បច្ចេកវិទ្យា Courses

Most popular
Trending

All បច្ចេកវិទ្យា Courses

We found 8 courses available for you
See

AI Superpowers

10 Lessons
25.8 minutes
All Levels

ប្រទេសចិនបានត្រៀមខ្លួនដើម្បីក្លាយជាមហាអំណាច AI នៅក្នុងសេដ្ឋកិច្ច  AI ដែលត្រូវបានគេរំពឹងថា នឹងមានទឹកប្រាក់ប្រមាណ ១៥,៧ទ្រីលានដុល្លារ នៅទូទាំងពិភពលោក ។​ សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលដែលជួយជំរុញអាជីវកម្មបច្ចេកវិទ្យាថ្មីឆ្ពោះទៅមុខ …

What you'll learn
តំណែងមហាអំណាចផ្នែកបញ្ញាសិប្បនិម្មិត​ (AI Superpowers) អាចក្លាយជារបស់សហរដ្ឋអាម៉េរិក និង​មហាយក្សចិន ​។​ ប្រទេសធំៗ ទាំងពីរនេះស្ថិតក្នុងឋានៈជាប្រទេសនាំមុខផ្នែកឧស្សាហកម្ម អាល់កូរីត (algorithm) និង​ស្វ័យប្រវត្តិកម្ម អាចទាញយកកម្រៃបានរាប់ទ្រីលានដុល្លារ ពីសេដ្ឋកិច្ចបែបបញ្ញាសិប្បនិម្មិត ។ តទៅនេះ អ្នកនិពន្ធ កៃហ្វូលី Kai-Fu Lee ក្នុងនាមជាអ្នកជំនាញ និងជាអ្នកធ្លាប់មានពិសោធន៍វិនិយោគទុនលើផ្នែកបញ្ញាសិប្បនិម្មិតទាំងក្នុងប្រទេសចិន​ និង​សហរដ្ឋអាម៉េរិក នឹងធ្វើខ្លួនជាមគ្គទេសក៍នាំអ្នកអាន ឲ្យយល់ពីប្រវត្តិត្រួសៗរបស់ AI​ នាពេលបច្ចុប្បន្ន ក៏ដូចជានៅអនាគតផងដែរ ។

The Four Industrial Revolutions

9 Lessons
21.3 minutes
All Levels

អរិយធម៌ក្នុងការរស់នៅរបស់មនុស្ស ធ្លាប់ត្រូវបានកត់សម្គាល់ដោយការកកើតឡើងនៃបដិវត្តឧស្សាហកម្មចំនួនបីដំណាក់កាលរួចមកហើយ បច្ចុប្បន្ននេះយើងគ្រប់គ្នាកំពុងរស់នៅក្នុងសម័យបដិវត្តឧស្សាហកម្មដំណាក់កាលទី ៤ ។ វាមានលក្ខណៈខុសប្លែកពីបដិវត្តន៍​មុនៗតាមរយៈ ល្បឿននៃការលូតលាស់លឿនប្រៀបបាននឹងរន្ទះ ការរីកចម្រើនមានទ្រង់ទ្រាយធំ និងជះឥទ្ធិពលដ៏អស្ចារ្យដែល​មិនធ្លាប់កើតមានពីមុន ហើយវាក៏កំពុងតែកាន់កាប់ទៅលើអ្វីៗគ្រប់យ៉ាង …

