website-cover-18
News

ខ្លីៗពីអន្តរជាតិ ៖ លោក បៃដិន ព្យាយាមផ្សះផ្សាបក្សនយោបាយទាំង ២ របស់អាម៉េរិកដោយចាត់ទុកចិនជាសត្រូវរួម

ក្នុងសេចក្ដីថ្លែងការរួមមួយក្នុងកិច្ចប្រជុំព្រឹទ្ធសភាកាលពីពេលកន្លងទៅ លោកបៃដិនបានមានប្រសាសន៍ថា ចិនជាដៃគូប្រកួតប្រជែងខាងយុទ្ធសាស្រ្ដដ៏សំខាន់បំផុត ។ លោកបៃដិនព្យាយាមធ្វើការទំនាក់ទំនងទៅកាន់់ពលរដ្ឋអាម៉េរិកដោយលើកឡើងថា ប្រសិនបើសហរដ្ឋអាម៉េរិកមិនបន្តធ្វើដំណើរឆ្ពោះទៅមុខ មិនដណ្ដើមវិស័យឧស្សាហកម្មត្រលប់មកវិញ និងមិនធ្វើឱ្យមានភាពប្រសើរឡើងវិញ (Build Back Better) ដល់អាម៉េរិកទេនោះ អាម៉េរិកនឹងចាញ់មហាអំណាចចិនជាក់ជាពុំខាន ។  លោកបៃដិនព្យាយាមបង្កើនទំនាក់ទំនងដើម្បីស្វែងរកការគាំទ្រដល់ផែនការធំៗទាំងអស់របស់គាត់ដោយថា “នេះជារឿងស្លាប់រស់របស់ជាតិ និងពិភពលោក ។ ការបែកបាក់របស់អាម៉េរិកនឹងត្រូវបានផ្សះផ្សាឡើងវិញយ៉ាងឆាប់រហ័ស ប្រសិនបើបក្សនយោបាយទាំង២ របស់អាម៉េរិកចាត់ទុកចិនជាសត្រូវរួម” ។ កម្រិតនៃភាពហ៊ានគិតធំរបស់លោកបៃដិន (ផែនការសង្គ្រោះអាម៉េរិក) អាចប្រៀបធៀបជាមួយនឹងបុព្វបុរសរបស់អាម៉េរិកកាលសម័យអតីតកាលបាន ដូចជាប្រធានាធិបតី ហ្វ្រង់ក្លីន ឌី រ៉ូសវ៉េល (Franklin D. Roosevelt) ដែលផែនការធំរបស់គាត់ (New Deal) បានជួយសង្គ្រោះ និងកំណត់ទិសដៅសង្គមអាម៉េរិកក្រោយចប់វិបត្តិសេដ្ឋកិច្ចដ៏ធំមួយក្នុងទសវត្សរ៍ឆ្នាំ១៩៣០ ។ © រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖ ខ្មែរ អេឡិកត្រូនិក …

website-cover17
News

ខ្លីៗពីអន្តរជាតិ ៖ ការងើបឡើងរបស់ប្រទេសចិន នឹងផ្តល់ឱ្យប្រទេសដ៏ទៃទៀតនូវជម្រើសល្អៗច្រើន

ការងើបឡើងរបស់ប្រទេសចិន នឹងផ្តល់ឱ្យប្រទេសដ៏ទៃទៀតនូវជម្រើសល្អៗច្រើន គឺច្រើនជាងពេលដែលពួកគេទទួលបាននៅក្នុងយុគសម័យដែលអាម៉េរិកធ្វើជាមហាអំណាចតែម្នាក់ឯង ។ ប្រទេសអ៊ីរ៉ង់ប្រហែលជាទទួលការរងទុក្ខយ៉ាងខ្លាំងក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែកិច្ចព្រមព្រៀងទិញប្រេង និងការវិនិយោគថ្មីៗរបស់ខ្លួនជាមួយប្រទេសចិន បង្ហាញពីសមត្ថភាពអ៊ីរ៉ង់ក្នុងការកាត់បន្ថយសម្ពាធខ្លះៗ ដោយមិនចាំបាច់ធ្វើសម្បទានចរចារបន្ថែមជាមួយសហរដ្ឋអាម៉េរិកនោះឡើយ ។ អឺរ៉ុបប្រហែលជាសប្បាយចិត្តដែលឃើញអតីតប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំបានធ្លាក់ពីតំណែង ហើយមានសេចក្តីរីករាយដោយលោកប្រធានាធិបតីចូ បៃដិន សម្រេចចិត្តផ្សះផ្សាចំណងទំនាក់ទំនងអន្តរអាត្លង់ទិច ប៉ុន្តែការសប្បាយរីករាយនេះនៅតែមិនបានធ្វើឱ្យអាល្លឺម៉ង់លុបចោលគម្រោងបង្ហូរប្រេង Nord Stream 2 ពីប្រទេសរុស្សីនោះទេ មិនបានបញ្ឈប់សហភាពអឺរ៉ុបពីចុះកិច្ចព្រមព្រៀងវិនិយោគរបស់ខ្លួនជាមួយទីក្រុងប៉េកាំងនោះទេ ទោះបីជាមានការស្នើសុំពីសហរដ្ឋអាម៉េរិកឱ្យមានការពន្យាពេលចុះហត្ថលេខាយ៉ាងណាក៏ដោយ និងមិនបានអូសទាញនាយករដ្ឋមន្ត្រី Viktor Orban ឱ្យនាំយកគុណតម្លៃនៃសេរីភាពមកឱ្យប្រទេសហុងគ្រីវិញដែរ ។ © រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖ ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia  …

