វិជ្ជាយឹតយោងជនដែលថោកទាបឱ្យបានចូលទៅជិតព្រះនរបតី
៤. បណ្តាទ្រព្យទាំងពួង វិជ្ជា លោកពោលថាជាទ្រព្យដ៏ឧត្តម ព្រោះវិជ្ជាចោរលួចយកមិនបានផង កាត់ថ្លៃមិនបានផង មិនចេះរេចរឹលអស់ទៅផងសព្វៗកាល ។ ៥. វិជ្ជាយឹតយោងជនដែលថោកទាបឱ្យបានចូលទៅជិតព្រះនរបតីដែលគេទៅជិតបានដោយកម្រ ឬអ្នកមានបុណ្យដ៏ក្រៃលែងជាងព្រះនរបតីទៅទៀត ដូចស្ទឹងដែលនៅក្នុងទីទាប តែប្រមូលយកទឹកចូលទៅកាន់សមុទ្រ ។ ស្រង់ចេញពីសៀវភៅ ៖ ស្រីហិតោបទេស (អារម្ភបទ លេខ ៤. ៥.)