What you'll learn
“សៀវភៅ បដិវត្តន៍ឧស្សាហកម្ម ដំណាក់កាលទី៤ ដែលនិពន្ធឡើងក្នុងឆ្នាំ២០១៦ បង្ហាញប្រាប់ពីដំណើរការផ្លាស់ប្ដូរថ្មីៗ ដែលបានកើតឡើងនៅក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្ម ។ សៀវភៅសង្ខេបនេះនឹងពន្យល់ អំពីបដិវត្តន៍ឧស្សាហកម្មធំៗធ្លាប់បានកើតមាននៅអតីតកាល និងរៀបរាប់បន្ថែមទៅលើរបៀបដែលបដិវត្តន៍ឧស្សាហកម្មបច្ចុប្បន្នបង្កើតឲ្យមានបច្ចេកវិទ្យាថ្មីៗ ដើម្បីច្របាច់បញ្ចូលរាល់របកគំហើញទាំងឡាយដែលធ្លាប់បានរកឃើញឲ្យទៅជាសមិទ្ធិផលដ៏អស្ចារ្យមួយ ។”

The Lean Start-up

12 Lessons
24.5 minutes
All Levels

អាជីវកម្ម StartUp ទាំងឡាយគួរតែប្រើវិធីពាក់កណ្តាលវិទ្យាសាស្ត្រ ដើម្បីសាកល្បងការសន្មតស្នូលរបស់ពួកគេ ហើយបន្ទាប់មកបង្កើតគំរូអាជីវកម្មប្រកបដោយនិរន្តរភាពលើសមត្ថកម្មដែលមានកាលកំណត់ជាក់លាក់ ។ ពួកគេគួរតែអភិវឌ្ឍគំរូផលិតផលឲ្យបានឆាប់រហ័ស ហើយបន្ទាប់មកអភិវឌ្ឍវាឲ្យប្រសើរឡើងជាបន្តបន្ទាប់ដោយប្រមូលមតិយោបល់របស់អតិថិជន និងឆ្លងកាត់រូបមន្តបង្កើតវាស់វែង និងសិក្សាស្រាវជ្រាវ …

What you'll learn
សៀវភៅ អាជីវកម្មថ្មី (២០១១) ជួយដល់ការចាប់ផ្តើមអាជីវកម្ម និងក្រុមហ៊ុនបច្ចេកវិទ្យា អភិវឌ្ឍគំរូអាជីវកម្មប្រកបដោយចីរភាព និង និរន្តរភាព ។ វាគាំទ្រនូវការអភិវឌ្ឍគំរូដើមដោយឥតឈប់ឈរ និងផ្តោតលើទិន្នន័យ នៃការវាយតម្លៃរបស់អតិថិជន ។
វិធីសាស្ត្រទាំងនេះ គឺផ្អែកលើគំនិត Lean Manufacturing and Agile Development ហើយប្រសិទ្ធភាពរបស់វាត្រូវបានគាំទ្រដោយកម្មសិក្សានៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។

21 Lessons for 21st

9 Lessons
25.7 minutes
All Levels

ក្នុងសតវត្សរ៍នៃការរីកចម្រើនវិស័យបច្ចេកវិទ្យា និងនយោបាយដែលឥតឈប់ឈរ យើងអាចរៀបចំខ្លួនសម្រាប់អនាគតដោយត្រូវចេះទទួលស្គាល់ភាពល្ងង់ខ្លៅរបស់ខ្លួនឯង នៅពេលប្រឈមមុខនឹងបញ្ហាស្មុគស្មាញ និងពេលពិភាក្សាអំពីប្រធានបទនយោបាយសំខាន់ៗដូចជាបញ្ហាអន្តោប្រវេសន៍ដោយហេតុផល ។ យើងក៏អាចការពារអនាគតខ្លួនយើងបានដោយត្រូវរៀនបែងចែកពីភាពខុសគ្នារវាងព័ត៌មានពិត និងក្លែងក្លាយ ។ ទោះបីជាសតវត្សរ៍ទី …

