Apple គ្រោងនឹងផលិត iPhone14 នៅក្នុងប្រទេសឥណ្ឌា ស្របពេលដែលអាម៉េរិកកំពុងមានបញ្ហាជាមួយចិន
Breaking News

Apple គ្រោងនឹងផលិត iPhone14 នៅក្នុងប្រទេសឥណ្ឌា ស្របពេលដែលអាម៉េរិកកំពុងមានបញ្ហាជាមួយចិន

ក្រុមហ៊ុន Apple Inc គ្រោងនឹងចាប់ផ្តើមការផលិត iPhone14 របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ជំនួសប្រទេសចិន បន្ទាប់ពីមានជម្លោះរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង ជាមួយនឹងទីក្រុងវ៉ាស៊ីនតោននាពេលថ្មីៗនេះ ម្យ៉ាងវិញទៀតនោះគឺប្រទេសចិនក៏បានប្រកាសបិទប្រទេសផងដែរ ដើម្បីការពារការរីករាលដាលនៃជំងឺ កូវីដ-19 បញ្ហាទាំងនេះបានប៉ះពាល់ដល់សង្វាក់ផលិតកម្មរបស់ខ្លួន ។

បណ្ដាញសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារថា Apple កំពុងធ្វើការជាមួយអ្នកផ្គត់ផ្គង់ដើម្បីបង្កើនផលិតកម្ម និងកាត់បន្ថយការពន្យារពេលក្នុងការផលិត iPhone ជំនាន់ថ្មីរបស់ខ្លួន ។ ក្នុងរបាយការណ៍បានបញ្ជាក់ថា ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារបស់ Apple ដ៏ធំបំផុតនៅតៃវ៉ាន់ បាននឹងកំពុងសិក្សាអំពីដំណើរការ ក្នុងការដឹកជញ្ជូនទំនិញពីប្រទេសចិន ទៅដំឡើងជា iPhone14 នៅក្នុងរោងចក្រនាទីក្រុង Chennai ប្រទេសឥណ្ឌា ។

ប្រទេសឥណ្ឌា និងប្រទេសផ្សេងៗទៀតដូចជា ម៉ិកស៊ីកូ និងវៀតណាម កំពុងក្លាយជាមូលដ្ឋាននៃផលិតកម្មដ៏សំខាន់របស់ Apple ដោយសារតែពេលនេះ Apple កំពុងព្យាយាមផ្លាស់ប្ដូរមូលដ្ឋានផលិតរបស់ខ្លួនចេញពីប្រទេសចិន ។

Leave a Reply

Your email address will not be published. Required fields are marked *