ដំណើរទស្សនកិច្ចរបស់អាម៉េរិក
News

ដំណើរទស្សនកិច្ចរបស់អាម៉េរិកទៅកាន់ប្រទេសចិនត្រូវបានបដិសេធ ដោយសារតែលោកបៃដិនមានឥរិយាបថដូចលោកត្រាំកាន់តែខ្លាំងឡើង

ការបដិសេធរបស់ទីក្រុងប៉េកាំងក្នុងការជួបជាមួយអនុរដ្ឋលេខាធិការសហរដ្ឋអាម៉េរិកបានបង្ហាញពីទំនាក់ទំនងកាន់តែអាក្រក់ទៅៗ រវាងប្រទេសទាំងពីរ ។ មានតែលោកចូ បៃដិនប៉ុណ្ណោះដែលអាចដោះស្រាយរឿងនេះបានដោយការមិនជ្រើសរើសបន្តធ្វើតាមកេរដំណែលដ៏មហន្តរាយរបស់លោកដូណាល់ ត្រាំ ប៉ុន្តែគាត់មិនបានធ្វើដូច្នោះទេ ។ យោងតាមរបាយការណ៍មួយនៅក្នុងកាសែត The Financial Times ប្រទេសចិនបានបដិសេធមិនធ្វើជាម្ចាស់ផ្ទះនៅក្នុងដំណើរទស្សនកិច្ចដែលបានគ្រោងទុកពីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាម៉េរិកលោកស្រី Wendy R Sherman។ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់ទ្វីបអាស៊ីដ៏ទូលំទូលាយ អ្នកការទូតជើងចាស់រូបនេះមានគោលបំណងហោះហើរទៅកាន់ទីក្រុងប៉េកាំងសម្រាប់កិច្ចពិភាក្សាដែលត្រូវបានគេរំពឹងថា នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលដែលមានសក្តានុពលរវាងលោកចូ បៃដិន និងលោកស៊ី ជិនពីង ។ ទោះយ៉ាងណាក៏ដោយ សម្រាប់ហេតុផលដែលមិនទាន់បានបង្ហាញ កិច្ចប្រជុំរវាងតំណាងភាគីអាម៉េរិកគឺលោកស្រី Sherman និងសមភាគីចិនគឺលោក Le Yucheng ត្រូវបានច្រានចោល ។ ក្រុមអ្នកវិភាគនៅក្នុងរបាយការណ៍នេះបានសម្តែងការព្រួយបារម្ភថា នេះគឺជាសកម្មភាពដ៏គ្រោះថ្នាក់មួយ ខណៈពេលដែលអ្នកផ្សេងទៀតបានភ្ជាប់វាទៅនឹងរបៀបដែលសហរដ្ឋអាម៉េរិកបានប្រព្រឹត្ដចំពោះប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូលរដ្ឋអាឡាស្កាកាលពីដើមឆ្នាំនេះ ។ រហូតមកដល់បច្ចុប្បន្ននេះ ទីក្រុងប៉េកាំងមិនទាន់ដែលបានចាត់វិធានការតតាំងខ្លាំងៗ ដាក់រដ្ឋបាលរបស់លោកបៃដិនទេ លើកលែងតែករណីមួយនេះ ប៉ុន្តែ វានឹងមានហេតុផលស្របច្បាប់ជាច្រើនទៀតក្នុងការបញ្ឈប់ចំណងទាក់ទងជាមួយសហរដ្ឋអាម៉េរិកដែលកាន់តែមានភាពអាក្រក់ទៅៗនេះ …

តើសហរដ្ឋអាម៉េរិកកំពុងប្រើបញ្ហា
News

តើសហរដ្ឋអាម៉េរិកកំពុងប្រើបញ្ហានៃការបង្ខំកម្លាំងពលកម្មរបស់ជនជាតិអ៊ុយហ្គ័រដើម្បីធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ចិនមែនឬទេ?

