admin
Breaking News

ក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីចេញច្បាប់ហាមមិនឲ្យលក់ប្រេងដោះដូរជាមួយនឹង Bitcoin ជាដាច់ខាត!!    

រដ្ឋាភិបាលរុស្ស៊ីចាត់ទុកថា Bitcoin គ្រាន់តែជារូបិយប័ណ្ណឌីជីថលសម្រាប់ការទូទាត់ប្រាក់ជាមួយជំនួយខ្នាតតូចតែប៉ុណ្ណោះ មិនមែនយកមកដោះដូរដើម្បីទទួលបានការនាំចេញប្រេងនោះទេ ក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីបានលើកឡើងថា មន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធនឹងវិស័យមួយនេះបានធ្វើការបកស្រាយពីអត្ថន័យនេះថា រូបិយប័ណ្ណឌីជីថលគ្រាន់តែអាចប្រើប្រាស់ក្នុងការទូទាត់សម្រាប់ការទិញលក់ក្នុងជំនួញតូចៗ ព្រោះវាពុំមែនជាពាណិជ្ជកម្មត្រឹមត្រូវទៅតាមច្បាប់នៅឡើយទេ ។ ប្រភព ៖ BESTBROKER168

Read More
Breaking News

មាសជាង 3 តោនត្រូវបានដឹកជញ្ជូនទៅប្រទេសស្វីសពីប្រទេសរុស្ស៊ីក្នុងខែឧសភា ដែលបង្ហាញពីជំហររបស់ឧស្សាហកម្មចំពោះលោហៈដ៏មានតម្លៃរបស់ប្រទេសនេះអាចនឹងមានភាពទន់ខ្សោយ ។

ប្រទេសស្វីសបាននាំចូលមាសពីរុស្ស៊ីជាលើកដំបូងចាប់តាំងពីការឈ្លានពានអ៊ុយក្រែន ដែលបង្ហាញពីជំហររបស់ឧស្សាហកម្មចំពោះលោហៈដ៏មានតម្លៃរបស់ប្រទេសនេះអាចនឹងធ្លាក់ចុះ ។ យោងតាមទិន្នន័យពីរដ្ឋបាលគយសហព័ន្ធស្វីស បានឱ្យដឹងថា មាសជាង 3 តោនត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសស្វីសពីប្រទេសរុស្ស៊ីក្នុងខែឧសភា ។ នោះ​ជា​ការ​ដឹក​ជញ្ជូន​ដំបូង​រវាង​ប្រទេស​ចាប់​តាំង​ពី​ខែ​កុម្ភៈ ។ ប្រភព ៖ Bloomberg

Read More
Breaking News

មេទ័ព​ថ្មី​អង់គ្លេសនិយាយ​ថា កងទ័ព​អង់គ្លេស​ត្រូវ​តែ​រៀបចំខ្លួនសម្រាប់ការប្រយុទ្ធ​នៅ​អឺរ៉ុប ។

លោកឧត្តមសេនីយ៍ឯក General Sir Patrick Sanders បានចូលកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោករបស់ចក្រភពអង់គ្លេសជំនួសឲ្យលោក Mark Carleton Smith!! ឧត្តមសេនីយ៍ឯក General Sir Patrick Sanders បានថ្លែងសន្ទរកថាកាលពីថ្ងៃចន្ទ ក្នុងពិធីចូលកាន់តំណែងថ្មីរបស់លោក ពាក់ព័ន្ធទៅនឹងទីក្រុងម៉ូស្គូថា “កងទ័ពយើងកំពុងតែមានហានិភ័យខ្ពស់ ហើយខ្ញុំត្រូវធ្វើឲ្យកងទ័ពរបស់យើងកាន់តែមានសក្កានុពលតាមដែលអាចធ្វើទៅបាន” “យើងជាពលទាហានក្នុងកំឡុងពេលមានសង្គ្រាមក្នុងតំបន់អឺរ៉ុប

Read More
Breaking News

ប្រាក់រូបលរបស់រុស្ស៊ីឡើងថ្លៃដល់ 55រូបលក្នុងមួយដុល្លារអាម៉េរិក!!

