សហគ្រិនភាព Courses

Most popular
Trending

All សហគ្រិនភាព Courses

We found 14 courses available for you
See

Richdad’s Guide to Investing

11 Lessons
24.9 minutes
All Levels

ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន អ្នកត្រូវតែគិត និង ធ្វើខ្លួនដូចវិនិយោគិនអ្នកមានគេធ្វើ ។ នេះមានន័យថាផ្តោតទៅលើការបង្កើតអាជីវកម្ម និងវិនិយោគលើទ្រព្យ មិនមែនអាស្រ័យលើការងារ និង ប្រាក់សន្សំនោះទេ …

What you'll learn
នៅក្នុងសៀវភៅ ” ដែលនិពន្ធឡើងក្នុងឆ្នាំ១៩៩៨ លោករ៉ូបឺត គីយូសាគិបានបង្ហាញពីរបៀបដែលអ្នកមានធ្វើការវិនិយោគ ។ ដោយទទួលបានដំបូន្មានពី “ឪពុកអ្នកមាន” ជាឪពុកមិត្តភក្តិរបស់គាត់ដែលបានបង្កើតទ្រព្យសម្បត្តិបានច្រើនសន្ធឹកសន្ធាប់ គាត់បានប្រាប់ថា ជាមូលដ្ឋាន អ្នកមានគឺធ្វើការសម្រេចចិត្តខុសគ្នាពីអ្នកក្រ និងអ្នកវណ្ណៈកណ្តាល ។ គីយូសាគិពន្យល់ពីរបៀបដែលអ្នកអាចផ្លាស់ប្តូរវិធីដែលអ្នកធ្វើការសម្រេចចិត្តលើកិច្ចការហិរញ្ញវត្ថុ និងស្វែងរកផ្លូវឆ្ពោះទៅរកភាពជាអ្នកមាន ។

The Millionaire Next Door

8 Lessons
14.4 minutes
All Levels

អ្នកមានពិតប្រាកដ គឺមិនមែនជាអ្នកហ៊ឺហាឡូយឆាយ និងបង្អួតទ្រព្យនោះទេ ។ ពួកគេភាគច្រើនរស់នៅសាមញ្ញ ចេះសន្សំសំចៃ និងកំណត់កញ្ចប់ថវិកាចំណាយយ៉ាងយកចិត្តទុកដាក់ និងធ្វើការចាយ វាយដោយឈ្លាសវៃ ។ …

What you'll learn
ទិន្នន័យដែលបានមកពីការសម្ភាសដោយផ្ទាល់ជាមួយបុគ្គលមានៗរបស់សហរដ្ឋអាមេរិកជាច្រើនរូប សៀវភៅ The Millionaire Next Door (1996) បានបង្ហាញថា ជីវិតប្រចាំថ្ងៃរបស់អ្នកមានជាច្រើនគឺនៅឆ្ងាយពីប្រភេទមនុស្សដែលចូលចិត្តទិញឡានឡូយៗ វិឡាធំៗ និងយន្តហោះផ្ទាល់ខ្លួនណាស់ ។ ប៉ុន្តែសៀវភៅនេះក៏បង្ហាញផងដែរថា ការយល់ថាការក្លាយជាអ្នកមានជារឿងដ៏លំបាកនោះ គឺជាអ្វីដែលមិនត្រឹមត្រូវនោះទេ ។ គ្រប់គ្នាមិនត្រឹមតែអាចរៀនសូត្រក្នុងការក្លាយខ្លួនឲ្យទៅជាអ្នកមានបានប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចរៀនពីការរក្សាភាពមានបាននោះឲ្យគង់វង្សផងដែរ ។