អាម៉េរិកបានព្យាយាមចាប់កំហុសចិនជុំវិញលើការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ។ ប៉ុន្តែ អាម៉េរិកបានរក្សាភាពស្ងៀមស្ងាត់ចំពោះការរំលោភបំពានសិទ្ធិមនុស្សនៅកន្លែងផ្សេង ទៀតទូទាំងពិភពលោក ។ ការណ៍នេះ វាបានធ្វើឱ្យមានការសង្ស័យដោយបានចោទជាសំណួរថា តើវាមានបង្កប់អ្វីនៅពីក្រោយសាច់រឿងនេះដែរឬទេ? កាលពីយប់ថ្ងៃអង្គារ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានចេញផ្សាយការណែនាំមួយដោយព្រមានថា អាជីវកម្មនិងបុគ្គលឯកជនគ្រប់រូបដែលមិនចាកចេញពីខ្សែសង្វាក់ផ្គត់ផ្គង់ ការបណ្តាក់ទុន ឬការវិនិយោគ នៅក្នុងតំបន់ស្វយ័តស៊ីនជាំងរបស់ប្រទេសចិន “អាចមានហានិភ័យខ្ពស់ក្នុងការរំលោភលើច្បាប់របស់សហរដ្ឋអាម៉េរិក ហើយបានចោទប្រកាន់ទីក្រុងប៉េកាំងពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅក្នុងតំបន់នោះ ។ រឿងនេះកើតឡើងបន្ទាប់ពីអាម៉េរិកបានដាក់ក្រុមហ៊ុនចិនចំនួន ១៤ ចូលក្នុងបញ្ជីខ្មៅដោយចោទប្រកាន់ពួកគេថាមានការពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្សទៅលើជនជាតិម៉ូស្លីមអ៊ុយហ្គ័រ ។ វាហាក់ដូចជាចង់បង្ហាញថា ពួកគេកំពុងធ្វើការសិក្សានៅលើការសន្និដ្ឋាននៃកំហុសដោយការចូលរួមពាក់ព័ន្ធដោយសន្មតថា អាជីវកម្មទាំងអស់រួមទាំងសូម្បីតែអាជីវកម្មរបស់អាម៉េរិកផងដែរមានការពាក់ព័ន្ធក្នុងការបង្ខំកម្លាំងពលកម្មនៅទីនោះ ។ រដ្ឋបាលរបស់លោកចូ បៃដិនបានយកករណីនៃការបង្ខំកម្លាំងពលកម្មនៅតំបន់ស៊ីនជាំងនេះ ជាបញ្ហាចម្បងមួយក្នុងការកាន់តំណែងជាប្រធានាធិបតីរបស់លោក ។ វាហាក់ដូចជាបុព្វហេតុដ៏មានសីលធម៌មួយ ប៉ុន្ដែមតិមួយចំនួនទៀតគឺមិនបានគិតបែបហ្នឹងទេ ។ ប៉ុន្តែការផ្តោតការយក ចិត្តទុកដាក់របស់ខ្លួនទៅលើប្រទេសចិន ហាក់ដូចជាធ្វើឱ្យអាម៉េរិកមិនអើពើនឹងវិបត្តិផ្សេងៗ ទៀតនៅជុំវិញពិភពលោក ដូចជារបាយការណ៍មនុស្សស្លាប់ចំនួន ៦,៥០០ នាក់ក្នុងលក្ខខណ្ឌបង្ខំពលកម្មអំឡុងពេលនៃការសាងសង់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំក្រោយក្នុងប្រទេសកាតាជាដើម ។ …

ជម្លោះនៅអឺរុប-01
News

ជម្លោះនៅអឺរ៉ុបបានផ្ទុះឡើង ៖ លោកចូ បៃដិនស្នើទៅអ៊ុយក្រែនកុំឱ្យមានប្រតិកម្មទៅលើកិច្ចព្រមព្រៀងបំពង់បង្ហូរឧស្ម័ន Nord Stream របស់លោកជាមួយលោកស្រីអេងជេឡា មើកែល

