បុគ្គលល្បីៗ Courses

Most popular
Trending

All បុគ្គលល្បីៗ Courses

We found 6 courses available for you
See

Audacity of Hope

14 Lessons
25 minutes
All Levels

សារៈសំខាន់នៅក្នុងសៀវភៅនេះ គឺជាគុណតម្លៃមូលដ្ឋានដែលជនជាតិអាម៉េរិកបានចែករំលែក ។ គឺមូលដ្ឋានសម្រាប់ទទួលបានយុត្តិធម៌សង្គមកាន់តែច្រើន សេដ្ឋកិច្ចមានការរីកចម្រើន ក៏ដូចជាបង្កើតគោលនយោបាយការបរទេសសម្រាប់សតវត្សរ៍ទី ២១ ។ សំណួរដែលសៀវភៅសង្ខេបនេះបានធ្វើការបកស្រាយមានដូចជា៖ តើសហអាម៉េរិកមានស្ថានភាពបច្ចុប្បន្នយ៉ាងដូចម្ដេច …

What you'll learn
សៀវភៅ ក្តីសង្ឃឹមដ៏មោះមុត គឺសរសេរឡើងដោយផ្អែកទៅលើសុន្ទរកថាដែលលោក បារ៉ាក់ អូបាម៉ា បានថ្លែងនៅក្នុងសន្និបាតរដ្ឋធម្មនុញ្ញមួយក្នុងឆ្នាំ ២០០៤ ហើយវាបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សពេញផ្ទៃប្រទេស ។ មានប្រធានបទជាច្រើននៃយុទ្ធនាការឆ្នាំ ២០០៨ របស់លោក អូបាម៉ា សម្រាប់ប្រជែងយកតំណែងជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ។

Tesla

13 Lessons
29.7 minutes
All Levels

នីកូឡា តេស្លា ប្រហែលជាផលិតករដ៏ឆ្នើមម្នាក់ ដែលពោរពេញទៅដោយគំនិតច្នៃប្រតិដ្ឋខ្ពស់ ព្រមជាមួយនឹងការស្រមើស្រមៃដ៏អស្ចារ្យ  ។ ជាការពិតណាស់ នៅពេលដែលនិយាយពីផ្នែកអគ្គីសនី មានការមើលរំលងមួយចំនួនពីការស្រមើស្រមៃរបស់គាត់ ។​ …

What you'll learn
សៀវភៅ បុរសអច្ឆរិយៈ នីកូឡាស តេស្លា (១៩៨១) ពិពណ៌នារឿងរ៉ាវទាក់ទងនឹងជីវិតពិត អមជាមួយនឹងការសម្រេចបានជាប្រវត្តិមួយ ដែលទាក់ទងនឹងការបង្កើតថ្មីពោរពេញដោយភាពច្នៃប្រតិដ្ឋ ។​ សៀវភៅនេះបានរៀបរាប់ពីអាជីពរបស់ លោក នីកូឡា តេស្លា (Nikola Tesla)​ តាំងពីពេលដំបូងដែលគាត់ធ្វើការប្រកួតប្រជែងជាមួយ លោក ថូម៉ាស់ អេឌីសិន (Thomas Edison) រហូតដល់មានការទាស់សម្តីគ្នា ទៅលើការបង្កើតឧបករណ៍សន្ទនាតាមប្រព័ន្ធរលកធាតុអាកាសថែមទៀតផង ។​

Elon Musk

13 Lessons
38 minutes
All Levels

អេឡុន ម៉ាសក៍ (Elon Musk) ជាមហាសេដ្ឋី ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ​ក្នុងសម័យកាលដែលយើងកំពុងរស់នៅ មានជាអាទិ៍ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ក្រុមហ៊ុនផលិតយានអវកាស  …

What you'll learn
លោក Ashlee Vance គឺជាអ្នកនិពន្ធអត្ថបទទាក់ទងនឹងរឿងបច្ចេកវិទ្យា សញ្ជាតិអាម៉េរិកដែលមានឈ្មោះបោះសំឡេងមួយរូប។ កន្លងមក លោកធ្លាប់ជាអ្នកសរសេរអត្ថបទទាក់ទងនឹងរឿងជំនួញឲ្យកាសែតល្បីៗដូចជា​​ New York Times និង Bloomberg Businessweek ។

Steve Jobs

16 Lessons
36.5 minutes
All Levels

ចបស៍ ធំធាត់ឡើងក្នុងតំបន់ Silicon Valley  អំឡុងពេលមួយដែល សិល្បៈនិងបច្ចេកវិទ្យាថ្នាំញៀន  ព្រមទាំងវប្បធម៌បែកស្លុយកំពុងរីក ដុះដាល ។ គាត់រកបានមិត្តម្នាក់ដែលក្រោយមកគេទាំងពីរបានរួមដៃគ្នាបង្កើតក្រុមហ៊ុន …