The New Silk Roads

9 Lessons
23.6 minutes
All Levels

នៅទូទាំងសាកលលោកទំនើបនេះ ការងើបឡើងនៃប្រទេសលោកខាងកើតកំពុងត្រូវបានគេចាប់អារម្មណ៍ ។ រាប់ចាប់តាំងពីការកើនឡើងនៃការក្លាយជាម្ចាស់នៃក្រុមហ៊ុនធំៗរបស់ប្រទេសលោកខាងលិច រហូតដល់ការវិនិយោគដ៏ធំរបស់ចិននៅទូទាំងសាកលលោកភាគខាងកើត ដែលមានការសរសេរពាក្យនៅលើជញ្ជាំងថា “យុគសម័យនៃប្រទេសលោកខាងលិចត្រូវបានបញ្ចប់ហើយ” ។ លើសពីនេះ ការធ្លាក់ចុះនៃឥទ្ធិពលនេះកំពុងត្រូវបានជំរុញដោយនយោបាយឯកោនិយមរបស់ប្រទេសលោកខាងលិចខ្លួនឯង …

What you'll learn
សៀវភៅ ផ្លូវសូត្រថ្មី (២០១៨) នឹងបង្ហាញអស់លោកអ្នកអានទាំងអស់អំពីកិច្ចការបច្ចុប្បន្ន និងនិន្នាការនយោបាយនៃទស្សនៈរបស់ប្រទេសលោកខាងកើត ។ ដោយប្រើឧទាហរណ៍ថ្មីៗ និងស្ថិតិជាក់លាក់ សៀវភៅនេះនឹងពន្យល់ពីទំនាក់ទំនងពិភពលោក និងសម្ព័ន្ធភាពដ៏ស្មុគស្មាញដែលមាននៅក្នុងទំនាក់ទំនងអន្តរជាតិនាពេលបច្ចុប្បន្ននេះ ។

The Personal MBA

12 Lessons
23.1 minutes
All Levels

បើអ្នកចង់ចាប់ផ្តើមអាជីវកម្ម ផលិតផលរបស់អ្នកត្រូវតែបំពេញតម្រូវការស្នូលរបស់អតិថិជន ។ តាមរយៈការប្រាស្រ័យដោយការជឿជាក់ និងឈ្លាសវៃអ្នកអាចបញ្ចុះបញ្ចូលអតិថិជនរបស់អ្នកឲ្យទិញ ផលិតផលរបស់អ្នក ឲ្យបុគ្គលិករបស់អ្នកសហការជាមួយអ្នក ឲ្យដៃគូរបស់អ្នកចុះកុងត្រាជាមួយអ្នក ។  ស្តាប់ …

What you'll learn
សៀវភៅ អនុបណ្ឌិតនៅផ្ទះ មានផ្ទុករឿងរាវគ្រប់យ៉ាងដែលអ្នកត្រូវតែដឹងនៅក្នុងការបើកអាជីវកម្ម។ សព្វថ្ងៃនេះ អ្នកដឹកនាំអាជីវកម្មពិតប្រាកដ អាចដំណើរការទៅមុខបានតាមរយៈបទពិសោធផ្ទាល់ខ្លួន និងការស្រាវជ្រាវខ្លួនឯងបន្ថែម មិនមែនដោយសារតែបានរៀននៅសាកលវិទ្យាល័យនោះទេ ។ ចាប់តាំងពីការអភិវឌ្ឍគំនិត រហូតដល់ការបិទបញ្ចប់នៃការលក់ សៀវភៅសង្ខេបមួយក្បាលនេះនឹងប្រាប់អ្នកនូវដំណើរការទាំងមូលក្នុងការក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់ដែលកើតចេញពីការប្រឹងប្រែងដោយដៃទាំងពីរបស់អ្នក ។

The Intelligent Investor

12 Lessons
2.6 minutes
All Levels

មិនថាអ្នកចង់ធ្វើការងារឲ្យគេ ឬដើរតាមគន្លងជាសហគ្រិនក៏ដោយ នៅពេលនិយាយពីភាគហ៊ុន អ្នកចាំបាច់ត្រូវធ្វើជាវិនិយោគិនឆ្លាតវៃ ។ អ្វីដែលអ្នកត្រូវធ្វើ គឺដើរតាមការណែនាំដូច បានបង្ហាញខាងលើ ហើយអ្នកអាចបំលែងការវិនិយោគរបស់អ្នកទៅជាប្រាក់ចំណេញយ៉ាងមានស្ថេរភាពជាមិនខាន ។ …