លោកចូ បៃដិនកំពុងស្នើឱ្យអ៊ុយក្រែនរក្សាភាពស្ងៀមស្ងាត់ជុំវិញរឿងបំពង់បង្ហូរឧស្ម័នរុស្ស៊ី-អាល្លឺម៉ង់ ខណៈដែលអាម៉េរិកកំពុងចរចាលម្អិតលើកចុងក្រោយជាមួយលោកស្រីអេងជេឡា មើកែល ។ យោងតាមសារព័ត៌មាន Politico បានឱ្យដឹងថា មន្រ្តីអាម៉េរិកកំពុងតែទទូចដល់សមភាគីអ៊ុយក្រែនរបស់ខ្លួនឱ្យចៀសវាងពីការរិះគន់កិច្ចព្រមព្រៀងរបស់លោកចូ បៃដិន ជាមួយលោកស្រីអេងជេឡា មើកែល ស្តីពីគម្រោងបំពង់បង្ហូរឧស្ម័នរុស្ស៊ី-អាល្លឺម៉ង់ Nord Stream 2 ។ នៅក្នុងការគំរាមកំហែងដែលគ្រប់ដណ្តប់ដល់ប្រទេសអ៊ុយក្រែននេះ ប្រភពពីអាម៉េរិកបានអះអាងថា ក្រុមមន្រ្តីកំពុងព្រមានពីទំនាក់ទំនងរវាងទីក្រុងគៀវ (Kyiv) និង ក្រុងវ៉ាស៊ីនតោន អាចនឹងស្ថិតក្នុងគ្រោះថ្នាក់ ប្រសិនបើបណ្តាប្រទេសសហភាពអឺរ៉ុបបះបោរប្រឆាំងនឹងគម្រោងនេះ ។ បំពង់បង្ហូរឧស្ម័ននេះនឹងដឹកជញ្ជូនឧស្ម័នធម្មជាតិដែលមានតម្លៃថោកពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ធ្វើឱ្យមានហានិភ័យដល់អ៊ុយក្រែនដែលជាប្រទេសដៃគូសំខាន់របស់អាម៉េរិកទទួលនូវការខាតបង់បំផុតនៅពេលដែលគម្រោងនេះដាក់ឱ្យដំណើរការ ។ ជំហររដ្ឋបាលរបស់លោកចូ បៃដិន គឺផ្ទុយពីសភាភាគច្រើន និងជាមួយរដ្ឋាភិបាលអ៊ុយក្រែន និងសម្ពន្ធមិត្តអឺរ៉ុបខាងកើតរបស់ខ្លួនជាច្រើនដែលបានប្រកាន់យកជាយូរមកហើយថា ការអន្តរាគមន៍របស់អាម៉េរិកនៅតែអាចរារាំងការបញ្ចប់ការសាងសង់បំពង់បង្ហូរឧស្ម័នដែលជិតរួចរាល់នេះបាន ។ ព័ត៌មានដែលបានមកពីមនុស្សដែលនៅជិតស្និទ្ធនឹងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូលេដេមើ ហ្សេលេនស្គី (Volodymyr Zelensky) បានប្រាប់ជំហររបស់ទីក្រុងកគៀវទៅសារព័ត៌មាន Politico …

ជម្លោះនៅអឺរុប-02
News

តើអាម៉េរិកគ្រោងនឹងដោះស្រាយជាមួយចិនយ៉ាងដូចម្តេច?

ទោះបីបរិយាកាសពិភពលោកដែលកំពុងមានអរិភាពកាន់តែខ្លាំងឡើងៗ និងមានការបង្ក្រាបនិយ័តកម្មទៅលើក្រុមហ៊ុននៅក្នុងប្រទេសក៏ដោយ ក៏ក្រុមហ៊ុនចម្រុះជាតិសាសន៍ចិនកំពុងតែរីកលូតលាស់ដដែល ។ ដូចជាការរីកចម្រើនរបស់ក្រុមហ៊ុន CATL ដែលជាក្រុមហ៊ុនផលិតថាមពលថ្មធំជាងគេបំផុតនៅលើពិភពលោកជាដើម ។ ប្រឈមនឹងការរីកចម្រើនរបស់ចិន អាម៉េរិកក្រោមការដឹកនាំរបស់លោកចូ បៃដិន និងលោកដូណាល់ ត្រាំបានបង្កើតការបែកបាក់ទំនាក់ទំនងយ៉ាងខ្លាំងក្នុងនយោបាយការបរទេសអាម៉េរិកជាមួយចិនក្នុងរយៈពេល ៥ ទសវត្សរ៍ចាប់តាំងពីលោក Richard Nixon បានទៅប្រទេសចិនមក ។ ដោយមានការវិនិយោគយ៉ាងច្រើនដើម្បីការពារការនាំមុខផ្នែកសេដ្ឋកិច្ចរបស់ខ្លួន លោកបៃដិនកំពុងធ្វើឱ្យអាម៉េរិកក្លាយជាមេដឹកនាំរបស់ប្រទេសលោកខាងលិចនៅក្នុងការប្រកួតប្រជែងជាមួយនឹងកុម្មុយនីស្ដ ។ កត្តានេះ វាបានបង្ខំឱ្យសម្ពន្ធមិត្តអាម៉េរិកដូចជាអាល្លឺម៉ង់ និងអ៊ីស្រាអែលពិបាកក្នុងការធ្វើការសម្រេចចិត្តទៅលើភាពចាំបាច់ខាងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មដោយជួនកាលវាបានដើរក្នុងទិសដៅផ្ទុយគ្នា ។ ហើយនៅពេលដែលគណបក្សកុម្មុយនីស្តចិនកំពុងប្រារព្ធខួបកំណើតគម្រប់ ១០០ ឆ្នាំរបស់ខ្លួន មានមនុស្សតិចណាស់ដែលរំពឹងថា គណបក្សនេះនឹងមានការផ្លាស់ប្តូរគោលជំហរ ឬមានការបែកបាក់ផ្ទៃក្នុងជាដើម ។ មែនទែនទៅ មិនត្រឹមតែមិនបានធ្វើឱ្យមានការបើកចំហសម្រាប់ឥទ្ធិពលពីបរទេសកាន់តែទូលាយប៉ុណ្ណោះទេ ប្រទេសចិនកាន់តែក្លាយជាប្រទេសដែលឯកោជាងមុនទៅវិញ ។ នៅពេលដែលរដ្ឋាភិបាលចិនកំពុងផ្តោតលើវិធីដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយការបំភាយកាបូនដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ វាកាន់តែមើលឃើញច្បាស់ថា វានឹងត្រូវចំណាយច្រើន ពោលគឺប្រហែល …

