នយោបាយ Courses

Most popular
Trending

All នយោបាយ Courses

We found 10 courses available for you
See
Free

Crippled America

19.5 minutes
All Levels

ប្រជាជនអាម៉េរិកនឿយហត់ និងធុញទ្រាន់នឹងរដ្ឋាភិបាលដែលគ្មានសមត្ថភាពអាចសម្រេចកិច្ចការមូលដ្ឋានធម្មតាៗបាន ។  ដូណាល់ ត្រាំមានផែនការណ៍ក្នុងការផ្លាស់ប្ដូរមុខមាត់សហរដ្ឋអាម៉េរិកឡើងវិញ ផ្ដល់ការងារឲ្យពលរដ្ឋអាម៉េរិកវិញ និងការពារប្រទេសពីការគំរាមកំហែងទាំងឡាយពីខាងក្រៅ ។ លើសពីនេះទៅទៀត គាត់នឹងធ្វើការទាំងអស់នេះប្រកបដោយប្រសិទ្ធភាព …

What you'll learn
នៅក្នុងសៀវភៅ Cripled America (២០១៥) អ្នកជំនួញអាម៉េរិក័ងម្នាក់ និងមហាសេដ្ឋី ដូណាល់ ត្រាំ បានធ្វើការវិនិច្ឆ័យលើបញ្ហាដែលអាម៉េរិកកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ និងពន្យល់ពីរបៀបដែលគាត់នឹងធ្វើឲ្យសហរដ្ឋអាម៉េរិកក្លាយជាប្រទេសដែលអស្ចារ្យឡើង វិញ ។ ដោយសារមានកិច្ចព្រមព្រៀងពាណិជ្ជកម្មអន់ថយបានធ្វើឲ្យប្រជាជនវណ្ណៈកណ្តាលរបស់យើង និងរដ្ឋាភិបាលខកខានមិនបាន ការពារយើងប្រឆាំងនឹងក្រុមអាយស៊ីស (ISIS) ទាំងនោះគ្មានអ្វីចម្លែកទេដែលសហរដ្ឋអាម៉េរិកមិនអាចខ្លាំងតទៅទៀតនោះ ។ ការផ្លាស់ប្តូរសំខាន់ៗមួយចំនួនចាំបាច់ត្រូវតែធ្វើឡើង ហើយត្រាំគឺជាអ្នកដែលត្រូវធ្វើវាឲ្យបាន ។
Free

Eating that Big Fish

19.4 minutes
All Levels

អាជីវកម្មទាំងឡាយមិនគួរបោះបង់ដោយសារតែខ្លួនមិនអាចក្លាយជាក្រុមហ៊ុនលេខមួយនៅក្នុងវិស័យនោះទេ  ព្រោះពេលខ្លះជាអាជីវកម្មតូចៗអាចមានគុណសម្បត្តិជាច្រើនដែលអាជីវកម្មធំៗមិនមាន ។  ដំបូន្មានដែលអាចយកទៅអនុវត្តបានភ្លាមៗ៖ កំណត់សកម្មភាពទីផ្សារត្រឹមតែពីរ! ស្តាប់ អាន និងតាមដានព័ត៌មានវិភាគ log in …

What you'll learn
សៀវភៅ “ប្រជែងក្រុមហ៊ុនធំ” (២០០៩) ផ្តល់នូវទិដ្ឋភាពទូទៅជាយុទ្ធសាស្ត្រមួយអំពីរបៀបដែលក្រុមហ៊ុនល្បីលំដាប់ថ្នាក់ទី២ និងទី៣ អាចប្រកួតប្រជែងជាមួយក្រុមហ៊ុនឈានមុខនៃឧស្សាហកម្ម និងក្លាយជាក្រុមហ៊ុនលំដាប់ខ្ពស់នៃពិភពជំនួញ ។ សៀវភៅមួយក្បាលនេះគឺពោរពេញទៅដោយដំបូន្មានជាក់ស្តែងដើម្បីជួយឲ្យក្រុមហ៊ុនដែលមានយីហោអាចបង្កើតកេរ្តិ៍ឈ្មោះ (brand) នៅក្នុងទីផ្សារប្រកួតប្រជែង ។
Free

Two Nations Indivisible

26 minutes
All Levels

បើទោះបីជាទំនាក់ទំនងរវាងប្រទេសម៉ិកស៊ិចកូនិងសហរដ្ឋអាម៉េរិកមានប្រវត្តិមិនត្រូវគ្នាក្នុងផ្នែកការទូត និងបញ្ហាផ្សេងៗអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ប្រទេសទាំងពីរនេះបាននឹងកំពុងខិតខំស្វែងរកដំណោះស្រាយរួមគ្នាជារៀងរាល់ថ្ងៃ។ប្រទេសទាំងពីរនេះឈរលើផលប្រយោជន៍ដូចគ្នាទៅនឹងការពង្រឹងទំនាក់ទំនគ្នាក្នុងនាមជាដៃគូសេដ្ឋកិច្ចនិងប្រទេសប្រជាធិបតេយ្យដែលនៅជិតខាងគ្នា ។ ស្តាប់ អាន និងតាមដានព័ត៌មានវិភាគ log in ស្តាប់ …