website-cover16
បទវិភាគប្រចាំសប្តាហ៍

មានតែការចរចាទេដែលអាចនាំមកនូវសន្តិភាពដ៏យូរអង្វែងចំពោះអុីស្រាអែល និងប៉ាឡេស្ទីន

អុីស្រាអែល និងប៉ាឡេស្ទីន ការវាយប្រហារនេះ គឺជាការគ្រប់គ្រងជម្លោះ មិនមែនជាដោះស្រាយជម្លោះនោះទេ វាគឺជាការប្រឈមមុខដាក់គ្នាមួយដែលកំពុងតែរង់ចាំការផ្ទុះឡើង នៅក្នុងជម្លោះមួយដែលពិភពលោកមិនអើពើទាល់តែសោះ ។ អ៊ីស្រាអែល និងប៉ាឡេស្ទីនបានប៉ះទង្គិចគ្នាសារជាថ្មីម្តងទៀតដែលនឹងធ្លាក់ចូលទៅក្នុងជ្រុងមួយនៃសង្គ្រាមនៅក្នុងដែនដីដែលពួកគេតែងតែគោរពបូជា ។ រ៉ុក្កែតរាប់រយគ្រាប់ត្រូវបានបាញ់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហើយរ៉ុក្កែតទាំងនោះត្រូវបានបាញ់ចេញសំដៅទៅលើទីក្រុងជេរូសាឡឹម (Jerusalem) និង ទីក្រុងតេលអាវី (Tel Aviv) និងអ៊ីស្រាអែលខាងត្បូង ។ តំបន់ហ្គាហ្សា (Gaza)គឺជាទឹកដីរបស់ប៉ាឡេស្ទីនគ្រប់គ្រងដោយក្រុមហាម៉ាស(Hamas) ដែលជាចលនាអ៊ីស្លាមជ្រុលនិយម ត្រូវបានរងការវាយប្រហារកាន់តែខ្លាំងឡើងៗដោយរ៉ុក្កែតរបស់អ៊ីស្រាអែល ។ ជនជាតិអារ៉ាប់ និងជនជាតិជីហ្វក៏បានប៉ះទង្គិចគ្នានៅតាមដងផ្លូវនៃទីក្រុងរបស់អ៊ីស្រាអែល ហើយមនុស្សរាប់សិបនាក់ដែលភាគច្រើនជាជនជាតិប៉ាឡេស្ទីនត្រូវបានសម្លាប់ ។ ការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជារឿយៗទីក្រុងជេរូសាឡឹមគឺជាគោលដៅចម្បងក្នុងការវាយប្រហាររបស់ពួកគេ ។ កាលពីខែមេសា នៅពេលចាប់ផ្តើមពិធីបុណ្យ    រ៉ាម៉ាដន (Ramadan) របស់មូស្លីម មេប៉ូលីសអ៊ីស្រាអែលបានដាក់របងនៅជុំវិញច្រកទ្វារដាម៉ាស្គឹស (Damascus Gate) ដែលជាច្រកមួយក្នុងចំណោមច្រកចូលទីក្រុងក្រុងជេរ៉ូសាឡឹមដែលមានជញ្ជាំងចាស់ៗជុំវិញ …