នេះគឺជាការកើនឡើងក្នុងកម្រិតខ្ពស់បំផុតក្នុងរង្វង់7ឆ្នាំកន្លងមកនេះ ហើយរឿងនេះក៏បានកើតឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានប្រកាសថា នឹងមិនដាក់ទណ្ឌកម្មស្បៀងអាហារលើប្រទេសរុស្ស៊ីឡើយ ចង់នរណាទិញឬមិនទិញស្រេចតែចិត្ត តែត្រូវចេះរអៀសខ្លួនឯងផង ។ រឿងនេះបានកើតឡើងដូចទៅនឹងអ្វីដែលអ្នកវិភាគជាច្រើននាក់បានទស្សន៍ទាយទុក ។ ប្រភព ៖ Bloomberg

Read More
Breaking News

ជនជាតិអាម៉េរិកពីរនាក់ដែលត្រូវបានរុស្ស៊ីចាប់ខ្លួនក្នុងប្រទេសអ៊ុយក្រែនគឺ បានបង្កគ្រោះថ្នាក់ដល់ទាហានរុស្ស៊ី ហើយពួកគេគួរតែត្រូវបានទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនោះ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិអាម៉េរិកពីរនាក់ដែលត្រូវបានរុស្ស៊ីចាប់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ខណៈពេលដែលកំពុងប្រយុទ្ធជាមួយយោធារបស់ទីក្រុងគៀវគឺ បានបង្កគ្រោះថ្នាក់ដល់ទាហានរុស្ស៊ី ហើយពួកគេគួរតែត្រូវបានទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនោះ ។ ការសម្ភាសន៍នេះគឺជាលើកទីមួយហើយដែលវិមានក្រឹមឡាំងបានធ្វើអត្ថាធិប្បាយលើករណីរបស់ Alexander Drueke និង Andy Huynh ដែលជាអតីតយុទ្ធជនយោធាអាម៉េរិកទាំងពីរនាក់ នេះបើយោងតាម NBC ។

Read More
Breaking News

អាល្លឺម៉ង់ត្រៀមខ្លួនក្នុងការងាកទៅប្រើប្រាស់រោងចក្រដើរដោយថាមពលធ្យូងថ្មសារជាថ្មីម្ដងទៀត បន្ទាប់ពីរុស្ស៊ីបន្ថយការផ្គត់ផ្គង់ឧស្ម័ន !!

អាល្លឺម៉ង់បង្ខំចិត្តដើរផ្ទុយពីគោលនយោបាយកាត់បន្ថយការកើនឡើងនូវកម្ដៅផែនដី ដោយសារតែពេលនេះខ្លួន ត្រូវបានប្រទេសរុស្ស៊ីកាត់ផ្ដាច់ការបញ្ជូនឧស្ម័នធម្មជាតិដល់ទៅ 60%ទៅហើយនោះ ។ ដើម្បីជាការកាត់បន្ថយលើការប្រើប្រាស់ឧស្ម័នធម្មជាតិរបស់រុស្ស៊ី ឧប្បនាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានថ្លែងថា ប្រទេសអាល្លឺម៉ង់បានសម្រេចចិត្តងាកទៅប្រើប្រាស់លើការពឹងពាក់ថាមពលដើរដោយធ្យូងថ្មសារជាថ្មីម្ដងទៀត បើទោះជាវាបានបញ្ចេញនូវឧស្ម័នកាបោនឌីអុកស៊ីត ដែលជាមូលហេតុនៃការកើនឡើងនូវកម្ដៅផែនដីក៏ដោយ ។ ប្រភព ៖ CNN

Read More
Breaking News

ត្រីទឹកសាបដ៏ធំបំផុតលើពិភពលោកត្រូវគេចាប់បាននៅក្នុងទន្លេមេគង្គរបស់ប្រទេសកម្ពុជា!!

