អ្វីជាមនុស្ស?

ដើមកំណើតចិត្តមនុស្ស ឬមនោធាតុ

ការវែកញែកបញ្ជាក់

កម្មវិធីបច្ចេកទេសនៃការសាងសរីរយន្ត

ន័យរបស់រូបតាមលំដាប់លេខរៀង

ហេតុអ្វីបានជាមនុស្សមានរូបមិនដូចគ្នា?

ដើមកំណើតភេទញីឈ្មោល

ហេតុអ្វីមនុស្សធ្វើអំពើអាក្រក់ច្រើនជាងល្អ

ហេតុអ្វីបានជាមនុស្សលោកមានសុខទុក្ខមានស្នេហាស្រឡាញ់ស្អប់?

ការដោះស្រាយតាមលំនាំទ្រឹស្ដី

ការដោះស្រាយតាមរបៀបបច្ចេកទេស

ការចែកហេតុផលក្នុងកាលទាំង៣

របៀបប្រតិកម្ម

កំណើតនៃសេចក្ដីសុខទុក្ខ

កំណើតនៃសេចក្ដីស្នេហាស្រឡាញ់ស្អប់

សេចក្ដីបញ្ជាក់

ការដោះស្រាយវិបត្តិស្នេហា

ដោះស្រាយតាមលំនាំទ្រឹស្ដី

ចិត្តទាំង៨នោះគឺ

ផ្នែកអាក្រក់មាន៤

ទោសចិត្តមាន២គឺ

ការដោះស្រាយតាមរបៀបបច្ចេកទេស

១.អំពីសង្គមរុក្ខជាតិ

២. សង្គមសត្វតិរច្ឆាន

៣. សង្គមមនុស្ស

សង្គមជាប្រភពនៃលាភសក្ការៈ កេរ្តិ៍ឈ្មោះ យសស័ក្ដិ

សង្គមជាប្រភពនៃសេដ្ឋកិច្ចទ្រព្យសម្បត្តិមាសប្រាក់

សង្គមជាប្រភពនៃសុជីវធម៌ វឌ្ឍនធម៌ វប្បធម៌ សីលធម៌

សង្គមជាប្រភពនៃចំណីអាហារ

សង្គមជាចំណីអាហាររបស់សង្គម

អំពីឋាននិព្វាន និងលោកធាតុ

អំពីសេចក្ដីសុខក្នុងឋាននិព្វាន

អត្ថបទប្រៀបធៀបអំពីរឿងនិព្វាន

សៀវភៅអេឡិកត្រូនិក

សៀវភៅមនុស្សលោកនេះ ជាមធ្យោបាយមួយយ៉ាងសំខាន់សម្រាប់ដោះស្រាយបញ្ហាខ្លួនរបស់មនុស្សម្នាក់ៗក្នុងពេលដែលបានជួបប្រទះនូវវិបត្តិទាំងឡាយមានការស្លាប់ព្រាត់ប្រាសចាកបុត្រភរិយា ការខូចខាតទ្រព្យសម្បត្តិ ការខូចយសស័ក្តិ ការមានជំងឺរោគាបៀតបៀន និងការមានវិបត្តិស្នេហាជាដើម ។ កាលបើវិបត្តិទាំងនេះកើតមានឡើង សូមមិត្តអ្នកអានទាំងឡាយ យកសៀវភៅមនុស្សលោកនេះមកអាន ឱ្យបានច្រើនចប់ ហើយត្រិះរិះពិចារណាតាមអត្ថបទមួយៗដែលមានក្នុងសៀវភៅនេះ មិត្តនឹងបានក្សាន្តចិត្តធូរថយចាកវិបត្តិទាំងនោះពុំខាន ថែមទាំងបានយល់ហេតុផលវែងឆ្ងាយអាចដោះស្រាយបញ្ហាមនុស្សបានដោយងាយ ។ 

ភ្នំពេញ ថ្ងៃទី២៥  វិច្ឆិកា ១៩៦៧

សុង ស៊ីវ

 

បើតាមចំណាំ ការស្គាល់មនុស្សនោះ ស្គាល់ច្បាស់ពិតប្រាកដណាស់គ្មានភាន់ច្រឡំទេ សូម្បីក្មេងតូចៗមិនទាន់ចេះនិយាយស្ដីមិនទាន់ចេះដើរផង ក៏វាស្គាល់មនុស្សគឺមាតាបិតាវាច្បាស់លាស់ណាស់ គ្រាន់តែប្លែកមុខ វាស្គាល់ភ្លាម វាយំ វាស្រែក  មិនព្រមផ្ញើសេចក្ដីទុកចិត្តស្និទ្ធស្នាលឡើយ ។ 

ដូច្នេះ បញ្ហាស្គាល់មនុស្សនេះ ដូចជាចប់សព្វគ្រប់អស់ទៅហើយគ្មានការសិក្សាដើម្បីឱ្យស្គាល់មនុស្សទៀតទេ​ ។ 

ប៉ុន្តែបើគិតឱ្យហួសពីការស្គាល់តាមទម្លាប់បន្តិចទៅមុខជាយកដៃទប់ថ្ងាសហើយថ្ងូរថា មនុស្សគឺអ្វី? អ្វីជាមនុស្ស? ហើយបដិសេធការស្គាល់មនុស្សតាមទម្លាប់នោះ ទុកដូចជាការយល់សប្តិទៅវិញ ភាពងងឹតក្នុងគំនិត ក៏កាន់តែមានច្រើនឡើងៗ បញ្ហាមនុស្សក៏ចេះតែចោទឡើងរដឹកបន្តបន្ទាប់គ្នារកទីបំផុតគ្មាន ។ 

បញ្ហាមនុស្សស្មុគស្មាញណាស់ ព្រោះជាបញ្ហាពិភពលោកទាំងមូល អ្នកនិពន្ធខ្ញុំមិនអាចដោះស្រាយឱ្យពិស្ដារសព្វគ្រប់បានទេ គ្រាន់តែដោះស្រាយជូន តាមយោបល់ដែលមាន ដើម្បីជាមេគំនិត ចំពោះអ្នកអានទាំងឡាយ សម្រាប់រិះគិតរកសេចក្ដីពិតឱ្យឃើញវែងឆ្ងាយតទៅទៀត ដូចខាងក្រោមនេះ ។

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!