អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

ក្នុងទ្រឹស្ដីបដិច្ចសមុប្បាទ បើចាប់និយាយជាបដិលោមបញ្ច្រាសពីចុងមកដើមវិញឃើញថា៖ សេចក្ដីសោក ការខ្សឹកខ្សួល សេចក្ដីទុក្ខ ការតូចចិត្ត និងការតានតឹងចិត្ត កើតមានឡើងព្រោះជរាមរណៈ ជរាមណៈកើតមានឡើងព្រោះជាតិ ជាតិកើតមានឡើងព្រោះភព ភពកើតមានឡើងព្រោះឧបាទាន ឧបាទានកើតមានឡើងព្រោះតណ្ហា តណ្ហាកើតមានឡើងព្រោះវេទនា វេទនាកើតមានឡើងព្រោះផស្សៈ ផស្សៈកើតមានឡើងព្រោះអាយតនៈ អាយតនៈកើតមានឡើងព្រោះនាមរូប នាមរូបកើតមានឡើងព្រោះវិញ្ញាណ វិញ្ញាណកើតមានឡើងព្រោះសង្ខារ សង្ខារកើតមានឡើងព្រោះអវិជ្ជា ។ 

តាមលំនាំទ្រឹស្ដីនេះ យើងរកឃើញកំណើតសេចក្ដីទុក្ខជាដើមហើយថា កើតមកពីជរាមរណៈ ឯជរាមរណៈនេះកើតតៗពីអវិជ្ជាមក ។ 

ចម្លើយខ្លីខាងលើនេះ មានមនុស្សជាច្រើនមិនយល់ចូលចិត្តជឿទេ ត្រឡប់ជាមានសេចក្ដីសង្ស័យថែមទៀតថា ខ១.ជរាមរណៈ គឺការចាស់ ឈឺស្លាប់នោះ ពិតជានាំឱ្យកើតទុក្ខសោកមែនហើយ ព្រោះមនុស្សទាំងអស់ខ្លាចចាស់ឈឺស្លាប់ តើសេចក្ដីទុក្ខសោកដែលកើតមានគ្រប់គ្នាសព្វថ្ងៃ មុនពេលចាស់ឈឺស្លាប់នោះកើតពីអ្វី? ព្រោះកូនក្មេង និងយុវជនដែលមិនទាន់ចាស់ ឈឺ ស្លាប់ ក៏កើតមានទុក្ខសោកដែរ ។ ខ២.តាមលំនាំទ្រឹស្ដីបដិច្ចសមុប្បាទនេះ ឃើញប្រាប់តែហេតុដែលនាំឱ្យកើតទុក្ខសោក ឯហេតុដែលនាំឱ្យកើតសេចក្ដីរីករាយសប្បាយសុខស្រួលស្នេហានោះ មិនឃើញមានប្រាប់ផងសោះ ហាក់ដូចជាមនុស្សដែលមានជាតិកើតក្នុងលោកនេះ សុទ្ធតែមានទុក្ខគ្មានសុខឡើយ 

សេចក្ដីឆ្ងល់បែបនេះ ជាការល្អណាស់ បើគ្មានការឆ្ងល់បែបនេះទេ នាំឱ្យស្លាប់គំនិត មិនអាចត្រិះរិះស្រាវជ្រាវរកសេចក្ដីពិតឃើញឡើយ ។ 

ឯសេចក្ដីឆ្ងល់ក្នុងខ១នោះ មកអំពីមិនយល់ន័យវែងឆ្ងាយរបស់ពាក្យថា ជរាមរណៈ ធ្លាប់តែយល់តាមទម្លាប់រូបកាយចាស់ សក់ស្កូវ ធ្មេញបាក់ ស្បែកយុរយារ ភ្នែកងងឹត ត្រចៀកថ្លង់ និងការឈឺចាប់បាត់បង់ជីវិត ឈ្មោះថា ជរាមរណៈ ។ 

