News

តើវៀតណាមដែលមានប្រជាជន ៩៧លាននាក់ ទប់ស្តាត់ជំងឺកូវីដ១៩ដោយរបៀបណា?

នៅពេលដែលពិភពលោកសំឡឹងមើលមកអាស៊ីថាជាឧទាហរណ៍ជោគជ័យក្នុងការដោះស្រាយក្នុងវិបត្តិនៃការផ្ទុះជំងឺកូរ៉ូណា គ្រប់គ្នាផ្តោតការ ចាប់អារម្មណ៍ និងស្ងើចសរសើរទៅលើប្រទេសមួយចំនួនដូចជា កូរ៉េខាងត្បូង តៃវ៉ាន់ និង ហុងកុងជាដើម ។ ប៉ុន្តែមានប្រទេសជាឧទាហរណ៍ជាងគេមួយដែលគ្រប់គ្នា បានមើលរំលងនោះគឺ ប្រទេសវៀតណាម ។ ប្រទេសដែលមានចំនួនប្រជាជនជាង ៩៧លាននាក់មិនមានរបាយការណ៍ណាអំពីករណីមនុស្សស្លាប់ដែលទាក់ទងនឹងជំងឺកូរ៉ូណានោះទេ ហើយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ប្រទេសវៀតណាមមានករណីអ្នកឆ្លងតែចំនួន ៣២៨ករណីតែប៉ុណ្ណោះ ទាំងប្រទេសនេះមានព្រំប្រទល់ជាប់យ៉ាងវែងអន្លាយជាមួយប្រទេសចិន និងមានភ្ញៀវទេសចរណ៍ចិនរាប់លាននាក់ចូលមកទស្សនាប្រទេសនេះជារៀងរាល់ឆ្នាំ ។ អ្វីដែលមនុស្សគ្រប់គ្នាដឹងពីវៀតណាម គឺថាប្រទេសនេះជាប្រទេសដែលមានប្រាក់ចំណូលមធ្យមទាប និងមានប្រពន្ធ័សុខាភិបាលខ្សោយជាងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ។ ការពិតមួយដែលរកឃើញដោយធនាគារ ពិភពលោកគឺថាក្នុងចំណោមប្រជាជន ១ម៉ឺននាក់មានវេជ្ជបណ្ឌិត៨នាក់តែប៉ុណ្ណោះ មានន័យថាចំនួននេះគឺតិចជាងដល់ទៅពាក់កណ្តាលបើប្រៀបជាមួយប្រទេសកូរ៉េខាងត្បូង ។ បន្ទាប់ពីរយៈពេល ៣សប្តាហ៍នៃការបិទទ្វារទូទាំងពិភពលោក វៀតណាមបានអនុវត្តច្បាប់ដាក់មនុស្សឲ្យនៅឃ្លាតពីគ្នា គឺនៅចុងខែមេសា ឆ្នាំ​២០២០ ។ ក្រោយមកពុំមានរបាយការណ៍ណារាយការណ៍អំពីករណីឆ្លងថ្មីកើតឡើងក្នុងពេលច្រើនជាង ៤០ថ្ងៃ ។ អាជីវកម្ម និងសាលារៀនបានបើកសារជាថ្មី និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រទេសនេះបានត្រលប់មកជាប្រក្រតីឡើងវិញ ។ សម្រាប់អ្នកឃ្លាំមើល ពួកគេគិតថាមន្ត្រីរាជការបស់វៀតណាមធ្វើការបានត្រឹមត្រូវល្អលើសពីការពិតពេកហើយ ។ ប៉ុន្តែតាមរយៈលោក គុយ ថ្វេត (Guy Thwaites) ដែលជាវេជ្ជបណ្ឌិតមួយរូបដែលត្រូវបញ្ជូនដោយរដ្ឋាភិបាលប្រទេសវៀតណាមឲ្យធ្វើការព្យាបាលថែទាំអ្នកជំងឺ កូវីដ-១៩ បានមាន ប្រសាសន៍ថា៖ “តួលេខនេះគឺពិតជាត្រឹមត្រូវតាមរបាយការណ៍ប្រាកដមែន” ។ លោក ថ្វេត ដែលជាប្រធានអ្នកសិក្សាស្រាវជ្រាវផ្នែកសុខាភិបាលរបស់សាកលវិទ្យាល័យ Oxford ប្រចាំនៅទីក្រុងហូជីមិញ បានបន្តទៀតថា៖ “ខ្ញុំដើរទៅកន្លែងអ្នកជំងឺរាល់ថ្ងៃ ខ្ញុំដឹងចំនួនករណី ខ្ញុំក៏ដឹងដែរថាពិតជាគ្មានករណីអ្នកស្លាប់មែន” ។ គាត់បន្ថែមថា “ប្រសិនបើអ្នកឆ្លងពីសមាគមន៍ដែលមិនមានការគ្រប់គ្រងត្រឹមត្រូវ និងមិនបានរាយការណ៍នោះ ចឹងយើងឃើញករណីទាំងនេះនៅមន្ទីរពេទ្យរបស់យើង មនុស្សដែលឈឺក្នុងទ្រូងប្រហែលជាកំណត់អាការៈមិនបាននោះ ករណីនេះមិនអាចកើតឡើងជាដាច់ខាត” ។ ដូច្នេះ តើវៀតណាមអាចទប់ទល់នឹងភាពវឹកវររបស់ពិភពលោក និងគេចផុតពីចង្កូមគ្រោះថ្នាក់នៃជំងឺនេះបានដោយរបៀបណាទៅ? ចម្លើយគឺថា តាមរយៈអ្នកជំនាញផ្នែកសុខភាពសាធារណបានឲ្យដឹងថា “ការណ៍នេះបូករួមជាមួយកត្តាផ្សំគ្នាជាច្រើន ចាប់តាំងពីចំណាត់ការរបស់រាជរដ្ឋាភិបាល ការចាត់វិធានការណ៍បានលឿនទាន់ពេលវេលា ដើម្បីការពារការរីករាលដាល រហូតទៅដល់ពិនិត្យលើការប្រាស្រ័យទាក់ទងគ្នា ព្រមទាំងការដាក់បង្ខាំង និងទំនាក់ទំនងសាធារណដ៏មានប្រសិទ្ធភាព ។ ចំណាត់ការរហ័ស ប្រទេសវៀតណាមបានរៀបចំខ្លួនសម្រាប់ការផ្ទុះវីរុសនេះប៉ុន្មានសប្តាហ៍មុនពេលដែលករណីទីមួយបានកើតឡើង ។ នៅពេលនោះដែរ អាជ្ញាធរចិន និងអង្គការសុខភាពពិភពលោក ទាំងពីរនាក់នេះនៅរក្សាជំហអះអាងថា “មិនមានភស្តុតាងច្បាស់លាស់ណាមួយ ដែលបញ្ជាក់ថាជំងឺនេះអាចឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ” ។ ប៉ុន្តែវៀតណាមមិនទុកឲ្យឱកាសកើតមានឡើងចំពោះខ្លួននោះឡើយ ។ លោក...

