Uncategorized

ទឹកដីសម្បូរសម្បត្តិធម្មជាតិ ប៉ុន្តែប្រទេសក្រីក្រ

ទឹកដីសម្បូរសម្បត្តិធម្មជាតិ ប៉ុន្តែប្រទេសក្រីក្រ កងទ័ពមិនខ្លាចស្លាប់ ប៉ុន្តែប្រទេសជាតិទន់ខ្សោយ បាត់បង់ទឹកដីបន្តិចម្តងៗ នោះគឺដោយសារតែមិនទាន់រៀបចំឲ្យមានកម្លាំងពិត ។ អ្វីទៅដែលហៅថាកម្លាំងពិត បានន័យថា មានមនុស្សច្រើន មានអ្នកស្រែចម្ការ មានជាងសាងសង់ ជាងធ្វើឧបករណ៍ប្រើប្រាស់ ឃ្លាំងរាជកាមានប្រាក់បបូរណ៍ មានអាវុធល្អៗ ប្រជារាស្ត្រ ស្ម័គ្រចិត្តបម្រើកងទ័ព នេះហើយទើបហៅថាកម្លាំងពិត ។ ចំពោះមុខ ប្រទេសឈីង អ្វីក៏គ្មាន? មនុស្សតិច ដីតូច ស្រែចម្ការមិនធ្វើ ឃ្លាំងប្រាក់ គ្មានប្រាក់ កងទ័ពគ្មានអាវុធ កាប់ចាក់គ្នាឯង ។ ប្រទេសជាតិដែលខ្លាំងក្លា គឺទាមទារមានច្បាប់ជាមូលដ្ឋាន ។ ច្បាប់ខ្លាំងប្រទេសខ្លាំង បន្ទាប់មក គឺទាមទាកម្លាំងប្រយុទ្ធខ្លាំង លើកទឹកចិត្តដល់ប្រជារាស្ត្រឲ្យតស៊ូកាន់តែខ្លាំង ។ អ្វីទៅដែលហៅថាខ្លាំងក្លាឡើងវិញ? ជួបព្រះអង្គឈ្លាសវៃ គឺខ្លាំង ជួបនឹងព្រះអង្គធម្មតា គឺខ្សោយ ជួបព្រះអង្គអត់បានការ គឺវិនាស នេះហើយ គឺជាមូលហេតុ ។ ច្បាប់ត្រូវដើរមុន ច្បាប់ គឺជាអក្សរ​ តែមនុស្ស គឺជាអ្នកអនុវត្តន៍ ប្រទេសមួយ ប្រសិនបើជាមិនអនុវត្តន៍ច្បាប់ឲ្យបានល្អ គឺគ្មានភាពនឹងនរ មិនអាចប្រមូលកម្លាំងដ៏ខ្លាំងក្លាបានទេ ។

Continue Reading →

តើប្រទេសណាខ្លះ ដែលប្រើបច្ចេកវិទ្យាជាន់ខ្ពស់ មកទប់ស្តាត់ជំងឺ COVID-19?

