អភវិឌ្ឍសមត្ថភាព Courses

Most popular
Trending

All អភវិឌ្ឍសមត្ថភាព Courses

We found 38 courses available for you
See
Free

The Four Agreement

9 Lessons
29 minutes
All Levels

ចាប់តាំងពីពេលដែលយើងបានកើតមក សង្គមធ្វើឲ្យយើងយល់ព្រមធ្វើតាមច្បាប់របស់វា ដោយហេតុនេះវាបាន រារាំងយើងមិនឲ្យទទួលស្គាល់ការពិតនៃខ្លួនយើង ។ ប៉ុន្តែយើងអាចរំដោះខ្លួនចេញបានដោយជំនួសច្បាប់ដែលបាន បញ្ចូលទាំងនេះ ជាមួយនឹងកិច្ចព្រមព្រៀងទាំងបួនពីទស្សនៈ Toltec បុរាណនេះ …

What you'll learn
សៀវភៅ កិច្ចព្រមព្រៀងទាំង៤ (១៩៩៧) គឺជាមគ្គុទេសក៍ដែលនឹងនាំផ្លូវអ្នកឆ្នោះទៅរកសេរីភាព ចាកចេញផុតពីភាពអវិជ្ជមានទាំងឡាយ ព្រមទាំងធ្វើឲ្យអ្នកយល់ពីខ្លួនឯងឲ្យកាន់តែច្បាស់ ។ វាគឺជាសៀវភៅដែលលក់ដាច់បំផុតនៅលើទស្សាវដ្តីញ៉ូវយ៉កថែមអស់រយៈពេលជាង ៨ឆ្នាំ ។ សៀវភៅសង្ខេបមួយក្បាលនេះនឹងនិយាយអំពីរបៀបដែលសង្គមតម្រូវឲ្យមនុស្សដើរតាមច្បាប់ដ៏តឹងរឹង ហើយរបៀបដែលគ្រាន់តែប្រើការប្រឹងប្រែងព្យាយាម និងការតាំងចិត្តតែបន្តិចតែអាចធ្វើឲ្យអ្នកបង្កើតផែនទីជីវិតរបស់ង្នកដោយខ្លួនឯងបានយ៉ាងងាយស្រួល ។

Think and Grow Rich

13 Lessons
29 minutes
All Levels

ទ្រព្យសម្បត្តិ ទោះតិចឬច្រើនក៏ដោយ វាកម្រនិងកើតឡើងពីសំណាង និងភាពចៃដន់ណាស់ ។ លើសពីនេះទៅទៀត ភាគ ច្រើននៃលទ្ធផលទាំងនោះគឺ “កើតចេញពីជំនាញប៉ិនប្រសព្វ ដែលគ្រប់គ្នាសុទ្ធតែអាចរៀនសូត្រ …

What you'll learn
សៀវភៅ “គិត ហើយបង្កើតទម្លាប់អ្នកមាន” និពន្ធឡើងក្នុងឆ្នាំ១៩៣៧ ដែលក្នុងមួយជីវិតរបស់លោក Napoleon Hill គាត់បានសិក្សាស្រាវជ្រាវវិធីសាស្រ្តពីមនុស្សជោគជ័យជាង ៥០០នាក់ មានដូចជាពីអ្នកមានបំផុតក្នុងលោក, ពីអ្នកនយោបាយកំពូលៗ, ពីវិនិយោគិនល្បីៗ ពីអ្នកនិពន្ធ និងពីអគ្គនាយកឧស្សាហកម្មធំៗជាច្រើនដើម្បីចងក្រងជាសៀវភៅនេះឡើង ។ សៀវភៅ “គិត ហើយបង្កើតទម្លាប់អ្នកមាន” បានលក់ដាច់ជាង ១០០លានក្បាល ។

The Monk Who Sold His Ferrari

10 Lessons
29 minutes
All Levels

យើងម្នាក់ៗអាចរស់នៅប្រកបដោយភាពរីករាយ និងសុភមង្គលបាននៅក្នុងជីវិត ។ ដោយធ្វើតាមគុណធម៌ទាំងប្រាំពីររបស់អ្នកប្រាជ្ញ      ស៊ីវ៉ាណា (Sages of Sivana) …

What you'll learn
សៀវភៅ ព្រះសង្ឃដែលបានលក់រថយន្ត ហ្វឺរ៉ារី (Ferrari) របស់គាត់ (១៩៩៧) ផ្តល់នូវដំណោះស្រាយចំពោះបញ្ហាជីវិតក្នុងសម័យទំនើបនេះ ។ វាគឺជារឿងព្រេងនិទាន ដែលបានប្រាប់ពីរឿងរ៉ាវនៃការត្រាស់ដឹងរបស់អតីតមេធាវីម្នាក់គឺលោក ជូលៀន មេនថល (Julian Mantle) និងផ្តល់ដំបូន្មានអំពីរបៀបរស់នៅឲ្យកាន់តែមានសុភមង្គល និងភាពភ្លឺស្វាង ។