What you'll learn
សៀវភៅ “វិនិយោគិនឆ្លាតវៃ” (The Intelligent Investor) នេះផ្តល់ជូនលោកអ្នកនូវដំបូន្មានជាក់ស្តែង អំពីការវិនិយោគដែលដក ស្រង់ពីបទពិសោធរបស់លោក Benjamin Graham ជាវិនិ យោគិនមួយរូបដែលទទួលបានជោគជ័យខ្លាំងនៅអំឡុងពេលមាន វិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ១៩២៩ ។ ដោយរៀនសូត្របានពីបទពិសោធផ្ទាល់ខ្លួន អ្នកនិពន្ធបានបង្ហាញច្បាស់ថា តើត្រូវធ្វើដូចម្តេចខ្លះដើម្បីក្លាយជាវិនិយោគិនជោគជ័យម្នាក់ បើទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ។

The Virgin Way

10 Lessons
24.4 minutes
All Levels

សារសំខាន់នៅក្នុងអត្ថបទខាងលើនេះបង្ហាញពី ភាពជោគជ័យនៅក្នុងអាជីវកម្ម គឺជាការរួមបញ្ចូលគ្នារវាង ការខិតខំប្រឹងប្រែងធ្វើការងារ សំណាង និងភាពក្លាហានក្នុងការធ្វើបានទៅតាមភាពជឿជាក់របស់អ្នក ។ ក្នុងនាមជាសហគ្រិនដែលជោគជ័យ និង​អស្ចារ្យមួយរូប លោកប្រេនសុន …

What you'll learn
សៀវភៅ វិធីសាស្ត្រជោគជ័យរបស់ក្រុមហ៊ុនត្រកូលវើជីន ដែលនិពន្ធឡើងក្នុងឆ្នាំ២០១៥ គឺធ្វើការស្វែងយល់អំពីអាថ៌កំបាំងនៃការដឹកនាំរបស់លោក រីឆាត ប្រេនសុន ដែលបានសរសេរពីបទពិសោធសង្គមពិតជាក់ស្ដែងរបស់គាត់ និងការប្រកបអាជីវកម្មខុសប្លែកពីអ្នកដទៃ ហើយអ្វីទាំងអស់​នោះបាននាំឲ្យពិភពលោកសម្បូរទៅដោយគំនិតច្នៃប្រតិដ្ឋថ្មីបន្ថែមទៀត ។

GOOD TO GREAT

11 Lessons
22.1 minutes
All Levels

អ្វីដែលសៀវភៅនេះចង់ប្រាប់ទៅអ្នកនោះគឺ៖ ក្រុមហ៊ុនអាចរលាស់ខ្លួនពីក្រុមហ៊ុនល្អមធ្យម ទៅជាក្រុមហ៊ុនដែលល្បីល្បាញបាន ដោយដើរតាមគំនិតយុទ្ធសាស្ត្រយ៉ាងសាមញ្ញជាមួយនឹងអ្នកដឹកនាំដែលមានសមត្ថភាព និងក្រុមការងារពូកែៗដោយធ្វើការ នៅក្នុងរង្វង់វប្បធម៌ដោយមានវិន័យច្បាស់លាស់ និងតឹងរឹង ។  សំណួរដែលសៀវភៅនេះបានធ្វើការបកស្រាយ៖ ហេតុអ្វីក្រុមហ៊ុនដែលអាចវិវឌ្ឍខ្លួនពីក្រុមហ៊ុនល្អ …