What you'll learn
សៀវភៅ ២១មេរៀនសម្រាប់សតវត្សរ៍ទី ២១ (២០១៨) គឺជាលទ្ធផលពីការអង្កេតអំពីចំណុចសំខាន់ៗមួយចំនួននៃបញ្ហាប្រឈមដែលសមហេតុផលបំផុតរបស់អារ្យធម៌ ។ មនុស្សជាតិកំពុងធ្វើដំណើរកាន់តែជឿនលឿនទៅៗ ឆ្ពោះទៅរកពិភពនៃបច្ចេកវិទ្យា និងប្រព័ន្ធបណ្ដាញសង្គម ។ សៀវភៅមួយក្បាលនេះ នឹងសិក្សាពីវិធីសាស្ត្រដែលល្អបំផុតក្នុងការដឹកនាំជីវិតនៅក្នុងសតវត្សរ៍នៃការផ្លាស់ប្តូរដែលឥតឈប់ឈរដោយប្រើឧទាហរណ៍គួរឲ្យចាប់អារម្មណ៍ជាច្រើនពីការ -ងារនាពេលបច្ចុប្បន្ននេះទៅ ។

A Short History of Nearly Everything

15 Lessons
30.3 minutes
All Levels

កន្លងទៅអស់រយ:ពេលពីរបីរយឆ្នាំ​ មនុស្សជាតិបានពូនគ្នាជាក្រុមតូចៗដើម្បីផ្តុំជាជីវិត ។​​ ឥឡូវនេះ យើងបានដឹងកាន់តែច្រើនពីចក្រវាលរបស់យើង បានស្គាល់ច្បាស់ពីភពផែនដី និងខ្លួនរបស់យើងកាន់តែច្បាស់ជាងការស្រមើស្រមៃរបស់នរណាម្នាក់ ។​បន្ថែមពីលើនេះ មានអ្វីៗជាច្រើនទៀតដែលយើងត្រូវរៀនសូត្របន្ថែម​​ ដូចជាដំណើររុករករបស់អ្នកវិទ្យាសាស្រ្តនៅតែបន្តឥតឈប់ឈរជាដើម …

What you'll learn
សៀវភៅ ប្រវត្តិសង្ខេបនៃស្ទើរតែអ្វីៗគ្រប់យ៉ាង គឺផ្តោតទៅលើការស្រាយបំភ្លឺខ្លីៗតាមបែបវិទ្យាសាស្ត្រ ដែលទាក់ទងនឹងគ្រប់ទិដ្ធភាពនៃរាល់ជីវិតទាំងអស់​ ចាប់តាំងពីការ​កកើតនៃចក្រវាល រហូតដល់ទំនាក់ទំនងរបស់ពួកយើងជាមួយនឹងបាក់តេរីដ៏តូចបំផុត ។​

A Brief History of Time

15 Lessons
28.1 minutes
All Levels

 មនុស្សជាច្រើនបានបោះបង់ចោលរូបវិទ្យា ពីព្រោះពួកគេមើលឃើញថា វាជាពិភពនៃសមីការវែង ជាមួយនឹងទ្រឹស្តីដ៏ស្មុគស្មាញ។ ហើយបើគិតទៅ នេះជាការពិតមួយផ្នែកមែន។ ប៉ុន្តែ ភាពស្មុគស្មាញនៃរូបវិទ្យាទាំងនោះ មិនអាចបញ្ឈប់ពួកយើង ពីការស្វែងយល់ពីរបៀបនិងមូលហេតុដែលចក្រវាលដំណើរការ …

What you'll learn
ប្រវត្តិសង្ខេបនៃពេលវេលា (១៩៨៨) ក្រឡេកមើលពីប្រវត្តិនៃទ្រឹស្តីវិទ្យាសាស្ត្រ និងគំនិតនានា ដែលបង្កើតឲ្យមានការយល់ដឹងទាក់ទងនឹងចក្រវាលនាពេលបច្ចុប្បន្ននេះ។ រាប់ចាប់តាំងពីការបន្ទុះប៊ីកបេង និងប្រហោងខ្មៅ រហូតដល់ភាគល្អិតតូចបំផុតនៅក្នុងចក្រវាល។ លោក ហកឃីង បានផ្តល់នូវការបង្ហាញយ៉ាងច្បាស់លាស់អំពីប្រវត្តិនៃចក្រវាល ព្រមទាំងវិទ្យាសាស្ត្រដ៏ស្មុគស្មាញនៅពីក្រោយវា តាមរបៀបមួយដែលសូម្បីតែអ្នកអានគំនិតទាំងនេះជាលើកដំបូង ក៏អាចធ្វើការស្វែងយល់បានដែរ។

