News

មកស្គាល់មុខទាហានកសិករវៀតណាមម្នាក់ដែលបាញ់ទម្លាក់យន្តហោះចម្បាំងអាម៉េរិក ៧គ្រឿងឲ្យធ្លាក់ចុះ

កសិករទាហានបើកយន្តហោះម្នាក់នេះគឺមានឈ្មោះថា Nguyen Van Bay ។ គាត់បានទទួលមរណភាពកាលពីថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០១៩ ក្នុងអាយុ ៨៣ឆ្នាំ ។ គាត់គឺជាវីរៈបុរសម្នាក់នៅក្នុងសង្គ្រាមជើងអាកាសរបស់វៀតណាមប្រឆាំងនឹងសហរដ្ឋអាម៉េរិកដែលមានបច្ចេកវិទ្យាហោះហើរខ្ពស់ ទំនើបៗ ខណៈពេលដែលគាត់បើកយន្ដហោះត្រឹមតែប្រភេទ Mig-17 ដែលមានលក្ខណៈចាស់ ហើយយឺត ប៉ុន្តែគាត់នៅតែអាចបាញ់ទម្លាក់យន្តហោះចម្បាំងអាម៉េរិក៧គ្រឿងឲ្យធ្លាក់ចុះបាន ។ រឿងរ៉ាវជីវិតដ៏គួរឲ្យចាប់អារម្មណ៍ និងបុគ្គលិកលក្ខណៈរម្យទុំរបស់គាត់បានទទួលការកោតសរសើរពីជនរួមជាតិ ក៏ដូចជាពីសំណាក់ជនជាតិអាម៉េរិកដែលជាសត្រូវរបស់ខ្លួនផងដែរ! គាត់បានក្លាយជាឪពុកចិញ្ចឹមកូនស្រីរបស់ទាហានបើកយន្តហោះអាម៉េរិកកាំងម្នាក់ដែលគាត់បានបាញ់ទម្លាក់ ហើយជីវប្រវត្តិរបស់គាត់ត្រូវបានសរសេរនៅក្នុងសៀវភៅដែលបោះពុម្ពផ្សាយដោយអតីតអ្នកបើកយន្តហោះម្នាក់ឈ្មោះ Ralph Wetterhahn ដែលដាក់ចំណងជើងថា“ Nguyen Van Bay និងអ្នកបើកយន្តហោះ ACE ផ្សេងទៀតរបស់ប្រទេសវៀតណាមខាងជើង” ។ គាត់បានចូលនិវត្តន៍លឿនបន្តិចក្នុងនាមជាវរសេនីយ៍ឯកនៃកងទ័ពអាកាសប្រជាជនវៀតណាមដើម្បីចំណាយជីវិតដែលនៅសេសសល់របស់គាត់ក្នុងការធ្វើស្រែចម្ការ ដូច្នេះហើយទើបគេហៅគាត់ថាជា “កសិករទាហានបើកយន្តហោះ”!

Continue Reading →

ហេតុអ្វីបានជាមាស និងប្រាក់ទុកក្នុងឃ្លាំងជាតិ មិនមែនជាទ្រព្យសម្បត្តិជាតិដ៏ពិតប្រាកដ?

តាំងពីយូរណាស់មកហើយ ប្រជាជាតិជឿថា សេដ្ឋកិច្ចនៃប្រទេសមួយរីកចម្រើន គឺអាស្រ័យទាំងស្រុងទៅលើ តើប្រទេសនោះមានមាស និងប្រាក់ តម្កល់ទុកប៉ុន្មាន ។ យុទ្ធិសាស្ត្របែបនេះ គេឲ្យឈ្មោះថា “វិធានការការពារផលិតផលក្នុងស្រុក” ហើយវាបានជះឥទ្ធិពល ទៅលើការគិតផ្នែកសេដ្ឋកិច្ចតាំងពី ស.វទី ១៨មកម្លេះ ។ លើសពីនោះទៀត រដ្ឋាភិបាលបានរឹតបន្ធឹងការនាំផលិតផលចូលតាម រយៈការតម្តើងថ្លៃពន្ធនាំចូល ដើម្បីការពារកុំឲ្យថវិកាជាតិហូរចេញ ពីប្រទេសរបស់គេ ស្របពេលនោះដែរគេក៏ជំរុញឲ្យមានការនាំចេញ តាមរយៈជំនួយឥតសំណង ដូច្នេះ គេអាចធ្វើឲ្យប្រទេសដែលទទួល បានជំនួយនោះប្រើប្រាស់ទំនិញរបស់គេ ហើយគេអាចបង្កើតលំហូរសាច់ប្រាក់ចូលក្នុងប្រទេសគេ ។ វិធីសាស្ត្របែបនេះ គេឲ្យឈ្មោះថា “គាំពារនិយម” ។ ទោះបីជាយ៉ាងណា ការគិតបែបនេះ បានបរាជ័យលើការសន្យាពីរ៖ ទីមួយ៖ គេប៉ាន់ស្មានថា មាស និងប្រាក់ គឺជាការចង្អុលបង្ហាញពីទ្រព្យ សម្បត្តិរបស់ប្រទេសមួយ ផ្ទុយទៅវិញវាយនភណ្ឌដ៏មានតម្លៃបំផុត គឺវត្ថុធាតុដើមដែលអាចធ្វើការជួញដូរបាន ដូចជា៖ គ្រាប់ធញ្ញជាតិ និង ត្រីសាច់ ។ ទីពីរ៖ ពួកគេយល់ឃើញថា ប្រទេសជាតិមួយដែលខ្លាំងក្លា និងមាន វិបុលភាព គឺអាស្រ័យលើការជិះជាន់កេងប្រវ័ញ្ចទ្រព្យសម្បត្តិប្រ ទេសមួយផ្សេងទៀត ។ ប៉ុន្តែផ្ទុយទៅវិញ ប្រជាជាតិមួយរីកចម្រើន រុងរឿង គឺអាស្រ័យដោយការធ្វើពាណិជ្ជកម្មជាមួយគ្នា ទោះបី ប្រទេសជិតខាងរបស់គេ រីកចម្រើន និងមានវិបុលភាពដូចគ្នាក៏ ដោយ ។ អ្វីដែលរឹតតែមានសារៈសំខាន់ជាង មាស និងប្រាក់ នោះគឺ “កម្លាំងពលកម្ម” ដោយសារតែកម្លាំងអាចផលិតសម្ភារ និងសេវាកម្ម ដែលអាចយកទៅធ្វើជំនួញបាន ។ ហេតុដូច្នេះហើយ បានជាបរិមាណនៃកម្លាំងពលរដ្ឋដែលផលិតវត្ថុអ្វីមួយ គឺវាជះឥទ្ធិពលដល់តម្លៃដ៏ពិតប្រាកដ ។

Continue Reading →

តើពិភពលោកយើងឆ្លងកាត់បដិវត្តន៍ឧស្សាហកម្មប៉ុន្មានលើករួចមកហើយ?