website-cover15
បទវិភាគប្រចាំសប្តាហ៍

សំណេរលោកខៀវ សំផន

ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ បើគ្មានចលនាតស៊ូខ្មែរក្រហមដែលជាកម្លាំងតែមួយគត់ដែលមានសមត្ថភាពប្រយុទ្ធតស៊ូនៅនឹងកន្លែងទេ ម៉្លេះកម្ពុជាច្បាស់ជាធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកកុម្មុយនីស្តវៀតណាមទ្រាំងស្រុង តាំងពីពេលនោះមកហើយ គ្មានការចរចា គ្មានកិច្ចព្រមព្រៀងប៉ារីសទេ គ្មានអ៊ុនតាក់ គ្មានកម្ពុជាបច្ចុប្បន្ននេះទេ ។  ក្រោយពីឆ្នាំ១៩៧៩ ដែលវៀតណាមបានលើកអស់គ្នាវាល់សែននាក់មក រំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីបនប៉ុលពតប្រល័យពូជសាសន៍ភ្លាម សម្ដេចនរោត្តម សីហនុបានសរសេរសំបុត្រមួយទៅកាន់ផាំ វ៉ាន់ដុង ដោយសង្ឃឹមថា ទោះជាយ៉ាងណាក៏ពួកកុម្មុយនីស្តវៀតណាមមិនភ្លេចគុណបំណាច់របស់ព្រះអង្គចំពោះគេទេ ។ កាលពីគេនៅត្រូវកងទ័ព និងយន្ដហោះអាម៉េរិក និងវៀតណាមខាងត្បូងដេញបាញ់រកជម្រកជ្រកគ្មាននៅក្នុងដីវៀតណាម ពីព្រោះអាម៉េរិកប្រមូលប្រជាជនចូលក្នុងភូមិយុទ្ធសាស្ត្រអស់ ហើយទាល់ច្រកអស់ផ្លូវត្រូវរត់មកជ្រកក្នុងទឹកដីកម្ពុជា ហើយត្រូវការឱ្យព្រះអង្គអនុញ្ញាតឱ្យគេដឹកអាវុធ និងគ្រាប់រំសេវតាមកំពង់ផែក្រុងព្រះសីហនុ ពីព្រោះអាម៉េរិកចះតែបន្ថែមកម្លាំងជើងគោកមក និងបញ្ជូនអាវុធទំនើបៗមកឱ្យរដ្ឋការអាយ៉ងរបស់ខ្លួនជាប់ជាបន្តបន្ទាប់ ដូច្នេះពួកកុម្មុយនីស្ដវៀតណាមដឹកតាមខ្នងមនុស្សតាមផ្លូវលំហូ ជីមិញ យ៉ាងណាក៏មិនគ្រប់ដែរ ។  ពេលនោះ វៀតណាមស្ថិតក្នុងសភាពដែលទឹកដល់ច្រមុះទៅហើយ ។ ព្រះអង្គសង្ឃឹមថា គេនៅនឹកឃើញដល់គ្រានោះ ។ ព្រះអង្គសុំឱ្យវៀតណាមប្រគល់កម្ពុជាមកឱ្យព្រះអង្គវិញ ។ ប៉ុន្ដែពេលនោះ ផាំ វ៉ាន់ឌុង …