Tesla

13 Lessons
29.7 minutes
All Levels

នីកូឡា តេស្លា ប្រហែលជាផលិតករដ៏ឆ្នើមម្នាក់ ដែលពោរពេញទៅដោយគំនិតច្នៃប្រតិដ្ឋខ្ពស់ ព្រមជាមួយនឹងការស្រមើស្រមៃដ៏អស្ចារ្យ  ។ ជាការពិតណាស់ នៅពេលដែលនិយាយពីផ្នែកអគ្គីសនី មានការមើលរំលងមួយចំនួនពីការស្រមើស្រមៃរបស់គាត់ ។​ …

What you'll learn
សៀវភៅ បុរសអច្ឆរិយៈ នីកូឡាស តេស្លា (១៩៨១) ពិពណ៌នារឿងរ៉ាវទាក់ទងនឹងជីវិតពិត អមជាមួយនឹងការសម្រេចបានជាប្រវត្តិមួយ ដែលទាក់ទងនឹងការបង្កើតថ្មីពោរពេញដោយភាពច្នៃប្រតិដ្ឋ ។​ សៀវភៅនេះបានរៀបរាប់ពីអាជីពរបស់ លោក នីកូឡា តេស្លា (Nikola Tesla)​ តាំងពីពេលដំបូងដែលគាត់ធ្វើការប្រកួតប្រជែងជាមួយ លោក ថូម៉ាស់ អេឌីសិន (Thomas Edison) រហូតដល់មានការទាស់សម្តីគ្នា ទៅលើការបង្កើតឧបករណ៍សន្ទនាតាមប្រព័ន្ធរលកធាតុអាកាសថែមទៀតផង ។​

Superintelligence

11 Lessons
22.8 minutes
All Levels

ការបង្កើតម៉ាស៊ីន ឬមនុស្សយន្តដ៏ឆ្លាតវៃមួយ ដែលមានសមត្ថភាពអាចធ្វើអ្វីៗដែលហួសពីសមត្ថភាពរបស់មនុស្ស គឺជាមាគ៌ាដ៏គួរឲ្យចាប់អារម្មណ៍មួយ ហើយក៏គួរឲ្យប្រុងប្រយ័ត្នមួយផងដែរ ។ ដើម្បីធានាថាបច្ចេកវិទ្យាបែបនេះ មានការរីកចម្រើនប្រកបដោយសុវត្ថិភាព និងមានទំនួលខុសត្រូវ យើងចាំបាច់ត្រូវផ្តល់អាទិភាពសុវត្ថិភាព …

What you'll learn
សៀវភៅ មនុស្សយន្តដ៏ឆ្លាតវៃ (២០១៤) នឹងធ្វើការវែកញែកមើលថា តើការបង្កើតម៉ាស៊ីនដែលមានភាពឆ្លាតវៃជាងមនុស្ស អាចផ្លាស់ប្តូរសង្គមមនុស្សដោយរបៀបណា ។ សៀវភៅនេះនឹងលើកយកទឡ្ហីករណ៍ដែលពោរពេញទៅដោយការពិត ជាក់ស្តែង ហើយឆ្លងតាមការស្រាវជ្រាវមកពីប្រភពផ្សេងៗ សម្រាប់ផ្តល់នូវរូបភាពជារួមមួយ ក្នុងការមើលពីអនាគតនៃមនុស្សយន្តដ៏ឆ្លាតវៃទាំងនោះ ហើយយើងអាចទៅដល់ចំណុចនោះបានដោយរបៀបណា ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!