អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

សរីរយន្តរបស់ចិត្តដែលស្គាល់នូវហេតុ និងមិនមែនហេតុគឺជាមនុស្សតាមលោកវោហារសន្មតហៅសរីរយន្តរបស់ចិត្តបែបនេះថា ជាមនុស្សផង ជាបុគ្គលផង ជាជនផង ជាសត្វលោកផង ។ 

គ្រឿងយន្តគឺរូបកាយមនុស្សប្រុសស្រីនេះជាគ្រឿងប្រដាប់មួយដែលកម្រើកបានដោយកម្លាំងចក្រប្រកបគ្នាតាមបញ្ហាដួងចិត្ត មានទ្វារ៩គឺទ្វារត្រចៀក៣ ទ្វារភ្នែក២ ទ្វារច្រមុះ២ ទ្វារមាត់១ ទ្វារវច្ចៈ១ និងទ្វារមូត្រ១ សម្រាប់បើកបិទបញ្ចេញបញ្ចូលសម្ភារធាតុគឺដីទឹកភ្លើងខ្យល់ដើម្បីញ៉ាំងគ្រឿងយន្តឱ្យមានចលនាប្រព្រឹត្តទៅបានស្រួលតាមបញ្ជារបស់ចិត្តជាយន្តការី និងប្រដាប់ដោយគ្រឿងចក្រ៤ គឺហត្ថចក្រ២ បាទចក្រ២ (ដៃ២ ជើង២) ន័យខ្លះថា ឥរិយាបថ៤ ។ 

កាលណាសរីរយន្តនេះ ប្រើសម្ភារធាតុ គឺទឹកដីភ្លើងខ្យល់មិនស្អាត មានលាយដោយមេរោគ ឬជាតិពុលឱ្យចូលទៅក្នុងគ្រឿងយន្តនោះ បណ្ដាលឱ្យស្ទះតាំងដើរមិនស្រួលដែលធ្លាប់ហៅថាមានជំងឺ ឬកើតរោគ ចួនកាលចិត្តប្រើគ្រឿងយន្តនេះហួសកម្លាំង ក៏បណ្ដោយឱ្យទៅជាគាំងដើរមិនស្រួលដែរ ដូចជាអ្នកធ្វើការច្រើនហួស ឬដើរ ឈរ អង្គុយ ដេក ស៊ី ផឹក គិត ច្រើនហួសជាដើម ។ 

យប់ និងថ្ងៃចេះតែកន្លងផុតទៅៗ សរីរយន្តក៏ចេះតែមានចលនាធ្វើការមិនឈប់នាំឱ្យសឹកយឺតធូរខូចគ្រឿងយន្តរហូតដល់មានសណ្ដករង្គោះជ្រុះបាត់សម្ភារៈខ្លះដូចជាធ្មេញបាក់ជាដើម ឯសរសៃដែលជាគ្រឿងចងរឹតរួតគ្រឿងយន្ត និងសរសៃវិញ្ញាណ សម្រាប់នាំសារតាមបញ្ជាដួងចិត្ត ក៏យឺតធូរនាំឱ្យមានការភាន់ច្រឡំខុសនាទី ដែលធ្លាប់ហៅថា វង្វេងភ្លេចថាងងឹតថ្លង់ថាចាស់ជរា ។ 

កាលបើគ្រឿងយន្ត ចាស់រខេករខាកដូច្នេះហើយ ក្នុងលោកនេះ សូម្បីតែគ្រឿងយន្តសាមញ្ញទាំងឡាយមានរថយន្តជាដើម ក៏មិនអាចមានសម្ភារៈផ្លាស់ប្ដូរឱ្យថ្មីទាំងអស់ដូចដើមបានទេ ពួកជាងទាំងឡាយយ៉ាងជំនាញក្នុងយន្តសាលគ្រាន់តែកែជួសជុលលាបថ្នាំឱ្យបានសមរម្យ ល្មមប្រើការបានជាបណ្ដោះអាសន្នប៉ុណ្ណោះ មិនយូរប៉ុន្មានគេត្រូវបោះបង់រថយន្តនោះចោលរកថ្មីទៀត ។ 

