Apple បញ្ជាឲ្យអ្នកផ្គត់ផ្គងគ្រឿងបង្គំទាំងអស់របស់ខ្លួននៅក្នុងកោះតៃវ៉ាន់ បិទតែមផលិតផលថា “ផលិតក្នុងប្រទេសចិន” !!
Breaking News

Apple បញ្ជាឲ្យអ្នកផ្គត់ផ្គងគ្រឿងបង្គំទាំងអស់របស់ខ្លួននៅក្នុងកោះតៃវ៉ាន់ បិទតែមផលិតផលថា “ផលិតក្នុងប្រទេសចិន” !!

ក្រុមហ៊ុន Apple បានជូនដំណឹងដល់បណ្ដារអ្នកផ្គត់ផ្គងគ្រឿងបង្គំទាំងអស់របស់ខ្លួននៅតៃវ៉ាន់ ធ្វើការអនុវត្តបិទតែមលើផលិតផលដែលត្រូវលក់ទៅកាន់ប្រទេសចិនដីគោកថាជាផលិតផល “ផលិតក្នុងប្រទេសចិន” ដើម្បីបញ្ចៀសនូវបញ្ហាជាមួយនឹងគយចិន បន្ទាប់ពីប្រធានសភាតំណាងរាស្ត្រអាម៉េរិកធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ បង្កើតឲ្យមានបញ្ហាជម្លោះតៃវ៉ាន់វិលមករកកម្តៅខ្លាំងសារជាថ្មីឡើងវិញ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei Asia ។

កាសែត Nikkei របស់ប្រទេសជប៉ុនបានរាយការណ៍ថា ក្រុមហ៊ុន Apple បានជំរុញឲ្យបណ្ដារអ្នកផ្គត់ផ្គង់ទាំងអស់នៅតៃវ៉ាន់ឲ្យប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះបទប្បញ្ញត្តិរបស់ចិន ត្រូវធ្វើការកំណត់ប្រភពដើមនៃទំនិញដែលត្រូវបញ្ជូនទៅប្រទេសចិនថាជា “Chinese Taipei” ឬ “Taiwan, China” ព្រោះដោយសារតែការដាក់ស្លាកថា “Made in Taiwan” អាចនាំឲ្យមានការផាកពិន័យ ឬបដិសេធមិនឲ្យនាំចូលទៅកាន់ប្រទេសចិន ។

Leave a Reply

Your email address will not be published. Required fields are marked *