មានឆ្ងល់ទេ ថាដូចម្តេចបានជាមនុស្សខ្លះសម្រេចកិច្ចការបានយ៉ាងអស្ចារ្យ ខណៈមនុស្សខ្លះដេកបាក់ទឹកចិត្តទាំងមិនបានប្រឹងប្រែងអ្វីខ្លាំងក្លាបន្តិចសោះ? ពាក្យខ្ជិលជាពាក្យដោះសារ លាក់ទុកក្នុងចិត្ត បិទបាំងភាពអាម៉ាស នៅពេលដែលគាត់បរាជ័យលើកិច្ចការអ្វីមួយ ។ ហេតុអ្វីបានជាគាត់មិនចង់ក្រោកពីដំណេក មិនចង់ចេញទៅធ្វើការ ហេតុអ្វីគាត់ឆាប់នឿយហត់នឹងកិច្ចការដែលគាត់បំពេញរាល់ថ្ងៃ? និយាយឲ្យចំ កិច្ចការរាល់ថ្ងៃ បើមិនប្រឹងដើម្បីប្រាក់ខែ eBook មនុស្ស ១០០នាក់ មានមនុស្សតែ ២នាក់គត់ទៅធ្វើការ ។ ហើយមនុស្ស២នាក់ ដែលទៅបំពេញកិច្ចការនោះនឹងក្លាយជាថៅកែមនុស្ស ៩៨នាក់ផ្សេងទៀត ព្រោះតែគាត់មិនមែនទៅធ្វើការដើម្បីប្រាក់ខែ ប៉ុន្តែជំនួសឲ្យគោលដៅអនាគតរបស់គាត់ ។ មូលហេតុដែលនាំឲ្យមនុស្សខ្ជិល៖ ទី១៖ មនុស្សគ្មានឆន្ទះ គ្មានគោលដៅ គ្មានបំណងប្រាថ្នាក្នុងជីវិត៖ គេរស់មួយថ្ងៃដើម្បីមួយថ្ងៃ ធ្វើការមួយខែ ដើម្បីតែប្រាក់ខែមួយខែ ។ គេបំពេញកិច្ចការឲ្យតែហើយពីដៃ គ្មានចេតនាចង់បានភាពល្អឥតខ្ចោះអ្វីសោះ ។ ការណ៍នេះ បណ្តាលឲ្យគាត់ក្លាយជាជនកម្សោយ គ្មានភាពខ្លាំងក្នុងខ្លួន ខ្វះជំនាញជាក់លាក់ ហើយវាក៏ជាហេតុដែលនាំឲ្យក្រដែរ ។ ទី២៖ គ្មានមហិច្ឆតា៖ មហិច្ឆតាមានអនុភាពខ្លាំងក្លាណាស់ ដែលនាំឲ្យពួកគេអាចសម្រេចភាពជោគជ័យ ឬកិច្ចការដ៏អស្ចារ្យក្នុងលោកនេះ ។ មហិច្ឆតា ក្នុងការជួយដោះស្រាយបញ្ហាមនុស្សជុំវិញដែលកំពុងជួបប្រទះបញ្ហា មហិច្ឆតា ចង់ធ្វើឲ្យប្រទេសមួយ ឬតំបន់មួយរស់នៅមានភាពល្អប្រសើរឡើង ។ មហិច្ឆតាទាំងនេះ មនុស្សមានកាន់តែច្រើន សង្គមកាន់តែរុងរឿង និងរីកចម្រើន ។ ទី៣៖ គ្មានផែនការ៖ កង្វះផែនការ និងការតាំងចិត្ត ជាចំណុចសូន្យដែលនាំមនុស្សឲ្យធ្លាក់ក្នុងភាពខ្ជិលច្រអូស ។ មនុស្សដែលខ្ជិលច្រអូស ជាមនុស្សខ្ជះខ្ជាយ មិនចេះគ្រប់គ្រងពេលវេលា គ្មានទំនួលខុសត្រូវ និងគេចពីបញ្ហា ។ កត្តាទាំងនេះនឹងនាំឲ្យជីវិតគេវិនាស ក្នុងពេលដ៏ខ្លីខាងមុខ ។ ទី ៤៖ គ្មានវត្ថុបំណងក្នុងជីវិត ឬគោលដៅតូចពេក៖ ត្រូវសួរខ្លួនឯងថា រាល់ថ្ងៃនេះ រស់នៅដើម្បីអ្វី? ហេតុអ្វីបានជាមានរូបអ្នក ឬជីវិតអ្នកនៅទីនេះ? តើអ្នកត្រូវធ្វើកិច្ចការអស្ចារ្យដើម្បីមនុស្សគ្រប់គ្នា ឬដើម្បីតែក្រពេះប៉ុនបាតដៃរបស់អ្នក? នៅពេលដែលអ្នកមានគោលដៅតូចពេកនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សខ្ជិល គិតថា បានប៉ុនណេះគ្រប់គ្រាន់ហើយ មិនចាំបាច់ប្រឹងប្រែងឲ្យលំបាកខ្លួនធ្វើអ្វី ។ ក្នុងសង្គមក្រីក្រមួយ ដូចជាកម្ពុជា ទាមទារឲ្យមានមនុស្សដែលមាន គោលបំណងធំ ព្រោះពលរដ្ឋជាច្រើនមិនទទួលបានការអប់រំត្រឹមត្រូវ មានចំនួនច្រើន ហើយជីវិតពួកគេនឹងជួបការលំបាកកាន់តែខ្លាំង បើយុវជនដែលអ្នករៀនសូត្រ...
Continue Reading →