ក៏មានលំនាំប្រហែលគ្នាដែរ គ្រាន់តែមានឥទ្ធិពលខ្សោយជាងប៉ុណ្ណោះ ។ 

ឧទាហរណ៍៖

សុផាតបានឃើញនារីម្នាក់ជាលើកដំបូង គ្រាន់តែក្រឡេកមើលធម្មតា ដឹងថាជាស្រីក្រមុំក៏ហីទៅ ពេលក្រោយសុផាតបានឃើញនារីនោះទៀតដោយអចេតនា ក៏នឹកឃើញថា នារីនេះអញបានឃើញមុនម្ដង តើនារីនេះនៅឯណា ក៏តាមសង្កេតមើលនារីដរាបបានដឹងស្គាល់ផ្ទះពិតប្រាកដ ។ 

ចំណែកនារីវិញ ដោយបានឃើញសុផាតចេះតែតាមមើលនាងៗក៏បានឃើញរូបកាយលក្ខណៈសម្រស់សុផាតច្បាស់ហើយនឹកក្នុងចិត្តថា ប្រហែលគេស្រឡាញ់នាង នាងក៏ហាក់ដូចជាចូលចិត្តសុផាតដែរ ។ 

ក្នុងចិត្តអ្នកទាំងពីរចេះតែស្រមៃឃើញរូបគ្នាទៅវិញទៅមកចង់ជួបមើលមុខគ្នាម្ដងទៀត ដល់ពេលបានជួបគ្នា ក៏លួចសម្លឹងសម្លក់គ្នាដោយដើមភ្នែកចុងភ្នែក សង្កេតកាន់យកនូវនិមិត្ត និងអនុព្យញ្ជនៈរវាងភេទ និងភេទ សេចក្ដីស្នេហាគ្នាក៏ចាប់កើតឡើងនាំឱ្យឃើញរូបកាយម្នាក់ៗកាន់តែល្អស្អាតឡើងរៀងខ្លួន ហើយចង់ទាក់ទងគ្នាដោយពាក្យសម្ដីទៀត ។ 

ចំណែកសុផាតជាបុរស មិនសូវមានសេចក្ដីអៀនខ្មាសដូចនារី ដ៏ដាច់ចិត្តសាកសួរពីនេះពីនោះដោយអាការៈធម្មតាជាការចាប់ផ្ដើមទាក់ទង ។ នារីបដិសេធសំនួរសុផាតមិនកើតព្រោះនាងចូលចិត្តសុផាតដែរ ក៏ឆ្លើយទាំងអៀនខ្មាសតាមសំនួរដោយពាក្យសម្ដី និងទឹកមុខមានរសជាតិស្នេហ៍ ធ្វើឱ្យសុផាតមានសង្ឃឹម រឹតតែមានសេចក្ដីស្នេហាខ្លាំងឡើងទៀត ។ 

ចាប់ពីបានសាកសួរគ្នាបានស្ទាបស្ទង់ចិត្តគ្នាទៅវិញទៅមកបានដឹងខ្លះៗនោះ សេចក្ដីស្នេហាកាន់តែចម្រើនឡើងជាងពេលមុនៗ មួយថ្ងៃៗគេនឹកឃើញគ្នាជាញឹកញយ នាំឱ្យមានចំណង់ចង់ជួបគ្នាក៏ញយៗដែរ ។ ឯចំណង់ក្នុងក្លិនរសសម្ផស្សក៏ចាប់កើតឡើងបន្តបន្ទាប់គ្នានាំឱ្យសុផាត និងនារីកាន់តែស្និទ្ធស្នាលនឹងគ្នា ហ៊ាននិយាយផ្ដោះផ្ដងគ្នាឥតញញើត ។ ពេលនោះស្នេហាកាមទេព គឺល្បែងស្នេហាកាម ក៏បញ្ចេញឥទ្ធិពលកាន់តែខ្លាំងឡើងៗជម្រុលឱ្យសុផាត និងនារីហ៊ានប្ដេជ្ញាសន្យាសម្រេចចិត្តជាមួយគ្នា លះបង់ព្រហ្មចារីជីវិតរូបកាយប្រគល់ជូនគ្នាទៅវិញទៅមក ។ 

