អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

តាមពុទ្ធទស្សនៈ ផ្នែកបរមត្ថវិជ្ជាថា ក្នុងសរីរយន្តគឺក្នុងខ្លួនមនុស្សមានធម្មធាតុម្យ៉ាងជាអរូបីប្រកបដោយថាមពលវិសេសបំផុតក្នុងពិភពលោកឈ្មោះ មនោធាតុ ជាធាតុផ្សំ (Corps compse) គឺចិត្តស្ថិតនៅក្នុងខ្លួនត្រង់មូលដ្ឋានពីរគឺ៖

១. ស្ថិតនៅត្រង់ទីប្រជុំសរសៃធំទាំង៥ ក្នុងខួរក្បាលសម្រាប់ធ្វើការគ្រប់យ៉ាង ។ 

២. ស្ថិតនៅត្រង់បេះដូងផ្នែកខាងលើ សម្រាប់សម្រាកដេក និងចូលនិរោធរបស់អ្នកមានឈាន និងពេលជិតស្លាប់ ។ 

មនោធាតុនេះ ពេលមនុស្សសត្វស្លាប់មិនសូន្យទេ ត្រូវទៅកើតទៀត បានជាមើលមិនឃើញ ព្រោះល្អិតម៉ត់ក្រៃលែងជាអតិបរមាណូ លើសលុបជាងធាតុបរមាណូទាំងឡាយរាប់លានដង ។ ពួកអ្នកប្រាជ្ញវិទ្យាសាស្ត្រគ្មានប្រដាប់រាវរកធាតុនេះឃើញឡើយ ព្រោះហួសវិស័យការចេះដឹង ផ្នែកវិទ្យាសាស្ត្រ មានតែប្រដាប់វិសេសម្យ៉ាងគឺ សព្វញ្ញុតញ្ញាណទើបរាវរកឃើញយកមកប្រើការបាន ។ 

មនោធាតុ គឺចិត្តនេះ ព្រះសម្ពុទ្ធបានរាវរកដោយគ្រឿងប្រដាប់សព្វញ្ញុតញ្ញាណ ឃើញមាននៅពាសពេញពិភពលោក ច្រើនជាងធាតុដទៃៗទៀតទាំងអស់ ដូចកាលព្រះអង្គទើបបានត្រាស់ដឹងនូវចុតូបបាតញ្ញាណ ព្រះអង្គមានព្រះតម្រាស់ថា មនោធាតុគឺដួងចិត្តមនុស្សសត្វ មានព្រោងព្រាតពេញអាកាស ខ្លះកំពុងស្វែងរកភព ខ្លះកំពុងចុតិ ខ្លះកំពុងបដិសន្ធិ ។ល។ ព្រោះមនោធាតុនេះ កើតមកពីអវិជ្ជា និងសង្ខារ ។ 

អវិជ្ជា = ក្នុងអង្គសេចក្ដីនេះ ជាឈ្មោះរបស់ធាតុសុទ្ធ (Corps Simble) ទាំង៥ គឺដី ទឹក ភ្លើង ខ្យល់ អាកាស ។ ក្នុងធាតុមួយៗនេះ មានសម្ពន្ធធាតុ៨ យ៉ាងល្អិតនៅក្នុងនោះទៀតគឺ៖ ធាតុដី មានដី ទឹក ភ្លើង ខ្យល់ ពណ៌ ក្លិន រស ឱជា នៅក្នុងនោះផង ។ ឯធាតុ ទឹក ភ្លើង ខ្យល់ អាកាស ក៏មាន៨ៗ ដូចគ្នាទាំងអស់ ។ 

សម្ពន្ធធាតុទាំង៨នោះ ល្អិតពេកណាស់កប់បាត់ក្នុងមេធាតុនោះៗមើលដោយកែវអតិសុខុមទស្សន៍មិនឃើញឡើយឧបមាដូចគ្រាប់រុក្ខជាតិ ក្នុងគ្រាប់នោះមានឬស ដើម មែក ស្លឹក ផ្កា ផ្លែ កប់នៅខាងក្នុងតែមើលមិនឃើញ កាលបើគេយកគ្រាប់ទៅដាំ គ្រាប់នោះអាចបញ្ចេញ ឬស ដើម មែក ស្លឹក ផ្កា ផ្លៃ ឱ្យគេឃើញបានយ៉ាងងាយ។ 