អ្វីជាបដិវត្តន៍ឧស្សហកម្ម ៤.០? ពិភពលោករបស់យើង បានឆ្លងកាត់បដិវត្តន៍ឧស្សាហ កម្មបីដំណាក់កាលរួចមកហើយ បច្ចុប្បន្នយើងកំពុងរស់នៅក្នុង​ដំណាក់កាលទី ៤ ប្រហែលជា ១០,០០០ឆ្នាំមុន មានការប្រែប្រួលដ៏ធំមួយបានកើតឡើង ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ គឺមនុស្សចាប់ផ្ដើមធ្វើការដាំដុះ ហើយសកម្មភាពនេះមានលក្ខណៈខុសគ្នាយ៉ាងខ្លាំង ពីការស្វែងរកចំណី និងការបរបាញ់សត្វ ដែលពួកគេធ្លាប់បាន​ធ្វើកន្លងមក ។ ជាការពិតណាស់ វាបានបង្កើតឲ្យមានបដិវត្តន៍ដ៏ធំមួយក្នុងសម័យកាលនោះ គឺបដិវត្តន៍វិស័យ កសិកម្ម ។ នេះជាបដិវត្តន៍មួយ ក្នុងចំណោមបដិវត្តន៍ដែលកើតឡើងជាបន្តបន្ទាប់ ក្នុងការរួមចំណែកនាំឲ្យមាន ការផ្លាស់ប្ដូររបៀបរស់នៅ​របស់មនុស្សទូទាំងពិភពលោក ។ ឆ្លងកាត់រយៈពេលនៃប្រវត្តិសាស្ត្រកន្លងមក មនុស្សយើងបានជួបប្រទះបដិវត្តន៍ឧស្សាហកម្ម​ចំនួនបីដំណាក់កាលរួចមកហើយ ដែលដំណាក់កាលដំបូងត្រូវបានគេស្គាល់ថា ជាសម័យកាលដែលយើងចាប់ផ្ដើមប្រើបា្រស់​ថាមពលគ្រឿងយន្តសម្រាប់ជំនួសកម្លាំងមនុស្ស ។ វាបានកើតឡើងនៅចន្លោះឆ្នាំ ១៧៦០ និង ឆ្នាំ ១៨៤០ ដែលជំរុញឲ្យ​មានការអភិវឌ្ឍជាពិសេសទៅលើថាមពលចំហាយទឹក និងការសាងសង់ផ្លូវរថភ្លើង ។ ចំណែកឯបដិវត្តន៍ឧស្សហកម្មដំណាក់កាលទី ២ ត្រូវបានលេចចេញជារូបរាងឡើងជាមួយការកកើតនៃផលិតកម្មទ្រង់ទ្រាយធំ​នៅចុងស.វទី ១៩ ហើយបន្តចូលដល់ពាក់កណ្ដាលដើមស.វទី ២០ ។ នៅក្នុងដំណាក់កាលនេះ បានបង្កើតឲ្យមាន​ការតម្លើងគ្រឿងម៉ាស៊ីនអេឡិចត្រូនិច និងថាមពលអគ្គិសនី ។ នៅចុងក្រោយនេះ គឺជាបដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី ៣ ដែលជារឿយៗត្រូវបានគេស្គាល់ថា “ជាបដិវត្តន៍សម័យកុំព្យូទ័រ ឬ​បដិវត្តន៍សម័យឌីជីថល” ។ ការចាប់ផ្ដើមរបស់សម័យកាលនេះ គឺជាការចូលមកដល់នៃបច្ចេកវិទ្យាអេឡិចត្រូនិច មានកុំព្យូទ័រក៏​ដូចជា ឧបករណ៍ភ្ជាប់ចរន្ត (Semicon ductors) និងប្រព័ន្ធអ៊ីនធឺណេត ដែលត្រូវបានបង្កើតឡើងនៅចុងពាក់កណ្ដាលស.វទី ២០ ។ ប៉ុន្តែនោះមិនមែន ជាបដិវត្តន៍ឧស្សហកម្មចុងក្រោយនោះទេ ។ ជាការពិតណាស់ នាពេលបច្ចុប្បនេះ យើងកំពុងតែរស់នៅក្នុង​បដិវត្តន៍ឧស្សហក​ម្មដំណាក់កាលទី​ ៤ ដែលចា​ប់ផ្ដើមឡើងនៅដើមស.វទី ២១ ។ នៅក្នុងបដិវត្តន៍នេះបាននាំមកនូវបច្ចេកវិទ្យា​ទំនើបៗដូចជា ទូរស័ព្ទចល័តប្រើប្រព័ន្ធអ៊ីនធឺ-ណេត ដែលមានតម្លៃសមរម្យ និងផ្ទុកទៅដោយឧបករណ៍ភ្ជាប់បណ្ដាញ​ទំហំតូចជាងមុន ដែលមានភាពងាយស្រួលក្នុងការទទួលយកការអភិវឌ្ឍបច្ចេក-វិទ្យាថ្មីៗបន្ថែមទៀត ។ លើសពីនេះទៅទៀត វាក៏បាន​បង្ហាញអំពីកំណកំណើតភាពឆ្លាតវៃរបស់ម៉ាស៊ីន (Machine Learning) និងប្រព័ន្ធបច្ចេកវិទ្យាសិប្បនិម្មិត (Artificial Intelligence) ទៀតផង ។ ទោះបីជាយ៉ាងណាក៏ដោយ បដិវត្តន៍ឧស្សហកម្មថ្មីនេះមិនបានសំដៅ ចំពោះការវិវត្តរបស់ឧបករណ៍អេឡិចត្រូ និចវៃឆ្លាត​ (Smart Machines) តែមួយមុខនោះទេ...