ជម្លោះនៅអឺរុប-03
ខ្លីៗពីអន្តរជាតិ

លិខិតរបស់លោកអាល់បឺត អាញស្តាញ ផ្ញើជូនទៅប្រធានាធិបតីអាម៉េរិកលោក Franklin Delano Roosevelt នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៣៩

លិខិតរបស់លោកអាល់បឺត អាញស្តាញ ផ្ញើជូនទៅប្រធានាធិបតីអាម៉េរិកលោក Franklin Delano Roosevelt នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៣៩ ជូនលោកប្រធានាធិបតីជាទីគោរព, កិច្ចការងារស្រាវជ្រាវថ្មីៗមួយចំនួនរបស់លោក E.Fermi និងលោក L. Szilard ដែលបានទាក់ទងផ្ញើមកខ្ញុំតាមរយៈឯកសារសរសេរដោយដៃមួយច្បាប់ ធ្វើឱ្យខ្ញុំមានជំនឿជឿជាក់ថា សារធាតុអ៊ុយរ៉ាញ៉ូម (uranium) នឹងអាចបង្កើតទៅជាប្រភពថាមពលថ្មី និងសំខាន់មួយនាពេលអនាគត ។ ទិដ្ឋភាពជាក់លាក់នៃស្ថានភាពដែលបានវិវឌ្ឍមកនេះ ហាក់ដូចជាតម្រូវឱ្យយើងមានការយកចិត្តទុកដាក់ ហើយបើនៅក្នុងករណីចាំបាច់ យើងត្រូវចាត់វិធានការរហ័សដោយផ្នែករដ្ឋបាលថែមទៀតផង ។ ដូច្នេះ ខ្ញុំយល់ថា វាជាកាតព្វកិច្ចរបស់ខ្ញុំដែលត្រូវតែធ្វើឱ្យលោកចាប់អារម្មណ៍នូវការពិត និងអនុសាសន៍ដូចខាងក្រោមនេះ ៖ នៅក្នុងការសិក្សារយៈពេលបួនខែចុងក្រោយនេះ តាមរយៈកិច្ចការស្រាវជ្រាវរបស់លោក  Joliot នៅប្រទេសបារាំង ក៏ដូចជាកិច្ចការស្រាវជ្រាវរបស់លោក Fermi និងលោក Szilard នៅអាម៉េរិក ត្រូវបានគេរំពឹងថា …

ប្រទេសចិនកំពុងតែឈានទៅរកបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ
News

ប្រទេសចិនកំពុងតែឈានទៅរកបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ

ដោយសារតែការកើនឡើងនៃបំណុល ការកើនឡើងនៃថ្លៃទំនិញ និងការថយចុះនៃការផ្គត់ផ្គង់ពីបរទេស ប្រទេសចិនកំពុងប្រឈមមុខនឹងកត្តាគ្រោះថ្នាក់មួយចំនួនរួមគ្នាក្នុងពេលតែមួយ ខណៈពេលដែលបញ្ហាទាំងនេះកំពុងតែកើតឡើងរួមគ្នានៅទីក្រុងប៉េកាំង វាក៏នឹងមានផល់ប៉ះពាល់ដល់ប្រទេសដ៏ទៃទៀតផងដែរ បញ្ហានឹងកើតឡើងកាន់តែខ្លាំង យោងទៅតាមសេដ្ឋវិទូមួយចំនួន រឿងដែលគួរឱ្យអស់សំណើចមួយអំពីបំណុលគឺការមានទ្រឹស្តីហេតុផលល្អៗដែលថា ប្រសិនបើអ្នកជាអ្នកមាន ឬអ្នកធំ អ្នកមិនចាំបាច់សងបំណុលវិញនោះទេ ។ ពិតណាស់ថា នៅពេលដែលអតិផណាទាប អត្រាការប្រាក់ទាប និងទីផ្សារមានកម្រិតខ្ពស់ អង្គភាពដែលមានទ្រព្យសម្បត្តិច្រើន និងអាជីវកម្មដែលចាំបាច់មួយចំនួនអាចខ្ចីលុយម្តងហើយម្តងទៀតពីរដ្ឋបាន ។ ក្នុងកម្រិតធំមួយ ប្រទេសអ្នកមានដូចជាសហរដ្ឋអាម៉េរិក ចិន ជប៉ុន អាល្លឺម៉ង់ និងអង់គ្លេសដែលមានធនាគារកណ្តាលអាចបោះពុម្ពប្រាក់ជាបន្តបន្ទាប់ដើម្បីផ្តល់ប្រាក់កម្ចីដល់រដ្ឋាភិបាល ហើយបន្ទាប់មករដ្ឋាភិបាលទាំងនោះក៏ចែកចាយលុយនៅក្នុងប្រទេសដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេដំណើរការបានល្អ ហើយក៏បង្កើតជាសាច់ប្រាក់ និងធានាលើលក្ខខណ្ឌល្អគ្រប់យ៉ាងសម្រាប់ប្រាក់កម្ចីចំពោះក្រុមហ៊ុនដែលត្រូវការដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនរបស់ពួកគេ ។ ចលនាម៉ាស៊ីនបោះពុម្ពប្រាក់ឥតឈប់ឈរនេះ ហាក់ដូចជាដំណោះស្រាយដ៏ល្អឥតខ្ចោះមួយ តើត្រូវទេ ?  ខ្ចី ចំណាយ ខ្ចី ចំណាយ ខ្ចីម្តងហើយម្តងទៀត ហើយវដ្តនៃការខ្ចីនេះនៅតែបន្តវិលឥតឈប់ឈរ ។ កាលពីឆ្នាំមុន …