ការពិតធាតុទាំង៥ គឺ ដី ទឹក ភ្លើង ខ្យល់ អាកាសនេះ គ្មានទេវតា ឬ ព្រះអង្គណាបង្កើតទេ គឺជាមេធម្មជាតិប្រចាំពិភពលោក ។ ឯធាតុទាំងឡាយដែលមានឈ្មោះ បច្ចេកទេសតាមក្បួនវិទ្យាសាស្ត្រថា នីត្រូហ្សែន (Nitorgene) អុកស៊ីសែន (Oxygene) ឧស្ម័នទឹក (Vapeur Deau) អារហ្គុង (Argon) ឧស្ម័នកាបូនិក (Caz Carbonique) អ៊ីដ្រូហ្សែន (Hydrogene) គ្រីបតុង (Krypton) នេអុង (Neon) និងហេល្យោម (Helium) ជាដើមនេះ ក៏មាននៅក្នុងមេធាតុទាំង៥នេះឯង ។ 

សង្ខារ =  គឺការតាក់តែង ជាឈ្មោះចលនានៃការផ្សំធាតុព្រោះហេតុទាំង៥នេះ កាលបើប៉ះគ្នាហើយ កើតជាឈ្នាន់ជាន់បង្វិលពិភពលោក ឱ្យមានដំណើរវិលវល់ជានិច្ចឥតឈប់ឈរ គឺធាតុភ្លើងបណ្ដាលឱ្យមានកម្ដៅទៅប៉ះនឹងធាតុទឹកហើយស្រូបយកចំហាយទឹកពីផែនដី ពីស្ទឹង ទន្លេ សមុទ្ទ ឡើងទៅក្នុងអាកាសកើតជាពពក ធាតុខ្យល់ត្រជាក់ទៅប៉ះនឹងពពកនោះ កើតជាទឹកភ្លៀងធ្លាក់មកដីវិញ ធាតុភ្លើងទៅប៉ះនឹងទឹកដែលធ្លាក់មកនោះក៏ស្រូបយកចំហាយឡើងទៅក្នុងអាកាសវិញ ចេះតែប៉ះៗគ្នាជាន់បង្វិលឱ្យវិលចុះឡើងគ្មានពេលចប់ ។ កាលណាធាតុដីត្រូវកម្ដៅ ធាតុភ្លើងមិនស្មើនាំឱ្យមានធាតុអាកាសក្ដៅខ្លះ ត្រជាក់ខ្លះ ធាតុអាកាសផ្នែកក្ដៅទៅជាស្រាលអណ្ដែកឡើង ឯធាតុអាកាសផ្នែកត្រជាក់នោះធ្ងន់ ធ្លាក់ទៅនៅត្រង់កន្លែងអាកាសក្ដៅវិញ បណ្ដាលឱ្យកើតជាខ្យល់ ធ្វើឱ្យធាតុខ្យល់នៅមិននឹងចេះតែបក់រេជាដរាបឥតឈប់ឈរ ។ 

ចលនានៃធាតុទាំង៥ដែលចេះតែកើតមានដោយស្វ័យប្រវត្តិនេះឯងបណ្ដាលឱ្យចក្រវាល ឬលោកធាតុ មានដំណើរវិលជានិច្ចគ្រប់នាទី គឺវិលពីយប់ទៅថ្ងៃ ពីថ្ងៃមកយប់ ពីរដូវក្ដៅ ទៅរដូវត្រជាក់ ពីរដូវត្រជាក់មករដូវក្ដៅ ពីរដូវភ្លៀងទៅរដូវគ្មានភ្លៀង ពីរដូវគ្មានភ្លៀងមករដូវមានភ្លៀង ចម្លងពីធាតុមួយទៅមួយឱ្យចូលលាយឡំផ្សំគ្នា កកើតឡើងជាពូជនៃតិណជាតិ រុក្ខជាតិទាំងឡាយ ។ បុព្វហេតុនៃមនោធាតុគឺចិត្តក៏ផ្ដើមមានឡើងបន្តិចៗខុសពីធាតុដើមទាំង៥គឺ តិណជាតិ រុក្ខជាតិនោះ ដូចជាចេះដឹងក្ដៅត្រជាក់ មានស្វិត មានស្រស់ មានស្លាប់ មានរស់ ។ 