Continue Reading →

ករណីស្លាប់របស់លោកចច ហ្វ្លយ (George Floyd)៖ ការប៉ះទង្គិចគ្នានៅទូទាំងសហរដ្ឋអាមេរិកនៅពេលដែលក្រុមអ្នកតវ៉ាទាមទាររកយុត្តិធម៌

ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយប៉ូលីសនៅតាមទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិកជុំវិញការសម្លាប់បុរសជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកម្នាក់របស់សមត្ថកិច្ចក្នុងទីក្រុងមីនីអាប៉ូលីស (Minneapolis) ដែលជនរងគ្រោះគ្មានអាវុធតស៊ូនៅក្នុងដៃទាល់តែសោះ ។ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសេតវិមានដែលត្រូវបានគេបិទ (lockdown) មួយរយៈខ្លីកាលពីថ្ងៃសុក្រដើម្បីទាមទាររកយុត្តិធម៌លើការស្លាប់របស់លោកចច ហ្ល្វយ (George Floyd) ។ បាតុកម្មបានកើតឡើងនៅរដ្ឋមីនីសូតា នៅទីក្រុងញូវយ៉ក និងនៅកាលីហ្វ័រញ៉ា ។ អតីតមន្ត្រីប៉ូលីសម្នាក់ប្រចាំនៅទីក្រុងមីនីអាប៉ូលីស (Minneapolis) ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្មលើការស្លាប់របស់លោក ហ្វ្លយ នៅក្នុងពេលប្រតិបត្ដិការការងារ ។ លោកដេរិក ឆោវិន (Derek Chauvin) ដែលជាប៉ូលីសជនជាតិស្បែកសត្រូវបានឃើញនៅក្នុងវីឌីអូដោយគាត់បានយកជង្គង់ច្រត់ពីលើកញ្ចឹងករបស់លោក ហ្វ្លយ ដែលមានអាយុ ៤៦ ឆ្នាំកាលពីថ្ងៃច័ន្ទ ។ ចាប់តាំងពីពេលនោះមក គាត់ និងប៉ូលីសបីនាក់ផ្សេងទៀតត្រូវបានបញ្ឈប់ពីតួរនាទី ។ លោកឆោវិន (Chauvin) មានអាយុ៤៤ ឆ្នាំនឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការនៅក្រុងមីនីអាប៉ូលីស (Minneapolis) ជាលើកដំបូងនៅថ្ងៃច័ន្ទ ។ លោកប្រធានាធិបតីដូណាល់ ត្រាំបានប្រតិកម្មទៅលើករណីនេះថា វាជារឿងដ៏អាក្រក់បំផុត ហើយគាត់បាននិយាយទៀតថា គាត់បាននិយាយជាមួយគ្រួសាររបស់ហ្វ្លយ ដែលគាត់បានលើកឡើងថា ពួកគេជា “មនុស្សដែលគួរឲ្យអាណិតបំផុត” ។ តើមានអ្វីកើតឡើងក្នុងពេលផ្ទុះការតវ៉ា? នៅល្ងាចថ្ងៃសុក្រ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅជិតសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បានកាន់គ្រវីរូបថតរបស់លោក ហ្វ្លយ និងបានស្រែកថា “ខ្ញុំមិនអាចដកដង្ហើមបានទេ” ដោយនិយាយពាក្យចុងក្រោយរបស់គាត់ និងពាក្យរបស់អ៊ីរិក ហ្កានើ (Eric Garner) ជាបុរសស្បែកខ្មៅម្នាក់ដែលបានស្លាប់បន្ទាប់ពីត្រូវបានប៉ូលីសក្រៀកកជាប់នៅក្រុងញូវយ៉កក្នុងឆ្នាំ ២០១៤ ។ សេតវិមានត្រូវបានបិទទ្វារជាបណ្តោះអាសន្នជាមួយនឹងសេវាកម្មសម្ងាត់អាមេរិកាំង (US Secret Service) ដោយត្រូវបិទទ្វារចេញ ចូលទាំងអស់ ។ បម្រាមគោចរត្រូវបានបញ្ជាឲ្យអនុវត្តនៅក្នុងទីក្រុងភ្លោះ Minneapolis-Saint Paul ចាប់ពីម៉ោង ២០:០០ ដល់ ០៦:០០ ល្ងាចទាំងថ្ងៃសុក្រ និងថ្ងៃសៅរ៍ ។ ប៉ុន្តែការប្រមូលផ្ដុំគ្នានៅតែបន្តមានពីសំណាក់ក្រុមអ្នកតវ៉ាដែលត្រូវបានគេរាយការណ៍ បន្ទាប់ពីបម្រាមគោចរត្រូវបានដាក់ចូលជាធរមានហើយក៏ដោយ  ហើយអគារ និងយានយន្តមួយចំនួនត្រូវបានដុតបំផ្លាញ ។ មានការប៉ះទង្គិចគ្នាដោយអំពើហឹង្សារវាងក្រុមបាតុករជាមួយនឹងប៉ូលីសនៅក្នុងទីក្រុងមួយចំនួនរួមមាន ទីក្រុងញូវយ៉ក ឡូសអេនជឺលេស ឈីកាហ្គោ ឌែនវ័រ ហ៊ូស្តុន ល្វីសវីល ហ្វិននិក្ស កូឡំបឺស និងមេមេមភីស...

Continue Reading →

ជំងឺកូរ៉ូណាបង្កើត “សង្គ្រាមត្រជាក់ថ្មី” ខណៈពេលទំនាក់ទំនងអាម៉េរិក និងចិនធ្លាក់ចុះដល់ចំណុចទាបមួយដែលមិនធ្លាប់មានរាប់ទស្សវត្សរ៍មកហើយ

ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសចំណាត់ការថ្មីចំពោះប្រទេសចិន ហើយក្នុងនោះរួមមានការ “ផ្តាច់” ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក ។ ខ្ញុំជួបជាមួយអ្នកទាំងអស់គ្នានៅថ្ងៃនេះ គឺដើម្បីថ្លែងអំពីទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន ព្រម ទាំងចំណាត់ការថ្មីមួយចំនួនដើម្បីការពារសន្តិសុខ និងវិបុលភាពរបស់ប្រជាជនអាមេរិក ។ ចិន គឺជាប្រទេសដែលគ្រប់គ្នាដឹងថាជាប្រទេសដែលគ្មានមនុស្សធម៌នោះទេ ។ អស់រយៈពេលរាប់សិបឆ្នាំមកហើយដែលចិនបោកប្រាស់សហរដ្ឋអាមេរិក មិនដែលមានប្រទេសណាហ៊ានធ្វើដាក់យើងដូចប្រទេសនេះពីមុនមកទេ ។ ទឹកប្រាក់រាប់រយលានដុល្លារត្រូវចាយចោលទទេរទៅលើកិច្ចការជាមួយចិន ជាពិសេសនៅអំឡុងឆ្នាំដឹកនាំរបស់ប្រធានាធិបតីអាណត្តិមុន ។ ចិនបានលុកលុយរោងចក្រ កាត់បន្ថយការងារ លូកដៃចូលក្នុងវិស័យឧស្សាហកម្ម និងលួចយកសម្បត្តិជាកម្មសិទ្ធបញ្ញារបស់អាមេរិក ព្រមទាំងរំលោភលើការប្តេជ្ញាចិត្តរបស់ពួកគេ រួមទាំងអង្គការពាណិជ្ជកម្មពិភពលោកទៀតផង ។ ពួកចិននេះធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ និងចាត់ទុកខ្លួនឯងថាជាប្រទេសកំពុងអភិវឌ្ឍដើម្បីទាញយកប្រយោជន៍ពីបណ្តាប្រទេសជាច្រើន រួមទាំងពីសហរដ្ឋអាមេរិកផងដែរ ។ តែយ៉ាងណាក៏ដោយ ខ្ញុំមិនអាចបន្ទោសតែចិនម្នាក់ឯងនោះទេ ។ ពួកគេអាចរួចខ្លួនមកបាន គឺដោយសារកំសោយរបស់អ្នកនយោបានអាណត្តិមុន ពិសេសគឺអតីតប្រធានាធិបតីមុននេះតែម្តង ។ តែអ្វីដែលខ្ញុំធ្វើខុសពីការដឹកនាំមុនៗ នោះគឺ ក្នុងអាណត្តិខ្ញុំនេះ ខ្ញុំប្រើវិធីចរចារ និងទាមទារយកសុចរិតភាពជាកិច្ចការដែលយើងហៅថាការឆ្លើយតបដោយស្មើរភាព និង ដោយមានទៅមានមក ។ ប្រទេសចិនបានប្រកាសខ្លួនដោយឯងៗថាជាម្ចាស់លើទឹកដីតំបន់មហាសមុទ្រប៉ាស៊ីហ្វិក គំរាមកំហែងលើសិទ្ធិសេរីភាព លើការធ្វើនាវាចរ និង ពាណិជ្ជកម្មពិភភពលោក ។ ហើយពួកគេបានរំលោភពាក្យសន្យារបស់ខ្លួនចំពោះពិភពលោកក្នុងការធានាស្វ័យភាពរដ្ឋាភិបាល ហុង កុង ។ សហរដ្ឋអាមេរិកចង់បង្កើតចំណងមិត្តភាពដោយបើកចំហ និងរឹងមាំជាមួយចិន ប៉ុន្តែដើម្បីសម្រេចទំនាក់ទំនងនេះបានវាទាមទារ លះបង់ប្រយោជន៍ជាតិធំធេងពេកហើយ ។ រដ្ឋាភិបាលចិននៅតែបន្តរំលោភកិច្ចសន្យាដែលបានធ្វើជាមួយអាមេរិកម្តងហើយម្តងទៀត និងធ្វើដូចគ្នាទៅកាន់បណ្តាប្រទេសជាច្រើនទៀតក្នុងលោកផងដែរ ។ ការពិតដ៏ច្បាស់ក្រឡេតនេះ មិនអាចមើលរំលង ឬទុកចោលយូរបានជាដាច់ខាត ។ ពិភពលោកពេលនេះកំពុងតែទទួលរងទុក្ខដែលជាលទ្ធផលនៃអំពើទុច្ចរិតរបស់រដ្ឋាភិបាលប្រទេសចិន ។ ចិនបានលាក់បាំងបទឧក្រិដ្ឋជុំវិញករណីដែលអនុញាតិឲ្យមេរោគនៅក្នុងទីក្រុង វូហាន ចំលងទៅដល់មនុស្សទូទាំងពិភពលោក បណ្តោយឲ្យអាសន្នរោគដ៏កាចសាហាវនេះឆក់យកអាយុជីវិត របស់ប្រជាជនអាមេរិកច្រើនជាង ១០ម៉ឺននាក់  និងច្រើនជាង ១លាននាក់នៅទូទាំងពិភពលោក ។ មន្ត្រីរបស់រដ្ឋាភិបាលចិនមិនអើពើ និងកាតព្វកិច្ចដែលត្រូវរាយការណ៍ជូនអង្គការសុខភាពពិភពលោក និងបានគំរាមដល់អង្គការសុខភាពពិភពលោកឲ្យបំភាន់ភ្នែកពិភពលោកនៅពេលដែលវីរុសនេះត្រូវបានរកឃើញដោយអាជ្ញាធរចិន ។ អាយុជីវិតមុស្សរាប់មិនអស់ត្រូវបានឆក់យក និងសេដ្ឋកិច្ចសំខាន់ៗត្រូវរងក្តីវិនាសពាសពេញពិភពលោក ។ ពួកចិននេះធានាយ៉ាងដាច់អហង្ការប្រឆាំងនឹងខ្ញុំ សម្រាប់ការដែលខ្ញុំធ្វើការហាមឃាត់ចិនតាំងពីចំណុចចាប់ផ្តើម តែខ្ញុំនៅតែធ្វើវា ដើម្បីធានាថាទង្វើនេះត្រឹមត្រូវ ១០០% ។ ប្រទេសចិនគ្រប់គ្រងទាំងស្រុងទៅលើអង្គការសុខភាពពិភពលោកដោយគ្រាន់តែឲ្យលុយចំនួន ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ បើប្រៀបជាមួយអ្វីដែលសហរដ្ឋអាមេរិកបានចំណាយសរុបទៅប្រហែល ៤៥០លានដុល្លារអាមេរិក...