ត្រីទឹកសាបដ៏ធំបំផុតលើពិភពលោក ដែលត្រូវបានកត់ត្រាទុកជាត្រីបបែលយក្ស ដែលត្រូវបានចាប់បាននៅក្នុងទន្លេមេគង្គរបស់ប្រទេសកម្ពុជា នេះបើយោងតាមអ្នកវិទ្យាសាស្ត្រមកពីប្រទេសអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាម៉េរិក។ ត្រី​បបែល​ដែល​ចាប់​បាន​កាលពី​ថ្ងៃ​ទី ១៣ ខែ​មិថុនា មាន​ប្រវែង​ជិត ៤ ម៉ែត្រ ពី​ច្រមុះ​ដល់​កន្ទុយ ហើយ​មាន​ទម្ងន់​ក្រោម ៣០០ គីឡូក្រាម  នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​អង្គការ Wonders of the Mekong

Read More
Breaking News

អ្នកកាសែតរុស្ស៊ីម្នាក់បានលក់ពានរង្វាន់ណូបែលក្នុងតម្លៃ១០៣,៥លានដុល្លារដើម្បីជាជំនួយដល់អ៊ុយក្រែន ។

លោក Dmitry Muratov ដែលជានិពន្ធនាយកនៃកាសែតឯករាជ្យ Novaya Gazeta របស់រុស្ស៊ី កាលពីថ្ងៃចន្ទ (២០ មិថុនា) បានដាក់ដេញថ្លៃមេដាយមាស ណូបែលសន្តិភាព របស់គាត់ក្នុងតម្លៃ ១០៣.៥ លានដុល្លារអាម៉េរិក ​ដើម្បីជួយដល់កុមារដែលភៀសខ្លួនដោយសង្រ្គាមនៅក្នុងអ៊ុយក្រែន ។ លោក Muratov បានឈ្នះរង្វាន់ណូបែលនៅឆ្នាំ

Read More
Breaking News

ក្រុមហ៊ុនអាកាសចរណ៍នានាបាន នឹងកំពុងធ្វើការស្តារឡើងវិញនូវជើងហោះហើររបស់ខ្លួនលឿនជាងការគ្រោងទុកដើម្បីបំពេញតម្រូវការអ្នកធ្វើដំណើរ!!

ក្រុមហ៊ុនអាកាសចរណ៍នានាកំពុងធ្វើការស្ដារឡើងវិញនូវជើងហោះហើររបស់ពួកគេ បន្ទាប់ពីមានការផ្អាកមួយរយៈធំដោយសារជំងឺរាតត្បាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលមានការកើនឡើង និងដោយសារតែមានការលុបចោលនូវវិធានការនានាដែលបានកំណត់ពាក់ព័ន្ធទៅនឹងការធ្វើដំណើរផងដែរ ។ ស្របពេលជាមួយគ្នានេះផងដែរក៏នៅមានឧប្បសគ្គមួយថ្មីទៀតគឺតម្លៃប្រេងកំពុងមានការកើនឡើងខ្ពស់ និងកត្តាកង្វះកម្លាំងពលកម្មផងនោះ ទើបបណ្ដាលឲ្យតម្លៃសំបុត្រយន្ដហោះមានការកើនឡើងខ្ពស់ផងដែរ តែយ៉ាងណាមិញទាំងនេះក៏ពុំមែនជាឧប្បសគ្គធំក្នុងការរារាំងសម្រាប់អ្នកធ្វើដំណើរនោះឡើយ ។ ជាក់ស្ដែងជើងហោះហើរអន្តរជាតិពីប្រទេសសិង្ហបុរីទៅកាន់ទីក្រុងស៊ីដនី និងទីក្រុងឡុងត្រូវបានអ្នកធ្វើដំណើរធ្វើការកក់កៅអី superjumbo ពេញដល់ទៅ 90% ក្នុងរយៈពេលជាច្រើនសប្ដាហ៍ជាប់ៗគ្នា ។ ប្រភព ៖ South

Read More
Breaking News

លោក បៃដិន អាចនឹងសម្រេចចិត្តផ្អាកយកពន្ធលើប្រេងសាំងដើម្បីដោះស្រាយការឡើងថ្លៃសាំង និងអតិផរណា ។

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃចន្ទថា ការសម្រេចចិត្តថាតើត្រូវផ្អាកការយកពន្ធប្រេងសាំងអាចកើតឡើងនៅចុងសប្តាហ៍នេះ ដោយសារសហរដ្ឋអាម៉េរិកកំពុងតស៊ូដើម្បីដោះស្រាយការឡើងថ្លៃសាំង និងអតិផរណាដែលឥឡូវនេះមានកម្រិតខ្ពស់បំផុតក្នុងរយៈពេល 40 ឆ្នាំ ។ ប្រភព ៖ CGTN

Read More