website-cover14
ប្រវត្តិសាស្ត្រខ្មែរ

មូលហេតុនៃការដួលរលំរបបសង្គមរាស្ត្រនិយម

រដ្ឋាភិបាលស្រោចស្រង់ជាតិ កើតឡើងដោយសារស្ថានភាពនយោបាយរបស់កម្ពុជាទ័លច្រកជាមួយក្រុមប្រទេសកុម្មុយនីស្ត ព្រោះព្រះសម្ដេចនរោត្តម សីហនុបានផ្ញើជោគវាសនាជាតិទាំងមូលទៅលើប្រទេសកុម្មុយនីស្ត ព្រមទាំងមានព្រះរាជតម្រិះថា មានតែប្រទេសចិនមួយទេ ដែលអាចគ្រប់គ្រងវៀតណាមបាន ។ តែផ្ទុយទៅវិញ ប្រទេសចិនពុំមានឥទ្ធិពលអ្វីទៅលើប្រទេសវៀតណាមដូចសហភាពសូវៀតនោះទេ ព្រោះហូ ជីមិញបានធ្វើការជ្រើសរើសយកសហភាពសូវៀតធ្វើជាដៃគូប្រយុទ្ធជាមួយសហរដ្ឋអាម៉េរិក ។ ទាំងនេះគឺបណ្ដាលមកពីមេដឹកនាំកម្ពុជា ដើរមិនទាន់ស្ថានភាពនយោបាយ យល់មិនស៊ីជម្រៅទៅលើនយោបាយរបស់កុម្មុយនីស្ត ហើយចេះតែគិតវាយតម្លៃតែខ្លួនឯង ដូច្នេះលទ្ធផលចុងបញ្ចប់បានផ្ទុយស្រឡះពីការគិតរបស់យើង ។  ម្យ៉ាងវិញទៀត ប្រទេសចិនពុំមានចេតនាជួយដល់កម្ពុជានោះឡើយ ព្រោះចិនបានកៀកស្មាជាមួយសហភាពសូវៀត ដើម្បីប្រឆាំងនឹងសហរដ្ឋអាម៉េរិក (កាលចិន និងសូវៀតមិនទាន់ឈ្លោះគ្នា) ដូច្នេះក្រោយពេលដែលកម្ពុជាលង់ខ្លួនជាមួយក្រុមប្រទេសកុម្មុយនីស្តហើយនោះ ទើបដឹងថាត្រូវក្រុមកុម្មុយនីស្តកំពុងប្រើប្រាស់ធ្វើជាឧបករណ៍ ។ ចំណែករដ្ឋាភិបាលសង្គមរាស្ត្រនិយម កំពុងជួបនូវវិបត្តិសេដ្ឋកិច្ច  និងនយោបាយ ព្រមទាំងមានការវាយប្រហារនៅតាមព្រំដែនកម្ពុជា-វៀតណាម ធ្វើឱ្យប្រជារាស្ត្ររស់នៅមិនបានសុខសាន្ត ព្រោះថ្នាក់ដឹកនាំគិតតែសប្បាយល្បែងស៊ីសង ចំណែកប្រជារាស្ត្ររត់ចោលស្រែចម្ការ ផ្ទះសម្បែងដោយសារការឈ្លានពាន និងការធ្វើបាបពីកងទ័ពអាធីវគី (វៀតណាមខាងត្បូង) ។ ភាពអនាធិបតេយ្យ ធ្វើឱ្យនយោបាយសង្គមរាស្ត្រនិយមទ័យច្រក ក៏មានគំនិតចង់ត្រលប់ក្រោយ …

website-cover13
News

មូលហេតុដែលសម្ដេចនរោត្តម សីហនុជួយវៀតកុង

មូលហេតុដែលសម្ដេចនរោត្តម សីហនុជួយវៀតកុង អនុញ្ញាតឱ្យសូវៀតប្រើប្រាស់កំពង់ផែព្រះសីហនុក្នុងការដឹកជញ្ជូនអាវុធផ្គត់ផ្គង់កងទ័ពវៀតកុង ព្រោះដោយសារពេលនោះពិភពលោកកំពុងស្ថិតក្នុងឥទ្ធិពលភ្លើងសង្គ្រាមត្រជាក់រវាងប្លុកកុម្មុយនីស្ត (សហភាពសូវៀត) និងប្លុកសេរី (សហរដ្ឋអាម៉េរិក) ដែលបានរៀបរាប់ដូចខាងក្រោម៖  អំឡុងពេលនោះកម្ពុជាទើបទទួលបានឯករាជ្យពីបារាំង ពិសោធន៍ដឹកនាំប្រទេសរបស់មេដឹកនាំនៅក្មេងខ្ចី នយោបាយជាតិក៏មិនទាន់មានភាពរឹងមាំ និងគោលជំហរនយោបាយអន្តរជាតិក៏មិនទាន់មានភាពច្បាស់លាស់ ។ ក្រោយមក អំឡុងពេលប្រទាញប្រទង់រវាងឥទ្ធិពលកុម្មុយនីស្ត និងសេរី កាន់តែខ្លាំង ព្រះបាទនរោត្ត សីហនុដែលជាមេដឹកនាំរដ្ឋាភិបាលសង្គមរាស្ត្រនិយមបានប្រកាសជំហរប្រកាន់នយោបាយអព្យាក្រឹត្យមិនចូលបក្សសម្ពន្ធទៅខាងណាមួយឡើយ ។  បន្ទាប់ពីអាម៉េរិក និងសម្ពន្ធមិត្តមិនអាចបញ្ចុះបញ្ចូលកម្ពុជាចូលជាសមាជិកអង្គការ SEATO ដើម្បីប្រឆាំងនឹងកុម្មុយនីស្តបាន អាម៉េរិកព្រមទាំងសម្ពន្ធមិត្តរបស់ខ្លួនចាប់ផ្ដើមមានទំនាក់ទំនងមិនល្អជាមួយនឹងកម្ពុជា ។  រីឯសម្ដេចសីហនុក៏ចាប់ផ្ដើមងាករេទៅរកកុម្មុយនីស្ត ជាពិសេសប្រទេសចិនដែលជាមិត្តជិតស្និទ្ធរបស់ខ្លួនស្រាប់ផង ។ អាម៉េរិក និងសម្ពន្ធមិត្តមានដូចជាប្រទេសថៃបានចាប់ផ្ដើមរឹតត្បិតសេដ្ឋកិច្ចមកលើកម្ពុជា ។ ភាពរកាំរកុះរវាងអាម៉េរិកនឹងកម្ពុជាកាន់តែឈានដល់ដំណាក់កាលធ្ងន់ធ្ងរទៅៗរហូតសម្ដេចសីហនុបានកាត់ផ្ដាច់ចំណងការទូតទាំងស្រុងជាមួយអាម៉េរិក (ឆ្នាំ១៩៦៥) និងលេងទទួលជំនួយអាម៉េរិកតទៅទៀត ។  មូលហេតុដែលសម្ដេចនរោត្តម សីហនុមិនព្រមចូលរួមជាមួយអង្គការ SEATO ព្រោះថា បើសិនជាកម្ពុជាគាំទ្រក្រុមប្រទេសលោកសេរី កម្ពុជានឹងឈានទៅរកលទ្ធិប្រជាធិបតេយ្យជាមិនខាន …

