ភាពជាអ្នកដឹកនាំ Courses

Most popular
Trending

All ភាពជាអ្នកដឹកនាំ Courses

We found 9 courses available for you
See
Free

ReWork

30 minutes
All Levels

ការចាប់ផ្តើម និងដំណើរការក្រុមហ៊ុនក្នុងពេលបច្ចុប្បន្ននេះ គឺ ងាយស្រួលជាងពីមុនឆ្ងាយណាស់ ។ ដើម្បីកសាងអាជីវកម្មជោគជ័យមួយ អ្នកត្រូវតែចាក់បញ្ចូលនូវភាពមានតែមួយរបស់ខ្លួនទៅក្នុងផលិតផលរបស់អ្នក និងរក្សានូវអត្ថប្រយោជន៍ដែលជាក្រុមហ៊ុនតូច។ កសាងបទដ្ឋានការងារដោយផ្តោតលើទំនុកចិត្ត ឯករាជ្យ …

What you'll learn
ការកែច្នៃអាជីវកម្ម (2010) និយាយអំពីផ្នត់គំនិតកាលពីអតីតកាល ដែលថាតើគេត្រូវការអ្វីខ្លះដើម្បីធ្វើជំនួញនិងប្រមូលផ្តុំនូវដំបូន្មានល្អៗ ហើយចាប់ផ្តើមកែប្រែពីផលិតភាពទៅជាការទំនាក់ទំនង និងការអភិវឌ្ឍផលិតផល។
មេរៀនទាំងអស់នេះគឺ ផ្តោតទៅលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ នៅក្នុងការកសាង ដំណើរការ និងការអភិវឌ្ឍក្រុមហ៊ុនរបស់ពួកគាត់ ទៅកាន់ចំណុចមួយដែលបានបង្កើតប្រាក់ចំណេញរាប់លានដុល្លារជាប្រចាំ។
Free

Audacity of Hope

25 minutes
All Levels

សារៈសំខាន់នៅក្នុងសៀវភៅនេះ គឺជាគុណតម្លៃមូលដ្ឋានដែលជនជាតិអាម៉េរិកបានចែករំលែក ។ គឺមូលដ្ឋានសម្រាប់ទទួលបានយុត្តិធម៌សង្គមកាន់តែច្រើន សេដ្ឋកិច្ចមានការរីកចម្រើន ក៏ដូចជាបង្កើតគោលនយោបាយការបរទេសសម្រាប់សតវត្សរ៍ទី ២១ ។ សំណួរដែលសៀវភៅសង្ខេបនេះបានធ្វើការបកស្រាយមានដូចជា៖ តើសហអាម៉េរិកមានស្ថានភាពបច្ចុប្បន្នយ៉ាងដូចម្ដេច …

What you'll learn
សៀវភៅ ក្តីសង្ឃឹមដ៏មោះមុត គឺសរសេរឡើងដោយផ្អែកទៅលើសុន្ទរកថាដែលលោក បារ៉ាក់ អូបាម៉ា បានថ្លែងនៅក្នុងសន្និបាតរដ្ឋធម្មនុញ្ញមួយក្នុងឆ្នាំ ២០០៤ ហើយវាបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សពេញផ្ទៃប្រទេស ។ មានប្រធានបទជាច្រើននៃយុទ្ធនាការឆ្នាំ ២០០៨ របស់លោក អូបាម៉ា សម្រាប់ប្រជែងយកតំណែងជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ។
Free

Leaders Eat Last

23.6 minutes
All Levels

អ្នកដឹកនាំពិតប្រាកដគឺតែងតែដាក់ប្រយោជន៍រួមនៅមុខប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីធ្វើឲ្យប្រាកដថាក្រុមទាំងមូលគឺទទួលបានការរីកចម្រើន។ ពីព្រោះតែចក្ខុវិស័យរបស់អ្នកដឹកនាំគឺជាអ្វីដែលជំរុញសកម្មភាពគ្រប់យ៉ាងនៅក្នុងក្រុម វាពិតជាសំខាន់ណាស់ដែលអ្នកដឹកនាំត្រូវតែជាកម្លាំងជំរុញដ៏វិជ្ជមានមួយ ។  អ្វីដែលត្រូវចងចាំ៖ បុគ្គលិករបស់អ្នកគឺជាគ្រួសាររបស់អ្នក ។ នៅពេលដែលអ្នកមើលទៅបុគ្គលិករបស់អ្នក ចូរមើលទៅពួកគេក្នុងរូបភាពជាគ្រួសារជំនួសឲ្យការគ្រាន់តែជាអ្នកនៅក្រោមបង្គាប់ …