Continue Reading →

លោក ដូណាល់ត្រាំ បានគម្រាមកំហែង WHO និង​រិះគន់ច្បាប់សន្តិសុខជាតិរបស់ប្រទេសចិន

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈថា៖ “សហរដ្ឋអាម៉េរិកនឹងផ្តាច់ ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក WHO” ។ លោកដូណាល់ ត្រាំ បានរិះគន់ទៅលើអង្គការសុខភាពពិភពលោកចំពោះចំណាត់ការរបស់ពួកគេទៅនឹងការរីករាលដាលនៃវីរុសកូរ៉ូណា ព្រមទាំងបន្ថែមទៀតនឹងបង្វែរមូលនិធីរបស់សហរដ្ឋអាម៉េរិកទៅឲ្យស្ថាប័នសុខភាពសាធារណៈផ្សេងទៀតដែលកំពុងត្រូវការជំនួយ ។ រាយការណ៍ដោយ Lauren Egan ទីក្រុងវ៉ាស៊ីងតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃសុក្រនេះថា៖ “សហរដ្ឋអាម៉េរិកនឹងផ្តាច់ទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការសុខភាពពិភពលោក ដោយសារតែការឆ្លើយតបរបស់អង្គការនេះទៅនឹងជំងឺអាសន្តរោគកូរ៉ូណាកន្លងមក” ។ លោក ដូណាល់ ត្រាំ ថ្លែងថា៖ [“ដោយសារពួកគេមិនព្រមធ្វើកំណែរទម្រង់ដែលជាកិច្ចការចាំបាច់ និងដែលបានដាក់ស្នើដោយរដ្ឋាភិបាលនោះ យើងនៅថ្ងៃនេះនឹងផ្តាច់ទំនាក់ទំនងជាមួយនឹងអង្គការសុខភាពពិភពលោក និង បង្វែរមូលនិធិទៅឲ្យអង្គកាផ្សេងទៀត និងភ្នាក់ងារបម្រើសេវាសុខភាពសាធារណៈដែលត្រូវការជំនួយបន្ទាន់ជំនួសវិញ”​ ។​ លោកក៏បានបន្តទៀតថា៖ “ពិភពលោកទាំងមូលត្រូវការចម្លើយបំភ្លឺពីប្រទេសចិនអំពីករណីឆ្លងរីរុសនេះ ។ យើងចាំបាច់ត្រូវធ្វើកិច្ចការនេះប្រកបដោយតម្លាភាព”] ។ កាលពីមួយខែមុន លោកដូណាល់ត្រាំបានប្រកាសថា៖​​ “សហរដ្ឋអាម៉េរិកបាននិងកំពុងតែផ្អាកការផ្តល់មូលនិធិឲ្យអង្គការសុខភាពពិភពលោក សម្រាប់ចេតនាមិនព្រមបង្ហាញលទ្ធផលនៃការត្រួតពិនិត្យទៅលើចំណាត់ការបឋមទៅនឹងការផ្ទុះវីរុសកូរ៉ូណានេះ” ។ ការណ៍នេះនៅតែមិនទាន់ច្បាស់នៅឡើយថា​​ តើ លោក ដូណាល់ ត្រាំ បានរៀបចំផែនការសម្រាប់ការបង្កកមូលនិធិនេះដោយរបៀបណានោះទេ?​​​​​​​ ក៏ព្រោះតែចំនួនមូលនិធិមួយភាគធំ គឺត្រូវសម្រេចដោយសភាតែប៉ុណ្ណោះ ។ តាមច្បាប់ប្រធានាធិបតី គ្មានអំណាចអ្វីដើម្បីបង្វែរមូលនិធិរបស់សភាតែម្នាក់ឯងបាននោះទេ ។ អ្នកនាំពាក្យ ណាន់ស៊ី ពេឡូស៊ី ( Nancy Pelosi, D-Calif) បានហៅការគំរាមកាត់ផ្តាច់មូលនិធិពីអង្គការខុសភាពពិភពលោកដែលលោក ត្រាំបានថ្លែងក្នុងខែមេសានេះថា “ជាសេចក្តីសម្រេចដែលគ្រោះថ្នាក់ និងខុសពីផ្លូវច្បាប់” ។ លោក ដូណាល់ ត្រាំ ក៏បានវាយប្រហារដោយសម្តីម្តងហើយម្តងទៀតទៅកាន់អង្គការសុខភាពពិភពលោកសម្រាប់ចំណាត់ការទៅនឹងមេរោគកូរ៉ូណា និងបានចោទប្រកាន់ថាអង្គការនេះថា “ឈរនៅខាងចិន” ទៀតផង ។ លោកត្រាំ បានថ្លែងប្រាប់កាលពីថ្ងៃសុក្រថា៖ “ប្រទេសចិនគ្រប់គ្រងទាំងស្រុងទៅលើអង្គការសុខភាពពិភពលោកដោយគ្រាន់តែឲ្យលុយចំនួន ៤០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ បើប្រៀបជាមួយអ្វីដែលសហរដ្ឋអាម៉េរិបានចំណាយសរុបទៅប្រហែល ៤៥០លានដុល្លារអាម៉េរិកឯណោះក្នុងមួយឆ្នាំ” ។ ការបរិច្ចាកប្រចាំឆ្នាំរបស់សហរដ្ឋអាម៉េរិកសម្រាប់អង្គការសុខភាពពិភពលោកកាលពីឆ្នាំទៅគិតទៅប្រហែលជា​១៥ភាគរយនៃថវិកាសរុបរបស់ភ្នាក់ងារផ្តល់ជំនួយមួយនេះ ។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ក៏បានរិះគន់ផងដែរទៅកាន់មន្ត្រីជនជាតិចិនមួយចំនួនថា “បានប្រងើយកន្តើយនឹងកាតព្វកិច្ចរបស់ខ្លួនក្នុងការរាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោក ព្រមទាំងបានដាក់សម្ពាធដល់អង្គការសុខភាពពិភពលលោកឲ្យបំភាន់ភ្នែកពិភពលោកនៅពេលដែលវីរុសនេះត្រូវបានរកឃើញមុនដំបូងគេដោយអាជ្ញាធរចិន” ។ អង្គការសុខភាពពិភពលោក គ្មានអំណាចអ្វីនឹងបង្ខំរដ្ឋាភិបាលបរទេសណាមួយឲ្យបង្ហាញព័ត៌ស្តីពីសុខភាពដែលជាព័ត៌មានសម្ងាត់ ឬបើកទ្វារឲ្យគេចូលក្នុងមន្ទីពេទ្យ និងមន្តីពិសោធរបស់ប្រទេសគេឡើយ” ។...

Continue Reading →

ជំពូក៤៖ ភាពសឹករេចរិលនៃជីវិត

មនុស្សមិនយល់ពីអព្ភូតហេតុនៃធម្មជាតិ មនុស្សចំណាយពេលវេលាជាមួយមនុស្សរហូតភ្លេចគិតពីធម្មជាតិ មនុស្សយល់ថាធម្មជាតិមិនសំខាន់ទាល់តែសោះ ។ រថភ្លើងដែលផ្ទុកពូជមនុស្សរាប់សិបកោត លាននាក់ កំពុងតែធ្វើដំណើរទៅរកទីបំផុតនៃភពផែនដីជ្រោះជ្រៅដែលងងឹតសូន្យសុងនៅទីខាងមុខ មនុស្សមើលមិនឃើញឡើយ ។ មនុស្សកំពុងតែច្រៀងរាំ សើចសប្បាយ ហ៊ោកញ្ជ្រៀវ កើតទុក្ខ​មិន សុខចិត្ត លោភលន់ កាប់សម្លាប់គ្នា នៅលើរថភ្លើងនៃជីវិត ដែលគេមិនអាចទៅឃាត់ឃាំងល្បឿននៃរថភ្លើងនោះបានទេ  ប្រដូចទៅនឹងទឹកស្ទឹងនារដូវវស្សាហូរត្របាញ់ធ្លាក់ចុះទៅក្រោម ហ៊ុមព័ន្ធសងខាងដោយជួរភ្នំ និងព្រៃឈើដ៏ក្រាស់ឃ្មឹកសម្លឹងចុះទៅក្រោម មិនដឹងទីកន្លែងណា ដែលជាគោលដៅចុងក្រោយនៃលំហូរនេះឡើយ ។ ហើយមនុស្សលោកមិនបានយកចិត្តទុកដាក់នឹងដំណើរមួយនេះទាល់តែសោះ ។ គ្មានមនុស្សលោកណាម្នាក់ គេចផុតពីដំណើរលើរថភ្លើងជីវិតនេះបានទេ  គ្រប់ជាតិសាសន៍  គ្រប់ប្រទេស  គ្រប់ពូជអម្បូរសុទ្ធតែធ្វើដំណើរទៅរកសេចក្តីស្លាប់នៅទីបំផុត ។ រាងកាយចាស់ទ្រុឌទ្រោមមានតែស្នាមជ្រៀវជ្រួញ ខ្លួនប្រាណដេកសន្លប់ស្តូកស្តឹង លើគ្រែដែលអ្នកធ្លាប់គេងសុខស្រួលតាំងពីក្មេង នាទីចុងក្រោយនៃជីវិតក៏ខិតជិតមកដល់ ដូចនឹងស្ថានភាពនៃទូកដែលអណ្តែតលើផ្ទៃទន្លេអស់មកជាច្រើនខែឆ្នាំ មិនយូរឡើយ ទឹកដែលជ្រាបចូលក្នុងទូកយ៉ាងសន្សឹមៗនោះ វានឹងមកពន្លិចទូកឲ្យលិចសូន្យសុងរកស្រមោលពុំឃើញឥលូវនេះហើយ ។ ភាពសឹករេចរឹលនៃជីវិត មិនមានសំឡេងរោទ៍ប្រាប់ជាសញ្ញាឲ្យអ្នកដឹងថា “ណែ៎ផ្លូវជីវិត ដែលអ្នកកំពុងតែដើរសប្បាយនេះជិតផុតរលត់ហើយ ម៉្ដេចឡើយអ្នកនៅតែព្រងើយកណ្តើយនឹងជីវិត”? មនុស្សលោកជាប់កម្មនឹងជីវិតរហូតដល់ដង្ហើមចុងក្រោយ ភាព ស្រស់ស្អាតក្មេងខ្ចីដែលអ្នកស្រលាញ់ងប់ងល់ ទោះបីអ្នកខំប្រឹងកែកុន លាបក្រែមម្សៅ ផាត់មុខយ៉ាងណាក៏ដោយចុះ រូបសម្ផស្សចុងក្រោយនៃជីវិត អ្នកមិនអាចលាក់បាំងបានឡើយ ដូចជាគេព្យាយាមយកក្រដាសមកខ្ចប់រងើកភ្លើង ផ្សែងនឹងអណ្តាតភ្លើងនឹងឆេះហុយត្រលូមក្នុងរយៈដ៏ខ្លីជាមិនខាន ។ អ្នកត្រូវតែប្រឈមមុខ នឹងការវិលត្រឡប់ថយក្រោយនេះ ផែនដីដ៏ធំល្វឹងល្វើយ ដែលផ្ទុកចំណុះពូជមនុស្សរាប់សិបលានកោតនាក់ ពេលនេះកំពុងរង់ចាំវត្តមាននៃដង្ហើមចុងក្រោយរបស់អ្នក ដោយឥតតក់ក្រហល់ឡើយ ។ មនុស្សលោកភ្ញាក់ពីព្រលឹមក្រោកឡើងចេញមកធ្វើការងារចិញ្ចឹម ជីវិតដោះស្រាយបញ្ហារាប់រយជំពូក មិនចេះចប់មិនចេះហើយ ថាមពលក្នុងខ្លួនអ្នកចាប់ផ្តើមខ្សោះ ហើយម៉ាស៊ីនដែលឆេះពេញមួយថ្ងៃចាប់ផ្តើមខ្សោយចលនាប្រាប់ជាសញ្ញាឲ្យអ្នកដឹងថា វេលាពេញមួយថ្ងៃនេះ អ្នកមិនអាចបន្តបើកភ្នែកធ្វើការទៀតបានឡើយ ។ “អ្នកត្រូវទម្លាក់កិច្ចការចុះ ហើយដើរសំដៅទៅរកគ្រែ  ដេក” ។ ជីវិតវាដូចជាគ្មានអ្វីគួរឲ្យចាប់អាម្មណ៍ទាល់តែសោះ ក្រៅពីទង្វើដដែលៗដូច្នេះរាល់ថ្ងៃ រហូតដល់ដង្ហើមចុងក្រោយ ។ តើហេតុផលអស្ចារ្យអ្វីណ៎ ដែលបណ្តាលចិត្តព្រៃផ្សៃរបស់អ្នក ឲ្យកាប់សម្លាប់គ្នាដើម្បីបំពេញតណ្ហា ដែលទីបំផុត គ្មានសេសសល់អ្វីទាល់តែសោះ? ចក្កវាឡសម្លឹងមើលទង្វើល្ងង់ខ្លៅរបស់មនុស្សលោក ហើយសើច ចំអកឲ្យអ្វីដែលមនុស្សលោកយល់ថាអស្ចារ្យ  ។  ប្រសិនបើអ្នកដកឃ្លាតែបន្តិច បិទភ្នែក បិទត្រចៀក ស្តាប់ខ្យល់ដង្ហើមចេញចូល នោះកំហឹងខឹងក្រោធ ភាពមានះចង់ឈ្នះចង់ចាញ់ របស់អ្នកប្រហែលជាថមថយស្រកស្រុតចុះខ្លះជាមិនខាន ។ ហេតុអ្វីចិត្តមនុស្សស្រាលម៉្លេះ? ហេតុអ្វីពាក្យសម្តីខ្លះធ្វើឲ្យគេពុះកញ្ជ្រោល ទប់កំហឹងមិនជាប់?...