website-cover12
News

ចុងសតវត្សរ៍ទី១៨ ចូលសតវត្សរ៍ទី១៩ ប្រទេសកម្ពុជាសឹងតែរលាយបាត់ទៅហើយ

ចក្រភពអង្គបានលាតសន្ធឹងលើភាគច្រើននៃជ្រោយឥណ្ឌូចិន ហើយមានប្រជាជនដល់ទៅប្រហែល១៥លាននាក់ ។ នៅឆ្នាំ១៨៤៥ ប្រទេសខ្មែរនៅសល់ទឹកដីតែប្រហែល២ភាគ៣នៃទឹកដីបច្ចុប្បន្ន ហើយមានប្រជាជនតែត្រឹម៨០០,០០០ (ប្រាំបីសែន) នាក់ប៉ុណ្ណោះ ។ ផ្នែកពាយ័ព្យកម្ពុជា ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀម ចំនែកឯផ្នែកខាងត្បូងកម្ពុជា រួមទាំងតំបន់ជុំវិញណាមយ៉ាង (ភ្នំពេញ) ផងដែរ បានក្លាយជារាជធានីដែលយួនគ្រប់គ្រងម្ដងរួចទៅហើយនៅឆ្នាំ១៨១២ ។ នៅឆ្នាំ១៨១៣ ក្រោយពីបានចូលលុកលុយកម្ពុជាច្រើនលើកច្រើនសារ សៀមកាត់ខេត្តម្លូព្រៃ ទន្លេពៅ និងស្ទឹងត្រែង ។ ការកាត់យកនេះ ធ្វើឱ្យយួនក្ដៅក្រហាយយ៉ាងខ្លាំង ហើយក៏ចូលលុកលុយកម្ពុជាក្នុងពេលនោះដែរ ។ នៅឆ្នាំដដែលនោះដែរ ធអិរាជយួនផ្ដល់អំណាចឱ្យទេសាភិបាលក្រុងព្រៃនគរត្រួតត្រាកម្ពុជាទាំងមូល ។ ទេសាភិបាលក្រុងព្រៃនគរនេះ ក៏កេណ្ឌខ្មែររាប់ពាន់នាក់ឱ្យជីកប្រឡាយពីដៃខាងលិចទន្លេមេគង្គទៅភ្ជាប់ច្រកសមុទ្រសៀមហៅថា ប្រឡាយហាទៀង ចម្ងាយ៥៣គីឡូមែត្រ ។ ការជីកប្រឡាយនេះត្រូវចំណាយពេលអស់រយៈពេល៥ឆ្នាំ ហើយចំណាយជីវិតខ្មែរអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ នៅឆ្នាំ១៨១៨ និង១៨៣១ យួនបានបង្ក្រាបខ្មែរយ៉ាងចាស់ដៃ ។ …