អាម៉េរិកកំពុងតែយល់ច្រលំ
News

អាម៉េរិកកំពុងតែយល់ច្រលំ ប្រសិនបើខ្លួនគិតថា វៀតណាមនឹងផ្តល់នូវមូលដ្ធានមីស៊ីល ឬជួយខ្លួនគ្រប់យ៉ាងនៅក្នុងជម្លោះណាមួយជាមួយនឹងប្រទេសចិន

ទីក្រុងហាណូយអាចមានភាពខុសគ្នាច្រើនជាមួយនឹងទីក្រុងប៉េកាំង ហើយវៀតណាមក៏មានការប្រុងប្រយ័ត្នចំពោះប្រទេសជិតខាងរបស់ខ្លួនដ៏មានឥទ្ធិពលនេះផងដែរ ប៉ុន្តែការប្រជុំជាន់ខ្ពស់មួយនៅចុងសប្តាហ៍នេះបានចង្អុលបង្ហាញថា វៀតណាមនឹងមិនចូលរួមជាមួយសម្ពន្ធមិត្តប្រទេសលោកខាងលិចក្នុងការប្រឆាំងនឹងចិននោះទេ។ ទោះបីជាពួកគេមានមនោគមវិជ្ជារួមមួយប្រឆាំងនឹងទស្សនៈពិភពលោករបស់ចក្រពត្តិនិយម និងការគាំទ្រជាប្រវត្តិសាស្រ្តរបស់លោកម៉ៅចំពោះវៀតណាមខាងជើង ក្នុងការតស៊ូដ៏យូរអង្វែងប្រឆាំងនឹងសហរដ្ធអាម៉េរិកនៅចន្លោះឆ្នាំ១៩៥៥ និងឆ្នាំ១៩៧៥ ក៏ដោយ ក៏ចិននិងវៀតណាមមិនមែនជាសម្ពន្ធមិត្តហ្នឹងគ្នាដែរ ។ តាមពិតទៅ ភាពមិនត្រូវគ្នាដែលមានជាយូរមកហើយរវាងប្រទេសទាំងពីរនេះគឺធំធេញណាស់ ។ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយដែលប្រទេសវៀតណាមបានដឹងថា ប្រទេសចិនគឺជាប្រទេសជិតខាងក្នុងតំបន់ដែលបានព្យាយាមបង្កើនការប៉ុនប៉ងធ្វើគ្រប់យ៉ាងដើម្បីឱ្យវៀតណាមស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ។ ចាប់តាំងពីពេលដែលវៀតណាមនៅជាផ្នែកមួយនៃរាជវង្សហាន (Han dynasty) រហូតដល់ក្លាយជារដ្ឋចំណុះនៃរាជវង្សឈិង (Qing dynasty) នឹងត្រូវបានឈ្លានពានដោយប្រទេសចិននៅក្នុងឆ្នាំ១៩៧៩ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់លោកតេង ស៊ាវពីង ដើម្បីលុបបំបាត់ឥទ្ធិពលរបស់សហភាពសូវៀតនៅអាស៊ីអាគ្នេយ៍ ទីក្រុងហាណូយមានមូលហេតុពិតជាក់ស្ដែងជាច្រើន ដែលធ្វើឱ្យខ្លួនមានអារម្មណ៍ប្រុងប្រយ័ត្នចំពោះទីក្រុងប៉េកាំងជានិច្ច ។ ប្រទេសទាំងពីរក៏កំពុងប្រឈមនឹងភាពតានតឹងជាមួយគ្នាក្នុងការទាមទារតំបន់ត្រួតស៊ីគ្នានៅដែនសមុទ្រចិនខាងត្បូងផងដែរ ។ ជាមួយនឹងរឿងរ៉ាវល្អក់កករទាំងនេះ វាមិនមែនជាការភ្ញាក់ផ្អើលនោះទេដែលសហរដ្ឋអាម៉េរិកមានបំណងធ្វើឱ្យប្រទេសនានាបង្កើនសកម្មភាពប្រឆាំងនឹងប្រទេសចិន និងហ៊ុមព័ទ្ធយោធាពួកគេ ។ សហរដ្ឋអាម៉េរិកបានយល់ឃើញថាប្រទេសវៀតណាម (ទោះបីជាខ្លួនធ្លាប់បង្កការបំផ្លាញលើប្រទេសនេះម្ដងរួចមកហើយក៏ដោយ) គឺជាកូនអុកមួយដ៏មានសក្តានុពលនៅក្នុងយុទ្ធសាស្រ្ត “​ឥណ្ឌូ-ប៉ាស៊ីហ្វិក” របស់ខ្លួន ។ …