Continue Reading →

បដិវត្តវប្បធម៌ ម៉ៅ សេទុង

នៅឆ្នាំ ១៩៦៦ ម៉ៅសេទុងបានជួបនឹងបញ្ហាមួយ មេដឹកនាំចិនដែលបានដឹកនាំកងទ័ពដែលកើតចេញពីអ្នកស្រែចម្ការដែលបានទទួលជ័យជំនះនៅក្នុងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសចិន និងបានបង្កើតរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ ១៩៤៩ ពេលនោះគាត់មានវ័យជរាណាស់ទៅហើយ ។ អ្វីដែលអាក្រក់នោះគឺថា គោលនយោបាយកែប្រែប្រទេស របស់គាត់បានបំផ្លិចបំផ្លាញប្រទេសចិន និង បង្កឲ្យមានទុរ្ភិក្សដ៏សាហាវបំផុតដែលត្រូវបានពិភពលោកចងចាំនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ។ នៅដើមទស្សវត្សឆ្នាំ ១៩៦០ ឥទ្ធិពល និងការបង្ហាញវត្តមានជាសាធារណៈរបស់លោកម៉ៅ គឺមិនសូវមាននោះទេ ហើយ ក៏មានលេចលឺនូវពាក្យចចាមអារាមមកថា គាត់គឺកំពុងឈឺធ្ងន់ និងអ្នកខ្លះទៀតថែមទាំងនិយាយថា គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ ។ គាត់ចាំបាច់ត្រូវរកវិធីដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងនាមជាតំណាងឲ្យបក្សកុម្មុយនីស្តចិន និង បង្កើតបដិវត្តថ្មីដើម្បីដឹកនាំប្រទេសចិន ។ វាបានចាប់ផ្តើមពីទន្លេមួយ៖ គោលនយោបាយមហាលោតផ្លោះ គឺជាគ្រោះមហន្តរាយមួយរបស់ប្រទេសចិន ។ វាជាផែនការរបស់លោកម៉ៅនៅឆ្នាំ ១៩៥៨ ដើម្បីធ្វើឧស្សាហូបនីយកម្មប្រទេសចិនរីកចម្រើនបានឆាប់រហ័សដោយពឹងផ្អែកទៅលើកម្លាំងពលកម្មដ៏សកម្មរបស់ប្រជាជនទូទាំងប្រទេស ។ យោងតាមឯកសារ៖ គាត់សន្យាថានឹងកែប្រែសាធារណរដ្ឋប្រជាមានិតចិនឲ្យក្លាយទៅជាឋានសួគ៌ដ៏អស្ចារ្យភ្លាមៗតាមរយៈកម្លាំងពលកម្មរបស់ប្រជាជនទាំងមូល ។  ពេលនោះគឺមានការបង្ខំប្រជាជននៅទីជនបទឲ្យធ្វើស្រែចំការដែលមានរដ្ឋជាអ្នកគ្រប់គ្រង និងប្រជាជនរាប់លាននាក់ទៀតទៅធ្វើការនៅក្នុង ឡផលិតដែកថែបឆៅ ដោយដៃផ្ទាល់ ។ ទោះបីជាលោកម៉ៅបានប្រាប់ទៅពិភពលោកថា ផែនការរបស់គាត់កំពុងទទួលជោគជ័យក៏ដោយ ។ ស្ទើតែគ្រប់ទីកន្លែងមានការរាយការណ៍មកថា “រោងចក្រផលិតកម្ម មានការខូចខាតអស់ហើយ” ។ អ្វីដែលជាការពិតនោះ គឺវាពិតជាមានការខកចិត្តជាខ្លាំង ។ ពួកគេបង្ហូរទឹកពន្លិចដីស្រែ ធ្វើឲ្យដីអស់ជីវជាតិ ដែលជាហេតុមិនបានធ្វើឲ្យផលិតកម្មកសិកម្មមានការកើនឡើងបែជាធ្លាក់ចុះទៅវិញ ។ ប្រជាជនចិនត្រូវបានបង្ខំឲ្យធ្វើការទាំងនឿយហត់នៅលើដីស្រែដែលពួកគេធ្លាប់ធ្វើជាម្ចាស់កម្មសិទ្ធិ ហើយពួកគេបានចាប់ផ្តើមបាត់បង់សីលធម៌ ។ បើទោះបីជាមានរបាយការណ៍អំពីការរីករាលដាលនៃភាពអត់ឃ្លាន និងមានប្រជាជនរាប់លាននាក់បានអត់អាហាររហូតដល់ស្លាប់ក៏ដោយ ក៏លោកម៉ៅនៅតែរក្សាការកំណត់កូតាផលិតកម្មឲ្យនៅខ្ពស់ដដែល ។ ឯកសារ: អ្នកសង្កេតការណ៍ម្នាក់បានសរសេរថា៖ ប្រជាជនកាន់តតែរងទុក្ខវេទនា ពួកគេត្រូវបានបង្ខំឲ្យធ្វើការគ្មានឈប់ឈរ ។ ស្ថានការណ៍នៅតាមទីជនបទស្ទើរតែគ្រប់គ្រងលែងបានទៅហើយ ។ នយោបាយមហាលោតផ្លោះរបស់ម៉ៅបានបញ្ចប់នៅឆ្នាំ ១៩៦២ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ចន្លោះប្រមាណ ២៣ ទៅ ៥៥ លាននាក់ពីការស្រេកឃ្លាន ។ នៅសហភាពសូវៀតភាពឯណោះវិញ ក៏មានចលាចលនយោបាយមួយកំពុងកើតឡើងដែរ ។ មេដឹកនាំសូវៀតលោកយ៉ូសែប ស្តាលីន (Joseph Stalin) ជាអ្នកដែលលោកម៉ៅយកគំរូតាមបានទទួលមរណៈភាព ។ ហើយលោកម៉ៅបានមើលឃើញថាជា នីគីតា គ្រូសឆេវ (Nikita Krushchev) ដែលជាអ្នកស្នងតំណែងបន្តពីលោកស្តាលីនបានអនុវត្តគោលនយោបាយដែលត្រូវបានគេហៅថា "ស្តាលីននីយកម្ម" ។ ជាពេលដែលលោកគ្រូសឆេវបានដាក់ចេញគោលនយោបាយដើម្បីប្រឆាំងគោលនយោបាយរបស់ស្តាលីន និងរុះរើរចនាសម្ព័ន្ធរបស់គាត់ផងដែរ...