យប់និងថ្ងៃចេះតែកន្លងច្រើនទៅ តិណជាតិ រុក្ខជាតិនោះចេះតែចម្រើនឡើង ដរាបដល់កើតជាសត្វល្អិតៗ ពីសត្វល្អិតទៅជាសត្វធំៗ ពីសត្វធំទៅជាមនុស្ស ។ ឯមនោធាតុគឺចិត្តក៏មានថាមពលពេញសមត្ថភាពឡើង ។ 

ដើម្បីឱ្យងាយយល់ពីការផ្សំធាតុឱ្យកើតចម្រើនឡើងជាមនោធាតុនេះ សូមនិយាយពីធំទៅតូចវិញម្ដង៖ អ្នកដែលមានមនោធាតុចម្រើនដល់កំណត់ហើយ ប្រកបដោយថាមពលធំបំផុតនោះគឺព្រះពុទ្ធ មនោធាតុនោះ នាំឱ្យព្រះអង្គចេះដឹងសព្វគ្មានចន្លោះ ការចេះដឹងសព្វគ្មានចន្លោះនេះ កើតមកពីការចេះដឹងល្មម ការចេះដឹងល្មមនេះកើតមកពីការចេះដឹងតិច ការចេះដឹងតិចនេះ (កើតមកពីការដឹងស្ដួចស្ដើង) ស្ទើរតែគ្មានដឹងសោះ (តិណជាតិ រុក្ខជាតិ) ការដឹងស្ដួចស្ដើងស្ទើរតែគ្មានសោះនេះ កើតមកពីការឥតដឹងអ្វីសោះ (អវិជ្ជា គឺ ដី ទឹក ភ្លើង ខ្យល់ អាកាស) នោះឯង ។ 

ចលនានៃធាតុ ដែលបន្តគ្នារដឹកតាំងពីធាតុនៅរាត់រាយដរាបដល់ប្រមូលផ្ដុំផ្សំផ្គុំចម្រាញ់កើតបានជាមនោធាតុ គឺចិត្តនេះ ឈ្មោះថាសង្ខារ ឧបមាដូចជាមេជាងអ្នកស្ថាបនាសាងសង់នូវគ្រឿងប្រើប្រាស់ ឬដូចវេជ្ជបណ្ឌិតអ្នកផ្សំថ្នាំផ្សំធាតុ ។ 

ម្យ៉ាងទៀតសង្ខារនេះ ប្រៀបដូចជាគ្រឿងឧស្សាហកម្មទាំងឡាយមានគ្រឿងឧស្សាហកម្មធ្វើស្ករជាដើម មុននឹងធ្វើឱ្យកើតជាស្ករ គេត្រូវយកវត្ថុធាតុដើមដូចដើមអំពៅ ទឹកត្នោតជាដើម ទៅដាក់ក្នុងចលនាគ្រឿងយន្តឱ្យគាបកិនសង្កត់យកទឹក វឹកកូរចម្រាញ់ដោយកម្ដៅឱ្យខះគោកកកធ្វើឱ្យត្រជាក់ស្ងួតពួតកើតជាគ្រាប់ស្ករដោយចំហាយខ្យល់ ។ កាលបើកើតជាស្ករហើយ ស្ករនេះមានថាមពលខាងបញ្ចេញរសផ្អែមបង្កើតជាតាំងម៉ែ ជាចំណី ជាភេសជ្ជៈបានគ្រប់បែបទាំងអស់តាមលោកនិយម ។ 

ឯចិត្តដែលកើតមកពីអវិជ្ជា និងសង្ខារ ក៏មានលំនាំប្រហាក់ប្រហែលគ្នានឹងស្ករដែលកើតមកពីវត្ថុធាតុដើម និងគ្រឿងឧស្សាហកម្មនោះដែរ ។ 