website-cover-11
បទវិភាគប្រចាំសប្តាហ៍

ប្រទេសចិនក៏ចង់មានឥទ្ធិពលទៅលើការអនុម័តលើបទបញ្ជានៃច្បាប់អន្តរជាតិដែរ

សំណួរសួរថា តើអ្នកណានឹងត្រូវសរសេរច្បាប់អន្តរជាតិនេះ ហើយបើសហរដ្ឋអាម៉េរិកជាអ្នកសសេរ តើសហរដ្ឋអាម៉េរិកនឹងគោរពទៅតាមពាក្យពេចន៍ដែលខ្លួនបានសរសេរដែរឬទេ ។ សមត្ថភាពពេញលេញក្នុងការប្រើពាក្យ “បទបញ្ញត្តិនៃច្បាប់អន្តរជាតិ ” ហាក់ដូចជាក្លាយជាលក្ខ័ន្តិកៈក្នុងការជ្រើសរើសបុគ្គលិកសម្រាប់អ្នកការទូតជាន់ខ្ពស់នៅក្នុងគោលនយោបាយការបរទេសសហរដ្ឋអាម៉េរិកអ៊ីចឹង ។ ផស្តុតាងដែលយើងមិនត្រូវមើលរំលងនោះគឺ សេចក្តីថ្លែងការណ៍បើកកម្មវិធីរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោកអាន់ថូនី ប្លីងឃីន (Antony Blinken) ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកជាមួយមន្រ្តីជាន់ខ្ពស់របស់ប្រទេសចិន ។ លោកមានប្រសាសន៍ថា “រដ្ឋបាលរបស់យើងប្តេជ្ញាដឹកនាំពិភពលោកស្របទៅតាមវិធានការទូតដើម្បីជំរុញផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក និងពង្រឹងបទបញ្ញត្តិនៃច្បាប់អន្តរជាតិ ។ លោកបានបន្តទៀតថា “ជម្រើសផ្សេងក្រៅពីនេះ នឹងធ្វើឱ្យពិភពលោកត្រូវបានគ្រប់គ្រងដោយរបបផ្ដាច់ការ និងអាចកើតមាននូវអំពើហិង្សា និងធ្វើឱ្យមានអស្ថិរភាពសម្រាប់ពួកយើងទាំងអស់គ្នា” ។ គាត់ហាក់ដូចជាចង់និយាយថា “ប្រទេសចិនមិនត្រឹមតែចង់រុះរើផ្លាស់ប្តូរបទបញ្ញត្តិអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់នាំយកលទ្ធិនៃរបបផ្តាច់ការ មកដឹកនាំពិភពលោកវិញថែមទៀតផង” ប៉ុន្តែ ភាពខុសគ្នារវាងការសន្មតរបស់សហរដ្ឋអាម៉េរិកចំពោះការប្តេជ្ញាចិត្តលើប្រព័ន្ធច្បាប់អន្តរជាតិ និងការចោទប្រកាន់របស់ចិនដោយមិនមានភាពច្បាសលាស់ កំពុងមានការបំភាន់យ៉ាងហោចណាស់បីចំណុច ។ ទីមួយ ចិនមើលរំលងឆន្ទៈរបស់សហរដ្ឋអាម៉េរិកក្នុងការព្រងើយកន្តើយ គេចវេះ ឬអនុម័តច្បាប់សាជាថ្មីនៅពេលណាមួយដែលពួកគេហាក់មានអារម្មណ៍ថាមិនសូវស្រួល ។ ប្រសិនបើយើងមានភាពស្មោះត្រង់នឹងខ្លួនឯង …

website-cover-10
News

ដូនតាយើង ជាង៥០០ឆ្នាំចុងក្រោយនេះបរាជ័យរហូត ប៉ុន្តែបើយើងខ្ជិលសិក្សាពីការបរាជ័យរបស់ដូនតាយើង