Innovation and Entrepreneurship

13 Lessons
29 minutes
All Levels

ដើម្បីក្លាយជាសហគ្រិនជោគជ័យ គឺមានប្រភពនៃការច្នៃប្រតិដ្ឋមួយចំនួន  ដែលអ្នកត្រូវតែយកចិត្តទុកដាក់ ។  សមត្ថភាពក្នុងការកំណត់អត្តសញ្ញាណប្រភពទាំងនេះ  នឹងផ្តល់ឲ្យអ្នកនូវឱកាសដ៏ល្អឥតខ្ចោះដើម្បីយកឈ្នះគូប្រជែងរបស់អ្នក ។  អ្វីដែលសំខាន់បំផុត ដើម្បីក្លាយជាសហគ្រិនជោគជ័យ អ្នកត្រូវតែផ្តោតទៅលើអតិថិជន …

What you'll learn
សៀវភៅ ភាពច្នៃប្រតិដ្ឋ និងសហគ្រិនភាព (២០០៦) បង្ហាញពីរបៀបដើម្បីធ្វើឲ្យខ្លួនអ្នកក្លាយទៅជាមនុស្សពូកែច្នៃប្រតិដ្ឋ ព្រមទាំងបង្ហាញពីយុទ្ធសាស្ត្រក្នុងការបង្កើតអតិថិជនសម្រាប់ផលិតផលដែលកើតចេញពីការច្នៃប្រតិដ្ឋរបស់អ្នកផងដែរ ។ ហើយសៀវភៅនេះ នឹងបង្ហាញពីរបៀបដែលសហគ្រិនភាពអាចត្រូវបានយកទៅសិក្សានិងអនុវត្ត មិនត្រឹមតែនៅក្នុងការបណ្តាក់ទុនថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចត្រូវបានអនុវត្តនៅក្នុងក្រុមហ៊ុនដែលកំពុងដំណើរការស្រាប់ថែមទៀតផង ។

Be Fearless

11 Lessons
29 minutes
All Levels

ពិភពលោកនេះត្រូវការមនុស្សអង់អាចច្រើននាក់ទៀត ដែលមានឆន្ទៈក្នុងការពុះពារភាពលំបាកដើម្បីជួយស្រោចស្រង់ដល់ភពផែនដីមួយនេះ និងបញ្ឈប់ការអត់ឃ្លាន  ព្រមទាំងភាពក្រីក្រសម្រាប់មនុស្សជាតិទាំងឡាយ ។ វាទាមទារឲ្យមានភាពអង់អាចដើម្បីឲ្យមានការផ្លាស់ប្តូរកើតឡើងពីព្រោះរាល់គំនិតអស្ចារ្យទាំងអស់សុទ្ធតែត្រូវការឆន្ទៈដើម្បីផ្សងគ្រោះថ្នាក់ រៀនពីបទពិសោធបរាជ័យ និងហ៊ានដើរចេញពីកន្លែងសុខស្រួលរបស់ខ្លួន ។ ស្តាប់ …

What you'll learn
សៀវភៅ «ភាពអង់អាច» ដែលនិពន្ធឡើងក្នុងឆ្នាំ២០១៩ ផ្តល់ជូននៅគន្លឹះសំខាន់មួយសម្រាប់ស្វែងយល់ថាដើម្បីផ្លាស់ប្តូរពិភពលោកបានវាទាមទារអ្វីខ្លះ ។ អ្នកនិពន្ធ Jean Case ក្រឡេកមកមើលបទពិសោធផ្ទាល់ខ្លួនទាក់ទងជាមួយ នឹងបច្ចេកវិទ្យាទំនើបៗ ក៏ដូចជាមនុស្សដែលគាត់កោតសរសើរ ក្នុងវិស័យផ្សេងទៀតដូចជា អាជីវកម្ម របកគំហើញ និងកម្មវិធីសប្បុរសធម៌ជាដើម ។ មិនថាតែនរវិទូ ជេន ហ្គូដល (Jane Goodall) ឬ វិនិយោគិន Warren Buffet នោះទេ អ្នកនិពន្ធរូបនេះអះអាងថា មនុស្សទាំងអស់ដែលមានឥទ្ធិពលក្នុងពិភពលោកនេះ គឺ​​សុទ្ធតែ ប្រកាន់យកគុណភាពសំខាន់មួយ គឺ “ភាពអង់អាចក្លាហាន” ។

Mindset

10 Lessons
29 minutes
All Levels

មនុស្សដែលមានផ្នត់គំនិតអវិជ្ជមានរារាំងការអភិវឌ្ឍខ្លួនឯងតាមរយៈជំនឿលើទេពកោសល្យពីកំណើត និងការភ័យខ្លាចនៃការបរាជ័យ ។  ផ្ទុយទៅវិញ មនុស្សដែលមានផ្នត់គំនិតវិជ្ជមានខិតខំប្រឹងប្រែង និងហ្វឹកហាត់យ៉ាងសកម្មដើម្បីបង្កើនសក្តានុពលរបស់ខ្លួនឲ្យបានពេញ លេញ ។ តាមរយៈការប្រឈមមុខនឹងឥរិយាបថព្រមទាំងគំនិតផ្ទាល់ខ្លួនរបស់យើង យើងអាចអភិវឌ្ឍផ្នត់គំនិតវិជ្ជមានបាន …