What you'll learn
សៀវភៅ ដឹកនាំក្រុមហ៊ុនទៅរកភាពអស្ចារ្យ ដែលនិពន្ធឡើងក្នុងឆ្នាំ ២០០១ បង្ហាញពីលទ្ធផលនៃការសិក្សារយៈពេល៥ឆ្នាំ របស់អ្នកនិពន្ធ និងក្រុមស្រាវជ្រាវ របស់គាត់ ។ ពួកគាត់បានកំណត់អត្ថសញ្ញាណក្រុមហ៊ុនសាធារណៈដែលទទួលបានភាពជោគជ័យយូរអង្វែងបន្ទាប់ពីការបំពេញកិច្ចការដ៏ខ្លាំងក្លាអស់រយៈពេលជាច្រើនឆ្នាំ និងបានផ្តាច់ខ្លួនចេញយ៉ាងឆ្ងាយពីក្រុមហ៊ុនដៃគូ ប្រកួតប្រជែងរបស់ពួកគេ ។
មេរៀនខាងលើនេះត្រូវបានគេចម្រាញ់ចេញទៅជាពុទ្ធិ ដោយផ្នែកទៅលើភាពជាអ្នកដឹកនាំ វប្បធម៌ការងារ និងយុទ្ធសាស្ត្រនៃការគ្រប់គ្រង ។

Rich Dad, Poor Dad

12 Lessons
25.2 minutes
All Levels

ដោយសារតែយើងមិនត្រូវបានបង្រៀនពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅសាលារៀន វាស្រេចទៅលើយើងម្នាក់ៗជាអ្នកដែលត្រូវអភិវឌ្ឍខ្លួនក្នុងផ្លូវនេះដោយខ្លួនឯង ។ វិធីដែលយើងអាចក្លាយជាអ្នកមាន ឬជាអ្នកមានសេរីភាពហិរញ្ញវត្ថុបានលុះត្រាតែអ្នកមានភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុដ៏ខ្លាំងពូកែ និង គំនិតប្រកបដោយបហិច្ឆតាដ៏មោះមុតទាំងពីរនេះជាជំនួយ ។ ជាចុងក្រោយអ្វីដែលអ្នកវិនិយោគក្នុងផ្នត់គំនិតរបស់អ្នកគឺជាអ្វីដែលនាំភាពជោគជ័យឲ្យអ្នក ព្រោះគំនិតរបស់អ្នក …

What you'll learn
សៀវភៅ ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ ដែលនិពន្ធឡើងក្នុងឆ្នាំ១៩៩៧ នេះបានចងក្រងពីជីវប្រវត្តិបុគ្គលល្បីៗ រួមមានអនុសាសន៍ជាច្រើនដើម្បីត្រួសត្រាយផ្លូវ ក្នុងការឈានទៅរកសេរីភាពភាពហិរញ្ញវត្ថុ និង មានទ្រព្យសម្បត្តិស្តុកស្តម្ភ ។ អ្នកនិពន្ធរូបនេះអះអាងថា អ្វីដែលបានសរសេរក្នុងសៀវភៅដែល លក់ដាច់ជាងគេប្រចាំកាសែត New York Times មួយក្បាលនេះ គឺសុទ្ធតែជាពិសោធន៍ដែលមិនធ្លាប់បានបង្រៀននៅក្នុងសង្គម និងគំនិតដែលអ្នកមានបានណែនាំទៅកាន់កូនចៅរបស់ពួកគេ គឺជាចំណេះដឹងដ៏ចាំបាច់សម្រាប់ក្លាយជាអ្នកមាន និង រក្សាភាពមានបាននេះជានិរន្ត ។ គាត់លើក យកពិសោធន៍នៃភាពជោគជ័យក្នុងអាជីពជាវិនិយោគិន និង ការចូលនិវត្តក្នុងវ័យ៤៧ឆ្នាំ របស់គាត់ធ្វើជាផស្តុតាងសម្រាប់គាំទ្រអំណះអំណាងដែលគាត់បានលើកឡើង ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!