«ដូនតាយើងជាង ៥០០ឆ្នាំមកនេះបរាជ័យរហូត ប៉ុន្តែបើយើងខ្ជិលសិក្សាពីការបរាជ័យរបស់ដូនតាយើង យើងកំពុងតែបង្កើតការបរាជ័យបន្ថែមទៀតហើយ…!!!» និស្សិតដែលបានរៀនសូត្រភាគច្រើន សម្លឹងត្រឹមតែឆ្នាំងបាយ និងដើម្បីក្រពះផ្ទាល់ខ្លួនរបស់គេតែប៉ុណ្ណោះ…ដែលជាហេតុធ្វើឱ្យគេមានជំនាញ តែខ្វះឧត្តមគតិ ដូចគ្រូពេទ្យ ខំរៀនដើម្បីក្លាយជាពេទ្យពូកែ តែក្រោយពីគាត់ពូកែ ហើយគាត់ប្រើប្រាស់ភាពពូកែរបស់គាត់ដើម្បីបឺតជញ្ជក់ឈាមអ្នកក្រីក្រ…នេះសុំលើកមួយករណី…មានច្រើនករណីទៀតណាស់ ។ កូនខ្មែរជំនាន់នេះ តូចចិត្តខឹងក្រោធដែលកើតមកជាខ្មែរ លើទឹកដីខ្មែរ ឬរហូតដល់ស្អប់ដូនតាខ្លួន ដែលដឹកនាំប្រទេសបរាជ័យ ដឹកនាំប្រទេសឱ្យក្រីក្រ ប៉ុន្តែត្រូវចាំថា អ្វីៗសុទ្ធតែមានការប្រែប្រួល ពីមានទៅក្រ ពីក្រទៅមាន ពីរុងរឿង ទៅអាប់ឱន ។ បើយើងមើលប្រវត្តិសាស្រ្ត សម័យមុនស.វទី១៥ ខ្មែរជាប្រទេសរីកចម្រើនខ្លាំងក្លាបំផុត ប្រទេសណាក៏ខ្លាចខ្មែរដែរ…តែក្រោយការឈ្លានពានចុងក្រោយរបស់សៀមនៅស.វទី១៦ គឺសម័យលង្វែកសម័យប្រាក់ដួង…ខ្មែរដឹងតែពីហិនហោចទៅៗ រហូតដល់សព្វថ្ងៃ ។ ~ អ្វីដែលរឹតតែអនិច្ចា គឺកូនខ្មែរដែលមានជំនាញ អ្នកខ្លះបានរៀនរហូតដល់ក្រៅប្រទេស តែចុងក្រោយគេចមិនផុតពីគំនិតដើម្បីតែខ្លួនអញ ដើម្បីតែក្រពះអញដដែល ។ ហើយគេច្រឡំថា គេជាអ្នកចេះដឹង …

ebook-cambodia-taiwan
News

🎧 មានសំឡេង | កន្លែងគ្រោះថ្នាក់បំផុតនៅលើពិភពលោក (បទវិភាគ)

Your browser does not support the audio element.   “អាម៉េរិក និងចិនត្រូវតែខិតខំបន្ថែមទៀតដើម្បីចៀសវាងសង្គ្រាមកើតមានឡើងទៅលើអនាគតកោះតៃវ៉ាន់” អ្នកនិពន្ធប្រលោមលោក គឺលោកអែហ្វ ស្កត ហ្វិតចឺរ៉ល (F. Scott Fitzgerald) បានសរសេរថា “ចំណុចកំពូលនៃភាពឆ្លាតវៃរបស់មនុស្ស គឺជាសមត្ថភាពក្នុងការប្រឈមនឹងគំនិតផ្ទុយគ្នាពីរនៅក្នុងពេលតែមួយ ហើយនៅតែអាចរក្សាជំហររបស់ខ្លួនឯងបាន” អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ការដោះស្រាយបញ្ហាប្រកបដោយភាពឆ្លាតវ័យខ្ពស់ បានរក្សាសន្តិភាពរវាងអាម៉េរិក និងចិនលើបញ្ហានៅតៃវ៉ាន់ ជាកោះដែលមានប្រជាជនប្រមាណ ២៤លាននាក់ និងមានចម្ងាយ ១០០ម៉ាយល៍ (១៦០ គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រចិន ។ មេដឹកនាំទីក្រុងប៉េកាំងនិយាយថា ចិន និងតៃវ៉ាន់គឺជាប្រទេសតែមួយ ហើយតៃវ៉ាន់គ្រាន់តែជាតំបន់បះបោរមួយរបស់ចិនប៉ុណ្ណោះ ។ អាម៉េរិកទទួលស្គាល់ថាវាគឺជាការពិត ប៉ុន្តែពួកគេនៅតែបានចំណាយពេល ៧០ឆ្នាំ …

2021-05-19 12.05.14
News

រឿងរ៉ាវអស្ចារ្យទាំង ៨ ដែលពិភពលោកអាចរៀនសូត្របានពីព្រះរាជាណាចក្រប៊ូតាន (Bhutan)