ឯសរីរយន្តក៏ដូច្នោះដែរ កាលបើចាស់មានចលនាប្រព្រឹត្តទៅមិនស្រួលហើយ គេតែងនាំយកទៅជួសជុលកែកុនក្នុងយន្តសាលគឺមន្ទីរពេទ្យ សូម្បីតែគ្រូពេទ្យពូកែចេះកាត់ត ចេះបណ្ដុះធ្មេញ ចេះបញ្ចេញបញ្ចូលឈាម ចេះប៉ះជុលថ្លើមប្រម៉ាត់យ៉ាងណាក៏គ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះ យូរបន្តិចទៅក៏ត្រូវគាំងប្រើការមិនកើត ដែលធ្លាប់ហៅថា ស្លាប់ តាមពាក្យបច្ចេកទេសស្រាប់ប្រើចំពោះសរីរយន្ត ។ កាលបើស្លាប់ហើយសម្បកសរីរយន្តនោះ ត្រូវគេយកទៅកប់ ឬដុតចោលពុករលួយកើតជាដីទឹកភ្លើងខ្យល់ ។ រីឯយន្តការីម្ចាស់សរីរយន្តគឺដួងចិត្តក៏ត្រូវទៅកសាងធ្វើគ្រឿងយន្តថ្មីទៀតតាមសមត្ថភាពរបស់ខ្លួន ។ 

សរីរយន្តនេះជាគ្រឿងយន្តពិសេសបំផុតក្នុងលោកដែលអ្នកប្រាជ្ញទាំងឡាយមានអ្នកប្រាជ្ញវិទ្យាសាស្ត្រជាដើមធ្វើតាមមិនកើត ។ 

សម័យបច្ចុប្បន្ននេះ ពួកបណ្ឌិតទាំងឡាយខាងយន្តសាស្ត្របានសាងគ្រឿងយន្តគ្រប់បែបសុទ្ធតែប្រកបដោយវិជ្ជាបច្ចេកទេសយ៉ាងជំនាញក្រៃលែង ដូចជាកាំជ្រួចហោះ ថាសហោះ យន្តហោះប្រតិកម្ម ដល់យានយន្តបរមាណូ សម្រាប់បើកលើទឹក សម្រាប់មុជទឹក និងយន្តហោះទូរបញ្ជាដែលប្រើឱ្យហោះទៅប្រតិបត្តិការខ្លួនឯងមិនបាច់មានមនុស្សបើកជាដើមឃើញថាសុទ្ធតែជាគ្រឿងយន្តយ៉ាងវិសេសអស្ចារ្យគួរឱ្យស្ងើចមែន ។ 

ប៉ុន្តែបើយកគ្រឿងយន្តទាំងនេះមកប្រៀបធៀបនឹងសរីរយន្តឃើញថាចាញ់ប្រៀបសរីរយន្តឆ្ងាយណាស់ ដូចមេឃ និងដីព្រោះគ្រឿងយន្តទាំងឡាយមានរថយន្តជាដើមនោះជាអវិញ្ញាណកយន្តគ្មានចេះដឹងអ្វីទាំងអស់គេទុកចោលនៅទីណាក៏នៅទីនោះដូចជាដុំដី សូម្បីយន្តហោះទូរបញ្ជាដែលចេះហោះទៅប្រតិបត្តិការខ្លួនឯងឥតមនុស្សបើកនោះក៏ទៅតាមបញ្ជាដែលមនុស្សបើកប្រដាប់បញ្ជានៅក្នុងស្ថានីយដែរ បើគ្មានប្រដាប់បញ្ជាទេ យន្តហោះនោះក៏មិនអាចទៅណាបានឡើយ ។ 

ដូច្នេះឃើញថា គ្រឿងយន្តទាំងឡាយក្នុងលោក សុទ្ធតែត្រូវប្រាស្រ័យទាក់ទងនឹងសរីរយន្តទាំងអស់ គឺត្រូវយកថាមពលពីសរីរយន្តទៅផ្សំផង ទើបគ្រឿងយន្តទាំងនោះមានចលនាប្រព្រឹត្តទៅបាន ។ 

តើក្នុងសរីរយន្តនោះមានអ្វីជាថាមពលបានជាចេះដឹងស្គាល់ខុសត្រូវ មានចលនារស់រវើកខ្លួនឯងមិនចាំបាច់មានប្រដាប់បញ្ជាហើយអាចស្ថាបនា និងបញ្ជាដល់គ្រឿងយន្តដទៃទៀតបាន?

