អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

បញ្ហានេះមិត្តអ្នកអានមុខជាឆ្ងល់ថែមទៀតថា តើសេចក្ដីសុខទុក្ខ និងសេចក្ដីស្នេហាស្រឡាញ់ស្អប់នោះកើតពីណា? ព្រះអាទិទេពផ្ដល់ឱ្យ ឬធម្មជាតិផ្ដល់ឱ្យ?ព្រោះមនុស្សលោកទាំងអស់គ្រប់ឋានៈ គ្មាននរណាម្នាក់ប្រាថ្នាចង់បានទុក្ខឡើយ ហេតុអ្វីក៏ចេះតែកើតទុក្ខចៀសវាងមិនផុត ។ 

ដើម្បីស្រាវជ្រាវហេតុផលពិនិត្យរកដើមកំណើតសុខទុក្ខស្នេហាស្រឡាញ់ស្អប់នោះ សូមលើកយកមនោធាតុមកធ្វើជាមូលដ្ឋានដូចតទៅនេះ៖

ដូចបាននិយាយរួចខាងដើមហើយថា មនោធាតុកើតមកពីអវិជ្ជា និងសង្ខារ ក្នុងមនោធាតុនោះមានថាមពល៣គឺ៖ មនៈ ប្រដាប់ងាករេរកអារម្មណ៍១ វិញ្ញាណ ប្រដាប់ដឹងនូវអារម្មណ៍១ ចិត្ត៖ ប្រដាប់គិតសន្សំនូវអារម្មណ៍១ និងមានសហជាតប្បច្ច័យ៩ យ៉ាងទៀត ជាប់ទាក់ទងជាមួយនឹងមនោធាតុនោះ គឺនាមរូបតួចិត្តរបតសិករូបកាយ១ អាយតនៈប្រដាប់ស្រូប១ ផស្សៈ ប្រដាប់ទទួលប៉ះ១ វេទនាការសោយអារម្មណ៍១ តណ្ហាការប៉ងប្រាថ្នា១ ឧបាទានសេចក្ដីប្រកាន់១ ភពទីកំណើត១ ជាតិការកើត១ ជរាមរណៈការទ្រុឌទ្រោម និងសេចក្ដីស្លាប់១ ។ 

មនោធាតុ និងសហជាតប្បច្ច័យនេះ មានក្នុងទ្រឹស្ដីឈ្មោះបដិច្ចសមុប្បាទ ។ 

ពេលពិនិត្យមើលក្នុងមនោធាតុ និងសហជាតប្បច្ច័យដូចរាប់ខាងលើនេះ មិនឃើញមានឈ្មោះថាសុខទុក្ខស្នេហាស្រឡាញ់ស្អប់ឡើយ តើសេចក្ដីសុខទុក្ខស្នេហាស្រឡាញ់ស្អប់នោះកប់នៅត្រង់ទីណា? កើតឡើងបែបម៉េច? សេចក្ដីសុខទុក្ខកើតពីអ្វីនឹងអ្វី? សេចក្ដីស្នេហាស្រឡាញ់ស្អប់កើតពីអ្វីនិងអ្វី?

ការដោះស្រាយបញ្ហានេះ ឱ្យបានច្បាស់លាស់កុំឱ្យមានការងឿងឆ្ងល់ ត្រូវដោះស្រាយជាពីរចំណុច គឺដោះស្រាយតាមលំនាំទ្រឹស្ដី១ ដោះស្រាយតាមរបៀបបច្ចេកទេស១ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!