What you'll learn
សៀវភៅ សិល្បៈនៃការដឹកនាំ សិក្សាពីការជះឥទ្ធិពលរបស់សរសៃប្រសាទបញ្ជាទៅលើការបញ្ចេញអារម្មណ៍ និងអាកប្បកិរិយារបស់មនុស្ស និងពិនិត្យមើលភាពខុសគ្នារវាងរបៀបដែលរាងកាយរបស់យើងត្រូវបានរចនាឡើងដើម្បីដំណើរការ និងរបៀបដែលវាដំណើរការសព្វថ្ងៃ ។ ជាចុងក្រោយ យើងត្រូវការអ្នកដឹកនាំដ៏ពិតប្រាកដមួយ ដើម្បីដឹកនាំយើងឲ្យដើរទៅរកផ្លូវត្រូវឡើងវិញ ។
Free

One Minute Manager

14.3 minutes
All Levels

អ្នកគ្រប់គ្រងល្អគួរតែផ្តោតលើការអភិវឌ្ឍសមត្ថភាពបុគ្គលិករបស់ពួកគេ  ព្រោះវាជាវិធីដ៏ល្អបំផុតដើម្បីឲ្យក្រុមហ៊ុនមានដំណើរការកាន់ តែប្រសើរឡើង ។ ដើម្បីធ្វើដូចនេះប្រកបដោយប្រសិទ្ធភាពអ្នក គ្រប់គ្រងគួរប្រើវិធីសាស្ត្រសន្សំសំចៃពេលវេលាចំនួន៣៖ ១នាទីក្នុងការកំណត់គោលដៅ ១នាទីក្នុងការសរសើរ និង ១នាទីក្នុងការស្តីបន្ទោស …

What you'll learn
លក់ដាច់ទូទាំងពិភពលោកជាង ១៣លានក្បាល សៀវភៅ អ្នកគ្រប់គ្រងមួយនាទី ជាសៀវភៅចំណាស់មួយដែលនៅតែមានឥទ្ធិពលខ្លាំងក្នុងការផ្លាស់ប្តូរបរិយាកាសនៅកន្លែងការងារ ។ វាបានពន្យល់ពីរបៀបដែលអ្នកគ្រប់គ្រងអាចធ្វើឲ្យបុគ្គលិកក្រោមបង្គាប់របស់ពួកគេប្រឹងប្រែងធ្វើការងារឲ្យទទួលបានលទ្ធផលល្អដោយមិនចាំបាច់អង្គុយបញ្ជាពួកគេគ្រប់នាទីនោះឡើយ ។ អ្នកគ្រប់គ្រងមួយនាទីត្រូវ ការប្រើតែវិធីសាស្ត្រសាមញ្ញបីដើម្បីជំរុញផលិតភាពការងារ និងធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេមានការរីកលូតលាស់ ។
Free

Silent Language of Leadership

20.6 minutes
All Levels

ភាពជាអ្នកដឹកនាំអាស្រ័យលើការទំនាក់ទំនង ហើយការទំនាក់ទំនងមិនគ្រាន់តែប្រើពាក្យសម្ដីនោះទេ ។ ដូច្នេះត្រូវចេះប្រើប្រាស់ភាសាកាយវិការដែលជួយឲ្យមានភាពវិជ្ជមាន និងកិច្ចសហការល្អរវាងក្រុមការងាររបស់អ្នកផងដែរ ។ វិធីសាស្រ្ដល្អបំផុតក្នុងការទាញយកប្រយោជន៍ពីអំណាចនៃភាសាកាយវិការ គឺត្រូវរៀនប្រើប្រាស់វាឲ្យមានភាពទូលាយ​  បត់បែន  និងកក់ក្ដៅ  …

What you'll learn
អ្នកដឹកនាំដ៏ខ្លាំងពូកែម្នាក់ចាំបាច់ត្រូវតែមានលទ្ធភាពនៅក្នុងការប្រើប្រាស់ភាសាកាយវិការឲ្យបានត្រឹមត្រូវ ព្រមទាំងអាចស្វែងយល់ពីក្រុមការងាររបស់ខ្លួនបានយ៉ាងល្អ ដើម្បីអាចដឹកនាំក្រុមទៅរកភាពជោគជ័យ។​ សៀវភៅ ភាសាឥតសំឡេងរបស់អ្នកដឹកនាំ ដែលនិពន្ធឡើងក្នុងឆ្នាំ២០១១ ផ្ដល់នូវដំបូន្មានឲ្យអ្នកអាចធ្វើការស្វែងយល់ និងគ្រប់គ្រងទៅលើកាយវិការរបស់អ្នកទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ។
Free