តើកងកម្លាំងអាហ្វហ្គានីស្ថានអាចទប់ទល់
News

តើកងកម្លាំងអាហ្វហ្គានីស្ថានអាចទប់ទល់នឹងពួកតាលីបង់បានទេ បន្ទាប់ពីកងទ័ពអាម៉េរិកចាកចេញពីទីនោះ ?

នៅថ្ងៃទី១៤ ខែមេសា លោកប្រធានាធិបតីចូ បៃដិនបានប្រកាសថា កងទ័ពអាម៉េរិកទាំងអស់នឹងត្រូវចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន (Afghanistan) នៅខែកញ្ញាខាងមុខនេះ ។ តែឥឡូវនេះ វាហាក់ដូចជាអាចទៅរួចដែលថា ពួកគេនឹងត្រូវបានចាកចេញឆាប់ៗនៅខែកក្កដានេះវិញ ។ នាយឧត្តមសេនីយ៍បានកត់សម្គាល់ថា ការគាំទ្រ និងជួយដល់ការគ្រប់គ្រងប្រទេសនេះគឺជិតដល់ពេលត្រូវបញ្ចប់ហើយ ។  អំពើហិង្សាពីការបះបោរដែលដឹកនាំដោយពួកតាលីបង់ (Taliban) កំពុងតែកើនឡើងជាលំដាប់ ប៉ុន្តែលោកបៃដិន មិនមានការចាប់អារម្មណ៍ក្នុងការពន្យាពេលដកកងទ័ពចេញពីប្រទេសនេះនោះទេ ។ គាត់ជាអ្នករិះគន់យូរមកហើយពីការចូលរួមពាក់ព័ន្ធរបស់អាម៉េរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបើកងទ័ពអាម៉េរិកចាកចេញបានកាន់តែលឿន អ្នករងគ្រោះជនជាតិអាម៉េរិកដែលទទួលរងការឈឺចាប់នឹងមានកាន់តែតិច (ទោះបីជាជាក់ស្តែង ទាហានដែលនៅសេសសល់គឺមានចំនួនមិនច្រើនក៏ដោយ) ។ មូលដ្ឋានអាកាសដ៏ធំនៅក្រុងកាន់ដាហារ (Kandahar) ដែលជាកន្លែងដាក់យន្តហោះ ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើកជាច្រើនត្រូវបានទុកចោល ។ មូលដ្ឋានអាកាសដ៏ធំដូចគ្នាមួយទៀតនៅបាហ្គ្រាម (Bagram) ជិតទីក្រុងកាប៊ុល (Kabul) គឺជាកន្លែងបន្ទាប់ដែលត្រូវប្រគល់ទៅឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានគ្រប់គ្រង ។ កងកម្លាំងអង្គការណាតូ (NATO) …

របៀបដែលសេដ្ឋកិច្ចចិនអាចផ្លាស់ប្តូរទម្រង់អង្គការ WTO
News

របៀបដែលសេដ្ឋកិច្ចចិនអាចផ្លាស់ប្តូរទម្រង់អង្គការ WTO និងពាណិជ្ជកម្មពិភពលោកឱ្យកាន់តែប្រសើរឡើង

ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ប្រទេសចិនក្នុងឆ្នាំ២០០១ បានធ្វើឱ្យមានការប្រែប្រួលនៅក្នុងប្រទេស និងពាណិជ្ជកម្មពិភពលោកដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់ភាគីទាំងអស់ នៅពេលដែលអង្គការពាណិជ្ជកម្មពិភពលោកបើកទំព័រថ្មីរបស់ខ្លួនក្រោមការដឹកនាំថ្មី ប្រទេសចិនត្រូវបានគេរៀបចំយ៉ាងល្អដើម្បីជួយស្រោចស្រង់អង្គការនេះសម្រាប់ពិភពលោកឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ នៅខាងក្នុងបរិវេណច្រាំងបេតុងនៃបឹងហ្សឺណែវ (Lake Geneva) ដែលជាទីតាំងរបស់អង្គការពាណិជ្ជកម្មពិភពលោក មានសួនច្បារចម្រុះពណ៌ដ៏ប្រណីតមួយរបស់ចិន ដោយសាងសង់ឡើងជាទម្រង់ថ្មមានរាងដូចធ្នូ និងអក្សរផ្ចង់ ។ សួនហ្គូស៊ូ (Gusu Garden) គឺជាអំណោយពីប្រទេសចិនក្នុងឆ្នាំ២០១៣ ដើម្បីរំលឹកដល់ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ។ សួននេះក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី (Multilateral Trading System) ដូចដែលឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក លោក Yi Xiaozhun បាននិយាយនៅពេលនោះ ។ យ៉ាងណាក៏ដោយ សួន ហ្គូស៊ូ (Gusu Garden) គឺមិនមែនជាសញ្ញាតែមួយគត់ដែលប្រទេសចិនបានទុកនៅអង្គការពាណិជ្ជកម្មពិភពលោកនោះទេ ។ ឆ្នាំនេះគឺជាឆ្នាំគម្រប់ខួបរយៈពេល ២០ ឆ្នាំចាប់តាំងពីប្រទេសចិនបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងនាមជាសមាជិកទី១៤៣ ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ …

ការទូតវ៉ាក់សាំង ជួយបង្កើនជំហរ copy
News

ការទូតវ៉ាក់សាំង ជួយបង្កើនជំហរសកលរបស់រុស្ស៊ី និងចិន

នៅខែមករា ខណៈដែលបណ្តាប្រទេសអ្នកមានជាច្រើនបានកំពុងដាក់ចេញនូវកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ប្រទេសមួយចំនួនទៀតកំពុងត្រូវបានទុកចោល ។ លោកអាឡិកស៊េន ដឺ វ៉ូស៊ីស (Aleksandar Vucic) ប្រធានាធិបតីប្រទេស សឺប៊ៀ (Serbia) បានត្អូញត្អែរថា “សព្វថ្ងៃនេះ វាពិបាកក្នុងការរកទិញវ៉ាក់សាំងជាងអាវុធនុយក្លេអ៊ែរទៅទៀត” ។ លោក វ៉ូស៊ីស (Vucic) បានប្រៀបធៀបស្ថានភាពទៅនឹងការលិចកប៉ាល់ទីតានិច  (Titanic) ដែលមនុស្សគ្រប់គ្នាចង់បានទូកសង្គ្រោះសម្រាប់តែខ្លួនពួកគេរៀងៗខ្លួន ។ ប្រទេសសឺប៊ៀ (Serbia) ឥឡូវនេះបាននាំមុខប្រទេសអឺរ៉ុបជិតខាងរបស់ខ្លួន ក្នុងការប្រណាំងប្រជែងការចាក់វ៉ាក់សាំង ភាគច្រើនដោយសារតែប្រទេសនេះទទួលបានភាពងាយស្រួលក្នុងការចាក់ថ្នាំបង្ការរបស់ចិន និងរុស្ស៊ី ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីផលិតវ៉ាក់សាំង ។ ប៉ុន្តែ ប្រទេសជាច្រើននៅតែកំពុងពិបាកក្នុងការទទួលបានវ៉ាក់សាំងមកក្នុងដៃរបស់ពួកគេ ។ នេះគឺជាការពិត ជាពិសេសគឺនៅក្នុងតំបន់ក្រីក្រនៃពិភពលោក ។ យោងតាមរបាយការណ៍ថ្មីៗរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង (Agence​France-Presse) ក្នុងចំណោមវ៉ាក់សាំងជាង ១ពាន់លានដូសដែលត្រូវបានគេប្រើប្រាស់ទូទាំងពិភពលោក មានតែ ០,២% …