Continue Reading →

នៅក្នុងក្រុមហ៊ុន ឬអាជីវកម្ម បើមានមនុស្ស «បីនាក់» នេះ គឺមិនងាយបរាជ័យទេ

តើប្រជាជនយើងប៉ុន្មាននាក់ ចាប់ផ្តើមអាជីវកម្មដោយគិតពីគុណតម្លៃ និង ដំណាក់កាលនៃការចាប់ផ្តើមនៃជំហ៊ាននីមួយៗ ។ បើនិយាយដល់ចំណុចនេះ សម្រាប់កូនអ្នកមាន មានលុយច្រើនគេមិនសូវខ្វល់ពីកិច្ចការរដ្ឋបាល ឬផែនការអាជីវកម្មអ្វីនោះទេ ។ ព្រោះគេចូលចិត្តទិញ ហ្វ្រេនឆាយបរទេសស្រាប់ៗ ដោយសារវាមានលក្ខណៈងាយស្រួល មិនឈឺ ក្បាល និង មិនពិបាកគិតច្រើន ។ កត្តានេះហើយ ដែលខ្មែរយើងពិបាកនឹងកសាងម៉ាកយីហោនាំចេញទៅក្រៅប្រទេស ដូចជា វៀតណាម និង ថៃ ។ សហគ្រិនគេមានការយល់ ដឹងច្រើនពីផែនការ និង គុណតម្លៃនៃអាជីវកម្ម ។​ យើងតែងតែគិតថា អាជីវកម្មដែលអាចនាំម៉ាកយីហោ ចេញទៅក្រៅប្រទេស គឺកើតចេញ​ពីអ្នកមានទុនច្រើន និងមនុស្សពូកែឈ្លៀសវៃ ។ តាមរយៈការស្រាវជ្រាវកន្លងមក ម៉ាកយីហោ ល្បីសុទ្ធសឹងតែចាប់ផ្តើមពីទុនតិចតួចបំផុត ។ គេគ្រាន់តែមានចំណង និងក្តីស្រលាញ់មិនបោះបង់ចំពោះអ្វីដែលគេធ្វើ អាចបង្កើតភាពអស្ចារ្យទាំងនោះបានហើយ ។ យើងសង្ឃឹមថា កូនខ្មែរដែលបានអានសៀវភៅនេះ មុននឹងចាប់ផ្តើម អាជីវកម្មត្រូវគិតឲ្យបានឆ្ងាយ នឹងអាចនាំម៉ាកយីហោទៅក្រៅប្រទេសបានដូចគេឯង ។ មុនពេលចាប់ផ្តើមអាជីវកម្ម អ្នកត្រូវសួរខ្លួនឯងថា “តើអ្នកចង់រស់នៅជាមួយជីវិតបែរបណា?” តើអ្នកចង់បានលុយប៉ុន្មាន និងចង់ធ្វើការប៉ុនណា?  ទាំងនេះ គឺជាសំណួរសំខាន់ៗដែលអ្នកត្រូវតែឆ្លើយមុនពេលអ្នកចាប់ផ្តើមអាជីវកម្ម ព្រោះអ្នកគួរតែបង្កើតអាជីវកម្មតាមរបៀបដែលអាចជួយអ្នកឲ្យសម្រេចគោលដៅរបស់អ្នកបាន ។ នៅក្នុងអង្គភាពអាជីវកម្មមួយ គឺមានមនុស្សបីប្រភេទ តើអ្នកស្ថិតនៅប្រភេទមួយណា? ១. សហគ្រិន ក្នុងចំណោមបុគ្គលិកលក្ខណៈទាំងអស់របស់យើង សហគ្រិន គឺជាអ្នក ច្នៃប្រតិដ្ឋដែលមើលឃើញពិភពលោកពោពេញទៅដោយឱកាស ។ គេជាអ្នកដែលមានក្ដីសុបិនជាមួយនឹងថាមពលខ្ពស់ និងជាអ្នកមានគំនិតរវើរវាយ ។  គេមើលឃើញគ្រប់ជ្រុងនៃលទ្ធភាពទាំងអស់ឆ្ពោះទៅរកភាពជោគជ័យ ហើយផ្តោតសំខាន់លើអនាគត ។ ពេលខ្លះថាមពល និងការដេញតាមឱកាសឥតឈប់ឈរទាំងនោះបង្កើតឲ្យមានភាពវឹកវរ និងភាពចលាចល ។  គេព្យាយាមទាញមនុស្សឲ្យដើរតាមក្ដីស្រមៃរបស់គេ តែវាបានធ្វើឲ្យគេមានអារម្មណ៍តានតឹងនៅ ពេលល្បឿននៃការងារពួកគេត្រូវបន្ថយ ឬមានដំណើរការយឺតយ៉ាវ ។ បើគ្មាន សហគ្រិន ក៏គ្មានការច្នៃប្រតិដ្ឋថ្មីៗដែរ ។ ២. អ្នកគ្រប់គ្រង អ្នកគ្រប់គ្រងនៅខាងក្នុង គឺជាអ្នកគិតពីលទ្ធផលដោយផ្អែកលើ សកម្ម ភាព និងជាអ្នកបែរងចែកការងារ ។  ច្រើនជាងឱកាស អ្នកគ្រប់គ្រងមើលឃើញបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ។ សហគ្រិនជាអ្នកដែលច្នៃប្រតិដ្ឋ...

Continue Reading →

តើ ហូ ជីមិញ ជានរណា?