What you'll learn
សៀវភៅ ផ្នត់គំនិត ដែលនិពន្ធឡើងក្នុងឆ្នាំ២០០៦ នឹងវែកញែកពីភាពខុសគ្នារវាងមនុស្សដែលមានផ្នត់គំនិតអវិជ្ជមានធៀបទៅនឹងមនុស្សដែលមានផ្នត់គំនិតវិជ្ជមាន ។ ផ្នត់គំនិត គឺជាអ្នកដែលកំណត់របៀបដែលយើងឆ្លើយតបទៅនឹងស្ថានភាពលំបាកៗ និងការបរាជ័យក៏ដូចជាឆន្ទៈក្នុងការដោះស្រាយជាមួយបញ្ហាទាំងអស់នោះ និងការអភិវឌ្ឍខ្លួនឯងផងដែរ ។ សៀវភៅនេះនឹងបង្ហាញពីរបៀបដែលយើងអាចសម្រេចគោលដៅបានតាមរយៈការផ្លាស់ប្តូរផ្នត់គំនិតរបស់យើង។

The 4 Hour Work Week

13 Lessons
29 minutes
All Levels

ទ្រព្យសម្បត្តិ ទោះតិចឬច្រើនក៏ដោយ វាកម្រនិងកើតឡើងពីសំណាង និងភាពចៃដន់ណាស់ ។ លើសពីនេះទៅទៀត ភាគ ច្រើននៃលទ្ធផលទាំងនោះគឺ “កើតចេញពីជំនាញប៉ិនប្រសព្វ ដែលគ្រប់គ្នាសុទ្ធតែអាចរៀនសូត្រ …

What you'll learn
សៀវភៅ ធ្វើការបួនម៉ោងក្នុងមួយសប្តាហ៍ ដែលនិពន្ធឡើងក្នុងឆ្នាំ២០០៩ ពិពណ៌នាអំពីជីវិតរបស់អ្នកមានសម័យថ្មី ដែលបាន រំដោះខ្លួនឲ្យរួចពីទាសភាពក្នុងការងារក្នុងការិយាល័យ និងបានកសាងជីវិតឲ្យមានសុភមង្គលចាប់ពីពេលនេះទៅ ។ ប្រសិនបើអ្នកចង់បានជីវិតបែបនេះ អ្នកត្រូវចាប់ផ្តើមធ្វើខ្លួនជាមនុស្សដែលមានផលិតភាពការងារកាន់តែច្រើន (Productive) និងស្វែងរកប្រភពចំណូលបន្តជាប្រចាំ ហើយចំណូលស្ទើរតែទាំងអស់នោះ ត្រូវតែជា ចំណូលដែលយើងមិនចាំបាច់ធ្វើការក៏នៅតែអាចទទួលបាន ។ សៀវភៅនេះនឹងប្រាប់អ្នកពីវិធីសាស្ត្រទាំងនោះ ។

Why We Sleep

9 Lessons
29 minutes
All Levels

គ្រប់ជីវិតសត្វលោកទាំងអស់ត្រូវការដំណេកជាចាំបាច់ព្រោះវាជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីទទួលបានសុខភាពល្អ ។ នៅពេលដែលយើងគេងមិនបានគ្រប់គ្រាន់ អាចបណ្ដាលឲ្យប្រព័ន្ធសុខភាពក្នុងរាងកាយចុះខ្សោយ និងបង្កគ្រោះថ្នាក់ដល់ស្មារតីផងដែរ ។ ដូចនេះដើម្បីរស់នៅប្រកបដោយសុខភាពល្អ និងជីវិតស្រស់បំព្រង យើងគួរតែស្ដាប់ពីតម្រូវការរបស់ប្រព័ន្ធប្រសាទនៅក្នុង …

What you'll learn
សៀវភៅ ដំណេកដែលផ្លាស់ប្ដូរជីវិត ដែលនិពន្ធឡើងក្នុងឆ្នាំ២០១៧ បង្ហាញអំពីគំនិតបែបវិទ្យាសាស្ត្រថ្មីៗ ចំពោះសារសំខាន់នៃដំណេក​ហើយពន្យល់បន្ថែមទៅលើ ផលប៉ះពាល់ដែលកើតមានចំពោះរាងកាយ និងស្មារតីរបស់យើង នៅពេលដែលយើងគេងមិនបានគ្រប់គ្រាន់ ជាពិសេសបានណែនាំអំពីគន្លឹះមួយចំនួន ដើម្បីនាំឲ្យដំណេករបស់យើងមានប្រសិទ្ធភាពព្រមទាំងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!