វិធីសាស្ត្រទប់ទល់នឹងកូវីត ១៩ ភាគមួយ មកទល់នឹងពេលនេះ មានប្រទេសចំនួន ១១៧ហើយ ដែលមានការរាត្បាតវីរុសកូវីដ១៩ ។ តាមប្រទេសនីមួយៗមានវិធានការទប់ស្កាត់ និង ដោះស្រាយបញ្ហាប្លែកៗពីគ្នា អាស្រ័យលើថ្នាក់ដឹកនាំ និង អ្នកជំនាញពាក់ព័ន្ធ។ ថ្ងៃនេះក្រុមការងារ ebook សូមលើកជូន ករណីសិក្សាដ៏គួរឲ្យចាប់អារម្មណ៍ របស់ប្រទេសក្នុងតំបន់អាស៊ី យើង ដែលធ្វើបានល្អមែនទែនក្នុងការទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីត១៩ ដោយប្រើ បច្ចេកវិជ្ជាជាន់ខ្ពស់មកដោះស្រាយបញ្ហាចំពោះមុខ ដែល ជាក្តីកង្វល់របស់មនុស្សទូទាំងសកលលោក។ ប្រទេសដែលយើងនឹងលើកយកមកធ្វើជាឧទាហរណ៍ រួមមាន កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហបុរី និង ថៃ។ នៅក្នុងភាគដំបូងយើងសូមលើកយកប្រទេស កូរ៉េខាងត្បូង និង ថៃ ជាមុនសិនព្រោះ ប្រទេសទាំងពីរ ប្រើលំនាំបច្ចេកវិជ្ជាស្រដៀងគ្នា។ តោះត្រៀមចិត្តអាន និង ចូលសាច់រឿងទាំងអស់គ្នា៖ #ប្រទេសកូរ៉េខាងត្បូង នៅក្នុងរូបភាពទី ១ វាជា Corona Map ដែលកំពុងដាក់ឲ្យដំណើរការអំឡុងពេលមានការរាតត្បាតទ្រង់ទ្រាយធំនៃវីរុសកូវីដ១៩ ក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រុមអ្នកបច្ចេកវិជ្ជា នៅប្រទេសនេះ បានប្រើវិធីសាស្ត្រ ប្រមូលទិន្នន័យពីអ្នកឆ្លងវីរុសកូវីត១៩ និង ប្រើទិន្នន័យឲ្យមានប្រយោជន៍ ហៅថា Bigdata ហើយ បង្ហាញលទ្ធផលលើផែនទីរបៀប Real-time ដើម្បីអាចឲ្យប្រជាជន និង អ្នកទេសចរណ៍ អាចដឹងនិងមានការប្រុងប្រយ័ត្ន ពិសេស បំបាត់អាការៈភ័យខ្លាចដែលគ្មានមូលដ្ឋានព្រោះខ្វះទិន្នន័យ ឬ ពត៌មានដែលគួរឲ្យទុកចិត្តបាន។ តាមរូបភាពគេបានបែងចែកជា ៣ ពណ៌ ៖ ពណ៌បៃតង ចង់បង្ហាញថា អ្នកឆ្លងវីរុសកូវីត១៩ ធ្លាប់ស្ថិតនៅបរិវេណហ្នឹង កាលពី ៤ ទៅ ៩ ថ្ងៃមុន។ ដូច្នេះ ភាគរយដែលអាចឆ្លងពេលដែលអ្នកឆ្លងកាត់ម្តុំហ្នឹងមាន តិចបំផុត។ ពណ៌លឿង ចង់បង្ហាញថា អ្នកឆ្លងវីរុសកូវីត១៩ ធ្លាប់ស្ថិតនៅបរិវេណហ្នឹង កាលពី ១ ទៅ ៤ ថ្ងៃមុន។ ដូច្នេះ ភាគរយដែលអាចឆ្លងពេលដែលអ្នកឆ្លងកាត់ម្តុំហ្នឹង ស្ថិតក្នុងកំរិតមធ្យម។ ពណ៌ក្រហម ចង់បង្ហាញថា...

Continue Reading →

អ្វីដែលខ្មែរមាន

#អ្វីដែលខ្មែរមាន ✍️ ខ្មែរមានវប្បធម៌ចំណាស់ជាងគេនៅអាសុីអាគ្នេយ៍ ✍️ ខ្មែរមានសំណង់ប្រាសាទបុរាណល្អឯកនៅលើពិភពលោក ✍️ ខ្មែរមានសីល្បៈល្អល្អះត្រចាសត្រចង់ ចម្លាក់ផ្កាភ្ញីក្បូរក្បាច់រចនាល្អលើសលុប បរទេសទាំងពួកស្ងើចសរសើរ ✍️ ខ្មែរមានអក្សរសាស្ត្រ ខេមរៈភាសាផ្ទាល់ខ្លួន ✍️ ខ្មែរមានប្រពៃណីក្បួនច្បាប់ត្រឹមត្រូវគួរជាទីមោទនៈ ✍️ ខ្មែរមានពូជអំបូរជាអ្នកចម្បាំង ជាអ្នកប្រាជ្ញ និងជាអ្នកសីល្បៈ ដែលគ្រប់គ្នាមិនអាចក្លែងបន្លំបាន ✍️ ខ្មែរមានគុណធម៌ សីលធម៌ និងសុវជីវធម៌ខ្ពស់តាំងពីដើមរៀងមក ✍️ ខ្មែរមានទឹកដីសុវណ្ណភូមិ អំណោយផលដល់ប្រជាកសិករទូទាំងប្រទេស ខ្ញុំជាខ្មែរ ខ្មែរម្ចាស់អង្គរ និងជាអ្នកបន្តវេនថែរក្សាមរតកវប្បធម៌របស់ខ្មែរ មិនឲ្យគេមកបំភ្លៃកាឡៃ ឬលុបបំបាត់ចោលនោះទេ ។ ស្រលាញ់ខ្មែរជនជាតិខ្មែរ, ដោយក្តីស្រលាញ់ពីក្រុមការងារ eBook Cambodia