ជីវប្រវត្តិ ហូ ជីមិញ នាយករដ្ឋមន្ត្រី (១៨៩០-១៩៦៩) អ្នកបដិវត្តជាតិនិយម ហូ ជីមិញ គឺជាប្រធានាធិបតីនៃប្រទេសវៀតណាមខាងជើងក្នុងឆ្នាំ ១៩៥៤ ដល់ ១៩៦៩ ។ តើ ហូ ជីមិញ ជានរណា? ហូ ជីមិញគឺជាស្ថាបនិក និងជាមេដឹកនាំទីមួយនៃចលនាជាតិនិយមរបស់ប្រទេសវៀតណាម ។ ចាប់ផ្តើមតាំងពីដើមសតវត្សរ៍ទី ២០ ហូបានក្លាយជាសំឡេងដ៏លេចធ្លោសម្រាប់ឯករាជ្យប្រទេសវៀតណាម ។ គាត់ត្រូវបានបំផុសគំនិតដោយបដិវត្ត បុលហ្សេវិក (Bolshevik) និងបានចូលរួមជាមួយបក្សកុម្មុយនិស្តដោយបានធ្វើដំណើរទៅសហភាពសូវៀត និងប្រទេសចិនដើម្បីផ្សព្វផ្សាយគោលនយោបាយលទ្ធិសង្គមនិយមទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ គាត់បានអំពាវនាវដល់សហរដ្ឋអាម៉េរិកជួយគាត់ក្នុងការរំដោះវៀតណាមពីការគ្រប់គ្រងរបស់បារាំង ។ ប៉ុន្តែសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោក គឺមិនទទួលបានការពេញចិត្តពីគាត់ទេ ហើយគាត់បានចងសម្ព័ន្ធភាពក្តីសង្ឃឹមនៃប្រទេសរបស់គាត់ជាមួយសហភាពសូវៀត និងប្រទេសចិនកុម្មុយនិស្ត ។ ត្រូវបានគេស្គាល់ថាជា “ពូហូ” គាត់បានក្លាយជានិមិត្តរូបនៃការរំដោះប្រទេសវៀតណាម និងជាគូប្រជែងសំខាន់បំផុតរបស់សហរដ្ឋអាម៉េរិកនៅក្នុងសង្គ្រាមវៀតណាម ។ ទីក្រុង​ហូ ជីមិញ បដិវត្តវៀតណាម ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ប្រទេសអាល្លឺម៉ង់បានកាន់កាប់ប្រទេសបារាំង និងបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀតដោយទុកឱ្យតំបន់ឥណ្ឌូចិននៅទំនេរ ។ ជប៉ុនបានចូលមកបំពេញកន្លែងទំនេរដោយបានកាន់កាប់ភាគច្រើននៅឥណ្ឌូចិន ។ ហូ ជីមិញបានរឆ្លងកាត់ព្រំដែនពីប្រទេសចិនដើម្បីប្រមូលប្រជាជនរបស់គាត់ឆ្ពោះទៅរកឯករាជ្យភាព ។ និយមន័យនៃពាក្យ «វៀតមិញ» មិនយូរប៉ុន្មាន គាត់បានបង្កើតចលនាបដិវត្តដែលគាត់បានហៅថាសម្ព័ន្ធឯករាជ្យវៀតណាម-វៀតមិញ ។ នៅពេលនោះហើយដែលគាត់បានប្រើឈ្មោះ “ហូ ជីមិញ” ដែលមានន័យថា “អ្នកនាំពន្លឺ” ។ ហូ និង ទីប្រឹក្សាយោធារបស់គាត់បានបង្កើតទ្រឹស្តីពិសេសមួយនៃសង្គ្រាមដែលពឹងផ្អែកលើយុទ្ធសាស្ត្រទ័ពព្រៃវាយ ហើយដកថយ (hit and run guerrilla tactics) ។ ប្រជាជនទាំងប្រុសទាំងស្រីត្រូវបានជ្រើសរើសចូលធ្វើជាទាហានថ្មើជើងមកពីគ្រប់ផ្នែកនៃសង្គម ។ ទាំងប្រុសទាំងស្រីបានឃើញការប្រយុទ្ធ និងចូលរួមក្នុងការប្រយុទ្ធ ការជញ្ជូនគ្រឿងផ្គត់ផ្គង់ និងកងទ័ព ។ អ្នកខ្លះត្រូវបានបង្ខំឱ្យចូលរួម ចំណែកអ្នកខ្លះទៀតបានស្ម័គ្រចិត្តដោយឆន្ទៈរបស់ពួកគេផ្ទាល់ ។ ដោយកំពុងស្វែងរកការគាំទ្រ ហូបានបង្កើតសម្ព័ន្ធភាពជាមួយអ្នកការទូតអាម៉េរិក និងមន្ត្រីស៊ើបការណ៍សម្ងាត់ដែលកំពុងស្វែងរកសម្ព័ន្ធភាពដើម្បីកម្ចាត់ពួកជប៉ុន ។ ពួកគេបានធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាគ្រោះទុរភិក្សដែលបានសម្លាប់ប្រជាជនវៀតណាមអស់រាប់លាននាក់នៅចន្លោះឆ្នាំ ១៩៤៣-៤៤ ។ ភ្នាក់ងារមកពីការិយាល័យសេវាកម្មយុទ្ធសាស្ត្រ (OSS ភ្នាក់ងារ CIA) បានផ្គត់ផ្គង់ដល់កម្លាំងដែលគ្មានបទពិសោធរបស់ហូជាមួយនឹងអាវុធ និងការបណ្តុះបណ្តាលខ្លះៗដើម្បីឆ្មក់ចូលវាយប្រហារស្តុកអាហាររបស់កងទ័ពជប៉ុនដើម្បីយកស្បៀងមកចិញ្ចឹមប្រជាជនវៀតណាមដែលកំពុងស្រេកឃ្លាន...