ក្នុងពេលដែលសេចក្ដីស្នេហាកំពុងចម្រើននេះ កាយ វាចា ចិត្តរបស់សុផាត និងនារីប្រព្រឹត្តទៅតាមចលនាស្នេហាទាំងអស់ កាយ និងចិត្តគេទាំងពីរនាក់ ខំចាក់ក្បាច់តាមសង្វាក់ស្នេហាឥតខ្ចោះ ឯវាចាគេ ទោះនិយាយក្ដី ច្រៀងក្ដី សុទ្ធតែមានន័យថា ស្រឡាញ់តែមួយ ស្រឡាញ់ណាស់ ល្អណាស់ ស្មោះត្រង់ណាស់ ស៊ូស្លាប់រស់ជាមួយគ្នាអស់មួយជីវិត ។ល។ សូមមិត្តអ្នកអានពិនិត្យស្ដាប់មើលនូវចម្រៀងស្នេហា ដែលធ្លាប់បានលឺរាល់ថ្ងៃ គឺគ្មានអ្វីក្រៅពីពាក្យពីរបីម៉ាត់នេះឡើយ ។ 

ជាប្រពៃណីរបស់សេចក្ដីស្នេហា កាលបើបើកចំហឱ្យចម្រើនដល់កំណត់ហើយ មិនយូរប៉ុន្មាន វិបត្តិស្នេហាក៏កើតឡើងជាបន្ទាន់នោះដែរ ។ 

សុផាត និងនារី ដោយអំណោយសេចក្ដីស្នេហាឡើងដល់កម្រិត នាំឱ្យមានសេចក្ដីលោភ ឥច្ឆា សេចក្ដីប្រាថ្នា អសន្ដោស មិនចេះស្កប់ស្កល់ និងឫស្យា ច្រណែនប្រច័ណ្ឌក៏កើតមានឡើងនាំឱ្យអស់សេចក្ដីទុកចិត្តគ្នា ឃើញគ្នាទៅវិញទៅមក ចេះតែបណ្ដាលឱ្យសង្ស័យថាក្បត់ វិបត្តិស្នេហាក៏ចាប់កើតមានឡើងបែកចិត្ត បែកកាយពីគ្នា ស្អប់ខ្ពើមគ្នា មើលងាយគ្នា ភ្លេចអតីតកាលអស់ ។ 

ពេលនោះហើយ ដែលសុផាត និងនារីត្រូវវិបត្តិស្នេហាជិះជាន់យ៉ាងខ្លាំង លះបង់ភាពប្រក្រតីអស់ តានតឹងក្តៅក្រហាយចិត្ត មុខក្រៀមក្រំស្រងូតស្រងាត់ បាយមិននឹកទឹកមិនស្រេក ចូលចិត្តមើលទេសភាពស្ងប់ស្ងាត់លន្លង់លន្លោច វាចាគេទោះនិយាយក្ដី ច្រៀងក្ដី សុទ្ធតែមានន័យថា រាងហើយ លាហើយ ស្អប់ណាស់ ខ្ពើមណាស់ ព្រាននារី ស្រីកាកី មិនឱ្យជួបទៀតឡើយ លារហូតអវសាន ។ល។ 

សូមមិត្តអ្នកអានពិនិត្យស្ដាប់មើល នូវចម្រៀងវិបត្តិស្នេហាដែលធ្លាប់បានលឺរាល់ថ្ងៃ គឺគ្មានន័យអ្វីក្រៅពីពាក្យប៉ុន្មានម៉ាត់ខាងលើនេះឡើយ ។ មានបុរសស្ត្រីខ្លះដោះស្រាយបញ្ហាវិបត្តិស្នេហានេះមិនរួចក្លាយទៅជាអ្នកប្រមឹកជាស្រ្តីផ្កាមាសប្រុសផ្កាប្រាក់ ឬក៏លោតទឹក ចងក លេបថ្នាំសម្លាប់ខ្លួនក៏មាន ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!