អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

បញ្ហានេះ តាមគ្រិស្តសាសនាថា ព្រះម្ចាស់សួគ៌បង្កើតឱ្យមានអាដាំ ជាពូជឈ្មោល នាងអែវ ជាពូជញី ។ល។ 

ទ្រឹស្តីរបស់សាសនាគ្រិស្តនេះ ធ្វើឱ្យជាតិអឺរ៉ុបស្ទើរតែទាំងអស់ដែលមានអ្នកវិទ្យាសាស្ត្រនៅក្នុងនោះផង និងពួកអាស៊ីខ្លះជឿតាមស៊ប់ឥតគិតគូរ ដរាបដល់បញ្ចប់គំនិតក្នុងបទចម្រៀង និងកំណាព្យថា ធ្វើម៉េច! នឹងចៀសសេចក្ដីស្នេហាបាន បើព្រះម្ចាស់សួគ៌ បង្កើតឱ្យមានញីមានឈ្មោលមកហើយ ។ល។ 

ដើម្បីរកសេចក្ដីពិត ក្នុងរឿងកំណើតភេទញីឈ្មោលនេះ សូមនឹកទៅដល់អត្ថបទខាងដើមម្ដងទៀត ដែលនិយាយពីអវិជ្ជា និងសង្ខារ បង្កើតចិត្តវិញ្ញាណកើតមកពីតិណជាតិ ធញ្ញជាតិ រុក្ខជាតិ, តិណជាតិ ធញ្ញជាតិ រុក្ខជាតិកើតមកពីធាតុដី ទឹក ភ្លើង ខ្យល់ អាកាស ។ល។ ដូច្នេះ ឃើញថា ក្នុងធាតុដី ទឹក ភ្លើង ខ្យល់ អាកាសនោះ មានមេធាតុញីឈ្មោលនៅក្នុងនោះផងដែរ ប៉ុន្តែមិនទាន់វែកញែកឱ្យដាច់ពីគ្នាបាន ព្រោះមិនទាន់មានឧបាទិន្នករូប គឺរូបដែលមានវិញ្ញាណ ដូចកាលចលនាធាតុ ដី ទឹក ភ្លើង ខ្យល់ អាកាស ទើបនឹងផ្សំកើតបានជា តិណជាតិ ធញ្ញជាតិ រុក្ខជាតិ នៅឡើយ មិនទាន់កើតជាចិត្តវិញ្ញាណពិតប្រាកដនោះ មេធាតុញីឈ្មោលអាស្រ័យនៅក្នុងអនុបាទិន្នករូបជាមួយគ្នា ដូចដើមស្រូវ ដើមពោត ជាអនុបាទិន្នករូប គឺមេធាតុញីស្ថិតនៅក្នុងសម្បកគ្រាប់ មេធាតុឈ្មោល ស្ថិតនៅក្នុងលម្អងផ្កានៃដើមតែមួយ ។ លុះដល់ពេលវេលា មេធាតុញីបណ្ដាលឱ្យចុងសម្បកគ្រាប់ ហាឡើង មេធាតុឈ្មោល បណ្ដាលឱ្យលម្អងរត់ចូលទៅក្នុងសម្បកហាក់ដូចជាចេះស្នេហាគ្នាដែរ នាំឱ្យកើតជាគ្រាប់ស្រូវគ្រាប់ពោតឡើង ។ ចួនកាលលម្អងផ្កាជាមេធាតុញី ជាតិក្នុងសម្បកគ្រាប់ជាមេធាតុឈ្មោល ផ្ទុយគ្នាដូច្នេះក៏មានខ្លះដែរ ។ 

ក្នុងក្បួនវិទ្យាសាស្ត្រ គេបាននិយាយអំពីធញ្ញជាតិ មានលំនាំដូចគ្នានេះដែរ ប៉ុន្តែគេមិនបានចាប់អារម្មណ៍ថា នេះហើយជាដើមកំណើតនៃភេទញីឈ្មោលឡើយ ព្រោះគេបានជឿតាមព្រះម្ចាស់សួគ៌ថា កើតពីអាដាំ នាងអែវនោះស៊ប់ទៅហើយ ។ 

លុះដល់អវិជ្ជា និងសង្ខារ គឺធាតុដី ទឹក ភ្លើង ខ្យល់ អាកាស និងចលនានៃធាតុទាំងនោះផ្សំគ្នាកាន់តែចម្រើនឡើងៗដរាបដល់កើតជាមនោធាតុពិតប្រាកដ គឺកើតជាចិត្តវិញ្ញាណហើយ នាមរូបគឺឧបាទិន្នករូប ក៏កើតមានភ្លាមឡើង មេធាតុញីឈ្មោលក៏ចែកគ្នាដាច់ស្រឡះ គឺរូបណាដែលមានមេធាតុញី នៅក្នុងនោះកើតជាសត្វញី យូរៗទៅជាមនុស្សស្រី រូបណាដែលមានមេធាតុយូរៗទៅជាមនុស្សប្រុសទៅ គ្មានព្រះគ្មានទេត្តាណាបង្កើតភេទញីឈ្មោលឡើយ ។ 