Continue Reading →

តៃវ៉ាន់អាចឈ្នះសង្គ្រាមជាមួយចិន

នៅពេលដែលប្រធានាធិបតីចិន លោក ស៊ីជីនពីង បាននិយាយទៅកាន់សមាជបក្សលើកទី ១៩ អំពីអនាគតរបស់កោះតៃវ៉ាន់កាលពីឆ្នាំមុន សាររបស់លោក គឺ មិនធម្មតា ហើយលោកបានសង្កត់ធ្ងន់ថា៖ “យើងមានឆន្ទៈរឹងមាំ និង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្ចាត់នូវរាល់ ផែនការឯករាជ្យភាព របស់កោះតៃវ៉ាន់ ។ យើងនឹងមិនអនុញ្ញាតិ ឲ្យជនណាម្នាក់ អង្គការណាមួយ ឬគណបក្សនយោបាយណាមួយ បំបែកទឹកដីណាមួយនៃទឹកដីចិន ពីប្រទេសចិនគ្រប់ពេល ទោះបីស្ថិតក្នុងរូបភាពណាមួយក៏ដោយ” ។ សុន្ទរកថារយៈពេលបីម៉ោង របស់គាត់បានទាក់ទាញការអបអរសាទរយ៉ាងរំពងអើងកង ប៉ុន្តែ សារនយោបាយនេះ​មិនមែនថ្មីនោះទេ ។ លោក ស៊ីជីន ពីង បាននិយាយថា “នៅឯមូលដ្ឋានយោធារបស់ខ្លួន «កងទ័ពរំដោះប្រជាជន» ហៅកាត់ថា PLA មានអំណាចគ្រប់គ្រាន់ដើម្បីកម្ចាត់កងទ័ព តៃវ៉ាន់ និង បំផ្លាញ់លទ្ធិប្រជាធិបតេយ្យ ដោយបង្ខំ ប្រសិនបើចាំបាច់ ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “យើងមានការប្តេជ្ញាចិត្ត ត្រៀមលក្ខណៈ ដើម្បីដោះស្រាយបញ្ហាឯករាជ្យរបស់តៃវ៉ាន់ ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយ នោះថ្ងៃណាពួកគេនឹងផ្តួលរំលំពួកយើងវិញ” ។ […ប្រទេសចិនបានដាក់សម្ពាធលើសេដ្ឋកិច្ច និង ការទូតរួចហើយនៅលើកោះនេះ ចាប់តាំងពីការ បោះឆ្នោតឆ្នាំ ២០១៦ របស់លោកស្រី Tsai Ing-wen និង គណបក្ស Democratic Progressive Party ដែលចង់បានឯករាជ្យ ។ ការគម្រាមកំហែងកទ័ពនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ គឺជារឿងធម្មតា ។ ប៉ុន្តែចិន ប្រហែលជាមិនអាចផ្តល់ការគំរាមកំហែងម្តងហើយម្តងទៀតបានទេ ។ ទោះបីមានទំហំខុសគ្នារវាងប្រទេសទាំងពីរក៏ដោយ ក៏មានលទ្ធភាពមួយដែលតៃវ៉ាន់អាចប្រយុទ្ធប្រឆាំងនឹងការវាយប្រហាររបស់ចិនសូម្បីតែគ្មានជំនួយដោយផ្ទាល់ពីសហរដ្ឋអាមេរិកក៏ដោយ ។…] ការសិក្សាថ្មីៗចំនួន ២ ដែលមួយដោយ Michael Beckley អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Tufts និង មួយទៀត គឺ ដោយ លោក អ៊ីសាន IAN Easton ជាអ្នកសិក្សានៅវិទ្យាស្ថានគំរោង ២០៤៩ ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា «ការគំរាមកំហែងការលុកលុយរបស់ចិន៖ យុទ្ធសាស្ត្រការពារជាតិតៃវ៉ាន់ និង អាមេរិកនៅអាស៊ីផ្តល់ឱ្យយើង រូបភាពច្បាស់អំពីអ្វីដែលសង្គ្រាមរវាងកោះតៃវ៉ាន់ និង...

Continue Reading →

សារពីនាយករដ្ឋមន្ត្រី លី ស្តីអំពីការប្រកួតប្រជែងសេដ្ឋកិច្ចរវាងអាម៉េរិក និងចិន

ទាំងសហរដ្ឋអាម៉េរិក និងចិន សុទ្ធតែត្រូវប្រឈមមុខនឹងជម្រើសធំៗដូចគ្នា ។ សហរដ្ឋអាម៉េរិក ត្រូវធ្វើសេចក្តីសម្រេចថាតើគួរតែមានទស្សនៈទៅលើការរីកចំរើនរបស់ប្រទេសចិនថាជាកត្តាគំរាមកំហែងយូរអង្វែង និងព្យាយាមទាញចិនទម្លាក់តាមវិធីគ្រប់បែបយ៉ាង ឬព្រមទទួលស្គាល់ចិននូវអំណាចដែលខ្លួនខំសាងបានមកតាមសិទ្ធិរបស់ខ្លួន ។ ប្រសិនបើអាម៉េរិកជ្រើសរើសយកជំរើសទីពីរនេះ ខ្លួនត្រូវតែរៀបចំយន្តការមួយទៅកាន់ប្រទេសចិនដែលជួយលើកកំពស់កិច្ចសហប្រត្តិបត្តិការ និងប្រកួតប្រជែងដោយស្មើមុខ ព្រមទាំងមិនអនុញ្ញាតឲ្យចេតនាអាក្រក់ណាមកបំពុលទំនាក់ទំនងរបស់ពួកគេទាំងពីរបានឡើយ ។ អ្វីដែលល្អសាកសមបំផុតនោះគឺ ការប្រកួតប្រជែងនេះនឹងត្រូវធ្វើដោយមានកិច្ចព្រមព្រៀងតាមច្បាប់ដែលតាក់តែងដោយពហុភាគី និងកម្រងច្បាប់មួយចំនួនដែលមានអំណាចគ្រប់គ្រងលើ អង្គការសហប្រជាជាតិ (UN) និង អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ សហរដ្ឋអាម៉េរិក អាចនឹងមើលឃើញស្ថានការណ៍នេះគឺជាការកែប្រែដ៏គួរឲ្យឈឺចាប់ ជាពិសេសជាមួយនឹងការព្រមព្រៀងក្នុងទីក្រុងវ៉ាស៊ីនតោនដែលមានពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំងត្រូវទទួលបរាជ័យ ហើយការណ៍នេះតម្រូវឲ្យមានវិធានការណ៍តានតឹងតែងមួយទៀតដើម្បីរក្សាបានផលប្រយោជន៍សម្រាប់សហរដ្ឋអាម៉េរិក ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ អ្នកដែលត្រូវធ្វើកិច្ចការលំបាកនោះគឺជាភារៈរបស់សហរដ្ឋអាម៉េរិក ព្រោះថាវានេះមានតម្លៃសាកសមដែលត្រូវធ្វើការប្រឹងប្រែងឲ្យអស់ពីកំលាំងកាយចិត្តដើម្បីដាក់កំលាំងមហិច្ឆតារបស់ចិនក្នុងប្រព័ន្ធច្បាប់ និងគោលការណ៍អន្តរជាតិដែលកំពុងតែអនុវត្តនេះ ។ ប្រព័ន្ធថ្មីនេះ សង្កត់ធ្ងន់ទៅលើទំនួលខុសត្រូវ និងការរឹតបន្តឹងទៅលើបណ្តាប្រទេសនានា រឹតបន្តឹងទំនុកចិត្ត ជួយចាត់ចែងដោះស្រាយទំនាស់ និងបង្កើតឲ្យមានបរិយាកាសប្រកបដោយស្ថេរភាព និងសុវត្ថិភាពសម្រាប់កិច្ចសហប្រត្តិការ និងការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ។ Have a good read, folks. This is written by PM Lee. [The United States and China each face fundamental choices. The United States must decide whether to view China’s rise as an existential threat and try to hold China back through all available means or to accept China as a major power in its own right. If it...