Continue Reading →

តើកន្លែងណាជាដើមកំណើតនៃជំងឺអាសន្នរោគ SARS ឬ COVID-19?

សាន់ដារប៊ែន (Sundarbans) ជាព្រៃកោងកាងដ៏ធំមួយនៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌាដែលត្រូវបានទុកចោលដោយអធិរាជម៉ុងហ្គោលព្រោះបានមើលឃើញថា វាជាតំបន់គ្រោះថ្នាក់ និង ជាដែនដីបីសាច ។  វាគឺជាការពិត ព្រោះចាប់តាំងពីពេលនោះមក តំបន់នោះបានកាន់កាប់ដោយមេរោគអាសន្នរោគដែលបង្កើតបានជាសត្វល្អិតតូចៗ ដូចជាសត្វចៃដែលហៅថាជា ដង្កូវទឹក (Copepod) ជាដើម ។ ប៉ុន្តែប្រហែលក្នុងឆ្នាំ ១៧៦០ ក្រុមហ៊ុនឥណ្ឌាបូព៌ា (East India Company) បានឈូសឆាយតំបន់នោះដោយបានកាប់ឆ្កាព្រៃដើម្បីយកដីមកដាំស្រូវ ។ នៅចុងសតវត្សទី១៩ មនុស្សបានកាន់កាប់ ៩០ ភាគរយនៃតំបន់សាន់ដារប៊ែន (Sundarbans) នោះ ។ ហើយពួកគេបានធ្វើការ និងយកទឹកដែលពពេញទៅដោយមេរោគនោះមកងូតដោយមិនមានការព្រួយបារម្ភអ្វីបន្តិចសោះ ។ ការបន្តពង្រីកវិសាលភាពដ៏ធំធេងនេះបានធ្វើឲ្យបាក់តេរីអាសន្នរោគអាចបន្សាំខ្លួនទៅនឹងរាងកាយមនុស្ស និងធ្វើឲ្យសារពាង្គយើងបានក្លាយជាជំរកថ្មីរបស់ពួកវា ។  យូរៗទៅ បាក់តេរីទាំងនោះបានវិវត្តទៅជា “កន្ទុយ” តូចៗដែលអាចឲ្យវាផ្គុំគ្នាបង្កើតបានជាស្បែកស្អិតស្ដើងរស់នៅក្នុងពោះវៀនរបស់យើង ។ យើងបានឃើញករណីនេះកើតឡើងម្តងទៀតក្នុងឆ្នាំ ២០០៣ ដោយ មានការរីករាលដាលនៃជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរមួយដែលហៅថា សា (SARS)  នៅពេលវីរុសនៅលើខ្លួនសត្វប្រចៀវបានចាប់ផ្ដើមបន្សាំខ្លួនទៅនឹងសារពាង្គកាយរបស់មនុស្សនៅក្នុង “ផ្សារសើម (Wet Market)” នៅខេត្តក្វាងចូវនៃប្រទេសចិន ។ អ្នកលក់នៅផ្សារមួយនេះមានលក់សត្វរស់ជាច្រើនប្រភេទដូចជា អណ្តើក ពស់ និងសត្វប្រចៀវ ។ វីរុសដែលបង្កឲ្យមានជំងឺ SARS ជាក់ស្ដែងបានកើតចេញពីវីរុសសត្វប្រចៀវត្រនាប់ជើងសេះ (Horseshoe Bat Virus) ដែលជាធម្មតាវាមិនអាចបង្កអន្តរាយដល់មនុស្ស និង សត្វបានទេ ។ ប៉ុន្តែ ដោយសារក្នុងផ្សារនេះមានលក់សត្វព្រៃជាច្រើននៅកន្លែងតែមួយដែលមានទីធ្លាតូចចង្អៀត មេរោគនេះបានឆ្លងជាបន្តបន្ទាប់ទៅសត្វផ្សេងទៀត ហើយបន្តរហូតដល់មនុស្ស ។ ដូច្នេះ យើងបានដឹងពីការផ្ទុះឡើងនៃមេរោគនេះយ៉ាងដូចម្តេចហើយ ។  នៅជំពូកបន្ទាប់ យើងនឹងបានដឹងពីរបៀបនៃការផ្ទុះឡើងនៃជំងឺនេះ ដែលមានការរីករាលដាលពាស់ពេញពិភពលោក ។  ដើម្បីស្វែងយល់បន្ថែមពីជំងឺអសន្នរោគនេះ នៅសប្តាហ៌ក្រោយក្រុមការងារ eBook នឹងចុះផ្សាយសៀវភៅមួយក្បាលដែលមានចំណងជើងថា "អាសន្នរោគ" ។ សូមរងចាំអានទាំងអស់គ្នា! ពីក្រុមការងារ eBook Cambodia