ចំណុចនេះ ចុចចំបញ្ហាដែលស្មុគស្មាញជាអតិបរមា ជាបញ្ហាអាថ៌កំបាំងកប់បាត់ក្នុងដុំពិភពលោក ជាច្រើនសតវត្សរ៍មកហើយ មិនអាចដោះស្រាយឱ្យចំសេចក្ដីពិតបាន ។ 

កាលពីសតវត្សរ៍មុន មានអ្នកប្រាជ្ញជាតិអាល្លឺម៉ង់មួយក្រុមដឹងថាមានថាមពលម្យ៉ាងគឺចិត្តស្ថិតនៅក្នុងខ្លួនមនុស្ស គេចង់ចាប់យកចិត្តនោះមកពិនិត្យមើលដោយសម្គាល់ថាមានរូបល្មមយកមកមើលបាន គេក៏ឱ្យជាងធ្វើប្រអប់កែវមួយល្មមដាក់មនុស្សទៅក្នុងនោះកើត លុះធ្វើហើយគេយកអ្នកទោសដែលត្រូវប្រហារជីវិតម្នាក់ចងយ៉ាងមាំដាក់ក្នុងប្រអប់នោះ ហើយផ្សារបិទយ៉ាងជិត សូម្បីតែខ្យល់ក៏ចេញចូលមិនបាន ដើម្បីខ្ចប់ចាប់ចិត្តមនុស្សយកមកពិសោធមើល ។ ប៉ុន្តែជាការឥតអំពើសោះដល់អ្នកទោសនោះដាច់ខ្យល់ស្លាប់ដោយថប់ដង្ហើមទៅ មិនឃើញមានអ្វីដែលល្មមសម្គាល់ថាចិត្តបាន ក្រៅពីសាកសពឡើយ មិនដឹងជាចិត្តអ្នកទោសនោះចេញទៅតាមផ្លូវណាបាត់ទៅ គេក៏នាំគ្នាសន្និដ្ឋានថា ចិត្តគ្មានចេញទៅណាទេ គឺវាស្លាប់ជាមួយនឹងរូបកាយនោះឯង ។ល។

កាលដែលមនុស្សស្លាប់ហើយ គ្មានឃើញអ្វីចេញពីរូបកាយនេះឯងជាហេតុនាំឱ្យមានការភាន់ច្រឡំយ៉ាងធំដែលពួកមេសាសនាខ្លះ ពួកបញ្ញាវន្តខ្លះយល់ថាមនុស្ស ឬសត្វតែស្លាប់ហើយសូន្យ គ្មានអ្វីទៅកើតទៀតទេ ឯបុណ្យបាបនរកសួគ៌ក៏គ្មានដែរ ព្រោះគ្មាននរណាទៅកើត ទៅទទួលផលបុណ្យបាបនោះ ចង់ធ្វើអ្វីក៏ធ្វើទៅ កុំឱ្យតែគេចាប់ខ្លួនបាននាំឱ្យមានទោសក្នុងលោកនេះ តែដល់ពេលស្លាប់វាចប់រួចគ្នាទៅហើយ ។ 

បើព្រឹត្តការណ៍មានមកហើយយ៉ាងនេះ តើសេចក្ដីពិតដែលមាននៅក្នុងសរីរយន្តនោះ គឺអ្វីទៅវិញ? បើថាមានចិត្តនៅក្នុងសរីរយន្តមែន ដល់ពេលស្លាប់ចិត្តនោះសូន្យ ឬយ៉ាងណា? ចិត្តកើតពីអ្វី? អ្នកណាបង្កើតចិត្ត?