ដើម្បីបញ្ជាក់រឿងនេះឱ្យបានច្បាស់លាស់ សូមមើលអត្ថបទខាងដើមត្រង់ថាមពលជាបច្ច័យ៩យ៉ាង ដែលផ្សំស្រេចជាមួយមនោធាតុពីកំណើតមកនោះ និងឃើញថាទី១ គឺនាមរូប ដែលនៅក្នុងនាមរូបនោះ មានចិត្តនិងចេតសិក៥២ និងរូប២៤ ដោយសង្ខេប ក្នុងរូប២៤ នោះ មានឥត្ថីភាវរូបៗភាពស្ត្រី ឬភេទញី និងបុមភាវរូបៗ ភាពបុរស ឬភេទឈ្មោលនៅក្នុងនោះផងដែរ ។ សឱ្យឃើញថា ចាប់កើតមាននាមរូបភ្លាម ភេទញីឈ្មោលក៏ចែកដាច់ពីគ្នាភ្លាមដែរ មិនដូចកាលនៅជាអនុបាទិន្នករូប ជាដើមស្រូវ ដើមពោតនោះឡើយ ។ 

ដូច្នេះ ឃើញការពិតហើយថា ភេទញីឈ្មោល ជាមេធាតុប្រចាំពិភពលោក មានពាសពេញក្នុងដី ទឹក ភ្លើង ខ្យល់  អាកាស ទើបបណ្ដាលឱ្យវត្ថុធាតុក្នុងលោកនេះមានញីឈ្មោលដែរ ហើយធាតុទាំងពីរនេះត្រូវប្រាស្រ័យគ្នាជាចាំបាច់ទៀតផង ទើបសម្រេចផលម្យ៉ាងៗ បាន សូម្បីវត្ថុធាតុឥតជីវិតសោះដូចខ្សែរភ្លើងអគ្គិសនី ក៏មានខ្សែញី ខ្សែឈ្មោលដែរ ទើបប៉ះគ្នាឆេះជាភ្លើងបាន ។ ឯពាក្យសម្ដីអក្សរសាស្ត្រ ក៏មានញីឈ្មោលដែរ ដូចពាក្យថា សាលា ជាដើមជាពាក្យញី (ឥត្ថីលិង្គ) ពាក្យថា ជន ជាដើម ជាពាក្យឈ្មោល (បុំលិង្គ) រហូតដល់ការងាររបស់ជាងក៏មានញីឈ្មោលដែរ ដូចជាដាប់ចោះ ធ្វើស្នូលបញ្ចូលតភ្ជាប់គ្នា ក៏ហៅថា ពន្លួញ ដំណាប់ ញីឈ្មោលដែរ ។ 

ពិភពលោកដែលសម្បូរទៅដោយធាតុញីឈ្មោលនេះឯងហើយ ទើបសេចក្ដីទុក្ខសោករោគភ័យ និងសេចក្ដីស្លាប់ក៏សម្បូរដែរ ។ 

ភស្តុតាងមួយទៀត បញ្ជាក់ឱ្យឃើញច្បាស់ថា ធាតុញីឈ្មោលមាននៅពាសពេញដី ទឹក ភ្លើង ខ្យល់ អាកាស ដូចធាតុដទៃៗទៀតដែរ សូមពិចារណាមើល ពួកកុកញីមួយបែបដែលផើមមានពងដោយសារសូរផ្គរដើមឆ្នាំ និងពួកទាញី មាន់ញី មួយបែបពណ៌សមាឌធំៗ ដែលគេបង្ខាំងមិនឱ្យមានឈ្មោលទៅជិត ហើយអាចមានពងបានដែរ ។ល។ តើមកពីអ្វី? គឺមកពីសត្វញីទាំងនោះ ស្បូនវាអាចស្រូបធាតុឈ្មោលពីដី ទឹក ភ្លើង ខ្យល់ អាកាសទៅផ្សំនឹងធាតុញីវាបាន ទើបមានពង ប៉ុន្តែពងនោះភ្ញាស់មិនញាស់ជាកូនទេ ព្រោះគ្មានមេជាតិស្ពែរម៉ាតូសូអ៊ីតរបស់ឈ្មោល ។ 

ទ្រឹស្តីពុទ្ធសាសនាមួយកន្លែង ក្នុងគម្ពីរសមន្ដប្បាសាទិកាបានពន្យល់ថា សូម្បីគ្មានមេជាតិស្ពែរម៉ាតូសូអ៊ីតរបស់ឈ្មោលក៏មនុស្សសត្វអាចចាប់បដិសន្ធិបានដែរ ព្រោះថា ហេតុដែលសត្វចុះចាប់បដិសន្ធិបាននោះ មាន៧យ៉ាងគឺ៖

១. ដោយប៉ះពាល់កាយ (ដូចស្ត្រីខ្លះ និងសត្វពួកខ្លះ)