Continue Reading →

សៀវភៅជំនួញ ៥ក្បាល សម្រាប់សហគ្រិនកម្ពុជាក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០

កម្ពុជាត្រូវការសហគ្រិនចំណានជាច្រើនរូប ដើម្បីលើកកម្ពស់ ម៉ាក្រូសេដ្ឋកិច្ច ហើយអ្វីដែលរឹតតែសំខាន់គឺជំរុញអាជីវកម្មបង្កើតថ្មី (Start-Up) ឲ្យមានសន្ទុះខ្លាំងក្លារហូតទាល់តែក្លាយជា Unicorn Start-Up ។ យុវជនកម្ពុជាមិនសូវជាយកចិត្តទុកដាក់ទៅលើការអានសៀវភៅដើម្បីបង្កើនចំណេះដឹងផ្នែកអាជីវកម្មនោះទេ ផ្ទុយទៅវិញអ្នកដែលអានភាគច្រើន គឺមិនហ៊ានចាប់ផ្តើម ដោយពួកគេយល់ថា ពួកគេនៅក្មេងខ្ចីពេក និងមិនទាន់មានពិសោធន៍ ។ នេះជាកំហុសមួយយ៉ាងធំ ដែលរារាំងគំនិតផ្តួចផ្តើម (Initiative) របស់ពួកគេមិនឲ្យលេចចេញជារូបរាងឡើង ។ តើអ្វីខ្លះជាស្នូលសំខាន់ៗក្នុងការចាប់ផ្តើមអាជីវកម្មនៅក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០នេះ ? ទាំងអស់គ្នាប្រហែលជាធ្លាប់បានដឹងមកហើយចំពោះពាក្យ “ឧស្សាហកម្ម ៤.០” ។ និយាយមួយផ្នែកតូចនៃឧស្សាហកម្ម ៤.០ នេះ គឺគេសំដៅទៅលើឧស្សាហកម្មអ៊ិនធឺណេត ដែលចាប់កំណើតឡើងក្រោយវត្តមានកុំព្យូទ័រ ។ បច្ចុប្បន្នភាព ពិភពលោកកំពុងដណ្តើមយកចំណែកទីផ្សារលើបណ្តាញអ៊ិនធឺណេត ដែលគេឲ្យឈ្មោះថា ឧស្សហកម្មអែប (Apps Industry) សេដ្ឋកិច្ចអែប ( Apps Economy) ។ សៀវភៅខាងក្រោមនេះ សុទ្ធតែបានឆ្លុះបញ្ចាំងពីភាពជោគជ័យ លើវិស័យអ៊ិនធឺណេតរបស់ សហគ្រិន ជេក ម៉ា និង អ្នកស្រី សូហ្វៀ (Sophia) និងគំនិតគន្លឹះអាជីវកម្មផ្សេងៗទៀតដែលមានក្នុងសៀវភៅដែលណែនាំដោយក្រុមការងារ eBook Cambodia ។ សៀវភៅទី ១៖ ថៅកែស្រី #GirlBoss នៅក្នុងសៀវភៅ «ថៅកែស្រី»  អ្នកនិពន្ធផ្ទាល់គឺ Sophia Amoruso  នាងបានចែករំលែកពីសាច់រឿងរបស់នាងពីក្មេងដែល បោះបង់ការសិក្សានៅវិទ្យាល័យ  ហើយបោះជំហ៊ានក្លាយជាសហ- គ្រិនឆ្នើម និង ជានាយកប្រតិបត្តិ CEO ក្រុមហ៊ុនច្នៃម៉ូដសំលៀកបំពាក់ដែលមានប្រាក់រាប់លានដុល្លារអាមេរិក  ។ នាងបានចែករំលែក ការចាប់ផ្តើមបង្កើតអាជីវកម្មពីបាតដៃទទេ បង្កើតបណ្តាញសហ-គមន៍វិស័យអុីនធឺណែតដ៏មានឥទ្ធិពលមួយ ការជ្រើសរើសវិនិយោគគិនឲ្យបានត្រឹមត្រូវ និងអ្វីដែលធ្វើឲ្យនាងក្លាយជាសហគ្រិនស្ត្រីឆ្នើមមកដល់ពេលបច្ចុប្បន្ននេះ ។ សៀវភៅទី ២៖ អាលីបាបា Alibaba (2016) សៀវភៅ Alibaba (2016) លាតត្រដាងពីដំណើរនៃការរះឡើងឈានទៅដល់តំណែងកំពូល ផ្នែកទីផ្សារលំដាប់ពិភពលោករបស់ លោក Jack Ma និង អាជីវកម្ម Online របស់ក្រុមហ៊ុន...