Continue Reading →

ការផ្សះផ្សាជាតិ

ការផ្សះផ្សាជាតិ មនុស្សម្នាក់ៗមានសិទ្ធិជ្រើសរើស និងដើរតាមមនុស្សដែលខ្លួនឯងស្រលាញ់ និងពេញចិត្ត ។ មនុស្សមួយនគរខ្មែរបែកខ្ញែករាប់ពាន់ចំណែក ឧទាហរណ៍ជាក់ស្តែង បក្សនយោបាយ ។ បើគិតត្រួសៗមិនក្រោម ២០បក្សនោះទេ ហើយពួកគេនៅតែមានអ្នកគាំទ្រផ្សេងៗគ្នា ដែល មើលទៅវាជាចំណែកតូចៗ ដែលមិនអាចឈានទៅរកការផ្សះផ្សាជាតិបានជាដាច់ខាត ។ ចុះកត្តាអ្វីដែលជំរុញឲ្យជាតិខ្មែរធ្លាក់ដល់ដំណាក់កាលនេះ? អ្វីដែលជា ការសោកសង្រេងរបស់ eBook គឺយុវជនខ្មែរនៅត្រូវបានពួក នយោបាយ បក្សតូចៗជាច្រើនបោកបញ្ឆោត តាមរយៈការសន្យា និងការ សាបព្រោះគំនិតមិនប្រាកដនិយមជាដើម ។ ការណ៍ដែលត្រូវបានគេបំបែកបាន នេះមិនមែនមកពីពួកអ្នកនយោបាយក្មេងៗទាំងនោះឆ្លាតនោះទេ តែមកពីយុវជនខ្មែរយើងខ្វះចំណេះដឹងមូលដ្ឋានក្នុងការត្រិះរិះពិចារណា ។ អ្វីជាចំណេះដឹងមូលដ្ឋានក្នុងការត្រិះរិះពិចារណា? ទី១៖ យុវជនភាគច្រើនជឿតាមគេនិយាយ និងចូលចិត្តសប្បាយជាងការរៀនសូត្រ ។ ចូលចិត្តមើលវីឌីអូកម្សាន្តកំប្លែងឥតប្រយោជន៍ និយាយត្រាប់តាមក្មេងបែកស្លុយ និងពិភាក្សារឿងផឹកសុី និងខារ៉ាអូខេ មិនចូលចិត្តនិយាយរឿងជាតិ ទឹកដី និងរឿងអយុត្តិធម៍ផ្សេងៗក្នុងសង្គមនោះទេ ។ ទី២៖​ យុវជនត្រូវបានគេបំពុល គេបំពុលតាមរយៈការសន្យាចែកអំណាច បុណ្យស័ក្ក និងទទួលបានឥទ្ធិពលអំណាចពីបុគ្គលណាម្នាក់ ។ មនុស្សដែលមានប្រជាប្រិយភាពក្នុងសង្គមរាល់ថ្ងៃត្រូវបានអ្នកមានអំណាចធំៗ កាងនៅពីក្រោយខ្នងដើម្បីឲ្យដើរបន្លប់ និងបំពុលស្ថានការណ៍ផ្សេងៗ ដែលកើតមានឡើងក្នុងសង្គមខ្មែរ ។ ទី៣៖ អ្នកព័ត៌មានច្រើន តែខ្វះវិជ្ជាជីវៈ ។ មកទល់នឹងបច្ចុប្បន្ននេះ ព័ត៌មានឥតប្រយោជន៍ដែលគ្មានជួយអ្វីដល់សង្គមបន្តិចសោះ គេនាំគ្នាចាក់ផ្សាយ និងចែករំលែកបំពុលពេញសង្គមហ្វេសប៊ុក ។ បើ eBook និយាយខុស សាកអូសក្នុង New Feeds ហ្វេសបុករបស់អ្នកមើល តើមិត្តរបស់អ្នកចែករំលែករឿងមានប្រយោជន៍អ្វីខ្លះ រាល់ថ្ងៃហ្នឹង? តាមការស្មានប្រហែលជាមិនក្រោម ៨០%ទេ ដែលយុវជនខ្មែរចែក រំលែក និងមើលវីឌីអូឥតប្រយោជន៍ ។ ទី៤៖ ខ្វះបុគ្គលម្នាក់ ឬក្រុមមួយដែលមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីដឹកនាំយុវជនខ្មែរឲ្យដើរលើមាគា៌ត្រឹមត្រូវ ។ ខ្មែរទូទាំងប្រទេសនិយាយ ស្តាប់គ្នាលែងបាន បែកបាក់មេគំនិត និងចង់ឈ្នះចង់ចាញ់រៀងខ្លួន ។ បរទេសសប្បាយចិត្តណាស់ ពេលឃើញខ្មែរបែកបាក់ដូចសព្វថ្ងៃនេះ ព្រោះពួកគេមានឱកាសសម្រេចរាល់ផែនការផ្សេងៗដែលគេបានគ្រោងទុក ។ និយាយដោយសង្ខេប តាមការសង្កេតមើលស្ថានភាពយុវជន និងពលរដ្ឋខ្មែរបច្ចុប្បន្ន ការផ្សះផ្សាជាតិស្ថិតនៅឆ្ងាយដូចជើងមេឃ ។ ដូច្នេះ តើយើងត្រូវធ្វើដូចម្តេចដើម្បីផ្សះផ្សាជាតិ?​ ពីក្រុមការងារ...

Continue Reading →