២. ដោយកាន់សំពត់ ឬខោអាវ (ដូចភរិយារបស់ឧទាយី)

៣. ដោយផឹកទឹកកាម (ដូចសិង្គឥសី)

៤. ដោយស្ទាបអង្អែលផ្ចិត (ដូចសុវណ្ណសាម)

៥. ដោយឃើញវត្ថុជាទីតម្រេក (ដូចស្ត្រីវាំងពួកខ្លះ)

៦. ដោយលឺសូរសំឡេង (ដូចកុក មាន់ជាដើម)

៧. ដោយហិតក្លិន (ដូចចៀម ពពែ) ។

ចំណែកខាងមនុស្សសត្វ ដែលចាប់កើតឡើងជាញីជាឈ្មោលតាំងពីបឋមកំណើតមកហើយនោះ មិនមែននៅជាញីឈ្មោលរៀងខ្លួនរហូតទៅទេ អាចប្រែភេទពីញីទៅឈ្មោលពីឈ្មោលមកញី ឬទៅខ្ទើយវិញបានដោយអំណាចកម្ម ដែលជាអំពើឧក្រិដ្ឋរបស់ខ្លួន មានអំពើផិតក្បត់លួចប្រពន្ធគេជាដើម ។ 

អំពើផិតក្បត់នេះ ជាការំលោភលើភេទញីឈ្មោលដែលមានម្ចាស់ធ្វើឱ្យម្ចាស់គេកើតទុក្ខក្ដៅក្រហាយ មានជំងឺរោគាក្នុងដួងចិត្តដែលពិបាករកថ្នាំព្យាបាលបាន ។ អ្នកធ្វើអំពើផិតក្បត់ភេទបែបនេះ ត្រូវទទួលផលដូចអ្នករងអំពើវិញ ក្នុងបច្ចុប្បន្នត្រូវច្បាប់រដ្ឋផ្ដន្ទា ដល់ស្លាប់ទៅត្រូវអំពើខ្លួនផ្ដន្ទាខ្លួនឯង គឺអំពើក្បត់ចំពោះភេទញីឈ្មោលនោះ ជាជនកកម្មឱ្យបដិសន្ធិកំណើត បើប្រុសក្បត់ ត្រូវកើតជាសត្វឈ្មោលត្រូវគេក្រៀវ ផុតពីសត្វកើតជាមនុស្សខ្ទើយ ផុតពីខ្ទើយកើតជាស្រីអាវ៉ាសែ វិបត្តិស្នេហារងទុក្ខវេទនាយ៉ាងខ្លោចផ្សា បើស្ត្រីក្បត់ត្រូវកើតជាសត្វញីត្រូវគេក្រៀវ ផុតពីសត្វញី កើតជាមនុស្សខ្ទើយ ផុតពីខ្ទើយកើតជាស្រីអាវ៉ាសែខូចកេរ្តិ៍ឈ្មោះ អភ័ព្វស្នេហាមិនបានសម្រេចដូចបំណង នាំឱ្យកើតទុក្ខក្ដៅក្រហាយ ដូចកាលខ្លួនធ្វើឱ្យអ្នករងអំពើកើតទុក្ខនោះដែរ ។ សូមជ្រាបថា អ្នកដាំពូជឈើពុលត្រូវដុះជាឈើពុល មានផ្កាផ្លែពុល ។ នេះជាសច្ចភាព ។ 

ម្យ៉ាងទៀត ក្នុងទ្រឹស្ដីពុទ្ធសាសនា ស្រីទាំងឡាយមិនងាយបានកើតជាបុរសឡើយ ទោះបីខំធ្វើបុណ្យទានប្រាថ្នាយ៉ាងណាក៏ដោយ នៅតែមិនបានកើតជាបុរសដដែល ឧបមាដូចទឹកនៅក្នុងទីទាប មិនអាចហូរឡើងទៅទីខ្ពស់បាន ដោយកម្លាំងខ្លួនឡើយ លុះតែស្ត្រីនោះបានគោរពប្រតិបត្តិស្វាមីរបស់ខ្លួន ថ្នាក់ថ្នមមិនឱ្យទាស់ចិត្តគ្រប់យ៉ាង ហើយថ្វាយបង្គំសុំស្វាមីកើតជាបុរស បើស្វាមីស្ម័គ្រចិត្តអនុញ្ញាតឱ្យ ទើបកើតជាបុរសបាន ។ ខាងបុរសវិញ បើចង់កើតជាស្ត្រីកើតបានភ្លាមដូចជាទឹកស្ថិតនៅក្នុងទីខ្ពស់អាចហូរចុះទៅទីទាបបានដោយងាយស្រួលឆាប់រហ័ស ។ 

(ចប់ហេតុដែលមនុស្សសត្វមានរូបមិនដូចគ្នា និងកំណើតភេទញីឈ្មោល)

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
 • Image
 • SKU
 • Rating
 • Price
 • Stock
 • Availability
 • Add to cart
 • Description
 • Content
 • Weight
 • Dimensions
 • Additional information
 • Attributes
 • Custom attributes
 • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!