អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

ឧទាហរណ៍៖ សុផា បានឃើញមិត្តរបស់ខ្លួនពាក់ចិញ្ចៀន ហើយចង់បានដូចមិត្ត នាងបានខ្ចីចិញ្ចៀនមិត្តមកពាក់លមើល ឃើញថាសមនឹងដៃខ្លួនណាស់ក៏ប្រាប់ម្ដាយខ្លួនឱ្យទិញឱ្យ ។ 

កាលសុផា បានចិញ្ចៀនពាក់ហើយ មានសេចក្ដីសប្បាយរីករាយសុខកាយសុខចិត្តណាស់មុខស្រស់ញញឹម ស្រឡាញ់ចិញ្ចៀននោះយ៉ាងក្រៃលែង ខំថ្នាក់ថ្នមថែរក្សាពាក់ជាប់នឹងដៃមិនហ៊ានឱ្យអ្ននដទៃប៉ះពាល់ខ្លាចខូចបាត់បង់ ។ 

ថ្ងៃមួយ សុផា ទៅហែលទឹកលេងស្រាប់តែជ្រុះចិញ្ចៀននោះបាត់ទៅ ដល់ត្រឡប់មកផ្ទះវិញ មើលដៃមិនឃើញចិញ្ចៀនក៏កើតទុក្ខតូចចិត្តមុខក្រៀម ខំរត់ទៅមុជរាវរកក្នុងទឹកមិនឃើញចាប់ពីពេលនោះមក សុផាកើតទុក្ខព្រោះរកចិញ្ចៀនមិនឃើញដូចបំណងផង ព្រោះនឹកស្ដាយអាលោះអាល័យចំពោះចិញ្ចៀនដែលធ្លាប់ពាក់ផង ។ល។ 

ការវែកញែក

ក្នុងពេលដែលសុផា បានឃើញចិញ្ចៀនរបស់មិត្តខ្លួន អាយតនៈខាងក្នុងគឺភ្នែករបស់សុផា ស្រូបបាននូវអាយតនៈខាងក្រៅ គឺរូបចិញ្ចៀនរបស់មិត្ត ចក្ខុវិញ្ញាណរបស់សុផា ស្ទុះមកទទួលរូបចិញ្ចៀននោះ កើតជារូបារម្មណ៍ ផស្សៈរបស់សុផា កើតភ្លាមឡើងទទួលប៉ះនូវរូបារម្មណ៍នោះ កើតជាចក្ខុសម្ផស្ស ចិត្តរបស់សុផា ដែលប្រកបដោយកិលេសកាម ក៏បណ្ដាលឱ្យសោមនស្សវេទនាកើតឡើង គាប់ចិត្តចំពោះចក្ខុសម្ផស្សនោះ តណ្ហាបំណងប៉ងប្រាថ្នាក៏កើតឡើង នាំឱ្យសុផាចង់បានចិញ្ចៀនដូចមិត្ត ដរាបដល់ខ្ចីមិត្តមកពាក់លមើល និងទៅប្រាប់ម្ដាយឱ្យទិញឱ្យ កាលសុផាបានចិញ្ចៀនដូចបំណងហើយ សោមនស្សវេទនាញ៉ាំងចិត្តសុផាជាថ្មីទៀត សុខចិត្តសុខកាយរីករាយមានទឹកមុខស្រស់ញញឹម ឧបាទានគឺសេចក្ដីប្រកាន់ថាចិញ្ចៀននោះជារបស់អញក៏កើតឡើង បណ្ដាលឱ្យសុផាយកចិត្តទុកដាក់ថែរក្សាថ្នាក់ថ្នមចិញ្ចៀននោះ មិនឱ្យគេប៉ះពាល់ខ្លាចខូចខាតបាត់បង់ ។ 

ពេលដែលសុផាត្រឡប់ពីលេងទឹក មើលដៃមិនឃើញចិញ្ចៀននោះ អាយតនៈក្នុងគឺភ្នែកសុផាស្រូបបាននូវអាយតនៈក្រៅគឺរូបដៃបាត់ចិញ្ចៀន ចក្ខុវិញ្ញាណរបស់សុផា ស្ទុះមកទទួលរូបដៃបាត់ចិញ្ចៀននោះកើតជារូបារម្មណ៍ 

ផស្សៈ របស់សុផាកើតឡើងភ្លាមទទួលប៉ះនូវរូបារម្មណ៍នោះកើតជាចក្ខុសម្ផស្ស ចិត្តសុផា ដែលកំពុងមានឧបាទានប្រកាន់ហួងហែងចិញ្ចៀនដែលបាត់នោះ បណ្ដាលឱ្យកើតជាទោមនស្សវេទនាមានទុក្ខសោកស្ដាយស្រណោះអាឡោះអាល័យ ចំពោះចិញ្ចៀនដែលបាត់បង់នោះ បើតណ្ហា និងឧបាទាន ដែលធ្លាប់ប្រាថ្នាប្រកាន់ចំពោះចិញ្ចៀនបាត់នោះ នៅតែកើតមានក្នុងចិត្តសុផាជានិច្ចនៅឡើយ សេចក្ដីទុក្ខសោកក៏នៅតែមានជានិច្ចដែរ លុះតែតណ្ហាឧបាទានស្ងប់រម្ងាប់ទៅ ទើបសេចក្ដីទុក្ខសោកស្ងប់រម្ងាប់ទៅបាន ។ 

ឯកំណើតនៃសេចក្ដីសុខទុក្ខ ចំពោះហេតុដទៃៗទៀត ក៏មានលំនាំដូចខាងលើនេះដែរ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!