តម្លៃយុវជន1
ខ្លីៗពីប្រវត្តិសាស្ត្រខ្មែរ

តម្លៃយុវជនដែលជាសសរទ្រូងជាតិដ៏រឹងមាំ

#តម្លៃយុវជន ខួរក្បាលពូកែ ចិត្តគំនិតល្អ កិរិយាមាយាទថ្លៃថ្នូរ មានសុជីវធម៌ និង សីលធម៌ខ្ពស់ កូនរស់ក្នុងសង្គមនេះមានតម្លៃណាស់ ជាពិសេសស្ថិតក្នុងកាលៈទេសៈសង្គមកូនកំពុងតែជ្រួលច្របល់នឹងរឿងបែកស្លុយ ។ កូនស្រីម្តាយត្រូវតែជាមនុស្សដែលស្រលាញ់ការអប់រំ បណ្តុះទម្លាប់រៀនសូត្រជាប្រចាំ ចេះចែករំលែកអំពើល្អដល់ជនរួមជាតិកូនដែលខ្វះខាត កូននឹងជួបតែភ័ព្វសំណាងជារៀងរហូត ។ កូនស្រីម្តាយមិនមែនជាមនុស្សស្រីទន់ខ្សោយនោះទេ កូនត្រូវតែជាមនុស្សដែលមានប្រាជ្ញា ព្រោះប្រាជ្ញានេះហើយ ជាអាវុធជួយដោះស្រាយរាល់បញ្ហាលំបាកស្មុគស្មាញទាំងឡាយក្នុងជីវិតរបស់កូន ។  កូនកុំឈ្លោះ កុំវក់វីតាមព្យុះភ្លៀង កុំជ្រើមជ្រួលនឹងទំនោរសង្គម ដែលមើលឃើញតែភ្លើងពណ៌ ច្រៀងរាំ  កូនត្រូវតែជាមនុស្សដែលមានទស្សនវិស័យវែងឆ្ងាយ ស្គាល់ស្ថានការណ៍សង្គមខាងក្រៅ និងស្គាល់ពិភពលោកឲ្យបានច្បាស់ ។ កូនមានខួរក្បាលល្អមួយហើយ កូនត្រូវបន្តផ្តល់ចំណីដល់វា ដូចជាការអានសៀវភៅ និង ការតាមដានព្រឹត្តិការណ៍សេដ្ឋកិច្ចជាតិ និង អន្តរជាតិ បើកូនធ្វើបានដូច្នេះ វាពិតជាប្រពៃណាស់ ។ កូនអើយតម្លៃនៃសង្គមមួយ គឺស្តែងចេញតាមរយៈសកម្មភាពរបស់យុវជនជំនាន់នោះហើយ គេមិនចាំបាច់ធ្វើស្ថិតិស្រាវជ្រាវរកអ្នកចេះដឹង …

Quad កំពុងតែរុះរើគោលបំណង
News

ទីបំផុត បក្សសម្ពន្ធ The Quad កំពុងតែសាររើគោលបំណងរបស់ខ្លួនឡើងវិញហើយ

បើកបិទបើកបិទអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមសន្តិសុខដែលត្រូវបានគេស្គាល់ថា The Quad បានបង្ហាញខ្លួនសារជាថ្មីនៅប៉ុន្មានខែថ្មីៗនេះ ដើម្បីសាររើនូវគោលបំណងរបស់ខ្លួនម្ដងទៀត ។ ជាក់ស្ដែង ប្រទេសចំនួនពីរដែលមិនមែនជាសមាជិកនៃក្រុម G7 គឺអូស្ត្រាលី និងឥណ្ឌាត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ក្រុម G7នៅចក្រភពអង់គ្លេសចន្លោះថ្ងៃទី១១ និង ១៣ ខែមិថុនា ជាមួយសមាជិក The Quad ពីរប្រទេសទៀតគឺសហរដ្ឋអាម៉េរិក និងជប៉ុន ។ ការជួបជុំរបស់មេដឹកនាំបក្សសម្ពន្ធ The Quad ដែលរៀបចំដោយលោកចូ បៃដិនកាលពីខែមីនា គឺជាសកម្មភាពមួយក្នុងចំណោមចលនានយោបាយការបរទេសដំបូងបង្អស់របស់ប្រធានាធិបតីអាម៉េរិក ។ តាមពិតទៅ ក្រុម The Quad ខ្លួនឯងផ្ទាល់ ក៏មានកិច្ចប្រជុំកំពូលរបស់ខ្លួនដោយលែកមួយផងដែរចុងឆ្នាំនេះ ។ ទន្ទឹមនឹងនេះ សភាអាម៉េរិកក៏បានប្រើឥទ្ធិពលរបស់ខ្លួនដើម្បីជំរុញច្បាប់ដែលត្រូវបានរៀបចំឡើងដើម្បីប្រឆាំងនឹងប្រទេសចិនបន្ថែមទៀត ។ ក្នុងចំណោមរឿងជាច្រើន វាបានផ្តល់ការគាំទ្រដល់ The …

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!