ការយល់បែបនេះត្រូវហើយ ប៉ុន្តែនៅមានន័យជ្រៅឆ្ងាយទៅទៀត ដូចជាឧបសគ្គផ្សេងៗដែលនាំឱ្យទន់ខ្សោយកុសលចិត្តថយចុះសេចក្ដីសុខចម្រើនលាភយស រអាក់រអួលស្នេហា ឬក៏នាំឱ្យខូចបាត់បង់នូវសេចក្ដីសុខចម្រើនលាភយសជាដើមនោះ ឈ្មោះថាជរាមរណៈដែរ ព្រោះនាំឱ្យគ្រាំគ្រាចិត្តគំនិត ឬនាំឱ្យស្លាប់គំនិត នាំឱ្យបាត់បង់ទ្រព្យលាភយស ។ អាស្រ័យហេតុ ជរាមរណៈ មានន័យបែបនេះ ទើបមានភាសិតថា ស៊ូឱ្យស្លាប់ខ្លួន កុំឱ្យស្លាប់គំនិត 

ការគ្រាំគ្រាចិត្ត ការថយចុះទ្រព្យសម្បត្តិលាភយស រអាក់រអួលស្នេហា ឬការខូចបង់ទ្រព្យសម្បត្តិ លាភយសជាដើមនេះ នាំឱ្យកើតសេចក្ដីទុក្ខសោក ស្រណោះអាឡោះអាល័យទង្គឹះខ្សឹកខ្សួល ទើបក្នុងទ្រឹស្ដីបដិច្ចសមុប្បាទប្រាប់ថា សេចក្ដីសោកជាដើម កើតមកពីជរាមរណៈ

ចំពោះសេចក្ដីឆ្ងល់ត្រង់ខ២ ដែលថារកមិនឃើញហេតុឱ្យកើតសេចក្ដីសុខសប្បាយរីករាយនោះ ព្រោះសេចក្ដីសុខសប្បាយរីករាយរបស់មនុស្សបុថុជ្ជនសព្វថ្ងៃនេះ មាននៅជាប់ជាមួយនឹងសេចក្ដីទុក្ខនោះឯង ជាសាមិសសុខ មានចំនួនតិចតួចស្ដួចស្ដើងជាងសេចក្ដីសុខពេកណាស់ ដូចជាទឹកអំបិលយ៉ាងប្រៃមួយដប ហើយយកស្ករបន្តិចទៅបង់ក្នុងដបនោះ នឹងឱ្យឈ្មោះថាទឹកស្ករផងមិនកើត ព្រោះវាប្រៃ ប៉ុន្តែស្ករមាននៅជាប់ជាមួយទឹកអំបិលក្នុងដបនោះដែរ ។ 

អាស្រ័យហេតុនេះ ទើបក្នុងទ្រឹស្ដីបដិច្ចសមុប្បាទដែលប្រកបដោយន័យវិសេសខ្ពង់ខ្ពស់នោះ ព្រះអរហន្តសម្ពុទ្ធសម្ដែងប្រាប់សរុបតែអំពីហេតុដែលកើតទុក្ខមិនបានប្រាប់ថាមានកើតខុសផងឡើយលុះតែបំបាត់ចោលនូវជាតិកំណើតក្នុងវដ្ដសង្សារបានទើបកើតសុខ ។ 

ដូចនិយាយខាងលើនេះ ជាការដោះស្រាយតាមលំនាំទ្រឹស្ដី ឯការដោះស្រាយតាមរបៀបបច្ចេកទេសនោះ គ្រាន់តែវែកញែកប្រៀបផ្ទឹមរកប្រភេទឫសគល់ ពិនិត្យមើលប្រតិកម្មដែលនាំឱ្យកើតសុខទុក្ខស្នេហាស្រឡាញ់ស្អប់ 

ឱ្យឃើញប្រាកដមួយថា តើចេញពីមជ្ឈដ្ឋានណា ដូចតទៅនេះ៖

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
 • Image
 • SKU
 • Rating
 • Price
 • Stock
 • Availability
 • Add to cart
 • Description
 • Content
 • Weight
 • Dimensions
 • Additional information
 • Attributes
 • Custom attributes
 • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!