Continue Reading →

សៀវភៅមេរៀនជីវិត ៥ក្បាល ដែលអាចជួយឲ្យជីវិតរបស់អ្នកល្អប្រសើរ

សៀវភៅមេរៀនជីវិត ៥ក្បាល ដែលអាចជួយឲ្យជីវិតរបស់អ្នកល្អប្រសើរ មនុស្សគ្រប់គ្នារមែងចង់បានជីវិតដ៏ស្រស់បំព្រង បរិបូរណ៍ដោយសុខភាពល្អ ប្រាក់កាសចាយគ្រប់គ្រាន់ មានទំនាក់ទំនងផ្អែមល្ហែមជាមួយដៃគូជីវិត ហើយមានការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សជុំវិញខ្លួន ។ ជីវិត បែបនេះមិនមែនកើតឡើងមកដោយឯកឯងទេ គេត្រូវស្វែងរកការទូន្មានល្អៗពីចាស់ព្រឹទ្ធាចារ្យ ឬមនុស្សណាម្នាក់ដែលមានឥទ្ធិពល និង មានភាពជាគំរូសម្រាប់ពួកគេ ។ ប៉ុន្តែបើអ្នកពិបាកក្នុងការស្វែងរកគ្រូបាធ្យាយល្អសម្រាប់អ្នកនោះ មានវិធីដ៏ល្អមួយ គឺជាសៀវភៅ ។ ហេតុអ្វីសៀវភៅ អាចដឹកនាំជីវិតរបស់អ្នកឲ្យមានរស្មីភ្លឺថ្លា និងបង្កើនបញ្ញាក្នុងខួរក្បាលរបស់អ្នក? អ្នកត្រូវដឹងថា អ្នកនិពន្ធល្បីៗមួយរូបៗ គាត់បានចំណាយពេលវេលាស្ទើរតែពេញមួយជីវិតរបស់គាត់ដើម្បីសិក្សាស្រាវជ្រាវ និងពិសោធអ្វីដែលល្អៗយកមកចែករំលែកដល់មនុស្សគ្រប់គ្នា ។ ដូច្នេះ ហេតុអ្វីបានជាការអាន វាក្លាយជាឧបសគ្គធំធេងសម្រាប់អ្នក? ប៉ុន្តែ បើអ្នកមានគោលបំណងជាក់លាក់ ឬកំពុងអានស្វែងរកអ្វីមួយដែលអ្នកកំពុងត្រូវការ ម្លេះអ្នកប្រហែលជាមិនខ្ជិលនោះទេ ។ ថ្ងៃនេះ ក្រុមការងារ eBook សូមណែនាំសៀវភៅប្រាំក្បាលដែលនឹងធ្វើឲ្យជីវិតរបស់អ្នកមានភាពល្អប្រសើរឡើង៖ សូមអានសៀវភៅមួយក្បាលដោយយកចិត្តទុកដាក់!  សៀវភៅទី១៖ អ៊ិឃិហ្គៃ  (Ikigai 2016) អ៊ិឃិហ្គៃ  (Ikigai 2016)  គឺជាមគ្គទេសក៍ដឹកនាំជីវិតឲ្យមានសេចក្តី សុខសុភមង្គល និង មានអាយុយឺនយូរតាមរយៈការអនុវត្តវិធីសាស្ត្រប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់ជនជាតិជប៉ុន ។ ក្នុងទំព័របន្តបន្ទាប់ នៃកូនសៀវភៅមួយនេះ អាថ៌កំបាំងនៃជីវិតជនជាតិជប៉ុនដែលមានអាយុយឺនយូរនឹងត្រូវបានលាតត្រដាងពិសេសយើងនឹងបានយល់ថា “ហេតុអ្វីបានជាមនុស្សមួយក្រុមដែលរស់នៅប្រជុំកោះ អូគីណាវ៉ា មានអាយុលើសពី ១០០ ឆ្នាំ”? សៀវភៅទី២៖ អ្នកណាយកឈីសខ្ញុំទៅណា? ( Who Moved my Cheese) បង្ហាញពីគំនិតអាជីវកម្មដ៏អស្ចារ្យតាមរយៈរឿងនិទានបែបទំនើប Who Moved my Cheese (១៩៩៨) បានផ្តល់នូវមេរៀនដ៏មានតម្លៃអំពីវិធីគ្រប់គ្រងការផ្លាស់ប្តូរដ៏ល្អបំផុតនៅក្នុងជីវិតរបស់អ្នក ។ មិនថាអ្នកកំពុងជួបការលំបាកក្នុងអាជីវកម្ម ឬកំពុងព្យាយាមរកវិធីដើម្បីដោះស្រាយទំនាក់ទំនងដែលរកាំរកូស សៀវភៅនេះផ្តល់ឲ្យអ្នកនូវគន្លឹះដើម្បីយល់កាន់តែច្បាស់អំពីធម្មជាតិ និងមើលឃើញការផ្លាស់ប្តូរនៅក្នុងផ្លូវវិជ្ជមាន ។  សៀវភៅទី៣៖ កិច្ចព្រមព្រៀងទាំង៤ (The Four Aggreements)  កិច្ចព្រមព្រៀងទាំង៤ (១៩៩៧) គឺជាមគ្គុទេសក៍ដែលនឹងនាំផ្លូវអ្នកទៅរកសេរីភាពចេញចាកផុតពីភាពអវិជ្ជមានទាំងឡាយ ព្រមទាំងធ្វើឲ្យអ្នកយល់ពីខ្លួនឯងឲ្យកាន់តែច្បាស់ ។ វាគឺជាសៀវភៅដែលលក់ដាច់បំផុតនៅ New York Times អស់រយៈពេលជាង ៨ឆ្នាំ ។ សៀវភៅសង្ខេបមួយក្បាលនេះនឹងនិយាយអំពីរបៀបដែលសង្គមតម្រូវឲ្យមនុស្សដើរតាមច្បាប់ដ៏តឹងរឹង ហើយរបៀបដែលគ្រាន់តែប្រើការប្រឹងប្រែងព្យាយាម...

Continue Reading →

សៀវភៅនយោបាយ និងសេដ្ឋកិច្ច ៣ក្បាលដែលយុវជនខ្មែរគ្រប់រូបចាំបាច់ត្រូវអាន

សៀវភៅសេដ្ឋកិច្ច និងនយោបាយខាងក្រោមនេះ កម្រមានយុវជន និងសាស្ត្រចារ្យខ្មែរណាចាប់អារម្មណ៍ណាស់ ។ នេះគឺជាសៀវភៅកំពូលដើម្បីស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច និងនយោបាយក្នុងប្រទេសមួយ ។ ជាក់ស្តែងដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីស្ថាប័ននយោបាយ និងស្ថាប័នសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ។ សៀវភៅ "ហេតុអ្វីបានជាប្រទេសជាតិមួយដួលរលំ" និង "ទ្រព្យសម្បត្តិប្រជាជាតិ"  គឺពិតជាបានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់នៅដំណើរការទាំងស្រុងនៃស្ថាប័ននយោបាយ និង សេដ្ឋកិច្ចនៅកម្ពុជា ។ ក្រៅពីសៀវភៅពីរក្បាលនេះ សៀវភៅមួយក្បាលទៀតដែលមានតម្លៃមហាសាលសម្រាប់ស្វែងយល់ពីឧស្សាហកម្ម ៤.០ និងអនាគតសៀវភៅពិភពលោកថានឹងដើរទៅផ្លូវណា សូមអានសៀវភៅ "មហាអំណាចបញ្ញាសិប្បនិម្មិត" ។    សូមអានសេចក្តីសង្ខេបខ្លីៗពិពណ៌នាពីសៀវភៅទាំងបីក្បាលនេះដូចខាងក្រោម៖  សៀវភៅទី១៖ ហេតុបានជាប្រទេសជាតិមួយដួលរលំ ហេតុអ្វីបានជាប្រទេសខ្លះរីកចម្រើនរុងរឿងប្រជាជនសម្បូរសប្បាយ ចំណែកឯប្រទេសខ្លះទៀតក្រីក្រ ពលរដ្ឋចំណាកស្រុករាប់លាននាក់? ហេតុអ្វីបានជាប្រជាជាតិខ្លះបើកចំហសិទ្ធិសេរីភាព ហើយធ្វើឲ្យជាតិគេកាន់តែរីកចម្រើន ខណៈពេលដែលប្រទេសផ្សេងទៀតកំពុងជាប់គាំង បិទសិទ្ធិសេរីភាពបញ្ចេញមតិ បង្កើតបក្សពួកនិយម និងពោរពេញដោយសេចក្តីលោភលន់ដើម្បីតែផលប្រយោជន៍បក្សពួកខ្លួន? វាជារឿងធម្មតារាប់សតវត្សរ៍មកហើយ ដែលគេបានធ្វើការបកស្រាយយោងតាមឯកសារប្រវត្តិសាស្ត្រនៃវប្បធម៌ និងភូមិសាស្ត្រ នៃប្រទេសមួយ ។ ប៉ុន្តែការពិត បញ្ហាដែលចោទឡើង គឺកើតចេញពីស្ថាប័ននៃការអភិវឌ្ឍប្រទេសជាតិមួយ ។ ផ្អែកលើករណីសិក្សាប្រវត្តិសាស្ត្រមួយគ្រប់ប្រទេសជាតិទាំងអស់ជួបប្រទះនូវបញ្ហាដ៏ធំមួយក្នុងការសម្រេចចិត្តគឺថា៖ “តើដើរតាមបត្យាប័ន ឬបរិយាបន្ន សេដ្ឋកិច្ច” ។  ហើយវាត្រូវបានបកស្រាយក្នុងសៀវភៅសង្ខេបមួយក្បាលនេះ តើប្រទេសជាតិមួយរុងរឿង ឬរលំរលាយដោយសារអ្វី? សៀវភៅទី២៖ ទ្រព្យសម្បត្តិប្រជាជាតិ នៅក្នុងទ្រឹស្តីសេដ្ឋកិច្ច តើប្រយោគ “បាតដៃអរូបិយ” (Invisible Hand) មានន័យពិតប្រាកដយ៉ាងដូចម្តេច? តើអ្នកយល់ច្បាស់អំពី ដំណើរការ “ទីផ្សារសេរី” (Free Market) ដែរឬទេ? ហេតុអ្វីបានជាការនិយមរក្សាទុកមាស និងប្រាក់សម្រាប់ការពារ និងបង្ការឃ្លាំងជាតិ មិនមែនជាទ្រព្យសម្បត្តិជាតិដ៏សំខាន់ដូចអ្វីដែលគេធ្លាប់គិត? “ទ្រព្យសម្បត្តិប្រជាជាតិ” គឺជាស្នាដៃនៃទ្រឹស្តីសេដ្ឋកិច្ចដ៏អស្ចារ្យមួយ របស់លោក អាដាម ស្មីត ដែលបានធ្វើឲ្យមានការផ្លាស់ប្តូរផ្នត់គំនិត សេដ្ឋកិច្ច និងអ្វីដែលគេធ្លាប់យល់ឃើញកន្លងមក ។ គាត់ គឺជាអ្នក ប្រាជ្ញជនជាតិស្កតឡែន និងជាអ្នកនិពន្ធផ្នែកសេដ្ឋកិច្ច ដ៏ល្បីល្បាញមួយរូប ដែលត្រូវបានគេចាត់ទុកថាជា “បិតាសេដ្ឋកិច្ចសម័យទំនើប” ដោយសារតែការតស៊ូមតិដេញដោលទៅលើទ្រឹស្តី ទីផ្សារសេរី និងការកំណត់ការលូកដៃចូលពីរដ្ឋាភិបាលទៅលើវិស័យឯកជន ដែលការណ៍នេះនៅតែបន្តពិភាក្សាវែកញែករហូតមកដល់បច្ចុប្បន្ន ។ សៀវភៅទី៣៖ មហាអំណាចផ្នែកបញ្ញាសិប្បនិម្មិត តំណែងមហាអំណាចផ្នែកបញ្ញាសិប្បនិម្មិត (AI Superpowers)...