What you'll learn
សៀវភៅប្រជាជាតិពីរដែលមិនអាចកាត់ផ្ដាច់បាន(២០១៣)រៀបរាប់ពីដំណើររឿងនៃទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងប្រទេសជាប់ព្រំដែនភាគខាងត្បូងរបស់ខ្លួន៖ម៉ិកស៊ិចកូ។សៀវភៅនេះពន្យល់ពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរនិងរឿងយល់ច្រឡំគ្នាមួយចំនួនដែលធ្វើឲ្យប្រទេសទាំងពីរត្រូវផ្តាច់ចេញពីគ្នាដោយសង្កត់ធ្ងន់ទៅលើទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ ។
Free

China’s Second Continent

23.4 minutes
All Levels

ទោះបីជារបៀបដែលចិនធ្វើមកលើប្រទេសនៅអាហ្រ្វិក ខុសគ្នាពីយុទ្ធសាស្ត្រអាណានិគមបុរាណដែលធ្វើឡើងដោយចក្រភពអង់គ្លេសនិងបារាំងបានប្រើក៏ដោយ តែដំណើររបស់ប្រទេសនេះ នៅតែប្រព្រឹត្តទៅស្រដៀងទៅនឹងការសាងអាណាចក្រដូចគ្នាដែរ ។ រដ្ឋាភិបាលចិនបានប្រឹងប្រែងគ្រប់វិធីដើម្បីគ្រប់គ្រងទៅលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចអាហ្វ្រិកតាមរយៈកិច្ចព្រមព្រៀងសម្ងាត់ និងបញ្ចូលជនចំណាកស្រុកចិនឲ្យមករស់នៅលើទឹកដីក្នុងទ្វីបដ៏ធំមួយនេះ ។ ការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងទ្វីបអាហ្វ្រិក នឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើប្រទេសទាំងពីរ …

What you'll learn
សៀវភៅទ្វីបទី​២របស់ចិន (2014) គឺសរសេរអំពីការកើនឡើងដ៏ច្រើននៃក្រុមជនអន្តោប្រវេសន៍ចិនដែលបានផ្លាស់ប្ដូរទីតាំងទៅទ្វីបអាហ្វ្រិកនៅក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ។ សៀវភៅនេះដែរក៏នឹងបង្ហាញពីដើមកំណើតនៃការធ្វើអន្តោប្រវេសន៍នេះនិងគូសបង្ហាញពីផលប៉ះពាល់យ៉ាងខ្លាំងរបស់វាទៅលើកត្តាសំខាន់ពីរ គឺ ទំនាក់ទំនង ចិន-អាហ្វ្រិក និង ពិភពលោកទាំងមូល ។
Free

Why Nations Fail

32.2 minutes
All Levels

ភាពរុងរឿង និងភាពក្រីក្រនៅក្នុងប្រទេសមួយ គឺមិនអាស្រ័យលើព្រេងសំណាង ឬឬសគល់នៃវប្បធម៌ និងភូមិសាស្ត្រតំបន់នោះទេ ។ តាមការពិត មូលហេតុចម្បង ដែលប្រទេសខ្លះរីកចម្រើនជាងប្រទេសខ្លះ គឺអាស្រ័យលើទម្រង់នៃស្ថាប័នដឹកនាំនោះទេ …

What you'll learn
សៀវភៅ ហេតុអ្វីបានជាប្រជាជាតិមួយដួលរលំ នឹងបកស្រាយជុំវិញសំណួរដែលថា ហេតុអ្វីបានជាសព្វថ្ងៃនេះមានប្រទេសខ្លះជាប់ក្នុងរង្វង់នៃភាពក្រីក្រ ខណៈដែលប្រទេសខ្លះទៀតមានភាពរីកចម្រើន ឬយ៉ាងហោចណាស់ក៏កំពុងឈានទៅរកភាពរីកចម្រើនដែរ ។ សៀវភៅនេះផ្តោតសំខាន់ទៅលើស្ថាប័ននយោបាយ និងសេដ្ឋកិច្ចព្រោះអ្នកនិពន្ធយល់ឃើញថា វាគឺជាស្ថាប័នគន្លឹះសម្រាប់ឈានទៅរកវិបុលភាពរយៈពេលវែង ។
Free