5 Levels of Leadership

18.9 minutes
All Levels

អាជីវកម្មថ្មីមួយជោគជ័យ គឺមិនមែនពឹងទៅលើសំណាងនោះទេ ។ អ្នកអាចដេញតាមក្តីសុបិនរបស់អ្នក ប្រសិនបើអ្នកអាចប្រយុទ្ធ តស៊ូចំពោះការសន្និដ្ឋានលើអ្វីដែលនឹងកើតឡើងនៅពេលអនាគតបាន ។ ហើយនៅពេលដែលអ្នកចាប់បានទីផ្សារផ្តាច់មុខ ដែលល្អជាងអ្នកផ្សេងហើយ នោះភាពជោគជ័យនឹងរត់តាមអ្នកមិនខាន …

What you'll learn
សៀវភៅ “ភាពជាអ្នកដឹកនាំកម្រិត៥” គឺជាមគ្គុទេសក៍នាំផ្លូវអ្នកទៅកាន់ភាពជាអ្នកដឹកនាំ​ដោយសន្សឹមៗ ។ អ្នកនិពន្ធបានលើកយករឿងខ្លីៗ ដ៏គួរឲ្យចាប់អារម្មណ៍ និងសម្រង់សម្តីដ៏មានអត្ថន័យ ចេញពីអ្នកដឹកនាំពូកែៗជាច្រើននាក់ ។ សៀវភៅនេះដែរក៏បង្ហាញពីផល លំបាកមួយចំនួនដែលបានទាញអ្នកឲ្យធ្លាក់ក្នុងអន្ទាក់នៃភាពអស់សង្ឃឹម ហើយប្រាប់នូវគន្លឹះសំខាន់ៗ ដើម្បីយកឈ្នះលើឧបសគ្គទាំងនោះ ។
Free

Superbosses

22.1 minutes
All Levels

មិនថា superboss ជាប្រភេទមនុស្សដែលមិនខ្វល់ពីការកសាងរូបភាព (iconoclast) ប្រភេទមនុស្សដែលឥតមេត្តា (inglorious bastard) ឬប្រភេទអាណាព្យាបាល (nurturer) នោះទេ …

What you'll learn
សៀវភៅនេះបើកបង្ហាញពីលំនាំ និងយុទ្ធសាស្ត្រ របស់អ្នកដឹកនាំដែលពូកែៗ ហើយពន្យល់ពីវិធីដែលអ្នកអាចជួយបុគ្គលិករបស់អ្នកឲ្យទទួលបានជោគជ័យដោយគ្រាន់តែអ្នកខ្លួនឯងត្រូវក្លាយជាមេដែលមានសមត្ថភាពម្នាក់ ។
Free

Living Forward

29 minutes
All Levels

នៅក្នុងពិភពដែលពោរពេញទៅដោយតម្រូវការដ៏ច្រើនលើសលប់ វាងាយស្រួលណាស់ ក្នុងការភ្លេចខ្លួន និងភ្លេចគោលដៅ ។ ប៉ុន្តែ ជីវិតរបស់អ្នកគឺមានតម្លៃពន់ពេក  ដែលអ្នកមិនគួរបណ្តោយខ្លួនឱ្យជាប់ជំពាក់នឹងរឿងរ៉ាវរបស់អ្នកដទៃច្រើនពេកនោះឡើយ។ ដើម្បីរស់នៅជាមួយជីវិតដែលអ្នកប្រាថ្នាចង់បាន អ្នកត្រូវតែមានទំនួលខុសត្រូវចំពោះជម្រើសរបស់អ្នក …

What you'll learn
រស់នៅជាមួយគោលដៅ (២០១៦) ផ្តល់នូវដំណោះស្រាយចំពោះរឿងជាក់ស្តែងដែលមនុស្សមួយចំនួនបានកំពុងជួបប្រទះ​៖ ជីវិតរបស់យើងមិនអាចដូចអ្វីដែលយើងធ្លាប់សង្ឃឹមពីមុនមកទាំងអស់នោះទេ។ នៅពេលដែលយើងគ្មានផែនការត្រឹមត្រូវនិងជាក់លាក់​ នោះខ្សែជីវិតរបស់យើងប្រៀបបាននឹងបន្ទាត់ស្របដែលគ្មានចំណុចប្រសព្វ ហើយពោរពេញទៅដោយរឿងរ៉ាវរបស់អ្នកដទៃដ៏ស្មុគស្មាញនិងរញ៉េរញ៉ៃថែមទៀតផង ។ សៀវភៅសង្ខេបនេះនឹងផ្តល់ឲ្យអ្នកនូវសេចក្តីណែនាំជាជំហានៗ ក្នុងការបង្កើតផែនការជីវិត ដើម្បីឲ្យអ្នក មានការរៀបចំមាគ៌ាសម្រាប់ខ្លួនអ្នកឡើងវិញ និងនាំខ្លួនអ្នកទៅរកអ្វីដែលអ្នកពិតជាចង់បាន និងចង់ធ្វើ ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!