Continue Reading →

មនុស្សគិតអ្វី នឹងសម្រេចផលយ៉ាងដូច្នោះ

ត្រូវស្គាល់ពីអានុភាពរបស់ខ្លួន ហើយត្រូវទទួលខុសត្រូវលើជីវិតខ្លួនឯង តើអ្នកចង់ក្លាយជាមនុស្សអស្ចារ្យដែរឬទេ? ឬអ្នកមានគោលដៅជាក់ លាក់ណាមួយដែលអ្នកចង់សម្រេច ដូចជាការសរសេរសៀវភៅ ដំបូងរបស់អ្នកដែរឬទេ?  តួយ៉ាង ដំបូន្មានអក្សរសិល្ប៍នឹងប្រាប់អ្នកឲ្យដេញតាមគោលដៅរបស់អ្នកដោយធ្វើតាមជំហាននីមួយៗ ដោយផ្ចិតផ្ចង់ និងសកម្មភាពជាក់លាក់មួយចំនួនដូចជា៖ កំណត់កិច្ចការអាទិភាព សម្អាត និងរៀបចំតុធ្វើការរបស់អ្នក ឬអនុវត្តជំនាញទំនាក់ទំនងរបស់អ្នកនៅពេលចូលរួមកម្មវិធីលើកក្រោយ ។  តាមពិតទៅ ដំបូន្មានទាំងនេះអ្នកនឹងរកមិនឃើញនៅក្នុងសៀវភៅនេះទេ ។ ផ្ទុយទៅវិញ សៀវភៅក្នុងនាមជាបុរសចេះគិត មានគោលបំណងជួយអ្នកឲ្យចេះប្រើអានុភាពដែលអ្នកមានរួចស្រេចហើយ ។ ការអានសៀវភៅនេះ អ្នកនឹងឃើញថា របៀបដែលអ្វីៗទាំងអស់នៅក្នុងជីវិតរបស់អ្នកតាំងពីកម្លាំងកាយសម្បទា និងសុខភាពរាងកាយ រហូតដល់សមិទ្ធិផលការងារ និងស្ថានភាពជីវិតត្រូវបានកំណត់ដោយការគិតរបស់អ្នកយ៉ាងដូចម្តេច ។ ហើយអ្នកនឹងរកវិធីដើម្បីទទួលបាន សេរីភាពដោយគ្មានដែនកំណត់ ។ អានសៀវភៅនេះអ្នកក៏នឹងរៀនអំពី៖ ហេតុអ្វីបានជាចិត្តរបស់អ្នកប្រៀបដូចជាសួនច្បារមួយដែលការគិតរបស់អ្នកអាចធ្វើឲ្យអ្នកចាស់ជាងវ័យ និង ភាពអស្ចារ្យអំពីមនុស្សដែលសម្បូរក្ដីសុបិន ។ ដោយស្វែងយល់ពីការគិតរបស់យើង យើងអាចផ្លាស់ប្តូរជីវិតរបស់យើងបាន តើអ្នកធ្លាប់អង្គុយឆ្ងល់ថា តើអ្វីដែលធ្វើឲ្យយើងក្លាយជាមនុស្សដូចសព្វថ្ងៃ? វាជាសំណួរដែលគួរឲ្យឆ្ងល់មួយ ដូច្នេះនេះ គឺជាតម្រុយមួយសម្រាប់ឲ្យយើងចាប់ផ្តើមស្វែងយល់អំពី៖ មនុស្សគឺជាលទ្ធផល នៃការគិតរបស់ពួកគេ ។ វាដូចរុក្ខជាតិដុះចេញពីគ្រាប់ពូជតូចមួយ សកម្មភាពនីមួយៗដែល យើងប្រព្រឹត្តចេញមក គឺជាលទ្ធផលដែលបានមកពីការគិតរបស់យើង ។  ដោយយោងតាមសកម្មភាពទាំងនេះ លំនាំនៃការផុសចេញក៏កើតមានឡើង ។ លំនាំទាំងនេះបានក្លាយជាចរិតរបស់យើង ។  ចរិត ឬឥរិយាបថរបស់យើងកើតឡើងចេញពីការគិតរបស់យើង   ម្នាក់ៗ ។  ប៉ុន្តែហេតុអ្វីទើបរឿងនេះជារឿងសំខាន់? តើអ្នកធ្លាប់ស្គាល់នរណាម្នាក់ដែលតែងតែបោះបង់ចោលកិច្ចការឬទំនាក់ទំនងស្នេហា ហើយមកអង្គុយកើតទុក្ខដែរឬទេ? អ្នកបានទាយថា៖ ចំណុចទាំងពីរគឺ អាកប្បកិរិយា និងសកម្មភាព គឺមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ។  បុគ្គលបរាជ័យទាំងនោះ ហាក់ដូចជាខកចិត្តនឹងខ្លួនឯង ព្រោះពួកគេគិតពីខ្លួនឯងតិចតួចណាស់ នៅពេលដែលពួកគេចាប់ផ្ដើម ។ បញ្ហាឥរិយាបថទាំងនេះតែងតែរីករាលដាលទៅៗ ហើយបណ្ដាលឲ្យមានផលពិបាកធ្ងន់ធ្ងរ ។  ប៉ុន្តែ គឺ មានដំណោះស្រាយដ៏សាមញ្ញបំផុត ។ ដើម្បីស្វែងយល់បន្ថែមពីសូមអានក្នុងសៀវភៅ https://ebook-cambodia.com/product/as-a-man-thinketh/ 

Continue Reading →