ត្រង់ន័យនេះ អ្នកវិទ្យសាស្ត្រគេយល់ថា មនុស្សសត្វកើតពីពូជមនុស្សសត្វ តិណជាតិ រុក្ខជាតិ កើតពីពូជតិណជាតិ រុក្ខជាតិ មិនដែលកើតបន្តគ្នា ពីដីទឹកភ្លើងខ្យល់មកតិណជាតិរុក្ខជាតិ ពីតិណជាតិរុក្ខជាតិមកសត្វល្អិត ពីសត្វល្អិតមកសត្វធំ ពីសត្វធំមកមនុស្សឡើយ ។ 

ការយល់នេះពិតជាត្រូវចំពោះបច្ចុប្បន្នហេតុ និងបច្ចុប្បន្នផលដែលកើតមានជាពូជ ជាមេបារួចហើយ ចំពោះអតីតហេតុអតីតផលដែលនាំឱ្យកើតមានជាពូជ កើតមានជាមេបានោះ មិនត្រូវទេ ព្រោះក្នុងក្បួនវិទ្យាសាស្ត្ររាវរកមិនឃើញ ទើបគេជឿស៊ប់ត្រឹមតែថា មេបា និងពូជនោះជាធម្មជាតិកើតមានស្រាប់ ឬជឿថា មានព្រះម្ចាស់សួគ៌បង្កើតពូជ បង្កើតមេបាទុកក្នុងលោកនេះ តាមពិត ពូជ និងមេបាដែលជាធម្មជាតិ និងកើតមានស្រាប់នោះ គឺកើតមកពីអវិជ្ជា និងសង្ខារ ការផ្សំគ្នានៃធាតុដីទឹកភ្លើងខ្យល់នោះឯង ដែលថាព្រះម្ចាស់សួគ៌បង្កើតនោះគ្មានទេ គឺគ្មានព្រះអង្គណាអាចបង្កើតបានឡើយ សូម្បីព្រះគោតមបរមសម្ពុទ្ធជាកំពូលព្រះអរហន្តក៏ព្រះអង្គពុំអាចប្រកាសថាជាអ្នកបង្កើតលោក បង្កើតពូជ បង្កើតមេបាឡើយ ។

  ចាប់ពីពេលដែលចិត្តកើតមានឡើងហើយ មនោធាតុគឺចិត្តនេះ តែងប្រែប្រួលទៅតាមធាតុដើមរបស់ខ្លួន គឺដី ទឹក ភ្លើងខ្យល់ អាកាស ដែលជាធម្មជាតិមិនទៀង ចេះតែវិលវល់ពីក្ដៅទៅត្រជាក់ ពីត្រជាក់មកក្ដៅ ពីថ្ងៃទៅយប់ ពីយប់មកថ្ងៃ ។ល ។ ពូជមិនទៀងនេះឯងហើយ បណ្ដាលឱ្យមនុស្សសត្វមិនទៀតដែរ គឺចេះតែវិលវល់ពីក្មេងទៅចាស់ គឺចាស់មកក្មេង ពីសុខទៅទុក្ខ ពីទុក្ខមកសុខ ពីល្អទៅអាក្រក់ពីអាក្រក់មកល្អ ពីចេះទៅល្ងង់ ពីល្ងង់មកចេះ ពីមានទៅក្រ ពីក្រមកមាន ពីស្រឡាញ់ទៅស្អប់ ពីស្អប់មកស្រឡាញ់ ។ល។ ចេះតែវិលទៅតាមសកម្មភាពរបស់មនោធាតុ ដែលប្រព្រឹត្តទៅក្នុងផ្លូវល្អ អាក្រក់ គ្មានទីចប់ ។ 

មនោធាតុគឺចិត្តដែលបានសម្ដែងមកនេះជាថាមពលវិសេសបំផុតមាននៅក្នុងសរីរយន្ត ទើបសរីរយន្តមានគុណភាពវិសេសប្លែកជាងគ្រឿងយន្តទាំងឡាយក្នុងលោក ដែលអ្នកប្រាជ្ញវិទ្យាសាស្ត្រធ្វើតាមមិនកើត ព្រោះគ្មានក្បួនផ្សំធាតុ ស្លបង្កើតចិត្តមនុស្សសត្វ ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!