What you'll learn
នេះជាសៀវភៅជីវប្រវត្តិ ដែលរៀបរាប់ពីដំណើរជីវិតរបស់សហគ្រិន ដែលមានគំនិតច្នៃប្រតិដ្ឋ និងជាសហស្ថាបនិកក្រុមហ៊ុន Apple ឈ្មោះ ស្ទីវ ចបស៍ស៍ ។ សៀវភៅនេះនឹងអត្ថាធិប្បាយស្រាយបំភ្លឺពីពិសោធជីវិតរបស់ ចបស៍ស៍ រាប់តាំងពីការចាប់អារម្មណ៍នឹងរឿងចិត្ត និងវិញ្ញាណ ការប្រើថ្នាំសណ្តំសរសៃប្រសាទ LSD រហូតដល់ក្លាយជាបុគ្គលឆ្នើមខាងផ្នែកបច្ចេកវិជ្ជាដែលទទួលបានជោគជ័យបំផុត ។ គាត់ក៏ត្រូវបានគេចាត់ទុកជាអ្នកវិនិយោគប្រកបដោយជោគជ័យផងដែរ នៅក្នុងសមរភូមិជំនួញស៊ីសាច់ហុតឈាម ។

Alibaba

11 Lessons
23.9 minutes
All Levels

ក្រៅពីកង្វះបទពិសោធ និងមានមូលនិធិតិចតួចសម្រាប់អាជីវកម្ម StartUp ជេក ម៉ា បានសាងសង់អាណាចក្រទីផ្សារ E-commerce ពីចំណុចសូន្យដែលពេលនោះដែរ គឺមានមនុស្សតិចតួចបំផុតដែលមានគណនីទូរសារ E-mail ផ្ទាល់ខ្លួន …

What you'll learn
សៀវភៅ អាលីបាបា (២០១៦) លាតត្រដាងពីដំណើរនៃការរះឡើងឈានទៅដល់តំណែងកំពូលផ្នែកទីផ្សារលំដាប់ពិភពលោករបស់ លោកជេក ម៉ា (ជេក ម៉ា) និងអាជីវកម្ម អនឡាញរបស់ក្រុមហ៊ុន អាលីបាបា ។ ចាប់ផ្តើមពីការងារជាគ្រូបង្រៀនដ៏សាមញ្ញម្នាក់លោក ជេក ម៉ាបានធ្វើឲ្យអ្នកគ្រប់គ្នាស្គាល់ថាគាត់ជាសហគ្រិនប្រកបដោយទស្សនវិស័យវែងឆ្ងាយម្នាក់ក្នុងជំនាន់របស់លោក ។ នេះជាសាច់រឿង របស់បុរសម្នាក់ ដែលមើលឃើញពីសក្កដានុពលក្នុងវិស័យអ៊ិនធឺណេតមុនគេ ខណៈដែលគ្រប់គ្នានៅអេសក្បាលនឹងរឿង E-Mail នៅឡើយ ។ ទោះបីជីវិតរបស់គាត់ជួបឧបសគ្គរាប់មិនអស់ក៏ដោយ ក៏គាត់នៅតែប្រឹងប្រែងតស៊ូរហូតក្លាយជាមនុស្សក៏អស្ចារ្យជាងគេម្នាក់។

Becoming

14 Lessons
38.1 minutes
All Levels

ចំណុចសំខាន់ៗ ដែលសៀវភៅនេះចង់ប្រាប់ដល់អ្នកនោះគឺ៖  ជីវិតរបស់មីឆែល អូបាម៉ា គឺជាជីវិតដ៏ស្វិតស្វាញមួយ ដូចជាការតស៊ូក្នុងជីវិតសិក្សា ការតស៊ូនៅក្នុងអាជីពការងារ ការតស៊ូក្នុងជីវិតជាម្ដាយ និង​ការតស៊ូនៅក្នុងជីវិតជាស្ត្រីទីមួយរបស់សហរដ្ឋអាម៉េរិក ។ …

What you'll learn
សៀវភៅ “ក្លាយជាស្ត្រីឆ្នើម” (២០១៨) និយាយអំពីរឿងរ៉ាវរបស់ មីឆែល អូបាម៉ា (Michelle Obama, N’ee Robinson) ដែលជាក្មេងស្រីម្នាក់បានកើតនៅក្នុងគ្រួសារដែលឪពុកម្ដាយស្រឡាញ់ថ្នាក់ថ្នមខ្លាំង និងមានឪពុក ម្ដាយជាអ្នកធ្វើការដោយកម្លាំងពលកម្មនៅតំបន់មួយនៅរដ្ឋឈីកាហ្កូ (Chicago) ។ នាងគឺជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់រៀន និងជាស្រ្តីដែលមានភាពឯករាជ្យម្នាក់ ។ ដោយចៃដន់ នាងបានជួប និងបានលង់ស្នេហ៍កម្លោះម្នាក់ឈ្មោះថា បារ៉ាក់ អូបាម៉ា (Barack Obama)​ ។ នេះគឺជារឿងរ៉ាវជីវិតរបស់ស្ត្រីម្នាក់ដែលមិនដែលនឹកស្មានថា ខ្លួនបានក្លាយជាស្ត្រីជនជាតិអាម៉េរិក កាត់អាហ្រ្វិកដំបូងបង្អស់ដែលបានរស់នៅក្នុងសេតវិមាន ប៉ុន្តែនាងនៅតែអាចរកឃើញវិធីសាស្រ្តដែលអាចបង្ហាញពីភាពខ្លាំងនៃភាពខុសគេរបស់នាងចេញមកបានមិនថាស្ថិតនៅក្នុងកាលៈទេសៈលំបាកបែបនេះក៏ដោយ ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!