អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

អវិជ្ជា និងសង្ខារ ជាអតីហេតុ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ និងវេទនា ជាបច្ចុប្បន្នផល តណ្ហា និងឧបាទាន ជាបច្ចុប្បន្នហេតុ ជាតិ ជរាមរណៈ និងសោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ ជាអនាគតផល ។ 

សេចក្ដីសុខទុក្ខស្នេហាស្រឡាញ់ស្អប់ ដែលចាប់កើតមានឡើងក្នុងរូបកាយមនុស្សម្នាក់ៗ អាស្រ័យដោយវិញ្ញាណ នាមរូប អាយតនៈ ផស្សៈ និងវេទនា ដែលចាត់ជាបច្ចុប្បន្នផលនេះឯង ។ 

ឯបឋមហេតុដែលចាប់ផ្ដួចផ្ដើមប៉ិចពន្លកមុនបំផុតនោះ គឺអាយតនៈខាងក្នុង និងអាយតនៈខាងក្រៅ កាលបើអាយតនៈទាំងពីរនេះប៉ះទង្គិចមានប្រតិកម្មជាមួយគ្នាហើយ ផស្សៈ និងវេទនា ក៏កើតឡើងផលិតចេញជាសុខ ឬទុក្ខតាមលក្ខណៈនៃប្រតិកម្មនោះៗ មានទំនងប្រហែលគ្នានឹងការប៉ះទង្គិចរវាងឧស្ម័នអុកស៊ីសែន និងអ៊ីដ្រូហ្សែនដែលប្រតិកម្មនៃឧស្ម័នទាំងពីរនេះបានផលិតចេញមកជាឧស្ម័នទឹកដែរ ដូចមាននិយាយក្នុងទ្រឹស្ដីវិទ្យាសាស្ត្រស្រាប់ ។ 

តើអាយតនៈនោះគឺអ្វី? មានប្រតិកម្មដូចម្ដេច? 

អាយតនៈគឺប្រដាប់ស្រូបនូវសម្ភារៈនៃអារម្មណ៍មាន១២៖

អាយតនៈក្នុងខ្លួនមាន៦គឺ៖

១.ភ្នែក

២.ត្រចៀក

៣.ច្រមុះ

៤.អណ្ដាត

៥.កាយ

៦.មនៈ

អាយតនៈក្រៅខ្លួនមាន៦គឺ៖

១.រូប

២.សំឡេង

៣.ក្លិន

៤.រស

៥.ផោដ្ធព្វៈ (ផោដ្ធព្វៈ = ការផ្ដល់ផ្សព្វឱ្យវិញ្ញាណបានដឹងថា ក្ដៅត្រជាក់រឹងទន់ជាដើម)

៦.ធម្មៈ (អ្វីៗ ដែលមនៈចាប់យកអារម្មណ៍បាន)

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!