ដើម្បីរាវរកសេចក្ដីពិតឱ្យឃើញក្នុងរឿងនេះ ជាបឋមខ្ញុំសូមធ្វើសេចក្ដីសន្និដ្ឋានថា រឿងចិត្តនេះអ្នកប្រាជ្ញខាងវិទ្យាសាស្ត្រ ពិតជារកមិនឃើញទេ មានតែទស្សនវិជ្ជាផ្នែកចិត្តសាស្ត្រ (Philosophy of mind) ដែលមានក្នុងទ្រឹស្ដីពុទ្ធសាសនាមួយគត់ ទើបរកសេចក្ដីពិតក្នុងខ្លួនមនុស្សឃើញ ព្រោះព្រះពុទ្ធ ព្រះអង្គចេះដឹងរឿងមនុស្សនេះពិតប្រាកដណាស់ដរាបដល់ញ៉ាំងមនុស្សឱ្យទៅកើតក្នុងទីមិនស្លាប់បាន ។ 

ឯអ្នកប្រាជ្ញវិទ្យាសាស្ត្រ គ្រាន់តែចេះដឹងត្រឹមសម្បករូបកាយមនុស្សដែលកើតមានហើយតែប៉ុណ្ណោះ គឺគ្រាន់តែចេះដឹងថា ក្នុងខ្លួនមនុស្សមានចិត្ត មានឆ្អឹង សាច់ ស្បែក សរសៃថ្លើមប្រម៉ាត់ ។ល។ ចំនួនប៉ុណ្ណេះប៉ុណ្ណោះមាននាទីធ្វើការយ៉ាងនេះយ៉ាងនោះ មានការប្រាស្រ័យគ្នាបែបនេះបែបនោះមនុស្សសត្វ ស្លាប់មកពីហេតុនេះរស់មកពីហេតុនោះ ។ល។ ត្រង់ជីដូនជីតារបស់ហេតុដែលនាំឱ្យរស់ឱ្យស្លាប់នោះ មកពីអ្វីទៀតមិនដឹងរកមិនឃើញ ព្រោះវិទ្យាសាស្ត្រកើតមកពីទស្សនវិជ្ជា គឺមានទស្សនវិជ្ជាជាអ្នកបង្កើត ដូចជាសាខាមួយនៃទស្សនវិជ្ជាផ្នែកចិត្តសាស្ត្រ បង្កើតបានវិទ្យាសាស្ត្រមួយឈ្មោះ ចិត្តវិទ្យា ។ 

ក្នុងសម័យឋានព្រះចន្ទនេះ ពួកអ្នកប្រាជ្ញវិទ្យាសាស្ត្រខាងវេជ្ជសាស្ត្រគេកំពុងចាប់អាម្មណ៍យ៉ាងខ្លាំងចង់ធ្វើឥសីជប់ប្រស់មនុស្សសត្វដែលស្លាប់ហើយឱ្យរស់វិញ គេបានពិសោធឃើញថា មនុស្សសត្វដែលស្លាប់ភ្លាមៗអាចផ្សំថ្នាំកែឱ្យរស់វិញបាន ដោយធ្វើឱ្យខួរក្បាលដើរឡើងវិញ ។ 

ថ្ងៃមួយនៅក្រុងហ្វេនិកនៃសហរដ្ឋអាម៉េរិក គេបានយកសពលោកបេត ហ្វុង ដែលស្លាប់ដោយកើតដំបៅមហារីកក្នុងជន្មាយុ ៧៣ឆ្នាំ ទៅដាក់ក្នុងបន្ទប់ពិសោធភ្លាមមួយរំពេច ត្រាំក្នុងអាងទឹកជាតិគីមីម្យ៉ាងឈ្មោះ អាហ្សូត ដែលមានសីតុណ្ហភាព ២២០ អង្សា ក្រោមសូន្យទៅទៀត ដើម្បីធ្វើឱ្យមានដង្ហើម ឱ្យខួរក្បាលដើរឡើងវិញ ។ ប៉ុន្តែធ្វើដូចម្ដេចនឹងបានរស់ បើមនោធាតុគឺចិត្តដែលជាវត្ថុសំខាន់បំផុតក្នុងការធ្វើឱ្យមានជីវិតនោះចេញផុតពីរូបកាយលោក បេត ហ្វុងទៅហើយ ។ ឯសិស្សឥសីទាំងនោះគេបានប្រកាសថា បើសិនជាមើលដំបៅមហារីកដែលបណ្ដាលឱ្យស្លាប់នោះបានជាលោកបេត ហ្វុងពិតជាមានជីវិតឡើងវិញមិនខាន ។ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!