Continue Reading →

ចិនហៅការរើសអើងជាតិសាសន៍នៅសហរដ្ឋអាម៉េរិកថាជា “ជំងឺសង្គម” ដ៏រ៉ាំរ៉ៃមួយ – បកប្រែ CNN

ក្រសួងការបរទេសចិនបានស្នើឲ្យអាម៉េរិកចាត់វិធានការទប់ស្កាត់នឹងការរើសអើងពូជសាសន៍ចំពោះក្រុមជនជាតិភាគតិចឲ្យបាន។ លោក ស្យាវ លីជៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដំណឹងនៅថ្ងៃចន្ទនេះថា “យើងកំពុងតែតាមដានដំណើររឿងជុំវិញការស្លាប់របស់លោក ហ្វ្លយ ឃើញថាទាំងចលនាប្រឆាំងការរើសអើងជនជាតិស្បែកខ្មៅ (Black Lives Matter) និងសិទ្ធិរបស់ពួកគេគួរតែត្រូវបានគោរពការពារ” ។ គាត់បានបន្ថែមទៀតថា “ការរើសអើងពូជសាសន៍ចំពោះក្រុមជនជាតិភាគតិចគឺជាជំងឺសង្គមមួយដែលកំពុងតែរាតត្បាតពាសពេញទឹកដីអាម៉េរិក ហើយអ្វីដែលបានកើតឡើងនេះឆ្លុះបញ្ចាំងឲ្យឃើញថាមានបញ្ហាធ្ងន់ធ្ងរជាច្រើនដែលអាម៉េរិកគួរតែដោះស្រាយឲ្យបានឆាប់បំផុត ព្រោះថាការពង្រឹងច្បាប់ទៅលើការប្រើប្រាស់អំពើហិង្សា និងការរើសអើងពូជសាសន៍គឺត្រូវធ្វើដោយមន្ត្រីប៉ូលីស។”  លោក ស្យាវ ដដែលបានបន្ថែមទៀតថា៖ “យើងសង្ឃឹមថាសហរដ្ឋអាម៉េរិកនឹងប្រឹងប្រែងស្វែងរកចំណាត់ការដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនដែលបានចុះក្រោមមហាសន្និបាតអន្តរជាតិដើម្បីការលុបបំបាត់ចោលការរើសអើងពូជសាសន៍គ្រប់រូបភាពដើម្បីគាំទ្រដល់ការផ្តល់សិទ្ធិតាមផ្លូវច្បាប់ជូនដល់ក្រុមជាតិពន្ធក្នុងប្រទេសរបស់ខ្លួន។” ឆ្លើយតបទៅនឹងសំនួរមួយទាក់ទងទៅនឹងការអះអាងដែលធ្វើឡើងដោយមន្ត្រីសហរដ្ឋអាម៉េរិកដែលថ្លែងថាហេតុការណ៍ដែលកើតឡើងនេះមានការអុជអាលពីក្រោយខ្នងពីសំណាក់បរទេសដែលរួមមានទាំងប្រទេសចិនផងដែរនោះ លោក ស្យាវ ក៏បានថ្លែងថា “ការអះអាងដែលធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិលោក រ៉ូបឺត អូ ប៊្រីន (Robert O’ Brien) និងមន្ត្រីមួយចំនួនទៀតរបស់អាម៉េរិកដែលគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ  ចិនមិនជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះទេ” ។ លោក ស្យាវ បានបន្ថែមថាគាត់សង្ឃឹមថា “សហរដ្ឋអាម៉េរិកអាចដោះស្រាយរឿងនេះដោយខ្លួនឯងបាន មិនបាច់ខ្វល់ពីរឿងអ្នកណាមកជ្រៀតជ្រែកនោះទេ” ។ តាំងពីដើមរៀងមក ទីក្រុងប៉េកាំងកត់សម្គាល់ថាការរើសអើងពូជសាសន៍គឺជាបញ្ហារបស់ប្រទេសលោកខាងលិចទេ តែចិនក៏បានបង្ហាញការរិះគន់យ៉ាងខ្លាំងក្លាផងដែរទៅលើទង្វើដែលអាម៉េរិកធ្វើទៅកាន់ប្រជាជនអាហ្វ្រិកដែលរស់ក្នុងទឹកដីរបស់ខ្លួន ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ [caption id="attachment_5534" align="aligncenter" width="1600"]  [/caption] កាលពីខែមុន ប្រជាជនអាហ្វ្រិកជាច្រើននាក់ត្រូវបានគេចាប់បង្ខំឲ្យពិនិត្យរកមេរោគកូរ៉ូណា និងដាក់ឲ្យពួកគេឃុំខ្លួនឯងរយៈពេល ១៤ថ្ងៃ តាមអំពើចិត្តនៅក្នុងភាគខាងត្បូងនៃប្រទេសចិនក្នុងទីក្រុងខ្វាងចូវ (Guangzhou) ដោយមិនខ្វល់ពីរបាយការណ៍ធ្វើដំណើរចុងក្រោយថាពួកគេមកពីណានោះឡើយ ។ ជាលទ្ធផលពួកគេគ្មានកន្លែងត្រូវទៅបន្ទាប់ពីត្រូវម្ចាស់ផ្ទះបណ្តេញចេញពីផ្ទះជួល មិនតែប៉ុណ្ណោះក៏មិនមានសណ្ឋាគារណាព្រមទទួលពួកគេឲ្យស្នាក់នៅដោយហេតុថាធ្វើនេះគឺស្របតាមចំណាត់ការសុវត្ថិភាពពីវីរុសផ្សេងៗទៀត ។ ហេតុការណ៍នេះ បានបង្កឲ្យមានភាពប្រេះស្រាំក្នុងទំនាក់ទំនង រវាងចិន-អាម៉េរិក ហើយមានរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសអាហ្វ្រិកមួយចំនួន រួមទាំងសហព័ន្ធប្រទេសនៅហ្វ្រិកទាំងមូលក៏បានទាមទារការឆ្លើយតបពីសំណាក់ប្រទេសចិនផងដែរ ។ ក៏ប៉ុន្តែយើងនៅមិនទាន់ដឹងថា ការឆ្លើយតបរបស់មន្ត្រីចិនថាបានទទួលស្គាល់ការរើសអើងពូជសាសន៍ពិតជាកើតឡើងមែន ឬទទួលសុំទោសសម្រាប់ករណីនេះឬយ៉ាងណានោះទេ ។ ប្រភព: CNN

