អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

អាយតនៈក្នុងស្រូបយកអាយតនៈក្រៅតាមនាទីរបស់ខ្លួនយកមកផ្ដល់ឱ្យសរសៃវិញ្ញាណ វិញ្ញាណក៏ចាប់យកអាយតនៈ ក្រៅជាអារម្មណ៍គឺ៖ 

_ ភ្នែក ស្រូបរូបមក ចក្ខុវិញ្ញាណទទួលរូបកើតជារូបារម្មណ៍

_ ត្រចៀកស្រូបសំឡេងមក សោតវិញ្ញាណទទួលសំឡេងកើតជាសទ្ទារម្មណ៍

_ ច្រមុះស្រូបក្លិនមក ឃានវិញ្ញាណទទួលក្លិន កើតជាគន្ធារម្មណ៍

_ អណ្ដាតស្រូបរសជាតិមក ជីវ្ហាវិញ្ញាណទទួលរសជាតិកើតជារសារម្មណ៍

_ កាយស្រូបផោដ្ឋព្វៈមក  កាយវិញ្ញាណទទួលផោដ្ធព្វៈកើតជាផោដ្ឋព្វារម្មណ៍ ។ 

_មនៈស្រូបធម្មៈមក មនោវិញ្ញាណទទួលធម្មៈ កើតជាធម្មារម្មណ៍ ។ 

ទើបផស្សៈ គឺប្រដាប់ប៉ះទង្គិចអារម្មណ៍ទាំងនោះកើតឡើងភ្លាមបើភ្នែកស្រូបរូបមក ចក្ខុវិញ្ញាណទទួលយកជារូបារម្មណ៍ហើយ ផស្សៈក៏កើតឡើងប៉ះទង្គិចដឹងរូបារម្មណ៍ ទើបវេទនាកើតឡើងបន្ទាប់ផស្សៈនោះទៀត ផលិតចេញជាសុខទុក្ខ ឬស្រឡាញ់ស្អប់តាមចំណុចចិត្ត ។ ផស្សៈបែបនេះ ហៅថា ចក្ខុសម្ផស្ស គឺផស្សៈអាស្រ័យនឹងភ្នែក ។ ឯសោតសម្ផស្ស ឃានសម្ផស្ស ជីវ្ហាសម្ផស្ស កាយសម្ផស្ស​ និង មនោសម្ផស្សនោះ ក៏មានន័យដូចគ្នាដែរ ។ 

ផស្សៈនេះកើតឡើងឯកឯងមិនបានឡើយ លុះតែប្រកបដោយអង្គ៣គឺ អាយតនៈក្នុង១ អាយតនៈក្រៅ១ និងវិញ្ញាណ១ បានទាក់ទងគ្នាហើយទើបផស្សៈកើតឡើងបាន ។ 

ចំពោះតែអាយតនៈ និងផស្សៈទាំងពីរនេះ មិនទាន់ឱ្យកើតជាសុខទុក្ខ ឬស្នេហាស្រឡាញ់ស្អប់បានឡើយ ព្រោះគ្រាន់តែជាភ្នាក់ងារ ជាឆ្មាំទ្វាររបស់ចិត្ត ដូចជាសរសៃរបស់សត្វ ឬអ្វីៗទៅប៉ះសំណាញ់ ទើបពីងពាងដឹងភ្លាម ស្ទុះទៅរកកន្លែងប៉ះនោះ ។ ឯចិត្តដូចសត្វពីងពាង ។ 

ធម្មតាចិត្តរបស់មនុស្សលោកបុថុជ្ជន ជាចិត្តសៅហ្មងជាប់ជំពាក់ដោយកិលេសកាមទាំង៦គឺរាគៈតម្រេក លោភៈ ចំណង់ ឥច្ឆាសេចក្ដីប្រាថ្នា អសន្តោសមិនស្កប់ស្កល់ ឫស្សាច្រណែនប្រច័ណ្ឌ និងអរតិមិនចាប់អារម្មណ៍ចំពោះអំពើល្អ ។ 

ចិត្តបែបនេះត្រូវការខ្លាំងណាស់ចំពោះវត្ថុកាមគឺរូប សំឡេង ក្លិន រស និងផោដ្ធព្វៈ ព្រោះកាមទាំងពីរគឺកិលេសកាម និងវត្ថុកាមនេះ ជាអញ្ញមញ្ញប្បច្ច័យ ត្រូវការបា្រស្រ័យទាក់ទងគ្នាជាចាំបាច់ ។ 

កាលបើកិលេសកាមបណ្ដាលឡើង ជាហេតុនាំឱ្យមនុស្សប្រុសស្រីស្វែងរកវត្ថុកាមមានបំណងចង់បាននូវរូប សំឡេង ក្លិន រស សម្ផស្ស អំពីវត្ថុមានចិត្តវិញ្ញាណ និងឥតចិត្តវិញ្ញាណ ដូចជាចង់បានរូបបុរសស្ត្រី មាសប្រាក់ពេជ្រ គ្រឿងប្រើប្រាស់ស្លៀកពាក់ ចំណីអាហារ និងបុណ្យស័ក្ដិមុខតំណែងធំតូចជាដើម ។ 

ចិត្តកំពុងតែស្រេកឃ្លានដូច្នេះ ស្រាប់តែអាយតនៈ និងផស្សៈបានទទួលប៉ះអារម្មណ៍ណាមួយតាមភ្នែក ឬត្រចៀកជាដើមដូចជាភ្នែកបានឃើញរូបបុរសស្ត្រី ចិត្តក៏ស្ទុះទៅរករូបារម្មណ៍ភ្លាម បើរូបារម្មណ៍នោះមិនត្រូវចំណុចចិត្ត មិនសមតាមបំណងទេ បណ្ដាលឱ្យកើតទោមនស្សវេទនា អាក់អន់ចិត្តលះបង់អារម្មណ៍នោះចោលទៅ បើរូបារម្មណ៍នោះត្រូវចំណុចចិត្តសមតាមបំណងបណ្ដាលឱ្យកើតសោមនស្សវេទនា មានតម្រេកត្រអាលចង់បានរូបនោះមកជារបស់ខ្លួន បណ្ដាលឱ្យចិត្តប៉ុនប៉ងកួចកាន់អន្ទះសាច្រាស់ច្រាល់ខ្វល់ខ្វាយចំពោះរូបនោះដរាបដល់ភ្លេចបាយទឹក ដេកមិនលក់ក៏មាន បើមិនបានដូចបំណងទេ សេចក្ដីទុក្ខកើតមានឡើង បើវត្ថុដែលបានហើយកំពុងតែគាប់ចិត្តសុខស្រួលនោះវិនាសបាត់បង់ទៅវិញ សេចក្ដីទុក្ខក៏កើតមានឡើងទៀត ចេះតែវិលត្រឡប់ត្រឡិនដូចកង់ត្រាចកង់ធ្នង់ រកទីចប់គ្មាន ។ 

សូមនាំឧទាហរណ៍មកបញ្ជាក់ដូចតទៅនេះ៖ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!