អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

ក្នុងរឿងនេះ មានន័យល្អិតពេកណាស់ សុទ្ធតែត្រូវប្រើពាក្យបច្ចេកទេសទាំងអស់តាមផ្លូវបរមត្ថ ខ្ញុំយល់ថាបើនិយាយឱ្យបានសព្វគ្រប់ល្អិតល្អន់ទៅ ក៏អ្នកអានមិនងាយស្ដាប់បានដែរចំពោះអ្នកមិនធ្លាប់សិក្សាធម៌បរមត្ថ ដូច្នេះខ្ញុំចាប់យកតែគោលៗមកនិយាយ គ្រាន់តែឱ្យដឹងដំណើរកកើតនៃរូបកាយនោះ មានលំនាំបែបណាខ្លះដូចតទៅនេះ៖ 

រូបដែលកើតឡើងដោយកុសលាកុសលកម្ម តែកើតព្រមជាមួយបដិសន្ធិចិត្ត តាំងពីថ្ងៃចុះចាប់បដិសន្ធិក្នុងផ្ទៃមាតាជាដំបូងមក ។ ក្នុងថ្ងៃដំបូងនោះ មានតែមនោធាតុគឺតួបដិសន្ធិចិត្តប៉ុណ្ណោះ ជាអរូបី ស្ថិតនៅក្នុងស្បូនអាស្រ័យនឹងមេជាតិស្ពែរម៉ាតូហ្សូអ៊ីត គឺអតិសុខុមប្រាណដែលមានក្នុងទឹកកាមបិតា (អាស្រ័យមេជាតិមាតាជាមូលដ្ឋានជួយឧបត្ថម្ភផង) ។ 

ត្រង់ចំណុចនេះ អ្នកវិទ្យាសាស្ត្រដែលរកមនោធាតុមិនឃើញ គេសម្គាល់ថា មេជាតិស្ពែរម៉ាតូហ្សូអ៊ីតនោះឯងជាតួចិត្តជីវិតកំណើតមនុស្សសត្វតែម្ដង ។ ឯការពិតនោះ មិនមែនទេ មេជាតិនោះគ្រាន់តែជាមូលដ្ឋាននៃបដិសន្ធិចិត្តអាស្រ័យនៅ និងជាឧបករណ៍នៃជនកកម្មសម្រាប់ស្ថាបនា ឱ្យកើតជាសាច់ឈាមរូបកាយប៉ុណ្ណោះឯង ។ 

ក្នុងរវាង១អាទិត្យដំបូងនោះ មានដូចដំណក់ប្រេងថ្លាយ៉ាងតូចបំផុតឈ្មោះ កលលរូប ដោយអំណាចសភាវធម៌៤ គឺកម្ម ចិត្ត ឧតុ អាហារ ជាគ្រឿងឧបករណ៍ មនោធាតុចេះតែបញ្ចេញថាមពលរបស់ខ្លួនចម្រើនឡើងជានិច្ចបានចំនួន៤២ថ្ងៃ កើតជាស្នាមប្រសាទរូប៥ មានស្នាមភ្នែកជាដើម នឹងកើតបានសាខរូប៥មាន រាងក្បាល និងពន្លកដៃជើង ។ រូបទាំង១០ នេះកើតឡើងក្នុងបដិសន្ធិកាលដោយអំណាចបដិសន្ធិចិត្ត ។ តមកចំនួន៥៦ថ្ងៃទៀត កើតបានសម្ភាររូប៨៩ មានចក្ខុទសករូបជាដើម ដោយអំណាចកុសលាកុសលកម្មឈ្មោះ កម្មសមុដ្ឋានកលាប ។ តមកចំនួន៤២ថ្ងៃទៀត កើតបានសម្ភាររូប ៦៣ មានសុទ្ធដ្ឋករូបដែលមានឱជារូបជាគម្រប់៨ ជាដើមដោយអំណាចចិត្តឈ្មោះចិត្តសមុដ្ឋានកលាបៈ ។ តមកចំនួន២៨ថ្ងៃទៀត កើតបានសម្ភាររូប៤០មានសុទ្ធដ្ឋករូបជាដើមចម្រើនធំឡើងដោយអំណាចរដូវ ឈ្មោះថា ឧតុសមុដ្ឋានកលាបៈ ។ តមកចំនួន១៤ថ្ងៃទៀត កើតបានសម្ភាររូប១៩ មានសុទ្ធដ្ឋករូបជាដើម ដែលចម្រើនឡើងពេញបរិបូរណ៍ ដោយអំណាចអាហារ ឈ្មោះថា អាហារសមុដ្ឋានកលាបៈ ។ គិតពីថ្ងៃទី៤៣ មកដល់ត្រឹមនេះ ចាត់ជាបវត្តិកាល ។ បូករួមចំនួនថ្ងៃតាំងពីចាប់បដិសន្ធិមកបាន១៨២ ថ្ងៃគត់ បើគិតជាខែបាន៦ខែ ២ថ្ងៃ កើតបានសម្ភាររូប២១១ គ្រប់ពេញបរិបូរណ៍ជាសរីរយន្តគឺជារូបមនុស្សប្រុសស្រី ស្ថិតនៅក្នុងគភ៌មាតារង់ចាំពេលានឹងប្រសូតមក ។ 

ទារកដែលស្ថិតនៅក្នុងគភ៌មាតា អង្គុយច្រហោងបែរមុខទៅខាងខ្នងមាតា លុះដល់គភ៌ចាស់កំណត់បាន៩ ឬ១០ ខែ ទើបប្រសូតចាកផ្ទៃ ។ ចំណែកខាងព្រះសម្ពុទ្ធ និងស្ដេចចក្រ កាលគង់នៅក្នុងផ្ទៃមាតា បែរព្រះភ័ក្ត្រមកខាងមុខមាតា ខុសពីជនសាមញ្ញ ។ 

(សម្ដែងអំពីកំណើតចិត្ត និងការសាងសរីរយន្តសង្ខេបប៉ុណ្ណេះ)

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!