Continue Reading →

បុរសម្នាក់ត្រូវបានបាញ់សម្លាប់យ៉ាងឃោឃៅក្នុងអំឡុងពេលចូលរួមបាតុកម្មនៅ – បកប្រែ៖ CNN

ដោយ៖ Jennifer Henderson និង Madeline Holcombe, CNN (CNN) — នាយកដ្ឋានប៉ូលីសរដ្ឋបាលក្រុងបានឲ្យដឹងថា បុរសវ័យក្មេងម្នាក់អាយុ ២១ឆ្នាំ ត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលចូលរួមបាតុកម្មនៅទីក្រុងឌីត្រយកាលពីថ្ងៃសុក្រនេះ ។ សេចក្តីប្រកាសព័ត៌មានពីប៉ូលីសបានឲ្យដឹងថា បុរសម្នាក់នេះត្រូវបានគេបាញ់សម្លាប់នៅពេលដែលជនមិនស្គាល់មុខបានបាញ់ទៅលើហ្វូងមនុស្សចេញពីរថយន្តមួយគ្រឿង ។ ការស៊ើបអង្កេតបន្ថែមបានបង្ហាញថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានបាញ់ប្រហារទៅលើរថយន្តមួយគ្រឿងនៅម៉ោងប្រហែល ១១ និង ៣០នាទី ។ (១២៖៣០ a.m. ET) និងអ្នកនៅក្នុងរថយន្ត រួមទាំងជនរងគ្រោះក៏បានរត់គេចខ្លួនចេញពីក្នុងរថយន្តនោះ ។ ព័ត៌មានបន្ទាប់បានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេបាញ់ចំជាច្រើនកន្លែងអំឡុងពេលមានវិវាទ ហើយក្រោយមកបានដាច់ខ្យល់ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ក្រុងឌីត្រយ គឺជាក្រុងមួយស្ថិតក្នុងចំណោមទីក្រុងជាច្រើននៅទូទាំងសហរដ្ឋអាម៉េរិកដែលបានកើតមានបាតុកម្មតវ៉ាដ៏ចម្រូងចម្រាសពេញមួយយប់រហូតដល់ថ្ងៃសៅរ៍នេះជុំវិញការស្លាប់របស់លោកចច ហ្វ្លយ (George Floyd) ដែលជាបុរសស្បែកខ្មៅនៅក្នុងប្រតិបត្តិការណ៍របស់ប៉ូលីសក្រុងមីនីអាប៉ូលីស (Minneapolis) ។ ប៉ូលីសបានធ្វើការចាប់ខ្លួនបាតុកររាប់សិបនាក់នៅនៅក្នុងព្រឹត្តការណ៍ពេលមួយយប់នោះ ។ ប៉ូលីសក្រុងឌីត្រយ មិនអាចបញ្ជាក់បានទេថា តើជនរងគ្រោះគឺជាអ្នកចូលរួមបាតុកម្មឬអត់នោះទេ ប៉ុន្តែការបាញ់ប្រហារនោះបានកើតឡើងនៅទីប្រជុំជនដែលជាកន្លែងមានការតវ៉ាកើតឡើង ។ ប៉ូលីសក្រុងឌីត្រយក៏កំពុងតែធ្វើការស៊ើបអង្កេតបន្ថែមទៀតដែរ ។ មុននេះបន្តិច ស្នងការប៉ុស្តិ៍រដ្ឋបាលក្រុងឌីត្រយ លោកជេម ក្រេហ្គ (James Craig) បានឲ្យដឹងថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីព្យាយាមវាយប្រហារមកលើមន្ត្រីប៉ូលីសម្នាក់ ។ មេបញ្ជាការប៉ូលីសម្នាក់រងរបួសពីការគប់ដុំថ្មពីក្រុមបាតុករ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ក្រេហ្គ (Craig) បានឲ្យដឹងថា ភាគច្រើននៃអ្នកដែលត្រូវបានចាប់ខ្លួនគឺមិនមែនជាអ្នករស់នៅក្នុងទីក្រុងឌីត្រយនោះទេ ។ ក្រេហ្គបានបញ្ជាក់ទៀតថា “ខ្ញុំនឹងមិនឈរមើល ហើយទុកឲ្យឧក្រិដ្ឋជនមួយចំនួនតូចចូលមកវាយប្រហារអាជ្ញាធររបស់យើង និងធ្វើឲ្យប៉ះពាល់ដល់សុខសុវត្តិភាពរបស់សហគមន៍យើងនោះទេ ។ យើងគ្រាន់តែដឹងថា យើងនឹងមិនអត់ឱនឲ្យពួកគេជាដាច់ខាត" ៕ ប្រភព៖ CNN https://cnn.it/2MkrEGo

Continue Reading →