The Wealth of Nations

12.9 minutes
All Levels

ផលិតភាពក្នុងសង្គមមួយរីកចម្រើនជាអតិបរិមា គឺដោយសាររចនាសម្ពន្ធនៃបំណែងចែកកម្លាំងពលកម្មដែលជំរុញឲ្យផ្នែកនីមួយៗកាន់តែមានជំនាញច្បាស់លាស់រៀងៗខ្លួន ។ លទ្ធផលនៃការផលិតបានច្រើនលើសតម្រូវការ ពួកគេអាចយកទៅធ្វើការដោះដូរ ឬកែច្នៃអ្វីថ្មីទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេម្នាក់ៗ ។ វិធីនេះ បានលើកកម្ពស់ដល់ការរីកចម្រើននៃសង្គមដែលជាហេតុផលមួយដែលរដ្ឋាភិបាលគួរតែនៅម្ខាង ហើយអនុញ្ញាតឲ្យវិស័យឯកជនជំរុញប្រទេសជាតិឲ្យមានភាពរីកចម្រើនតាមរយៈជំនួញនៅក្នុងទីផ្សារសេរី …

What you'll learn
សៀវភៅ “ទ្រព្យសម្បត្តិប្រជាជាតិ” គឺមានប្រយោជន៍ខ្លាំងណាស់ក្នុងការសិក្សាអំពីសេដ្ឋកិច្ច និងពិនិត្យមើលយ៉ាងច្បាស់អំពី តើប្រទេសបែបណាដែលគេហៅថាជាប្រទេសអ្នកមានពិតប្រាកដ ។ អាដាម ស្មីត បានយល់ឃើញថា ដោយអនុញ្ញាតឲ្យបុគ្គលឯកជនម្នាក់ៗស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងទីផ្សារសេរីដោយគ្មានការលូកដៃពីរដ្ឋាភិបាល នោះប្រទេសជាតិនឹងមានការរីកចម្រើនជាមិនខាន ។
Free

The Making of Donald Trump

22.1 minutes
Intermediate

លោក  ដូណាល់  ត្រាំ បានចំណាយពេលរាប់សិបឆ្នាំមានវត្តមាននៅក្នុងចំណាប់អារម្មណ៍របស់សាធារណជន និងបានបង្កើតរូបភាពសាធារណយ៉ាងល្អឥតខ្ចោះ ដែលពិតជាខុសគ្នាយ៉ាងឆ្ងាយពីអ្វីដែលជារូបគាត់ពិតប្រាកដ ។ ធាតុពិតរបស់ ដូណាល់ ត្រាំ …

What you'll learn
ការបង្កើតលោក ដូណាល់ត្រាំ (២០១៦) គឺជាសៀវភៅដែលនិយាយឡើងវិញពីរឿងរ៉ាវដែលនៅពីក្រោយបុរសម្នាក់ដែលជាឥស្សរជនសាធារណដែលត្រូវបានរៀបចំកេរ្តិ៍ឈ្មោះឲ្យយ៉ាងស្អាតបាតដើម្បីបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយ ហើយឥឡូវបានឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតជាសាធារណរបស់សហរដ្ឋអាម៉េ -រិក ។ រឿងក្តីរាប់ពាន់ករណីរបស់លោក និងការធ្វើជំនួញលាក់បាំងបានផ្តល់នូវរូបភាពច្បាស់លាស់នៃការបោកបញ្ឆោត និងភាពមិនស្មោះត្រង់ដែលលោក ដូណាល់ ត្រាំ មិនចង់បង្ហាញជាសាធារណៈ ។ ឥឡូវនេះ លើសជាងពេលណាៗទាំងអស់ វាជាការសំខាន់ណាស់ដែលមនុស្សត្រូវស្គាល់ថា ពួកគេកំពុងប្រឈមមុខជាមួយនរណា ។
Free

Audacity of Hope

25 minutes
All Levels

សារៈសំខាន់នៅក្នុងសៀវភៅនេះ គឺជាគុណតម្លៃមូលដ្ឋានដែលជនជាតិអាម៉េរិកបានចែករំលែក ។ គឺមូលដ្ឋានសម្រាប់ទទួលបានយុត្តិធម៌សង្គមកាន់តែច្រើន សេដ្ឋកិច្ចមានការរីកចម្រើន ក៏ដូចជាបង្កើតគោលនយោបាយការបរទេសសម្រាប់សតវត្សរ៍ទី ២១ ។ សំណួរដែលសៀវភៅសង្ខេបនេះបានធ្វើការបកស្រាយមានដូចជា៖ តើសហអាម៉េរិកមានស្ថានភាពបច្ចុប្បន្នយ៉ាងដូចម្ដេច …

What you'll learn
សៀវភៅ ក្តីសង្ឃឹមដ៏មោះមុត គឺសរសេរឡើងដោយផ្អែកទៅលើសុន្ទរកថាដែលលោក បារ៉ាក់ អូបាម៉ា បានថ្លែងនៅក្នុងសន្និបាតរដ្ឋធម្មនុញ្ញមួយក្នុងឆ្នាំ ២០០៤ ហើយវាបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សពេញផ្ទៃប្រទេស ។ មានប្រធានបទជាច្រើននៃយុទ្ធនាការឆ្នាំ ២០០៨ របស់លោក អូបាម៉ា សម្រាប់ប្រជែងយកតំណែងជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ។
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!