តំបន់ជួរភ្នំដាច់ស្រយ៉ាល ហិម៉ាឡៃ (Himalayan) របស់ព្រះរាជាណាចក្រប៊ូតាន (Bhutan) ជាផ្នែកមួយនៃទ្វីបអាស៊ីភាគខាងត្បូង ប៉ុន្តែប្រទេសនេះពិតជាមិនបានបោះជំហានទៅរកការបែងចែកខាងផ្នែកនយោបាយដូចប្រទេសជិតខាងខ្លួនក្នុងតំបន់នោះទេ ។ ប្រជាជាតិពុទ្ធសាសនាច្រើនលើសលុបនៅប៊ូតាន ហាក់ដូចជាបានទៅដល់កម្រិតនិព្វានមួយរបស់ខ្លួនដែលអំណាចការឃោសនា ឥទ្ធិពល និងអំពើពុករលួយគឺជាទង្វើដែលមិនមានសារសំខាន់ទាល់តែសោះចំពោះពួកគេ ។ ការដើរតាមប្រពៃណីព្រះពុទ្ធសាសនា និងការយកចិត្តទុកដាក់ចំពោះសុភមង្គលរបស់ប្រជាជន នេះហើយគឺជាអ្វីដែលពិភពលោកទាំងមូលអាចរៀនសូត្របានពីប្រទេសប៊ូតានបាន ។ ១.  សុភមង្គលជាតិជាធំ ខណៈពេលដែលបណ្តាប្រទេសភាគច្រើនវាស់ចំណូល និងកំណើនសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈផលិតផល និងសេវាកម្ម ជាប្រាក់ចំណូលមធ្យម ជីឌីភី (GDP) ប្រទេសប៊ូតានបានជ្រើសរើសយកវិធីផ្សេងល្អមួយដើម្បីស្វែងយល់នឹងទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន។ សុភមង្គលជាតិជាធំ (Gross National Happiness) រក្សាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ភាពរឹងមាំនៃវប្បធម៌ ការអភិរក្សបរិស្ថាន និងអភិបាលកិច្ចល្អ ។ សសរស្តម្ភទាំងបួននេះត្រូវបានបញ្ជាក់ដោយវិស័យចំនួន ៩ និងសូចនាកររងចំនួន ១២៤ ។ ក្នុងឆ្នាំ២០១៥ ប្រជាជនប៊ូតាន …

china-ebook-cambodia
បទវិភាគប្រចាំសប្តាហ៍

បណ្តាប្រទេស G7 ផ្ញើសារទៅកាន់ចិនថា ៖ ប្រទេសលោកខាងលិចនៅមិនទាន់ចាញ់នៅឡើយទេ

អ្នកការទូតកំពូលៗពីររូបរបស់សមាជិកប្រទេស G7បានថ្លែងថា នៅថ្ងៃអង្គារនេះក្រុមប្រទេសប្រជាធិបតេយ្យនិយមចំនួន ៧រូបនឹងពិភាក្សាគ្នាអំពីវិធីសាស្រ្តក្នុងការតបតជាមួយនឹងបញ្ហាប្រឈមអំពីប្រទេសចិន និងរុស្ស៊ី ដោយមិនព្យាយាមរារាំងទីក្រុងប៉េកាំង ឬបង្កើនភាពតានតឹងជាមួយវិមានគ្រីមឡាំង (Kremlin) ឡើយ ។ G7 បង្កើតឡើងក្នុងឆ្នាំ១៩៧៥ ដើម្បីធ្វើជាវេទិកាមួយសម្រាប់ប្រទេសដែលមានបំផុតនៅភាគខាងលិចក្នុងការពិភាក្សាគ្នាពីវិបត្តិនានាដូចជា ការហាមឃាត់ការដឹកប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC: Organization of the Petroleum Exporting Countries) G7 ថែមទាំងជជែកវែកញែក អំពីការឆ្លើយតបចំពោះប្រទេសធំៗពីរដែលកំពុងរីកចម្រើនជាលំដាប់ ក៏ដូចជាគ្រោះមហន្តរាយដែលកើតចេញពីជំងឺកូវីដ-១៩ និងបម្រែបម្រួលអាកាសធាតុផងដែរ ។ រដ្ឋមន្រ្តីក្រសួងការបរទេសរបស់លោកចូ បៃដិន គឺលោក អេនថូនី ប្លីងខេន (Antony Blinken) បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ មុនពេលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G7 លើកដំបូងកាលពីឆ្នាំ២០១៩ ថា “វាមិនមែនជាគោលបំណងរបស់ពួកយើងទេ ក្នុងការព្យាយាមទប់ទល់នឹងប្រទេសចិន ឬធ្វើឱ្យចិនចុះខ្សោយនោះ” …

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!